jump to navigation

ពុទ្ធប្បវត្តិ (និយាយសង្ខេបជាភាសាខ្មែរនិងដោយរូបភាព) 15/06/2011

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, រូបកំរើក, សាសនានិងសង្គម.
Tags: , ,
trackback

 

ពុទ្ធប្រវត្តិសង្ខេប

 

ពុទ្ធប្បវត្តិ(អានថា ពុតថាប់ប៉ាក់វាត់)គឺជាជីវប្រវត្តិរបស់ព្រះពុទ្ធ។ ព្រះពុទ្ធមានន័យ
ថាជាអ្នកដែលភ្ញាក់រលឹកនិងស្វែងយល់ត្រាស់ដឹងនូវសព្វសច្ចធម៌ដោយខ្លួនអែង
ដែលរហូតមកទល់សព្វថ្ងៃនេះមានក្សត្រមួយអង្គមាននាមថា សិទ្ធត្ថ គោតម អាច
ទទួលបានព្រះបរមងារនេះដែរ។ព្រះបាទ សិទ្ធត្ថ គោតម បានត្រាស់ដឹងជាព្រះពុទ្ធ ហើយពុទ្ធសាសនិកទាំងអស់ចាត់ទុកព្រះអង្គថាជាព្រះបរមគ្រូ អ្នកទេសនាពន្យល់
ប្រៀនប្រដៅដោយបានផ្សព្វផ្សាយនិងបន្សល់ទុកនូវវាទៈ ទ្រឹស្ដីណែនាំជាច្រើនដល់
មនុស្សលោកដើម្បីរកសេចក្តីសុខ គឺជាព្រះធម៌ក្នុងព្រះពុទ្ធសាសនា។ មានមតិពីអ្នក
កាន់សាសនាដ៏ទៃខ្លះបានយល់ថា ព្រះពុទ្ធសាសនាជាសាសនាមួយដែលពុំមានព្រះ
មិនដូចសាសនានានាដែលតែងតែមានព្រះ។ ព្រះពុទ្ធ សិទ្ធត្ថ គោតម មានប្រវត្តិរូប
អាចអោយគេដឹងស្គាល់ពូជពង្សវង្សត្រកូល ទីកន្លែងនិងកាលបរិច្ឆេទប្រសូត្របាន
ដូចមានរៀបរាប់ជាសង្ខេបៗក្នុងវីឌីអូខាងក្រោមនេះ ៖
ពិ ភាគ១ ដល់ ភាគ១៨ចប់ ៖
the Life of Buddha

ចាប៉ី ពិទ្ធប្បវត្តិ (ដោយ ប្រាជ្ញ ឈួន)

 

កាលព្រះសិទ្ធត្ថឆ្លងកាត់ដំណាក់ស្រីស្អាត

 




 

មតិ»

1. Love Kampuchea - 19/06/2011

Good to know and thanks for sharing.

achharia - 19/06/2011

Thanks for stopping by and your comment too .

2. Lovepeehs05 - 19/06/2011

ព្រះពុទ្ធជាព្រះពិតប្រាកដ របស់មនុស្ស ព្រះអង្គជាព្រះមនុស្ស តែមិនមែនជាព្រះអាទិទេពទេ មិនមែនជាព្រះមើលមិនឃើញទេ មិនមែនជាព្រះ ឧបកិច្ច តែជាព្រះប្រសូត្រមកពីមនុស្សពិតៗ ព្រះពុទ្ធចេះនិយាយភាសាមនុស្ស ព្រះពុទ្ធចេះប្រាប់អោយមនុស្សធ្វើល្អ ព្រះពុទ្ធចេះប្រៀនប្រដៅមនុស្ស អោយធ្វើអំពើរល្អ ព្រះពុទ្ធមិនចេះប្រកាន់ បក្សពួកឡើយ ព្រះពុទ្ធត្រាស់ដឹងចេញពី ការសិក្សាអបរំរៀនសូត្រពិតៗ មិនប្រឌិតឡើយ !

អរគុណ achharia ដែលបានលើករឿងព្រះពុទ្ធនេះឡើង !

achharia - 19/06/2011

តែត្រង់ថាព្រះពុទ្ធប្រសូត្រចេញមកមិនតាមទ្វារមាសដូចមនុស្សធម្មតា
កើតភា្លមចេះដើរ៧ជំហ៊ាន ចេះនិយាយបានប៉ុន្មានម៉ាត់នោះជាការពិត
ឬជាការប្រឌិតរបស់ពួកពុទ្ធសាសនិកនាពេលក្រោយៗមកទេ ?
ត្រង់ហ្នឹងអាចអោយគេពិបាកជឿបាន បើថាព្រះពុទ្ធក៏ជាមនុស្សដែរ ។

Lovepeehs05 - 20/06/2011

បើតាមខ្ញុំយល់ មិនបានស្រាវជ្រាវ គ្រាន់តែឃើញរូបភាព និងស្តាប់មើល ដំណើររឿង ដូចជាមិនពិត ប្រឌិតច្រើនជាង ដោយវិភាគទៅលើ ព្រះនាងមហាមាយា ដែលព្រះនាងចូលទីវង្គត់ក្នុងរយ ៧ ថ្ងៃបន្ទាប់ពី ប្រសូត្របុត្រសិថត្ថហើយ គឺរងគ្រោះដោយប្រសូត្របុត្រមិនធម្មតា គ្មានពេទ្យ គ្មានឆ្មប គ្មានកន្លែងគួរសម គ្មានថ្នាំសង្កូវ ដោយធម្មជាតិ តែម្តង ។ តែដោយសារបារមី របស់ព្រះអង្គ ដែលប្រឹងប្រែង សិក្សារៀន សូត្រ បានសម្រេចនូវអ្វីៗ ដែលព្រះចង់បាន ឬត្រាសដឹង បានធ្វើអោយ អ្នកមានជំនឿទាំងឡាយ គោរពលើកតំកើង ព្រះអង្គ អោយទៅជាអស្ចារ្យ គ្រប់បែយ៉ង។ អស់កន្លេងសរសេរ…

achharia - 20/06/2011

ចំពោះរឿងពេទ្យ ឆ្មប ថ្នាំសង្កូវ …ខ្ញុំជឿថាមានទៅតាមជានិច្ចហើយ។
ជាមហេសីស្ដេចផែនដីទាំងមូល ហើយក្នុងដំណើរទៅប្រសូត្របុត្ត
នៅនគរកំណើតផងមុខតែមានត្រៀមរៀបចំជាស្រេច ។ តែភាពអស្ចារ្យ
ខុសពីមនុស្សធម្មតាចេះដើរចេះនិយាយបន្ទាប់ពីប្រសូត្រភា្លមៗនោះ
ពុទ្ធសាសនិកកំពុងជឿកោតស្ញប់ស្ញែងបារមីជាងការវិភាគរកការពិតឬ
សច្ចភាព មិនដូចតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធទ្រង់សំដែងថាមុន
នឹងជឿអ្វីមួយត្រូវពិចារណាអោយយល់ពីហេតុនិងផលជាក់លាក់សិន ។

ម្យ៉ាងទៀត ខ្ញុំគិតថាបើក្នុងវត្តក្នុងវិហារមានការប្រគុំតន្ត្រីលេងជាមួយនិង
ការសូត្រធម៌ដូចអ្នកខាងសាសានាគ្រឹស្ត ឧ.ធម៌ថ្វាយបង្គំព្រះ សីល៥ សីល១០…បើសូត្រអោយបានកើតជាបទពិរោះជាងសំលេងស្រដៀងនឹង រៃយំដូចសព្វថ្ងៃ គឺអោយមានភ្លេងលេងជាមួយបានបានពិរោះជក់ចិត្តផង
ទាំងលោកសង្ឃ ទាំងអ្នកទៅសូត្រធម៌ ទាំងក្មេងវត្តនិងអាចារ្យក៏មាន
អោកាសបានទទួលផលប្រយោជន៍ថែមពីពិធីអស់ហ្នឹង អាចក្លាយជាអ្នក
ចេះច្រៀង ជាអ្នកនិពន្ធភ្លេង អ្នកចេះលេងឧបករណ៍ភ្លេងនានាទាំងទំនើប
ទាំងសម័យ ដូចជាទ្រ រនាត ចាប៉ីហ្គីតារ ព្យ៉ាណូ អក ស្គរ….ជាដើម ដូច
ឃើញជាគំរួខាងអ្នកកាន់សាសនាកាតូលិកដែលអ្នកខ្លះតាមរយៈទៅ
សូត្រធម៌នៅវិហារញឹកញាប់អាចចេះផ្នែកដន្ត្រីដូចបានរៀបរាប់រួចមក
ហើយ ។ នេះជាគំរូមួយដែលគេសូត្រធម៌បានជាបទមានភ្លេងលេងបន្ទរ
ជាមួយ ដែលស្ដាប់ទៅបានពិរោះជាង ប៉ុន្តែខ្លឹមសារព្រះធម៌នៅដដែល
(ខ្ញុំមិនរំពឹងអីទៅដល់ថា សូត្រយ៉ាំងកិញចិកុសាឡាក់កាំម៉ាំងអោយចេញ
បានទៅត្រូវនឹងបទជាចង្វាក់ម៉ាឌីហ្សុន ឆាឆាឆា ទ្វីស ឌិស្កូ…អីទេ 🙂 )

.

Lovepeehs05 - 20/06/2011

ទ្រឹស្តីរបស់ព្រះពុទ្ធ មិនអោយប្រើភ្លេងតូរតន្ត្រី ជាមួយការសូត្រធម៌ទេ ដោយសារត្រូវការស្ងប់ស្ងៀម មិនអោយមានការំជើបរំជួល ខាងផ្លូវចិត្ត ឬប៉ះពាល់ដល់សតិអារម្មណ៍ ជាដើម។ល។ អ្នកកាន់ពុទ្ធសាសនា សង្កត់ធ្ងន់ខាងសីលធម៌ ពុទ្បរិស័ទកាន់សិល ៥, សិល ១០, និងព្រះសង្ឃកាន់សិល ២២៧ គឺអត់មានការរាំច្រៀងលោត កញ្ឆេងខ្លួននោះទេ ។ ចំណែកគ្រឹស្តសាសនា គ្មានកំណត់អីខាងនោះទេ មែនទេ ?

achharia - 20/06/2011

អូ៎! អញ្ចឹងទេ បានយូរណាស់ហើយគ្មានការផ្ដួចផ្ដើមរឿងភ្លេង
ភ្លាត់ជាមួយក្នុងការសូត្រធម៌ តែឃើញលោកសង្ឃយួនចិនខ្លះ
ខាងពុទ្ធសាសនាគោះត្រឡោកលឺប៉ូកៗដែរពេលភាវនាធម៌។
ខ្ញុំមិនចង់មានន័យដល់ថ្នាក់ភ្លេងកន្ត្រាក់ញ័រញាក់បែកអារម្មណ៍
បែកកម្មដ្ឋានបាននោះទេ គឺបើប្រហែលៗដូចក្នុងវីឌីអូជាគំរូខាង
លើនោះស្ដាប់ទៅសមល្មមបែបសាសនា អាចជួយរំងាប់ចិត្តអោយ
ស្លូតបូតផង អារម្មណ័មូលដូចពពួកបទសំរាប់អង្គុយភាវនាផង
(meditation song) ។ បើស្ដាប់អោយច្បាស់ទៅ សំលេងលោក
សូត្រធម៌សព្វថ្ងៃនេះក៏សូត្រជាបទដែរ មិនសូត្រនិយាយត្រង់ៗទេ
គ្រាន់តែគ្មាននរណាហ៊ានផ្ដួចផ្ដើមកែលំអអោយបានពិរោះជាង ។
ពីអ្នកពូកែតែង បទភ្លេងខ្លះស្ដាប៉ទៅមានប្រសិទ្ធភាពជាងថ្នាំពេទ្យ
ទៅទៀតក្នុងការរំងាប់អារម្មណ៍មិនអោយរំជើបរំជួល បន្ធូរភាពតាន
តឹងក្នុងអារម្មណ៍ និងជួយប្រមូលអារម្មណ៍អោយឆាប់មូលបាន។
នេះគ្រាន់តែយោបល់ផ្ទាល់ខ្លួនមួយទេ ថាមិនត្រូវពីរបីរយឆ្នាំទៀត
អាចមានភ្លេងដើរជាមួយពេលសូត្រធម៌ដែរ បើ​វិន័យក្នុងពុទ្ធសាសនា
ហាក់ដូចចេះតែធូររលុងទៅ លោកសង្ឃចូលអ៊ិនធ័រណិត ឈែត
ប្រើអ៊ីមែល ប្រើកាមេរ៉ាថតរូបថតវីឌីអូ អាយហ្វូន ស្លៀកខោពាក់
អាវពាក់មួកពណ៌លឿងជំនួសគ្រងស្បង់ជីពរ និមន្តលេងតាមដំបន់
ទីទេសចរណ៍មើលទៅក្រហមស្លាទុំព្រោងព្រាត ចូលរួបមតិក្នុង
រឿងនយោបាយស្របនិងប្រឆាំងគ្នា សំកុកនៅតាមទីបុណ្យមាន
រាំមានរែកដកកមើលនឹងគេដែរ…ដល់អញ្ចឹងក៏ជាបញ្ហាបានដែរ
តើជួបលោកនៅទីណាត្រូវថ្វាយបង្គំ ទីណាដើរជ្រួសធ្វើដូចមិន
ឃើញ? ខាងបក្សម្ខាងយល់ថាអោយថ្វាយបង្គំល្មេចបើលោកហ្នឹង
មានពុទ្ធដិកាកាន់ជើងខ្មាំងប្រឆាំងនឹងបក្សនយោបាយរបស់ខ្ញុំ ខ្លះ
មួម៉ៅនឹងលោកចង់បានអាយហ្វូនមកដល់ថ្មីសល់ពីរបីទិញមិនទាន់
លោកបងមួយអង្គណានោះកក់លុយទុកអស់បាត់ ។ល។ …
ដែលខ្ញុំគិតថាបើត្រឹមតែមានថែមភ្លេងផងក៏អាចទៅរួចដែរ ម៉េចក៏
នៅគ្រាន់ជាងរូបស្រាតច្រងាងៗតាមអ៊ិនធ័រណិតពេលដែលលោក
ចុចចូលទៅច្រឡំចំទំព៍រមានអាពួកផប់អាប់ផ្លោតៗមកដែរ ។
( មានគ្នាជជែក ចេះតែជក់មាត់ ខ្ញុំ! 🙂 )

Lovepeehs05 - 20/06/2011

រឿងប្រើភ្លេងជាមួយនិងការសូត្រធម៌របស់ព្រះសង្ឃមហាយាន ដូចព្រះសង្ឃយួន បើតាមខ្ញុំយល់ គ្រាន់តែជួយសំរួលអារម្មណ៍ បាន តែមិនអាចជួយអោយរកធម៌ខ្ពង់ខ្ពស់បានទេ ឬក៏អាច ត្រាស់ដឹងបានទេ ។ ចំណែកព្រះសង្ឃសម័យអាឡូវ មានប្រើ ទូរស័ព្ទហើយភ្លើតភ្លឺនតាមចំណង់នោះ ពិតជាមិនត្រូវទេ តែបើយើងប្រើប្រាសធម្មតា មិនជាថ្វីទេ តែព្រះសង្ឃមានច្រើន សណ្ឋានដែរសព្វថ្ងៃនេះ ពីព្រោះសាសនារបស់ព្រះពុទ្ធនេះ គ្រប់គ្រងដោយរដ្ឋាភិបាលឬគ្រហស្ថ មិនឯករាជ ធ្វើអោយ លោកកាន់ធម៌វិន័យមិនបាន ។ល។ ហេតុអីភ្ទាំងក្រដាស សរសេរនេះតូចម្លេះ?

achharia - 20/06/2011

តាំងពីពួកវើដប្រែស្សដូរមក ឃើញប្រឡង់សំរាប់សរសេរ
តូចមែន តែពេលសរសេរពេញខ្ញុំសាកចុចវាយបញ្ចូលដូចចុះ
បន្ទាត់ច្រើនដង វាបើកទំហំប្រឡង់សរសេរអោយបានកាន់តែធំ
សរសេរថែមបាន ។ ត្រង់ ចុះផ្សាយមតិ អីឡូវក៏ត្រូវចុចពិរដង
ដែរបានទៅ មែនទេ ? សូមសាកល្បងដូចខ្ញុំធ្វើសាកមើល ។

3. Love Kampuchea - 19/06/2011

May I ask what is the different between Youl Ding and Tras Ding? Can a normal person be Tras-ding ?

achharia - 19/06/2011

ខ្ញុំមិនចេះដឹងផ្នែកអក្សរសាស្ត្រនិងសាសនានេះច្រើនទេ និងសូមសាកល្បង
ឆ្លើយតបនឹងសំនួររបស់អ្នកទៅតាមការយល់ឃើញនិងចងចាំផ្ទាល់ខ្លូនដូច
តទៅ( ខ្ញុំសរសេរជាខ្មែរ ព្រោះឃើញអ្នកអាចអាននិងសរសេរខ្មែរបានដែរ) ៖

យល់ដឹង(know by understanding) បានន័យថា
ដឹង(know)បានតាមរយៈការយល់(understanding)​ គឺយល់រួចដឹងភ្លាមដែរ។
បើយល់ពីអ្វីមួយហើយ គេមិនអាចថាមិនដឹងទេ ប៉ុន្តែគេធ្វើពើជាមិនដឹងបាន។
គ្មានពាក្យ យល់មិនដឹង យល់អត់ដឹង ទេ ដែលខុសពីពាក្យ ស្ទាបដឹង(know
by touching) មើលដឹង(- by looking) ឃើញដឹង(- by seeing) ថើបដឹង
ភ្លក់ដឹង ស៊ើបដឹង …។ល។ ដែលមានករណី ស្ទាប មើល ឃើញ ថើប ស៊ើប
ហើយអាចមិនដឹងឬអត់ដឹងបានផងដែរ ។ ឧ. ស្ទាបអត់ដឹង មើលអត់ដឹង ។

ត្រាស់ដឹងគឺដឺងសព្វសារពើបានតាមរយៈនៃការត្រិះរិះវិភាគពិចារណាដោយ
ខ្លួនឯងក្នុងការរំដោះខ្លួនអោយផុតពីក្តីទុក្ខ ចាកចេញផុតពីវាលវត្ដសង្សារនៃ
ការកើត ចាស់ ស្លាប់ៗដែលភ្ជាប់ជាមួយនូវវត្តមាននៃកម្មនិងផលវិលវល់គ្មាន
ឈប់ឈរនេះ ហើយស្វែងរកផ្លូវទៅកាន់ព្រះនិព្វានឃើញផងដែរ។ អ្នកមាន
សមត្ថភាពធ្វើបែបនេះបាន ទើបគេដាក់ព្រះបរមងារអោយហៅថា ព្រះពុទ្ធ ។

នរណាៗក៏អាចក្លាយជាព្រះពុទ្ធបានដែរ អោយតែមានសមត្ថភាពកំពូលអាច
ត្រាស់ដឹងបាន គឺដឹងសព្វសារពើបានតាមរយៈនៃការត្រិះរិះ វិភាគ ពិចារណា
ឃើញដោយខ្លួនអែងស្វែងរកនិព្វានឃើញ ដូចស្ដេចមួយអង្គមានព្រះនាមថា
សិទ្ធត្ថ គោតម បានត្រាស់ដឹងក្លាយជាព្រះពុទ្ធមួយអង្គរួចមកហើយ ។ ក្នុង
បណ្ដាមនុស្សធម្មតាមិនទាន់មាននរណាត្រាស់ដឹងបាននៅឡើយទេ ។

Love Kampuchea - 20/06/2011

ខ្ញុំសុំសួរផងបានទេថា តើអ្នកកាន់ព្រះពុទ្ធសាសនាឲ្យតម្លៃទៅលើអ្វី?

achharia - 20/06/2011

ហេហេ៎..សួរបាន បាទ! ពូកែសួរចុចចំចំណុចសំខាន់ក្នុងព្រះ
ពុទ្ធសាសានាតែម្ដងហើយ សូមកោតសរសើរ។ ខ្ញុំមិនបានសិក្សា
ជ្រៅជ្រះខាងព្រះពុទ្ធសាសនានេះទេ បើសួរជ្រៅៗពេកខ្ញុំប្រកដ
ជាឆ្លើយមិនរួចទេ ។ ចំពោះសំនួរនេះ ខ្ញុំអាចឆ្លើយក្នុងនាមខ្ញុំជា
អ្នកកាន់ព្រះពុទ្ធសាសនាម្នាក់ មិនចាត់បានថាជាចំលើយតាង
ជំនួសអោយអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់ជាទូទៅទេ ។

ជាអ្នកកាន់ព្រះពុទ្ធសាសនាម្នាក់ ដែលខ្ញុំជឿថាដូចអ្នកកាន់ព្រះ
ពុទ្ធសាសានាច្រើននាក់ទៀតដែរ ខ្ញុំអោយតំលៃទៅលើគុណធម៌
គឺជាទង្វើល្អតាមផ្លូវកាយ​ វាចា ចិត្ត ( សីលធម៌ ) និងតាមផ្លូវ
សំភារៈជាទានបរិសុទ្ធ( កុសលធម៌ ) ។​ ទង្វើល្អតាមផ្លូវកាយ
វាចា ចិត្ត និង​សំភារៈ នេះហៅម្យ៉ាងទៀតបានថាជា អំពើបុណ្យ
ឬហៅខ្លីៗថា បុណ្យ ដែលផ្ទុយគ្នានឹង បាប ។

អរគុណ !

4. Love Kampuchea - 20/06/2011

សរុបសេចក្ដីមកគឺឲ្យតម្លៃទៅលើការធ្វើបុណ្យតើមេនទេ? ការឲ្យតម្លៃទៅលើការធ្វើបុណ្យ និងទៅលើស្ថានសួគ៏ ឬព្រះនិព្វាន មានតម្លៃខុសគ្នាយ៉ាងណាដែរ? សូមទោសដែលសួរច្រើន។

Lovepeehs05 - 21/06/2011

សារុបសេចក្តីមកព្រះពុទ្ធអោយតម្លៃ ទៅលើការសិក្សាអបរំ ឬវប្បធម៌ មិនមាន អី្វប្រសើរជាងហ្នឹងទេ ! បើយកច្បាស់ជាងហ្នឹងទៀត ចូរយកតាមទ្រឹស្តី peehs05 មកវែកញែកឃើញច្បាស់ចែស ខាងណាតិចច្រើន ឃើញពិតនឹងភ្នែកតែម្តង ។

achharia - 21/06/2011

Lovepeehs05,

ការសិក្សាអបរំ ? ការសិក្សាអបរំផ្នែកធ្វើសឹកសង្គ្រាមវាយលុកដែរ ?

នយោបាយ យោធា សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ ទាំង៥ខនេះ
ជារចនាសម្ពន្ធគ្រប់គ្រងប្រទេសរបស់ពួកខ្មែរក្រហមដែលតែងតែ
លើកនិយាយលាយ ដើម្បីគឺថាៗ..ៗ..ៗ..ស្ទើរតែរាល់យប់កំពុងអស់
កំលាំងផង ឃ្លានចង់ដាច់ពោះផងកាលសម័យប៉ុលពត។ ទ្រឹស្តីpeehs05
ទាញពីហ្នឹងមែនទេ ? គ្រាន់តែមួយក្រលេកឃើញខទី យោធា និង
សន្តិសុខ ហាក់ដូចដាច់ពីគ្នា តែកាលនោះ គឺពួកយោធាហ្នឹងហើយ
មកចាប់អូសដឹកមនុស្សទៅវាយចោល មិនដឹងសន្តិសុខនៅអែណាទេ !
ខ្ញុំគិតថា បើវែកញែកសិក្សាពី វប្បធម៌ និង សង្គមធម៌ ដែលជាមែកធាង
ចំបងរបស់ អរិយធម៌ នោះវាគ្របដណ្ដប់គ្រប់ខទាំងអស់នោះហើយ ។

Lovepeehs05 - 21/06/2011

អរគុណ accharia ដែលបានឆ្លងឆ្លើយ ! បើតាមស្តាប់មើលទៅ ប្រហែលជាមិនស្គាល់ខ្ញុំទេ មើលទៅ រឿងខ្ញុំនិយាយស្ទើរគ្រប់ប្លក់ ដែលខ្ញុំមាន ។ល។

រឿងទ្រឹស្តីដែលខ្ញុំមាននេះ ពុំមែនដកស្រង់ចេញពី ខ្មែរក្រហមទេ គឺស្រាវជ្រាវខ្លួនឯងមួយស្ទើរ រយភាគរយ (១០០%) ហើយពាក្យ យោធា មិនដែលប្រើទេ ។ មានតែពាក្យសង្គមកិច្ចទេ ដែលខ្ញូំទាញ យកមកប្រើ ។ ប៉ុន្តែខ្ញុំបានរៀននិងពិសោធន៍ ច្រើនដែរ ពីសម័យនោះ ដូចជាប្រជាធិប្បតេយ្យ ហើយផ្នែកការពារប្រទេស ពីព្រោះខ្ញុំជាកង ការពារព្រំដែន តែរឿងប៉ះពាល់ ត្បកក្បាល វាយឬសម្លាប់មនុស្ស មិនដែលមានទាល់តែសោះ ហើយខ្ញុំមិនដែលនៅជា មួយប្រជាជនទេ រឿងប៉ះពាល់មានតែស្វាឬសត្វក្នុងព្រៃទេ ដែលខ្ញុំ មានបាបជាមួយ ហើយនៅក្នុងសមរភូមិ ខ្ញុំក៏មិនដែលឃើញមាន ពីណាស្លាប់ដោយ សារខ្ញុំបាញ់ដែរ តែក្នុងសមរភូមិ បើយើងមិនបាញ់ គេក៏គេបាញ់យើង ដែរ ។ល។ បើចង់ដឹងបន្ថែម នៅប៉ុសអាស៊ីសេរី (RFA) លោកជីវិតា បានសម្ភាសខ្ញុំ ចូរស្តាប់មើលមើ នៅវគ្គទី ៧៥ ដែលនិយាយអំពី ព្រះសង្ឃនៅជាមួយខ្មែរក្រហម គឺចូលទៅត្រង់ ដំណើរទៅវាល ពិឃាត ដែលមានរូបយោធាខ្មែរក្រហម ដើរមួយជួរនោះ ។ តែទីបញ្ជប់ មិនមែនខ្ញុំរត់ដោយអត់បាយទេ តែលោកជីវិតាកាត់តច្រឡំ ហើយក៏មិនមែនសម្ភាសតិចដែរ គឺបីម៉ោងឯណោះ ។

ឥឡូវបែរមកនិយាយអំពី វប្បធម៌ និងអារិយធម៌ម្តង តើលោកយល់ថា មួយណាសំខាន់ជាងគេ ហើយមួយណាកើតមុន ? បើតាមលោក សរសេរខាងលើថា វប្បធម៌និងសង្គមធម៌ ជាមែកធាងរបស់អារិយធម៌ តើហេតុអ្វីបានជាលោកនិយាយអញ្ចឹង? ខ្ញុំចង់អោយលោកជួយពន្យល់បន្តិច ឬវែកញែកអោយបានច្បាស់ នេះមិនមែនជារឿងចង់ឈ្នះឬចាញ់អីទេ តែចង់បានច្បាស់ កុំស្រពិចស្រពិលទាំងអស់គ្នា ឬក៏ស្រពិចស្រពិលតែខ្ញុំទេ ក៏មិនដឹង !

Love Kampuchea - 21/06/2011

លោកពូ Lovepeehs05 ភ្លិចខ្ញុំហើយអី? នៅហ្នឹង ខំញញឹមដាក់មួយថ្ងៃ តែពូធ្វើហី មិនខ្ចីសាសង។ រូបញ៉ុមនៅហ្នឹងពូសុខចិត្ដរំលង អស់សង្ឃឹមតែម្ដង ជួយលេងបានហើយ។ សូមសួរមួយ។ តើពាក្យថា វប្បធម៌ សង្គមធម៌ និងអរិយធម៌ មានន័យយ៉ាងម៉េច ហើយខុសគ្នាត្រង់ណា? ហេតុអីបានមានប្រើពាក្យ ធម៌ភ្ជាប់តាមខាងក្រោយផង?

Lovepeehs05 - 21/06/2011

អុញចង់ភាំង កើតឆ្ងល់មាននារីពីណា នៅទីនោះ ពីព្រោះទើបមកពី ស្តាប់បទសម្ភាសខ្ញុំនៅអាស៊ីសេរី ខ្ញុំស្មានតែនារី ដែលគេបញ្ជូនមក ជួយធ្វើការខ្ញុំ។ រឿងវប្បធម៌ សង្គមធម៌ និងអរិយធម៌ ខ្ញុំទើបតែសួរ accharia អោយជួយបកស្រាយ តែមិនទាន់ឃើញបកស្រាយនៅ ឡើយទេ យ៉ាងណាយ៉ាងណី ខ្ញុំនឹងបកស្រាយតាមការយល់ដឹង របស់ខ្ញូំ ហើយកញ្ញាអាចវិនិច្ឆ័យ ។ Accharia ធ្លាប់និយាយច្រើន ខាងទស្សនវិជ្ជាចឹងគាត់ប្រហែលជាច្បាស់ជាងខ្ញុំ ចាំមើលគាត់ សិន

Love Kampuchea - 21/06/2011

សង្ឃឹមថានឹងមានសំណាងបានស្ដាប់អ្នកទស្សនវិជ្ជា និងអ្នកទស្សននយោបាយ។ ខ្ញុំនៅក្មេងណាស់ មិនហ៊ានវិនិច្ឆ័យទេ តែសូមខ្លួនរងចាំស្ដាប់ និងរៀនតាម។

Lovepeehs05 - 22/06/2011

ក្មេងតែរូបទេ តែគំនិតប្រាជ្ញា ជាងចាស់ទៅទៀត សូមសើរក្មេងៗចុះ ! តាមពិតគ្រាន់តែសាកមើល ជាមួយក្មេងៗ នៅវើដប្រែស និងអ្ននយោបាយ នៅស្រុកខ្មែរ ស្ទង់មើលតម្រិះខ្លួន តើអាចទៅឆ្ងាយប៉ុណ្ណា ។ ហើយក៏បានប្រុងប្រៀបរៀបចំខ្លួនរួចស្រេចទៅហើយដែរ ដេលប្រឈមមុខ…

Love Kampuchea - 22/06/2011

ពូសរសើរគេ បង្អាប់ខ្លួនឯងចឹង?

Lovepeehs05 - 22/06/2011

និយាយចឹងនឹកឃើញកាលរៀន សាលាសន្តិសុខ ខំរៀនបានលេខ ១ ហើយគេអោយធ្វើតំណាងកូនសិស្សទៀត ដូចជាគ្រាន់បើជាងគេពេក ក៏មិនព្រមអួតថាខ្លួនគ្រាន់បើទេ ដោយថាគេចេះតែដាក់ៗអោយទៅ ក្រសួងសិក្សាអបរំគេអន់ចិត្ត ប៊ិសមិនអោយសញ្ញាប័ត្រ នេះមកពីបង្អាប់ខ្លួនឯង ឬដាក់ខ្លួនពេក នេះរៀនមកពីសម័យខ្មែរក្រហម គេមិនអោយលើកតម្កើងខ្លួន ទេ តែគេអនុគ្រោះដែរ ហើយគេអោយ អាហារូបករណ៍ (scholarship)ពីរម៉ឺនដុល្លា($20,000.00)ដែរ សំរាប់បន្តរទៅរៀនសាលាច្បាប់ ។

achharia - 22/06/2011

អរគុណ Lovepeehs05 ច្រើនហើយដែលបានតបបញ្ជាក់មក
ខ្ញុំវិញ អញ្ចឹងខ្ញុំប្រកដហើយថាទ្រឹស្ដីនោះមិនមែនដកស្រង់ចេញ
ពីខ្មែរក្រហមទេ ។

ខ្ញុំខំស្វែងរកបទសំភាសជាមួយលោកជាវិតានៅវគ្គទី៥៧នៅ
ទំព័រ RFA ហ្នឹងដែរ តែរកមិនឃើញសោះ ។ បើអាច សូមលោក
ជួយដាក់តំណអោយខ្ញុំបានចូលទៅបានស្ដាប់ផង ។

ចំណែកថា វប្បធម៌ និង សង្គមធម៌ ជាមែកធាងចំបងរបស់
អរិយធម៌ នោះខ្ញុំថាតាមដូចមានចែងក្នុងសៀវភៅ អរិយធម៌
ដែលសរសេររៀបរៀងជាលើកដំបូងរបស់អ្នកស្រី ត្រឹង ងា
សំរាប់កម្មវិធីសិក្សាថ្នាក់បញ្ចប់តាំងពីឆ្នាំ១៩៧៣ ម្ល៉េះនោះទេ ។
បើលើកយកមកបកស្រាយអោយបានក្បោះក្បាយនៅទីនេះ
នឹងត្រូវការពេលច្រើនបន្តិច ហើយក៏គ្មានអ្វីលើសវែងឆ្ងាយជាង
ពីក្នុងសៀវភៅហ្នឹងដែរ ។ ហេតុនេះ ខ្ញុំសូមច្បិចយកតែត្រង់
គំនូសបំព្រួញមកបង្ហាញចែកគ្នាមើលឡើងវិញ ជាពិសេស
ចំពោះអ្នកខ្លះដែលពុំធ្លាប់ដែលបានអានឬសិក្សាផងដែរ ពិនិត្យ
មើលថាតើ នយោបាយ មានទីតាំងនៅត្រង់ណា ហើយកូនមែក
ធាងបន្តៗដូចជា សេដ្ឋកិច្ច សង្គមកិច្ច សាសនា ការសិក្សាអបរំ…
នៅត្រង់ណាក្នុងចង្កោមនៃ អរិយធម៌ នេះ ។ សូមចុចតាមតំណ
នេះ ដើម្បីមើលរូបបំព្រួញពីមែកធាងនៃអរិយធម៌ មានប្រភព
នៅទំព័រ krookroo.com ។

ឬអាចអានលំអិតបានជាងជាសៀវភៅអេឡិកត្រូនិកនៅប្លក
បន្ទប់សៀវភៅ របស់ខ្ញុំនៅខាងណិតវើកសង្គម khmercity.net
តាមតំណខាងក្រោមនេះត្រង់ ០០៣ អរិយធម៌ខ្មែរ តែសៀវភៅ
នោះបោះគេពុម្ពក្រោយផង គេចំលងបន្តផងរាងព្រៀកពិបាកអាន
បន្តិច ។ បើមានពេល ខ្ញុំនឹងស្កែនសៀវភៅរបស់ខ្ញុំជាច្បាប់ដើម
មើលបានច្បាស់ជាង ដាក់ចែកគ្នាអាន ។
តាមតំណខាងករោមនេះក៏បាន


https://drive.google.com/file/d/0B1dv5sqSPsPbWTZyNkI3NFE2NVk/view

ខ្ញុំរីករាយជានិច្ចចំពោះវិភាគទានរបស់ Lovepeehs05 ក្នុងការ
ចូលរួមបកស្រាយពីខ្លឹមសារនៃ អរិយធម៌ វប្បធម៌​ និង ​សង្គមធម៌
នេះដើម្បីប្រៀបធៀបនិងរៀនសូធ្យបន្ថែមជាចំណេះដឹងទូទៅ
ត្រង់ចំនុចប្លែកៗនិងប្រសើរច្បាស់លាស់ជាងគ្នា ។

សូមអរគុណ !

Love Kampuchea - 22/06/2011

ខ្ញុំសូមអរគុណច្រើនចំពោះការបកស្រាយដ៏ល្អ និងក្បោះក្បាយ។ ខ្ញុំពិតជាភ្លឺភ្នែក និងបានយល់ដឹងនូវអ្វីដែលមិនធ្លាប់បានដឹងពីមុនមក។ ស្ដាប់ទៅគួរឲ្យគោរព។ សូមអរគុណ និងសរសើរដោយស្មោះអស់ពីចិត្ដម្ដងទៀត។

Love Kampuchea - 22/06/2011

ចំពោះការលើកមកបង្ហាញអំពីវប្បធម៌ និងអរិយធម៌។

Lovepeehs05 - 22/06/2011

អរគុណ Achharia ដែលបានពន្យល់និងណែនាំអោយមើល សៀវភៅ ឯកសារ ខ្ញុំបានមើលសៀវភៅហ្នឹងដែរ តែខ្ញុំមិនយល់ស្របទាំងស្រុងទេ ។ ខ្ញុំជឿថា សង្គមធម៌ វប្បធម៌ និងអារិយធម៌ ទាំងអស់ហ្នឹងវានៅជុំគ្នា ជាគ្រួសារតែមួយ ចឹងមិនបាច់និយាយ អោយវែងឆ្ងាយទេ គ្រាន់តែស្ទង់មើល តើអាមួយណាមានឥទ្ធិពលខ្លាំងជាងគេ យកអាហ្នឹងដាក់មុខជាការស្រេច នៅក្នុងហ្នឹងមានតែ វប្បធម៌ទេ ដែលដើរតួរល្អជាងគេ មិនមានអីក្រៅ ពីហ្នឹងទេ រឿងអារិយធម៌ កើតក្រោយគេ វាគ្រាន់តែជាឈ្មោះគេបានដាក់ ងារអោយវាតែប៉ុណ្ណោះ បើគ្មានវប្បធម៌ គឺគ្មានអ្វីៗទាំងអស់ នៅក្នុង ប្រធានបទនេះ។ ម៉េចលោកយល់យ៉ាងណាដែរ ? ហើយយល់យ៉ាង ម៉េចដែរ កញ្ញា Love Kampuchea ? ខ្ញុំ Lovepeehs05 យល់ចឹងឯង !

ហើយចំណែករឿងខ្ញុំ ដែលបានប្រាប់អោយចូលមើលនិងស្តាប់នោះ មិនមែនវគ្គទី៥៧ទេ គឺវគ្គទី ៧៥ តែសូមបញ្ជាក់ត្រង់ តាម៉ុក ខ្ញុំបានជួបនិង ចាប់ដៃផង មិនមែនអត់ទេ ហើយខ្ញុំបានចាកចេញពីខ្មែរ ក្រហមនោះ មិនមែនដោយសារអត់បាយទេ ហើយកាលពេលដែលគេ បានអោយពួកខ្ញុំទៅសិកពីលោកសង្ឃនោះ គឺនិមន្តចេញពីកន្លែងលើក ទំនប់ជីកប្រឡាយអូរដូនតា បាត់ដំបង តំបន់ទី ៣ គឺគេអោយលោកសង្ឃ លើកទំនប់ជីកប្រឡាយ ដូចប្រជាជនធម្មតា ឬកងចល័តដែរ គឺឈរតម្រង់ជួរ លើកដីជាមួយស្រីៗ មាននារីពេទ្យពីរនាក់ ដែលជិតដិតនឹងខ្ញុំ នៅមានជីវិត នៅឡើយទេ ជាសាក្សីលើកទំនប់ជីកប្រឡាយ និងគេបញ្ជូននារីៗឱ្យជួយធ្វើ ការងារជាមួយពួកខ្ញុំ ។ នេះគ្រាន់តែជាឯកសារ កំណត់ហេតុរបស់ខ្ញុំដែល ទាក់ទងរឿងខ្មែរក្រហម នាសម័យនោះ ។ល។

Love Kampuchea - 23/06/2011

ហ៊ឺ…ចូលដល់ចំណុចដែលអាចត្រូវរ៉ូវគ្នាបានហើយ នៅមិនព្រមត្រូវរ៉ូវគ្នាទៀត។ លោកពូ Lovepeehs05 កាន់តែយ៉ាប់ទៅៗហើយ…ហិហេ…និយាយលេងទេ សូមកុំខ្ញាល់ ច៎ាស។ ហ៊ឺ…ខ្ញុំគ្រាន់តែឆ្ងល់ថា ក្នុងគោលនយោបាយរបស់លោកពូទាំប្រាំ តើនយោបាយ សេដ្ឋកិច្ច និងសង្គម​ មិនសូវសំខាន់ទេឬ? ព្រោះទាំងបីនេះស្ថិតនៅក្នុងរបបសង្គម ដែលជាសង្គមធម៌ ហើយដែលលោកពូបានថាសង្គមធម៌ និងអរិយធម៌មិនសំខាន់ទេ គឺគ្មានអ្វីទាំងអស់បើគ្មានវប្បធម៌ “បើគ្មានវប្បធម៌ គឺគ្មានអ្វីៗទាំងអស់ នៅក្នុង ប្រធានបទនេះ។” ខ្ញុំគិតថាលោកពូមានប្រសាសន៍ត្រូវត្រង់ចំណុចថា “សង្គមធម៌ វប្បធម៌ និងអារិយធម៌ ទាំងអស់ហ្នឹងវានៅជុំគ្នា ជាគ្រួសារតែមួយ” ខ្ញុំចង់ពន្យល់ថា: សង្គមធម៌ + វប្បធម៌ = អរិយធម៌ ឬ វប្បធម៌ + សង្គមធម៌ = អរិយធម៌ ឬនិយាយម្យ៉ាងទៀតថា: អរិយធម៌ ចែកចេញជាពីរគឺ៖ វប្បធម៌ និងសង្គមធម៌។ (យោងតាម http://www.krookroo.com/index.php/education/khmer-culture) ដូចេ្នះ វប្បធម៌ និងសង្គមធម៌ មិនអាចកាត់ផ្ដាច់ពីគ្នាបានទេ ហើយសំខាន់ទាំងពីរ ពីព្រោះបើគ្មានណាមួយហើយ មិនអាចយកអ្វីមកបូកឲ្យចេញបានជាអរិយធម៌នោះទេ។ ដូចលោកពូដ៏ស្អាតអញ្ចឹង បើកាត់ជើង ឬមាត់របស់លោកពូចេញ ហើយយកមាត់ទា ឬជើងមាន់យកមកតភ្ជាប់ជាមួយ ពេលនោះ ហ៊ឺ…? លេងនៅសុទ្ធ ហើយស្អាតដូចលោកពូដ៏សង្ហាសព្វថ្ងៃនេះហើយ… ជ្រុលពេកហើយដឹងខ្ញុំ? ហិហេ…យ៉ាងម៉េចដែរលោកពូ សូមវាចា។

Lovepeehs05 - 23/06/2011

ពាក្យសង្គមធម៌ ចំពោះខ្ញុំវាស្មើនឹងពាក្យ សង្គមកម្ពុជាឬកម្ពុជា វាជារួមក៏ពិតមែន ហើយតែមិនចាំបាច់ ពីព្រោះនៅក្នុងហ្នឹង វប្បធម៍ វាសំខាន់ជាងគេ វប្បធម៌ ដើរតួរគ្រប់យ៉ាង គឺធ្វើអ្វីៗអោយប្រសើរឡើង ហើយពាក្យសង្គមឥតមានចលនា ទេ ។
សេដ្ឋកិច្ច គឺសំខាន់ជាងគេបំផុត ក្នុងប្រធានបទប្រាំហ្នឹង តែមិនអាចអត់អ្នកទាំង ៤ បានទេ សេដ្ឋកិច្ចបង្កើតជីវិត មនុស្សសត្វលោកយើង មិនអាចអត់បានទេ តែបើអត់អ្នកទាំងបួន បានន័យថា កើតហើយក៏ស្លាប់ទៅវិញភ្លាមដែរ ! បើអត់សេដ្ឋកិច្ចហើយ ច្បាស់ជាមិនមានកញ្ញា ឬខ្ញុំនៅទីនេះឡើយ ! មែនទេ ?

achharia - 21/06/2011

Love Kampuchea,
ការធ្វើបុណ្យ ជាធម្មតាច្រើនសំដៅទៅលើការធ្វើពិធីបុណ្យនានា
ក្នុងព្រះពុទ្ធសាសនា ដែលតែងតែមានវត្តមានព្រះសង្ឃក្នុងពិធី
ទាំងនោះផងដែរ ។ តំលៃដែលខ្ញុំបាននិយាយនោះគឺ អំពើបុណ្យ
សំដៅដល់ទង្វើល្អនានាតាមរយៈផ្លូវ កាយ ​វាចា ចិត្ត និងសំភារៈ
រួមមកហៅថា គុណធម៌(សីលធម៌និងកុសលធម៌) ។ ជាមួយនឹងការ
អោយតំលៃទៅលើឋានសួគ៌ ឬព្រះនិព្វាន គឺខុសគ្នាត្រង់គុណធម៌
បានគុណប្រយោជន៍ដល់អ្នកដទៃក្នុងជាតិនេះ ចំណែកឋានសួគ៌
ឬព្រះនិព្វានជាគុណប្រយោជន៍បានដល់អ្នកប្រព្រឹត្តអំពើល្អខ្លួនអែង
ក្នុងបរលោក ឬដោយឡែកសំរាប់ព្រះពុទ្ធអង្គ ។ តាមការវិភាគខ្លះ
ថ្វីត្បិតតែគុណធម៌ជាទង្វើល្អសំរាប់អ្នកដទៃមែន ប៉ុន្តែក៏ជាទង្វើសំរាប់
បំពេញបំណងចង់ធ្វើអំពើល្អរបស់ខ្លួនអែងអ្នកធ្វើហ្នឹងផងដែរ ។

នេះជាចំលើយតាមទស្សនៈផ្ទាល់ខ្លួនខ្ញុំ គ្មានឯកសារយោងទេ
បើមានការឆុសឆ្គង សូមណែនាំខ្ញុំវិញផង 🙂

Love Kampuchea - 23/06/2011

សូមឆ្លើយតបទៅលោកពូ Lovepeehs05 – 23/06/2011
បើលោកពូថាពាក្យសង្គមធម៌ ចំពោះលោកពូវាស្មើនឹងពាក្យ សង្គមកម្ពុជាឬកម្ពុជា អ្នកដទៃក៏អាចថាបានដែរថា សង្គមធម៌វាស្មើនិងពាក្យសង្គមបារាំងឬបារាំង សង្គមយួនឬយួន សង្គមអាមេរិកាំងឬអាមេរិកាំង។ល។ តែផ្ទុយទៅវិញសង្គមកម្ពុជាឬកម្ពុជា សង្គមបារាំងឬបារាំង សង្គមយួនឬយួន សង្គមអាមេរិកាំងឬអាមេរិកាំង ជាឈ្មោះរបស់សង្គមមនុស្សមួយៗ ដែលក្នុងសង្គមមួយៗនោះមាន វប្បធម៌ + សង្គមធម៌ = អរិយធម៌។ ខ្ញុំសួរយ៉ាងនេះវិញងាយស្រួលជាង, ក្នុងគោលនយោបាយរបស់លោកពូទាំប្រាំ តើនយោបាយ សេដ្ឋកិច្ច និងសង្គម​កិច្ច ទាំងបីនេះតើស្ថិតនៅក្នុង ១-សង្គមធម៌ ២-វប្បធម៌ ៣-អរិយធម៌ ៤-ឬក៏នៅដាច់ៗដោយឡែកពីគ្នា? តើពាក្យ សង្គម ចំពោះលោកពូសំដៅទៅដល់អ្វី?​ សុំសួរបន្ថែមទៀតថា តើសង្គមធម៌ សង្គមកម្ពុជា សង្គមមនុស្ស ទាំងបីនេះខុសគ្នាយ៉ាងណា?

Lovepeehs05 - 23/06/2011

កញ្ញា Love Kampuchea ដូចជាមិនទាន់យល់ ដែលខ្ញុំបាននិយាយ ។ ខ្ញុំមិននិយាយ មួយណាធំជាងមួយណាទេ តែខ្ញុំនិយាយមួយណាសំខាន់ ជាងមួយណា ។ ខ្ញុំនិយាយតែរបស់ណា ដែលសំខាន់ជាងគេបំផុត ក្នុងលោកយើងនេះ ដែលខានមិនបាន ដូចនយោបាយ =អ្នកដឹកនាំ, សេដ្ឋកិច្ច =គ្រឿងផ្គត់ផ្គង់ជីវិត, វប្បធម៌=ការសិក្សាអប់រំ, សង្គមកិច្ច=សុខភាព/សុខាភិបាល, សន្តិសុខ=ខាងការពារ ។ មិនមែនមានតែ ពាក្យប៉ុន្មានខាងលើហ្នឹងទេ មានច្រើនតទៅទៀត ក្នុងចង្កោមឬប្រធាន បទនិមួយៗ

ខ្ញុំក៏យល់ដែរថា ប្រធានបទទាំង ៥ ខាងលើហ្នឹង វានៅក្នុង សង្គមធម៌ ហើយ ។ ខ្ញុំដកស្រង់យកប្រធានបទ ទាំងប្រាំហ្នឹង យកមកចងក្រងជា ប្រព័ន្ធសម្រាប់ប្រើប្រាស ឬគ្រប់គ្រងប្រទេស នៅក្នុងសង្គមធម៌ហ្នឹងឯង ។ ម៉េចយល់ខ្លះទេ បើនៅឆ្ងល់សូមសួរទៀត បើនៅតែមិនទាន់យល់ ដល់តែជិះកប៉ាលហោះមកឯនេះហើយ ! តែខ្ញុំជឿងថា នៅមានវិធី ច្រើនទៀតដើម្បីពន្យល់ ។

Love Kampuchea - 23/06/2011

ច៎ាស តាំងពីដើមមកដល់ចុងក្រោយនេះ ខ្ញុំមិនបានសួរថា មួយណាធំជាងមួយណា ឬមួយណាសំខាន់ជាងមួយណានោះទេ។ ខ្ញុំគិតថាលោកពូគិតពីគោលនយោបាយរបស់លោកពូម្នាក់ឯងច្រើនល្អពេក។

Lovepeehs05 - 23/06/2011

អរគុណ Love Kampuchea ដែលបានឆ្លើយតប ! ដោយសារតែ ការយល់ដឹងខុសៗគ្នាចឹងហើយ បានជាខ្ញុំប្រឹងធ្វើតែម្នាក់ឯង បើទោះបីគ្មានពីណាគេគាំទ្រក៏មិនទោមនស្សដែរ មិនអស់សង្ឃឹម ទេ ក្នុងនាមជាកូនសិស្សព្រះ សម្មាសម្ពុទ្ធ គង់នឹងបានសម្រេចដូច ព្រះអង្គដែរ តែមិនមែនជាស្តេចឬក៏ជាព្រះនោះទេ គ្រាន់តែជាអ្នក មានទស្សនៈខុសពីគេមួយចុះ ។ តែយ៉ាងណាក៏ដោយ ការនិយាយ របស់ខ្ញុំមិនទាន់មានខុសនៅឡើយទេ ហើយមានមនុស្សកាន់ការ ខ្ពស់នៅក្នុងប្រទេស មហាអំណាចមួយចំនួនទទួលស្គាល់… ចឹងមិនអស់សង្ឃឹមទេ…។ល។និង។ល។

Love Kampuchea - 23/06/2011

លោកពូមានប្រសាសន៍ ស្ដាប់ទៅដូចជាកំសត់ម្លេះ។ ខ្ញុំមិនទាន់បានថាគាំទ្រ ឬមិនគាំទ្រអីឯណា។ ខ្ញុំចេះតែនិយាយ ល និងសួរឲ្យលោកពូបញ្ចេញឲ្យអស់មកដើម្បីបានរៀនសូត្រទេតើ គ្មានបំណងអីក្រៅពីនេះទេ។ តស៊ូឡើងលោកពូ បើទោះបីគ្មានអ្នកណាគាំទ្រក៏ដោយ សំខាន់កុំធ្វើអ្វីដែលជាហេតុ នាំទុក្ខដល់ខ្លួនឯង និងអ្នកដទៃនោះគ្រប់គ្រាន់ហើយ ហើយត្រូវគិតថានៅមានក្មួយនៅឯនេះញញឹមចាំលើកទឹកចិត្ដដែរ។ ក្នុងលោកនេះ គ្មានអ្នកណាត្រូវទាំងអស់ និងខុសទាំងអស់ឡើយ សំខាន់គឺត្រូវចេះពិនិត្យ និងកែរនូវអ្វីដែលខ្លួនខុស និងបំពេញបន្ថែម ឬបន្ដធ្វើនូវអំពើល្អ សូមយល់ស្របមួយមកលោកពូ ចាត់ទុកថាដើម្បីលើកទឹកចិត្ដក្មួយស្រីដែលខិតខំសរសេកំដររហូតមកប៉ុន្មានថ្ងៃនេះ …។
ខ្ញុំនៅក្មេងខ្ចី មិនទាន់ដឹងក្ដីគ្រប់គ្រាន់ផង មេ្ដចឡើយនឹងអាចហ៊ានថាលោកពូខុសនោះ ជាពិសេសមិនបានស្គាល់អ្នកណាឲ្យគេគាំទ្រដូចលោកពូដែលមានមនុស្សកាន់ការខ្ពស់នៅក្នុងប្រទេសមហាអំណាចមួយចំនួនទទួលស្គាល់… ចំណែកខ្ញុំបានស្គាល់ត្រឺមលោកពូចាត់ថាវាសនាខ្ពស់ណាស់ទៅហើយ។

Love Kampuchea - 23/06/2011

ខ្ញុំនៅក្មេងខ្ចី មិនទាន់ដឹងក្ដីគ្រប់គ្រាន់ផង​មេ្ដចឡើយនឹងអាចហ៊ានថា លោកពូខុសនោះ ជាពិសេស មិនបានស្គាល់អ្នកណាឲ្យគេគាំទ្រដូចលោកពូ ដែលមានមនុស្សកាន់ការខ្ពស់នៅក្នុងប្រទេសមហាអំណាចមួយចំនួន ទទួលស្គាល់… ចំណែកខ្ញុំបានស្គាល់ត្រឺមលោកពូ ចាត់ថាវាសនាដ៏ខ្ពស់ណាស់ទៅហើយ។

Lovepeehs05 - 24/06/2011

អរគុណ Love Kampuchea ដែលញញឹមស្រស់ចាំគាំទ្រ លោកពូតាំងចិត្តថា តស៊ូ ជានិច្ច ក្នុងនាមជាខ្មែរ តស៊ូ ដើម្បីផល ប្រយោជន៍ខ្មែរ និងពីភពលោកផងដែរ ចឹងបានន័យថា រចនាសម្ព័ន្ធ ដែលលោកពូ កំពុងរចនានេះ សន្មត់ថាជារបស់ពិភពលោកផងដែរ មិនមែនសម្រាប់តែខ្មែរទេ គឺជាសាធារណៈទួទៅក្នុងលោក ។ ហើយបទសម្ភាសក៏បានដាក់រួចហើយ ម្ចាស់ប្លុកខ្ញុំ សូមចូលស្តាប់ និងសូមមានយោបល់។ http://khm4education.wordpress.com

Love Kampuchea - 24/06/2011

ចា៎ស អរគុណ តែគួរឲ្យសោកស្ដាយព្រោះខ្ញុំនៅមិនទាន់យល់ពី រចនាសម្ព័ន្ធនយោបាយរបស់លោកពូជាអ្វីពិតប្រាកដ់នៅឡើយទេ ព្រោះលោកពូមិនទាន់បានផ្ញើឲ្យខ្ញុំមើលតាមសំណោមពររបស់ខ្ញុំពីមុន។ អ្វីដែលខ្ញុំឃើញបច្ចុប្បន្នគឺពាក្យទាំងប្រាំ ភ្ជាប់ជាមួយនិងការពន្យល់ពាក្យ។

Lovepeehs05 - 25/06/2011

ចាំថ្ងៃណាមួយ ជួបចុះកុងត្រាគ្នាទើបបាន បើចង់បានច្រើនចឹង ! ពូជឿថាប្រាប់ច្រើនណាស់ទៅហើយ គ្រាន់តែនៅរប៉ាត់រប៉ាយ បន្តិចប៉ុណ្នោះ ចូរមើលតាមប៉ុស្ត ហើយចាប់បញ្ជូលគ្នាមក វាជាការ ស្រេចទៅហើយ ។ មិននៅតែប៉ុស្តខ្ញុំទេ នៅប៉ុស្តបងប្អូនវើតប្រែស ស្ទើរគ្រប់ប៉ុស្តដែលខ្ញូំបានចូលនិយាយ ពាក្យខ្លះនិយាយដូចកូនក្មេង ខ្លះនិយាយដូចពិបាកយល់ ពាក្យខ្លះនិយាយ អ្នកដាច់គេចឹង ពាក្យខ្លះនិយាយឆ្កែឆ្មាចឹង តែមានន័យទៅកន្លែងតែមួយ សូម្បីតែនិយាយដូចស្នេហា ខឹងខ្លាំងក៏នៅតែ ទៅខាងហ្នឹងដែរ ! និយាយខាងធម៌អារ្យក៏ទៅខាងហ្នឹង ញញឹមក៏ទៅខាងហ្នឹង មុខក្រញូវក៏ទៅខាងហ្នឹង ទៅហើយ ដេកដើរឈរអង្គុយ វាទៅខាងហ្នឹងទាំងស្រុងទៅហើយ ! គ្មានគ្រូអាចារ្យណា មកប្រដៅព្រះអង្គឡើយ ។
ហើយរឿងកញ្ញា ឡាវកម្ពុជាចូលមក ក៏ដឹងរួចទៅហើយដែរ មិបាច់ប្រាប់ ក៏អាចមើលដឹងដែរ តែជួលកាលធ្វើព្រងើយ ដែរទៅ ។ ហើយរឿងពូវិញ ប្រាប់គេស្ទើរគ្រប់ទីទាំងអស់ អត់ដែលលាក់មុខ មាត់សោះ គ្រាន់តែមួយចំនួនគេមិចាប់អារម្មណ៍ប៉ុណ្ណោះ ហើយខ្លះគេ ធុញធ្រាន់ណាស់ទៅហើយ តែមិនដឹងធ្វើយ៉ាងម៉េច ចេះតែខាំមាត់ទៅ ភាគច្រើនខ្ញុំអត់ខ្វល់ បើគេមិនចូលផ្ទះខ្ញុំ ល្អម្យ៉ាងដែរ ពីព្រោះមានពេលច្រើន ធ្វើកិច្ចការខ្ញុំ ។ល។

ទីបញ្ចប់សុំទោសម្ចាស់ផ្ទះផងដែរ ដោយសុខចិត្ត ដើរគេច ហើយអនុញ្ញាតអោយខ្ញុំសារសង ឡាវកម្ពុជា ល្អៀសខ្លួនដែរ តែចេះចង់តែនិយាយ មិនដឹងធ្វើយ៉ាងម៉េច ។ល។

5. Love Kampuchea - 21/06/2011

ច៎ាស អរគុណ។ ខ្ញុំយល់តែមិនសូវច្បាស់ពីការពន្យល់ខាងលើ។ តែទោះបីយ៉ាងណា ខ្ញុំសូមកាត់ស្មានយ៉ាងនេះ តើយល់យ៉ាងម៉េចដែរ? ពីការពន្យល់ខាងលើ ខ្ញុំយល់ថាៈ “ព្រះពុទ្ធសាសានឲ្យតម្លៃទៅលើការធ្វើល្អ” ដើម្បីសេចក្ដីសុខ និងចម្រើន។ ធ្វើល្អដើម្បីខ្លួនឯង និងអ្នកដទៃជាដើម។ ល្អ ស្មើនិងត្រឹមត្រូវ អត់ខុស ឬមានហេតុមានផលពិតប្រាកដ់អាចពិសោធន៍បាន មិននាំមកនូវសេចក្ដីទុក្ខ លំបាក ឬវិនាសអន្ដរាយ។ ការងារត្រឹមត្រូវ ការចិញ្ចឹមជីវិតត្រឹមត្រូវ នយោបាយត្រឹមត្រូវ វប្បធម៌ដ៏ល្អ ល។ល. នៅទីបំផុតគ្មានអំពើណាមួយក្នុងលោកនេះ ប្រសើជាងអំពើល្អទេ។ អំពើល្អនាំមកនូវសេចក្ដីសុខ សួគ៌ និងនិព្វានជាដើម។ ហើយដើម្បីធ្វើល្អបាន មិនឲ្យខុស គឺត្រូវមានចំណេះដឹងដើម្បីពីចារណា ឬមានចក្ខុវិស័យមើលឲ្យឃើញហេតុផល ខុសត្រូវពិតប្រាកដ់។ ដូច្នេះព្រះពុទ្ធសាសនាឲ្យតម្លៃមួយទៀតគឺ : “វិជ្ជា” ខ្ញុំគេងគិតច្រើនថ្ងៃហើយ ទើបសរសេរចេញបានប៉ុណ្ណេះ។ សូមជួយណែនាំបន្ថែម។ អរគុណ។

achharia - 22/06/2011

ជាការពិត មិនមែនតែក្នុងព្រះពុទ្ធសាសនាទេដែលអោយតំលៃទៅលើ
ការធ្វើអំពើល្អនោះ សាសនាណាៗដទៃទៀតក៏ដូចគ្នាដែរ គឺមានទិសដៅ
ឆ្ពោះទៅរកសេចក្តី សុខ និង ចំរើន ដូចៗគ្នា ។ អ្វីជាបញ្ហានោះគឺ សកម្មភាព
ឬទង្វើណាមួយជាអំពើល្អនោះ ត្រូវបានគេមើលឃើញ យល់ឃើញតាម
ចំណេះដឹងរៀងៗខ្លួន ពីជ្រុងផ្សេងៗគ្នាមក ខុសៗគ្នាបាន។ ឧ. ចេញពី
ចំណេះដឹងផ្សេងគ្នា ម្ខាងយល់ថាត្រូវធ្វើសង្គ្រាមកំចាត់ខ្មាំងអោយអស់ដើម្បី
សន្តិភាពជាអំពើល្អ ម្ខាងយល់ថាដើម្បីបានសន្តិភាពត្រូវចៀសវាងដំណោះ
ស្រាយណាដែលប្រើសង្គ្រាមជាអំពើល្អ ។ ម្ខាងៗទាំងនេះសុទ្ធតែមានអ្នក
ចេះដឹងខ្ពង់ខ្ពស់ថ្នាក់បណ្ឌិត មានវិជ្ជាជ្រៅជ្រះ មានហេតុមានផលដូចៗគ្នា ។
តាមឧទាហរណ៍នេះ ធ្វើអោយខ្ញុំពិបាកសន្និដ្ខានបានថាតើ វិជ្ជាបែបណា វិជ្ជាណាមួយទៅដែលនាំអោយមនុស្សស្គាល់បានថាទង្វើអ្វីមួយជាអំពើល្អ
នោះ ថាតើវិជ្ជាដែកម្នាក់ៗបញ្ជូនកូនចៅអោយទៅរៀននៅសាលា នៅមហា
វិទ្យាល័យនានានេះជាវិជ្ជាដែលនាំអោយមនុស្សស្គាល់និងធ្វើអំពើល្អៗបាន
មែនដែរទេ ។ អំពើល្អដែលមនុស្សទទួលស្គាល់និងអោយតំលៃថាជាអំពើល្អ
មិនពិតដូចអំពើល្អដែលជាសច្ចភាពនៅក្នុងធម្មជាតិទេ …ឧ.បើថាសំលាប់មាន់
មួយក្បាលស្ងោបានបុណ្យបានឆ្ងាញ់បានជួយចំលងជីវិតសត្វលោកមួយអោយ
ឆាប់រួចផុតពីជីវិតជាសត្វឆាប់បានទៅចាប់ជាតិថ្មីជាមនុស្សថាជាអំពើល្អ
តែខាងព្រះពុទ្ធសាសនាថាការសំលាប់សត្វមាន់ទា..ជាអំពើមិនល្អ ជា
អំពើបាបទៅវិញ។ នេះគ្រាន់តែជាកូនទង្វើតូចតាចត្រឹមសំលាប់មាន់ មិន
ដឹងថាពិតជាអំពើល្អឬអាក្រក់ផង ទំរាំគិតដល់ថាអ្នកកាន់ព្រះពុទ្ធសាសនា
ក៏កាប់មាន់ស្ងោយកទៅប្រកេនលោកសង្ឃនៅវត្តថាធ្វើបុណ្យ ធ្វើអំពើល្អ
ដែរនោះកាន់តែពិបាកយល់ទៅទៀត …ពីមាន់ទៅជ្រូក ពីជ្រូកទៅទៅគោ
ទៅដំរី ទៅមនុស្សម្នាក់(ពេលច្បាំងអ្នកត្រូវរបួសខ្លាំងជួយមិនបាន នាំទៅ
បន្ទាយវិញមិនបានក៏ត្រូវគេសំលាប់ទុកចោលដែរ)..ទៅមនុស្សទាំងហ្វូង
(ដឹកយកទៅបាញ់ចោលទាំងឡាន) ទៅមនុស្សទាំងប្រទេស(នាំគ្នាបង្អត់
គាបសង្កត់ឈប់លក់បាយអង្ករ ឈប់ទាក់ទងផ្នែកសេដ្ឋកិច្ចជាមួយ economic
sanction ! ) ក៏នៅមានការអោយតំលៃថាជាអំពើល្អដែរ។
…យីស! នេះបានថា ! 🙂

6. Love Kampuchea - 22/06/2011

អរគុណចំពោះការជួយពន្យល់។ តែបន្ទាប់ពីបានអានហើយធ្វើឲ្យមានចម្ងល់ទៀតហើយ ខ្ញុំយល់ថាខ្ញុំពិតជានៅល្ងង់មែន ចេះតែឆ្ងល់។ ដូច្នេះសូមអភ័យទោសបើពូមិនប្រកាន់ទេ ខ្ញុំសូមបញ្ចេញយោបល់ផ្ទាល់ខ្ខួន និងសួរនូវសំណួរខ្លះៗដូចតទៅ៖ ខ្ញុំយល់ថាការសម្លាប់មាន់ ទារ ជ្រូក យកទៅវត្ដមិនមែនជាការណែនាំរបស់ព្រះពុទ្ធទេ តើពូគិតថាយ៉ាងហ្នឹងដែរ ឬយ៉ាងណា? (មិនដែលចូលវត្ដ ជួបលោក ឬធ្វើជាយាយជី ថាតាមយល់សិនហើយ ហិហេ) តើពាក្យថាបណ្ឌិតក្នុងព្រះពុទ្ធសាសនា មានន័យយ៉ាងណា សំដៅទៅលើបុគ្គលមានសភាពដូចម្ដេច់? តើល្អជាសច្ចៈភាព ឬថាល្អជាសកល ក្នុងលោកនេះមានដែរអត់? ពាក្យថាល្អក្នុងព្រះពុទ្ធសាសនាមានន័យ ឬសំដៅទៅលើអ្វី ហើយអាចថា ល្អជាសច្ចៈ ឬជាសកលដែរអត់? មានអ្វីជាសំអាង? ហើយខុសគ្នាយ៉ាងណាពីសេចក្ដីល្អតាមការយល់ និងល្អតាមការស្រមើស្រម៉ៃ?

achharia - 22/06/2011

ខ្ញុំសុំរត់ទៅបក់ភ្លើងតែមួយរយៈសិន 🙂
មួយប៉ាន់ក្រោយ ទាល់តែអោយចាស់ចត់បន្តិចទើប
មិនអត់ងងុយ បែកប្រាជ្ញារកកន្លែងភរខ្លះៗសមផង។

ខ្ញុំមានធុរៈមួយរយៈតូច ….សូមចាំសិន ។

7. achharia - 27/06/2011

@ Lovepehhs05 : ខ្ញុំត្រឡប់មកវិញហើយ គឺមានធុរៈកាលពីចុងសប្ដាហ៍
កន្លងទៅមែន មិនមែនដើរគេចទុកអោយភ្ញៀវនៅជជែកគ្នាតែអែងទេ។
ខ្ញុំចូលចិត្តសរសេរជជែកគ្នា វិភាគគំនិតយល់ឃើញប្លែកៗគ្នា រកភាពសម
ហេតុសមផលដើម្បីជាចំនេះដឹងបន្ថែមប្រចាំជីវិតផង …តែមិនពូកែហៃអើ
ចេះតែត្រូវហើយពូកែហើយ បញ្ជោរគ្នាលើកជើងទៅ លើកជើងមកទេ…។
ប្រហែលនេះក៏ជាកត្តាមួយដែលខ្ញុំមិនសូវបានទទួលការនិយមចូលចិត្តពី
សំណាក់អ្នកភូមិ ហើយប្រហែលត្រូវកែប្រែចរឹតនេះខ្លះៗវិញហើយមើល
ទៅ ។ ការទំលាប់និយាយសរសើរលើកទឹកចិត្តគ្នាបានផលវិជ្ជមានច្រើន
ជាងនិយាយជំទាស់ដែលអាចអោយគេយល់បានថាជាការបង្អាប់បង្អោន​
កាច់បំបាក់ស្មារតីរឺទឹកចិត្តគ្នាមែនហើយ តែភាពហៃអើៗដូចការបន្ទររបស់
អ្នកអុំទូកក្នុងទំនុកច្រៀងកាលគេអុំទូកដឹកយកធនជ័យទៅសំលាប់នោះក៏​
អាចបណ្ដាលអោយមានផលវិបាកដល់សង្គមវិញផងដែរ ។ ឧ. ការបក
ប្រែពាក្យតិចនិចខុស ការប្រើប្រាសពាក្យកម្ចីពីបាលីសំស្ក្រិតខុសន័យ
ដើម បើយើងមិនជួយវិភាគចាប់ប្រាំងឆាប់ជួយទិទានកែកុនទេ ចេះតែ
ហៃអើៗ ត្រូវហើយពូកែហើយ ដល់នាំគ្នាប្រើជក់ខ្យល់ពេញទឹកពេញដី
ពេញប្រទេសហើយមិនងាយកែមករកភាពត្រឹមត្រូវវិញបានទេ ។ជាក់
ស្ដែងមួយទៀត ដូចជាតួអក្សរខ្មែរយើងដែរ ម្នាក់ៗចេះតែថាស្អាតហើយ
ត្រឹមត្រូវហើយ គ្មានត្រូវការកំណែសំរួលអីទៀតទេ ទើប ប ដាក់ស្រៈ ា
ទៅជាអក្សរ ហ និងត្រូវបង្កើតតួ បា ដោយឡែកឆ្កុយមួយទៅ នៅរហូត
មកដល់សព្វថ្ងៃនេះ ។ នេះជាកូនជ្រុងមួយតូចនៃជីវិតរបស់ខ្ញុំ ។

@Love Kampuchea: សួរម្ល៉ឹងៗបែបស្មានថាខ្ញុំអាចារ្យហើយមើលទៅ! 🙂
-ការសំលាប់សត្វមាន ត្រីមាន់ទា ជ្រូកគោក្របី …។ល។ ធ្វើជាចង្ហាន់ទៅ
វត្តប្រកេនលោកសង្ឃ ថ្វាយព្រះ មិនមែនជាការណែនាំរបស់ព្រះពុទ្ធទេ
ផ្ទុយទៅវិញ ការសំលាប់សត្វគឺជាអំពើបាប ។ បើមើលតាមរឿងចិនកាប់
ដាវ គេឃើញមានប្រើពាក្យ ម្ហូបបួស គឹសំដៅដល់ម្ហូបសំរាប់អ្នកបួសជា
ព្រះសង្ឃ ដែលគ្មានសាច់សត្វទេគឺមានតែធញ្ញជាតិដូចជាសណ្ដែក ល្ង
ពោត ដំឡូង ម្សៅ និងផ្លែឈើជាដើម ។
-ចំពោះន័យនៃពាក្យបណ្ឌិត្យក្នុងព្រះពុទ្ធសាសនា ខ្ញុំគិតថាមានន័យដូច
ក្នុងខាងអាណាចក្រដែរ គឺជាកំរិតនៃចំណេះដឹងដ៏ច្រើនជ្រៅជ្រះមួយដែល
ត្រូវបានកំណត់សំគាល់ដោយសញ្ញាបត្រ Doctor of Philosophy (PhD)
ទៅតាមផ្នែកនៃមុខវិជ្ជានិមួយៗដែលគេបានសិក្សានិងស្រាវជ្រាវ ។​ ក្នុង
សង្គមខ្មែរជំនាន់ដើមមួយដែលមនុស្សធម្មតាមិនចេះអក្សរ អ្នកណាដែល
បានទៅបួសជាលោកសង្ឃតាមវត្តរៀនអក្សរចេះអានចេះសរសេរ មើល
យល់ដឹងពីធម៌ប្រៀនប្រដៅរបស់ព្រះពុទ្ធតាមសាត្រា តាមគម្ពីរ យល់ដឹង
ខុសត្រូវ មានចរិយាមារយាទត្រឹមត្រូវ ស្គាល់អំពើល្អអំពើអាក្រក់ច្រើនជាង
អ្នកពុំបានបួសរៀន ដល់សឹកលាចាកសិក្ខាបទមកជាគ្រហស្ថត្រូវបានគេ
ហៅថាជាបណ្ឌិត​ ដែលក្រោយៗមកពាក្យហ្នឹងក្លាយទៅជា បន្ទិត រួចតមក​
ដល់សព្ចថ្ងៃជា អន្ទិត ៗទោះបីបើប្រៀបធៀបចំណេះដឹងអ្នកបួសទាំងនោះ
មិនបានស្មើនឹងអ្នកចេះដល់កំរិតមានសញ្ញាបត្រ PhD ក៏ដោយ ។

-អ្វីដែលល្អជាសច្ចភាព ឬថាល្អជាសកលនោះ ខ្ញុំគិតថាអាចថាគ្មានក៏បាន
អាចថាមានក៏បាន ។
បើនិយាយថាគ្មាន អ្វីដែលល្អក៏ដូចអ្វីដែលអាក្រក់ ដែលជាគូហ្នឹងគ្នានេះ
តាមពិតគ្មានទេលើលោកនេះ បើមាននោះគឺមនុស្សទេជាអ្នកអោយឈ្មោះ
អោយតំលៃថាល្អ ថាអាក្រក់ ដែលនៅតែមិនដូចៗគ្នាទៅតាមសង្គមរៀងៗ
ខ្លូនចំពោះអ្វីតែមួយនោះ ។
បើនិយាយថាមាន អ្វីល្អអ្វីអាក្រក់មានលក្ខណៈជាសាកលដូចសច្ចភាពនានា
នោះ ក៏មានវត្តមានមកជាមួយវត្តមាននៃលោកនេះដែរ គ្រាន់តែមនុស្ស
មើលមិនឃើញច្បាស់នូវសច្ចភាពនៃភាវៈល្អនិងភាវៈអាក្រក់ទាំងនោះ
ឬរកមិនទាន់ឃើញអស់ដូចរូបមន្ត ដូចមូលហេតុនានាដែរ ។ ប៉ុន្តែមនុស្ស
អាចស្គាល់បាន ចំណាំចាប់យកបានទៅតាមការណាត់គ្នាអោយតំលៃនិង
ទៅតាមកំរិតនៃចំនេះដឹងត្រឹមសព្វថ្ងៃដូចសព្វថ្ងៃនេះឯងប៉ុណ្ណោះ ។

-ពាក្យថាល្អក្នុងព្រះពុទ្ធសាសនា មានន័យនិងសំដៅដូចអ្វីដែលមានចែង
ក្នុងធម៌របស់ព្រះពុទ្ធហ្នឹងហើយ និយាយអោយខ្លីគឺអ្វីៗដែលផ្ទុយពីព្រះពុទ្ធ
បានហាមប្រាម គឺជាអ្វីៗដែលព្រះពុទ្ធបានទូន្មានប្រដែប្រដៅអោយធ្វើ
តាម អោយអនុវត្តនិងប្រកាន់ខ្ជាប់ខ្ជួនតាមផង ។

-ទោះយ៉ាងណាក៏អ្វីដែលថាជាអំពើល្អក្នុងព្រះពុទ្ធសាសនានោះ មិនមាន
លក្ខណៈជាសាកលបានទេ ។ ជាសំអាងនោះគឺ បើមិនដូច្នោះទេ ម្ល៉េះ
មនុស្សទាំងអស់កាន់ព្រះពុទ្ធសាសនាតែមួយដូចៗគ្នាអស់បាត់ហើយ ។

-ក្តីស្រមើស្រមៃដឹកនាំដោយអារម្មណ៍រវើរវាយ មិនស្ថិតនៅក្រោមការ
គ្រប់គ្រងនៃវិចារណញ្ញាណទេ អ្វីៗក៏អាចហួសពីករណីអាចបាន ហួស
ពីហេតុផលបាន ។ ចំណែកការយល់ឃើញគឺស្ថិតនៅក្រោមការដឹង
ខ្លួនមិនតាមអារម្មណ៍ទេ គឺតាមការត្រិះរិះពិចារណាដោយប្រើចំណេះដឹង
និងបទពិសោធផង ដែលអាចអោយតំលៃទៅលើអំពើល្អមួយបានប្រកប
ដោយហេតុផលនិងមានព្រំដែនថាអាចឬមិនអាច ដែលផ្ទុយពីអំពើល្អ
ក្នុងក្តីស្រមៃអាចគ្មានព្រំដែននិងគ្មានភាពសមហេតុផលជាក់លាក់បាន ។

ខ្ញុំមិនពូកែទេ ចេះតែប្រឹងឆ្លើយដើម្បីអោយបានគិត ឬចេះតែប្រឹងគិតដើម្បី​
អោយបានឆ្លើយ …ឃើញមិនសមទំនងត្រង់ណាជួយប្រាប់ខ្ញុំវិញផង ។

8. Love Kampuchea - 28/06/2011

ច្រើនណាស់ អានមិនទាន់អស់ទេ។ នឹងត្រឡប់មកអានម្ដងទៀតពេលមានពេល។

achharia - 28/06/2011

សួរម្ដង៦សំនួរ ខ្ញុំប្រឹងតាថេះឆ្លើយ៦ចំលើយដែរ
នេះបើសួរប៉ះអាចារ្យមែនទែនផងមុខជាក្បោះក្បាយ
យ៉ាងតិចក៏៦ទំព៍រដែរ…វែងៗជាងហ្នឹងទៅទៀត 🙂

9. Lovepeehs05 - 28/06/2011

ខ្ញុំក៏យល់ថាចឹងដែរ បើយើងមិននិយាយជំទាស់ឬប្រឆាំង នូវអ្វីដែលយើង មើលឃើញថាមិនត្រឹមមិនត្រូវទេ វាទៅជា ហៃអើ ហើយ ។ កាលណាធ្លាក់ ដល់ហៃអើហើយ អ្នកទាំងអស់នោះ ច្រើនតែអស់ជម្រើស ហើយចុះចាញ់ នឹងសេចក្តីមិនស្មោះត្រង់ យូរៗទៅ វាអាចក្លាយទៅជា មនុស្សអវិជ្ជា ឬល្ងង់ក៏ថាបាន បើធ្លាក់ដល់ថ្នាក់នេះហើយ វាអាចនាំអោយ ប្រទេសជាតិ ខ្មែរទាំងមូល ធ្លាក់ដល់ក្តីមហន្តរាយ ហើយពូជសាសន៍ខ្មែរ ក៏ត្រូវរលាយ សាបសូន្យនៅពេលនោះដែរ ។ មិនថាអញ្ចឹង ?

ឥឡូវនេះ នៅតុលាការខ្មែរក្រហម គេកំពុងយកសំណុំរឿង ០០២ មកជំនុំជំរះ នៅប៉ុស្តខ្ញុំមានដាក់រឿងហ្នឹង ដើម្បីវិភាគរកហេតុផល តើហេតុអ្វី បានជាធ្វើអោយខ្មែរយើង ស្លាប់ច្រើនម្លេះ ? ចឹងខ្ញុំសូម អញ្ជើញ Achharia, Love Kampuchea, និងបងប្អូនឯទៀតៗ ចូលរួមប្តូរយោបល់គ្នា ដើម្បីរកការពិត ។ ខ្ញុំគិតឃើញថា វាមិនខាតប្រយោជន៍ទេ ។៚ http://khm4education.wordpress.com ។៚

achharia - 29/06/2011

អរគុណ Lovepeehs005 ច្រើនហើយដែលបានអញ្ជើញខ្ញុំ
ទៅចូលរួមប្ដូរយោបល់គ្នា ដើម្បីរកការពិត មូលហេតុពិតដែល
កាលនោះនាំអោយខ្មែរស្លាប់ដល់ទៅរាប់លាននាក់បាននោះ ។
តាមខ្ញុំធ្លាប់បានអានក្នុងការពិភាក្សាគ្នារឿងស្រុកយើងតាមទំព័រ
នានានោះ ការពិតត្រូវបានគេលាតត្រដាងអស់ច្រើនសន្ធឹកសន្ធាប់
ណាស់ដែរទៅហើយ ហើយដំណោះស្រាយមួយដ៏សមសួននោះ
គឺដូចសព្វថ្ងៃហ្នឹងហើយ ….រឿងខ្លះហាទៅវាស្លាក់ខ្ជាក់មកវាស្លែង
និយាយវិភាគទៅវិភាគមក វាប៉ះតែថាយើងល្ងង់ខ្លៅតែខ្លួនឯង…..
គឺមកពីរាស្ត្រខ្មែរមិនពូកែរើសមេអ្នកដឹកនាំអោយបានល្អទើប
ធ្លាក់អន្លុងមហន្តរាយបាន ។ ម្នាក់ៗនាំគ្នាវិភាគថាតែរៀងៗខ្លួន
តែត្រង់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រតាមលំដាប់លំដោយគ្មាន
រំលងមួយវគ្គណាហាក់គ្មាននរណាព្យាយាមសិក្សាស្រាវជ្រាវ
យកមកចែកគ្មាអោយបានដឹងបានអស់ទេ ។ ឧ. មានមតិខ្លះយល់
ថា គឺមូលហេតុដែលពួកយៀកកុងចូលមកជ្រកនៅស្រុកខ្មែរបាន
ហ្នឹងហើយជាមេភ្លើង…ទើបវាចេញជាសាធារណរដ្ឋ រួចទើបបន្តមក
បានជាកម្ពុជាប្រជាធិបតេយ្យ រួចតមកទៀតទើបចេញជាព្រឹត្តិការណ៍
៧មករា១៩៧៩ មហាជោគជ័យរំដោះការប្រល័យពូជសាសន៍ខ្មែរ
រហូតមកទល់សព្វថ្ងៃ ។ ហើយបើច្បិចយកតែមួយកំណាត់ៗណា
មកវិភាគនិយាយតាមតែជ្រុងដែលខ្លួនកំពុងឈរនៅ ឃើញខុសៗ
គ្នា ទំលាក់កំហុសចង្អុលដាក់គ្នាមិនចេះចប់ទេ ទាំងរវាងអ្នករាជា
និយមនិងពួកសាធារណរដ្ឋនិយម ទាំងរវាងអ្នកធ្លាប់មានទុក្ខទោស
ដោយសារយូននិងអ្នកធ្លាប់រស់រានមានជីវិតដោយសារជំនួយពី
ទ័ពយូន ។ ខ្លះយល់ថាគួរស្រាវជ្រាវអោយច្បាស់សិនចាំនិយាយ
គ្នា ខ្លះសួរថាគ្នាថា ហូជីមិញ ស្លាប់ដោយរោគអី ? លន់នល់ មាន
ដែលទៅអ៊ីតាលីទេ បើទៅទៅធើអីជាមួយនរណា​? ហេតុអីបាន
មេថៃ ប្រេមទិនសូឡាណន់ គេទំលាក់ចោល ? …??????? ។ល។
…ដូចល្បែងអុកដែរ បើដៃគួប្រកួតដឹងក្រឡាយើងដើរ ដឹងគំនិត ​
ដឹងល្បិចយើងចង់ដើរទៅណាធើ្វអី ចង់ស៊ីអីគេ មុនអស់បាត់ហើយ
លេងម៉េចឈ្នះគេ ! អ្នកឆ្លាត ដែលដឹងថាលេងមិនឈ្នះគេឆាប់ឈប់
ទើបមិនលង់ខ្លួនចាញ់អស់ប្រាក់អស់ទុន អស់ទ្រព្យច្រើនបានតទៅទៀត
….នេះបើតាមខ្ញុំគិត ។

10. achharia - 05/05/2012
11. achharia - 06/06/2012

The Last Words of the Buddha

12. achharia - 06/06/2012

Quotes from the Awakened One.


ទំលាក់ មួយចំលើយតប ទៅ Love Kampuchea បោះ​បង់​ការ​ឆ្លើយ​តប