ស្នេហ៍វ័យកុមារ 21/03/2011
Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ផ្សេងៗ, វីឌីអូ.Tags: កំសាន្តកំប្លែង, ផ្សេងៗ, វីឌីអូ
trackback
បទៈ ស្នេហ៍វ័យកុមារ
១- ស្រមៃកាលនៅវ័យកុមារ បងនិងតូចជីវ៉ា កាន់ដៃគ្នារត់ត្រសង
ក្រោមភ្លៀងផ្គរគ្រហឹមឆ្លើយឆ្លង អូនកើបដីអោយបង លុញគរពូនផ្ទះអោយមុំ ។
២- ឆ្នាំថ្មីស្រីប្រែវ័យជំទង់ ម៉ែហាមឃាត់នួនល្អង អោយបងខានលេងជួបជុំ
បីឆ្នាំចៃដន្យវាសនាខ្ញុំ ជួបស្រីពេញវ័យក្រមុំ ល្អសមរកប្រៀបមិនបាន ។
បន្ទរ- កែវភ្នែកអឺយរកកល់ស្រវាំង ញាប់ញ័រភាន់ភាំង ដូចចាញ់សម្រស់កល្យាណ
រាងរៀវមូលក្លំ សើចស្រស់អោយភ្លឹកវិញ្ញាណ ចង់ស្តីតែស្ដីមិនបាន ប្រាណអឺយម្តេចខុសពីមុន ។
៣- កន្និដ្ឋាចោលភក្ត្រា័អឹមអៀន ហើយដើរគេចហួសប្រាណ ទុកអោយបងតាមគយគន់
ក្នុងចិត្តស្តាយសែនស្តាយពេកពន់ ធ្វើម្តេចបានស្និទ្ធនឹងអូន ប្រលោមដូចវ័យកុមារ ។
(ភ្លេង) ច្រៀង បន្ទរ និង ៣ ។





![Framing #3 - Stockholm Old Town [Explore] Framing #3 - Stockholm Old Town [Explore]](http://static.flickr.com/5080/7216523256_d7a02bb300_t.jpg)

បន្ថែម ៖ មានទេសភាពស្រុកខ្មែរខែវស្សាតាមមាត់ទន្លេ