jump to navigation

ញញឺម មានច្រើនយ៉ាង 11/05/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំប្លែង.
Tags: , , ,
add a comment

រូបមើលលេងកំសាន្ត កំដរប្លក
 
ញញឹមមានច្រើនយ៉ាង ។​ ក្រៅពីញញឹមអឹមអៀនកៀនជញ្ជាំងមានដូចជា
 

ញញឹមប្រឹមប្រីយ៍រាក់ទាក់យ៉ាងស្មោះអស់ពីដួងចិត្ត

 
 

ញញឹមស្ញាញ(មើលឃើញចិអញ្ចាញ)

 
 

ញញឹមខ្ជឹប(រឹបបូរមាត់យ៉ាងតឺង)

 
 
តាមធម្មតា មន្តស្នេហ៍ក៏លេចចេញមកជាមួយនឹងភាពញញឹមដែរ ទោះបីវានៅ
លាក់ពួនបាំងបាត់ស្ងាត់ឈឹងពីក្រោយភាពឈឺចាប់ស្រពាប់ស្រពោនក្រៀមក្រំ
យ៉ាងណាក៏ដោយ គឺអ្នកខ្លះមុខជូរៗស្អុយៗដូចបៀបទុក្ខព្រួយជាប់ជានិច្ច តែដល់
ពេលញញឹមបានអោយគេឃើញស្អាត គឺស្រាប់តែស្អាតដាច់គេក៏មាន។ អ្នកខ្លះ
ពូកែញញឹមអាចយកភាពញញឹមនេះទៅបិទបាំងគ្របដណ្ដប់បានយ៉ាងជិតឈឹង
ស្លុងស្លិបនូវក្ដីឈឺចាប់ទុក្ខព្រួយ ក្តីអាម៉ាស់​ ភាពភ័យខ្លាច និងភាពបរាជ័យនានាផង
ដែរ។ ជាងនេះទៅទៀត អ្នកខ្លះពូកែញញឹមអាចប្រើផ្កាញញឹមនេះទៅបោកប្រាស
គេអែង បញ្ឆោតអ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព
បំផុតក៏មាន។​ ជាពិសេស គេក៏អាចសំលាប់ចិត្តមនុស្សបានដោយប្រើភាពញញឹម
នេះដែរដោយមិនបាច់ចំណាយទុនអីច្រើនផង។​ មែន!ញញឹមដាក់គេមានអស់
លុយអែណា តែបើឃើញគេញញឹមដាក់ សូមប្រយ័ត្នប្រយ៉ែងជាមួយផង កុំទុក
ចិត្តពេក។​ តើវាអាចជាញញឺមប្លាស្ទិក? រឺញញឹមមែនទែនដ៏ស្មោះអស់ពីដួងចិត្ត?
 
តើវាជាប្រភេទញញឹមបែបណា គេប្រើវានៅពេលណា? សូមអ្នកគិតគូរពិចារណា
ក្នុងបណ្ដាញញឹមដូចរៀបរាប់ត្រួសៗខ្លះៗខាងក្រោមនេះ ៖
 
ញញឹមទុកស្អែក ញញឹមទុកថ្ងៃក្រោយ ញញឹមយល់ព្រម ញញឹមកក់បញ្ខាំចិត្ត
ញញឹមទាក់ម៉ូយ ញញឹមលក់អីវ៉ាន់ ញញឹមឆោងលុយ ញញឹមហុចអំណោយ
ញញឹមសុំស៊ីញេ ញញឹមលាគ្នា ញញឹមជួបគ្នា ញញឹមបដិសេដ្ឋ ញញឹមបំបាត់ភ័យ
ញញឹមលាក់ទុក្ខ ញញឹមបន្លប់ខ្មាស់ ញញឹមអឹមអៀន ញញឹមកៀនជញ្ជាំង ញញឹម
ងាកក្រោយ ញញឹមលេងៗ ញញឹមទុកក្នុងចិត្ត ញញឹមត្រេកអរ ញញឹមចំអកឡកលើយ
ញញឹមសល់ពីណាពីណី ញញឹមដាក់កាមេរ៉ា ញញឹមអែងៗ ញញឹមញញែម ញញឹម
ពព្រាយ ញញឹមស្ញាញ ញញឹមស្ញិញ ញញឹមញេញធ្មេញដាក់ ញញឹមក្រវីក្បាល
ញញឹមវាយចិញ្ចើម ញញឹមអរគុណ ញញឹមរាក់ទាក់ ញញឹមប្រាវៗ ញញឹមដល់ត្រើយ
ញញឹមហួសចិត្ត…ញញឹមដូចម្នាក់ឈ្មោះជឺមទាំង…ទាំងព្រឡយទាំងញញ៉យ។ល។
:D
 


 

ពេលធាត់កុំភ្លេចមើល៍ ! 03/02/2010

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំប្លែង.
33 comments

 

សួស្ដីប្រីយមិត្រ ( សំដៅខាងបុរសៗជាង ) !

គេច្រើនលឺពាក្យ សំបូរសប្បាយរីកចំរើនធំធាត់ ប៉ុន្តែមានករណីខ្លះ
ធាត់មែនពិតតែវាអត់ធំទៅជាមួយទេ ដូចឃើញស្រាប់ៗនៅរូប
បង្ហាញខាងក្រោមនេះ ។ ដូច្នេះ ពេលកំពុងធាត់កុំភ្លេចមើល៍ :D
ចំពោះមនុស្សប្រុស ដើម្បីរក្សាខ្លួនអោយសុខភាពល្អ គេគួរហាត់
ប្រាណប្រមាណអាហារប្រចាំថ្ងៃ លៃយ៉ាងណាអោយរក្សាបានថា
បើអ្នកមានកំពស់មួយម៉ែត្រប៉ុន្មានហ៊ុន គឺលេខខាងហ៊ុនរឺសង្ទីម៉ែត្រ
នោះហើយដែលត្រូចនឹងលេខគីឡូដែលអ្នកគួរតែមានទម្ងន់ប៉ុណ្ណឹង
អាចលើសរឺខ្វះ៥គីឡូបាន ។ បើអ្នករកជញ្ជីងថ្លឹងមើលទម្ងន់ខ្លួន
ប្រចាំថ្ងៃមិនបាន រឺនៅឆ្ងាយដៃ រឺខ្ជិលដើរទៅថ្លឹង មានវីធីងាយបំផុត
មួយដែលអាចជំនួសបាន គឺថាពេលងូតទឹករឺចូលក្នុងបន្ទប់ទឹករឺនៅ
ទីណាក៏ដោយអោយតែក្នុងស្ថានភាពអត់ខោ សូមឈរអោយត្រង់
ខ្លួនរួចងោកអោនតែក្បាលហើយគ្រលេកចុះក្រោមមើលសំដៅទៅ
របស់សំណព្វរបស់ខ្លួន បើនៅមើលឃើញវាគឺទម្ងន់អ្នកនៅមិនទាន់
អីទេ( It’s OK ) ហើយរាងក៏នៅតែសង្ហានៅឡើយដែរ គឺនៅឡូយហើយ !
តែបើបាំងក្បាលពោះបាត់ស្រមោលវាហើយ អ្នកត្រូវប្រញាប់ប្រញ៉ាល់
ហាត់ប្រាណអោយច្រើនៗ ហើយបន្ថយរបបអាហារប្រចាំថ្ងៃមកនៅ
ត្រឹមពាក់កណ្តាលនៃរបបដែលកំពុងធ្វើអោយធាត់បាននោះ :D ។ល។

 

យកមួយណា

ខាងឆ្វេង ល្អធម្មតា ( It’s OK ) :D ………….ខាងស្ដាំ អាក់អា!មិនធម្មតា! :mrgreen: :sad: :roll:

 


 

ខាងក្រោម

តាមក្បួនបើកបរ 05/09/2009

Posted by achharia in រូបកំប្លែង.
Tags: ,
30 comments

 

តាមច្បាប់ចរាចរណ៍

តាមក្បួនបើកបរ ខ្សែគំនូសព៌ណសពុំត្រូវបានអនុញ្ញាតឲ្យបើកឆ្លងឬពារបានទេ
ត្រូវបើកតាមបណ្តោយរហូតទាល់តែមានគំនូសដាច់ៗវិញ ។