jump to navigation

អក្សរខ្មែរយូនីកូដ និង QR-CODE 10/03/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, ព៌តមានវិទ្យា, សាកល្បងប្រាជ្ញា.
Tags: , , ,
25 comments
 
អក្សរខ្មែរយូនីកូដ និង QR-CODE
 
អក្សរខ្មែរយូនីកូដក៏អាចដាក់បានក្នុង QR-CODE និងអោយអានបានវិញដែរ
តែមិនបានរហ័សតែម្ដងដូចគេអែងទេ…តើគេអានវាបានដោយរបៀបណា ?
 

 
ចង់ដឹងសិនថាអ្វីជា QR-Code អ្ហេ៎ ?
 
គឺអារូបបួនជ្រុងស្មើមានតែព៌ណសខ្មៅដូចខាងលើបន្ទាប់នេះហើយ ។
QR-CODE ជាពាក្យកាត់មកពី Quick Response Code ,
Quick Response បានសេចក្តីថាការឆ្លើយតបយ៉ាងរហ័ស, ជាសញ្ញា
កូដរាងបួនជ្រុងស្មើមានផ្ទៃព៌ណសនិងខ្មៅដែលអោយគេអានរឺស្កែនចេញ
យកព៌តមានបានយ៉ាងឆាប់រហ័ស ។ ខុសពី Barcodes ដែលគេធ្លាប់ឃើញ
ស្គាល់មុនៗមកហើយថាមានតែគំនូសក្រាស់ស្ដើងត្រង់ៗស្របៗគ្នានោះ
QR-Codes នេះមានវិមាឌ២(2dimensions)និងអាចអោយគេកំណត់ដាក់
បានព៌តមានច្រើនជាង ។ តាមធម្មតា QR-Codes អាចអោយគេថតចំលង
យកបានតាមទូរស័ព្ទដៃជំនាន់ថ្មី(Smartphone,iPhone) រួចយកទៅអាន
រឺស្កែនពន្លាត(decode)យកព៌តមានរឺចាប់សេចក្តីបានតាមរយៈកូនកម្មវិធីអនុវត្ត
(Application Program រឺហៅកាត់ៗថា App)ដែលសំរាប់អានវាបាន។
 
 
ចង់ស្កែនអាន QR-Code អ្ហេ៎ ?
 
ចំពោះiPhone មានកម្មវិធីអនុវត្ត(App)មួយឈ្មោះQuick Scan, អាចយកវានៅ​
App Store បានមិនបាច់ទិញ, អាចសំរាប់ស្កែនអានបានតែQR-Codes​នេះ។
Quick Scan Proជាកម្មវីធីអនុវត្តដែលអាចស្កែនអានទាំងQR-codes,Barcodes
និងទាំងកូដជាលេខបារាំង(ឡាតាំង)ធម្មតាបាន តែត្រូវទិញនៅអ៊ែពស្តរ រឺក៏មិនបាច់
បង់លុយទិញក៏បាន បើគេបានធ្វើហ្ជែលប្រេករួចហើយ ។ នៅមានកម្មវិធីអនុវ.ច្រើន
ទៀតសំរាប់ស្កែនអានបានទាំងQR-CodesនិងទាំងBarcodes ដែលអាចយកបានហ្វ្រ៊ីៗ
ពីអ៊ែពស្តរ ដោយសរសេរពាក្យរកកម្មវិធីអស់នោះថា qr code scanner មានដូចជា
MOBILETAG,​ i.nigma, Qrafter … ជាដើម ។
 
 
ចង់បង្កើត QR-Code អ្ហេ៎ ?
 
នៅលើវេបសៃថ៍ KAYWA អាចអោយយើងបង្កើត QR-Codes នេះបាន
សរសេរដាក់បានទាំងអក្សរខ្មែរយូនីកូដផងដែរ(ចំនួនតួអក្សរដាក់បានតែ២៥០តួ)។
 

 
គេក៏អាចធ្វើ QR-Code នៅលើ iPhone បានដែរជាមួយកម្មវិធី QR Creator តែ
វាមិនអាចបង្កើត QR-Code បានល្អល្មមអោយស្កែនអាន(DECODE)បានវិញទេចំពោះ
សំណេរណាដែលមានតួអក្សរខ្មែរយូនីកូដនៅជាមួយក្នុងកូដនោះ…យ៉ាប់​! ;)
 
 
ស្កែន QR-Code ដែលមានអក្សរខ្មែរយូនីកូដចេញបានតែរាងបួនជ្រុងៗ អ្ហេ៎ ?
មើលម៉េចបានបាន​ ?

 
ជាមួយ iPhone 4s នៅក្នុងហាងកម្មវិធីអនុវត្តរឺអ៊ែបស្តរនោះ គេអាចយកបាន
ហ្វ្រីៗគឺមិនបាច់ទិញនូវកម្មវិធីច្រើន តែដែលចាំបាច់សំរាប់មើលទំព័ររឺវេបសៃថ៍ជា
ភាសាខ្មែរយើងគឺ iPK Browser រឺ Browser KH និងសំរាប់សរសេរអក្សរខ្មែរ
យូនីកូដបានឆ្លាស់គ្នានឹងអង់គ្លេសគឺ KeyboardFree ។ ដូចបានរៀបរាបខាងលើ
ហើយដែរ ក៏មានកម្មវិធីហ្វ្រ៊ីសំរាប់ស្កែនរឺអាន QR-Code ដែរគឺ Quick Scan។
នៅពេលដែលសាកល្បងជាលើកដំបូង ធ្វើអោយខ្ញុំស្រងាកចិត្តអស់មួយចំហៀងពោះ
ព្រោះក្រោយពីការស្កែន ត្រង់ណាមានអក្សរខ្មែរយូនីកូដស្រាប់តែវាចេញតែរូបរាង
បួនៗជ្រុងដូចឃើញវានៅលើកំព្យូទ័រដែលមិនបានអ៊ិនស្តាល់ខ្មែរយូនីកូដដាក់ដែរ ។
ប៉ុន្តែ ល្អឡើងវិញ ! នៅខាងក្រោមនោះមានគេដាក់អោយជ្រើសរើសពីររបៀបគឺ
រឺមួយផ្ញើព៌តមាននោះទៅអោយគ្នាតាមអ៊ីមែល រឺមួយចំលង(copy)វាហើយយកទៅ
ផ្ទេរ(past)ដាក់នៅតាមលានសរសេរណាមួយ…នៅលើអាយហ្វូនណាដែលមាន
កម្មវីធីអនុ. KeyboardFree ពេលដែលយកវាទៅផ្ទេរដាក់ក្នុងលានរឺផ្ទែសំរាប់សរសេរ
វានោះ អក្សរខ្មែរយូនីកូដនឹងចេញជារូបរាងអាចអានបានធម្មតា…នៅលើអ៊ីមែលវិញ ក៏អក្សរខ្មែរយូនីកូដចេញជារូបរាងអាចអោយគេអានបានដូចធម្មតាដែរអោយតែកំព្យូទ័រ
មានអ៊ិនស្តាល់ខ្មែរយូនីកូដហើយដែរ ។ ខាងក្រោមនេះជាព៌តមានដែលខ្ញុំសាកល្បង
សរសេរចូលនិងស្កែនចេញពីរូប QR-Code ខាងលើនោះរួចផ្ញើជាអ៊ីមែលសាកមើល
គឺឃើញចេញអក្សរខ្មែរយូនីកូដដូចរូបខាងក្រោមនេះ
 

 
(តែបើបើកអ៊ីមែលលើអាយហ្វូន ក៏នៅតែឃើញអារាងបួនៗជ្រុងហ្នឹងដដែល ;)
ទាល់តែចំលងវាយកទៅផ្ទេរដាក់មើលក្នុងលានសំណេររបស់ KeyboardFree
ទើបឃើញចេញមកជាតួអក្សរខ្មែរយូនីកូដវិញបាន …ល្អឡើងវិ:lol: )

 
ដូច្នេះ តាមបទពិសោធរបស់ខ្ញុំជាមួយ iPhone4s នេះ អក្សរខ្មែរយូនីកូដក៏គេអាច
ស្កែនចេញបានពីQR-Codeនេះដែរ តែត្រង់ថាចំលើយតបរហ័សអោយមើលឃើញ
ជាអក្សរខ្មែរយូនីកូដបានភា្លមៗនោះ មិនដូចគេថា QUICK RESPONSE នោះទេ
ព្រោះត្រូវផ្ញើជាអ៊ីមែល រឺចំលងហើយផ្ទេរបន្តដូចបានរៀបរាប់ត្រួសៗខាងលើ ។
 
សូមអរគុណទុកជាមុន និងរីករាយស្វាគមន៍ជានិច្ចចំពោះអស់លោកអ្នក អ្នកភូមិផង
របងជាមួយក្នុងសហគមន៍វេបវើដប្រែស្សនេះដែរ ដែលនឹងចែករំលែកចំណេះដឹង
ផ្សេងណា របៀបធ្វើណាបានលឿននិងប្រសើរជាងនេះសំរាប់យើងជាអ្នកប្រើប្រាស
អក្សរខ្មែរយូនីកូដនេះទាំងអស់គ្នា :D
 
 


 

ចយដឹកអឺយ ! 11/02/2012

Posted by achharia in កំសាន្តកំប្លែង, ទស្សនវិជ្ជា, វីឌីអូ, សាកល្បងប្រាជ្ញា.
Tags: , ,
51 comments

 

NO COMMENT !

 

 
( ស្រៀវតែដល់ពួកវាធំៗ ពេលរៀបការជាខ្មែរនឹងលឺសូរដូចខាងក្រោមនេះទេ ៖
…បានសុខសិរីហ្ជ័យមែនហ៎ង ? មែ…….ន !!!
…បានអីជាបន្ទាល់ ? ហ៊ោ​ អុងហូ………ៗ !!! )
 
 

Hahaha…OH…GOD…hhhhaaa Oh…how to do it !! hihihaha..AH..AH….


(អាចសាកល្បងស្ដាប់ដោយចុចអោយវាលេងដំណាលគ្នា លឺច្រៀងផងសំណើចផង
លាយគ្នាក៏ពិរោះម្យ៉ាងដែរ)

 
 


ការពិតប្រាំមួយយ៉ាង ! 09/07/2011

Posted by achharia in កំសាន្តកំប្លែង, នយោបាយនិងនយោបោក, សាកល្បងប្រាជ្ញា.
12 comments

 

ការពិតប្រាំមួយយ៉ាង
 
ទី១-លោកអ្នកមិនអាចលៀនអណ្ដាតមកក្រៅផង សម្លឺងមើលពិដានផង
ក្នុងពេលតែមួយបានទេ។ សូមកុំចង់សាក ថាមិនអាចគឺមិនអាចហើយ!
ការពិតទី២-? ? ? ទី៣-? ? ? ទី៤-? ? ? ទី៥-? ? ? និងទី៦-? ? ?
សូមចុចលើរូបខាងក្រោមនេះដើម្បីស្វែងរកការពិតបន្ថែមទៀត ។


-រួចហើយ អាចសរសេរការពិតដែលអ្នកបានដឹង
ប្រាប់គ្នាផង! នេះជាលំហាត់មួយដែលខ្ញុំរកឃើញ
នៅខាងFaceBook សំរាប់ផ្ទៀងផ្ទាត់ភាពប្រាកដ
ក្នុងខ្លូនផង កុំអោយគ្រាន់តែលឺអ្វីៗឆាប់ជឿ ឆាប់
ភ័យតក់ស្លុត ឆាប់ផ្អើល បាត់បង់ស្មារតីរឹងមាំនិងជំនឿទុកចិត្តលើខ្លូនអែង
បំពានលើចំណេះដឹងនិងបទពិសោធដែលខ្លួនធ្លាប់មាននិងធ្លាប់ដឹងច្បាស់
លាស់រួចមកហើយផង ។

 


 

នរណាក្រមុំ នរណាមេម៉ាយ ? 16/06/2011

Posted by achharia in កំសាន្តកំប្លែង, រូបកំរើក, សាកល្បងប្រាជ្ញា.
Tags: , ,
18 comments

 

សំនួរល្បងប្រាជ្ញានិងកំសាន្ត(តក្កវិជ្ជា) ដើម្បីអោយដឹងបានថា
នរណាក្រមុំ នរណាមេម៉ាយ !

 
នារីវ័យក្មេងស្រស់ស្អាតដូចគ្នាពីរនាក់ ម្នាក់ជាស្រីក្រមុំម្នាក់ទៀតជាមេម៉ាយ
កំពុងនៅក្នុងបន្ទប់ផ្សេងគ្នាហើយដឹងគ្នាថាម្នាក់ជាអ្នកនិយាយកុហកនិងម្នាក់
ទៀតជាអ្នកនិយាយត្រង់ ។ តើគេអាចចូលសូរតែមួយសំនួរដល់ស្រីណាមួយ
ក្នុងបន្ទប់នោះថាម៉េច ដើម្បីអោយដឹងថាមួយណាជាស្រីក្រមុំរឹនរណាមេម៉ាយ ?
 


 
សំរង់និយមន័យនៃពាក្យ ក្រមុំ និង មេម៉ាយ ពីវចនានុក្រមសម្ដេច ជួនណាត ៖
 
ក្រមុំ (ន.)-ម៉ុម ស្រីមានអាយុ ១៥ ឬ ១៦ ឆ្នាំគ្រប់ការ កំណត់ឲ្យមានប្ដីបាន;
បើវាតសព្ទនេះឲ្យទូលាយទៅទៀត គឺស្រីណាមិនដែលមានប្ដី ទោះអាយុហួសពី
១៦ ឆ្នាំទៅទល់នឹង ៥០ ឆ្នាំ ក្តី គេហៅថា”ចាស់ក្រមុំ”, ជួនកាលយកពាក្យសៀម
មកហៅថា “សាវកែ” វិញ, ប្រែថា “ក្រមុំចាស់” (មើល សាវកែ ទៀតផង)។
 
មេម៉ាយ (គុ.), (ន.) ដែលបាត់បង់ប្ដី(ស្លាប់ប្ដី) ឬលែងគ្នា គឺស្ត្រីដែលមានប្ដី
ហើយប្ដីស្លាប់ទៅ ឬលែងគ្នា (នៅជាស្រីឥតគូ); ស្ត្រីមេម៉ាយ,នៅជាមេម៉ាយ;
និយាយដោយបរិយាយតាមដំណើរថា មេម៉ាយស្លាប់ប្ដី ឬ មេម៉ាយប្ដីស្លាប់,
មេម៉ាយប្ដីលែង, មេម៉ាយលែងប្ដី(ម.ព.ពោះម៉ាយផង)។ ព.ប្រ. ការងារដែល
ធ្វើទៅនៅស្កកមិនហើយស្រេច ព្រោះមានធុរៈណាមួយមកជំទាស់ ឬព្រោះអស់
ប្រាក់ : ការមេម៉ាយ(ហៅថា ការខ្មាយ ក៏បាន, តាមត្រូវការប្រើ) ។
 




 

មិនធម្មតា 25/05/2011

Posted by achharia in កំសាន្តកំប្លែង, រូបកំរើក, សាកល្បងប្រាជ្ញា.
Tags: , ,
26 comments

 

ពិតជាមិនធម្មតាទេ !
ដែលយកចានដែកធំល្មមមកជិះអុំជំនួសទូកបាន ។


ប្រភពរូបៈ នៅខាងណិតវើកសង្គម khmercity.net

 
-បើមិនពូកែអុំ មុខតែវិលដូចកន្តិះឡង់ ហើយស្រួលមិនស្រួលអាចផ្អៀងក្រលាប់
ផ្កាប់ចានដែកធ្លាក់ទឹកបានមិនខាន ។
 
-អព្ភន្តរញាណ(intuition)របស់ក្មេងនោះក៏មិនអន់ដែរ មិនបាច់ទាល់តែគិតតាមរូបមន្ត
រូបវិទ្យាអីទេ គឺឃើញចានដែកភ្លាមដឹងភ្លែតថាយកជិះធ្វើជាទូកបាន ។ បើមិនអញ្ចឹង
ទេ សូមអ្នកភូមិវើដប្រែសនេះជួយគិតលេខប្រាប់ផង បើចានដែកមូលនោះមានទំងន់
៥គីឡូក្រាម មានបន្ទាត់ផ្ចិត៩ដេស៊ីម៉ែត្រ កំពស់៤ដេស៊ីម៉ែត្រ ហើយពេលក្មេងនោះ
ចូលជិះចង់អោយចានដែកនោះលិចស្រុតទៅក្នុងទឹកបានអស់ជ្រៅត្រឹម១ដេស៊ីម៉ែត្រ
តើក្មេងនោះត្រូវមានទំងន់អស់ច្រើនប៉ុន្មានគីឡូក្រាមដែរ ?
(ទឹក១លីត្រ=១គីឡូក្រាម)
 
រូបមានទំរង់ហ្វាយល៍(FILE FORMAT) ជា ជីហ្វកំរើក (gif animation)
 

 

តើរូបទាំងពីរខាងលើនេះខុសគ្នាត្រង់ណា ?

 



 

សំណួរសាកល្បងប្រាជ្ញា (០០១) 28/12/2009

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, សាកល្បងប្រាជ្ញា, CSS.
18 comments

 

 


អ្នកខ្លះឆ្លាត ប៉ុន្តែរៀនសូធ្យបានតិចតួច
អ្នកខ្លះរៀនបានច្រើន ឃើញដឹងលឺបានច្រើន តែអត់ឆ្លាត
អ្នកខ្លះឆ្លាត ហើយរៀនសូធ្យចេះដឹងលឺឃើញបានច្រើនទៀតតែនៅខ្វះចរិយាសម្បត្តិ
អ្នកខ្លះឆ្លាត រៀនបានច្រើន មានចរិយាសម្បត្តិនិងស្មារតីស្នេហាជាតិ​ តែគ្មានសំណាង
អ្នកខ្លះមានតែសំណាង(ល្អ)មួយមុខសោះ អីដូចជារស់បានស្រួលដល់ហើយ :D

 


ខាងក្រោមនេះ ជាសំណួរសំរាប់សាកល្បងបញ្ញាដែលខ្ញុំធ្លាប់បានគិតគូរឆ្លើយកំសាន្តនិង
ចងចាំទុកដោយចូលចិត្តផងដែរ ។ ចង់សាកកំសាន្តជាមួយអ្នកភូមិវើដប្រែសម្តង
ដែលខ្ញុំរំពឹងថា ប្រហែលមានអ្នកសាកខុសសិនហើយបានកែចំកន្លែងត្រូវតាមក្រោយ
ដូចខ្ញុំធ្លាប់កាលពីដំបូងដែរ៖


១-រាល់ពេលដែលគេផឹកកាហ្វេ បន្ទាប់ពីដាក់ស្ករឬមេស្ករចូលក្នុងពែងមានកាហ្វេហើយ
ហេតុអីបានជា អ្នកខ្លះយកកូនស្លាបព្រាទៅកូរវង់ទៅឆ្វេង អ្នកខ្លះកូររាងវង់មូលបញ្ច្រាស
ទិសវង់មកស្តាំដូចទិសនាឡិកាដើរទៅវិញ ?



 


២-តើសត្វខ្លាមួយអាចរត់ចូលទៅក្នុងព្រៃមួយបានអស់ឆ្ងាយត្រឹមចម្ងាយណា ?



 


៣-គេអនុញ្ញាតអោយថ្លឹងដោយប្រើជញ្ជីងដែលមានថាសសងខាងតែបីដងគត់ ។
តើគេថ្លឹងរបៀបណា ដើម្បីរកអោយឃើញគ្រាប់ឃ្លីមួយដែលធ្ងន់ជាងគេបន្តិចក្នុង
ចំណោមឃ្លី ២៧គ្រាប់ ។



 


៤-គេកុម្ម៉ងកាក់ចំនួនដប់ថង់ ដែលកាក់និមួយៗត្រូវមានទម្ងន់ ១ ក្រាម ។
ក្នុងចំណោមថង់ទាំង១០ ដែលមានកាក់លោហធាតុទំហំដូចៗគ្នា មានថង់មួយ
ដែលគេបានច្រកកាក់លោហធាតុច្រឡំដោយក្នុងនោះកាក់និមួយៗមានទំងន់លើស
កាក់និមួយៗក្នុងថង់ដ៏ទៃ 0,001ក្រាម ។ ដោយប្រើជញ្ជីងប្រាប់លេខទម្ងន់ តើគេអាច
ថ្លឹងតែម្តងគត់ដោយវិធីណា ដើម្បីរកថង់ដែលមានកាក់ធ្ងន់ជាងគេនោះឃើញ ?



 


៥-គេមានចំនួនពីរគឺ A និង B ដែលមានផលបូកវា ស្មើនឹងផលគុណវាដែរ ។
តើ A = ? B = ? ដោយដឹងថាវាតូចធំជាងគ្នា 1 ។



 


៦-នាយច្រូចទៅទិញស្រាទំពាំងបាយជូរខ្មែរផលិតនៅខេត្តបាត់ដំបង
មួយដបថ្លៃ ១០រៀល ។ អ្នកលក់ប្រាប់ថា មកទិញលើកក្រោយយកសំបកដប
មកផង ក្នុងមួយដបគឺសាច់ស្រាសុទ្ធថ្លៃជាងសំបកដប ៩,៥ រៀល(ប្រាំបួនរៀលប្រាំកាក់
ឬ ប្រាំបួនរៀលកន្លះ :D ) ។ ខ្លែមអស់១ដប នាយច្រូចឆក់សំបកដបវឹង និងប្រាក់
៩,៥រៀល ទៅរកមួយដបទៀត ស្រាប់តែអ្នកលក់ថាទឹកប្រាក់សរុបជាមួយសំបកដប
ខ្វះមិនគ្រប់តំលៃ១ដបវិញទេ មិនអាចលក់អោយបានទេ ។ នាយច្រូចដើរមកវិញ
បណ្តើរគិតបណ្តើរ ថាម៉េចបានទៅជាខ្វះ ? សូមអ្នកជួយពន្យល់នាយច្រូចផង !




កង្កែប៦ លោតរំលងគ្នាទៅម្ខាង៣ 03/10/2009

Posted by achharia in សាកល្បងប្រាជ្ញា.
4 comments

នេះក៏ជានិយមន័យមួយនៃពាក្យ WYSIWYG(What You See Is What You Get) ដែរ
បើប្រែតាមពាក្យគឺ អ្វីដែលអ្នកឃើញគឺអ្វីដែលអ្នកយល់ ។ ប៉ុន្តែក្នុងភាសាខ្មែរមានឃ្លាមួយ
ដែលត្រូវនឹងឃ្លានោះថា ឃើញយ៉ាងម៉េចគឺយល់អញ្ចឹងហើយ រឺនិយាយអោយកានតែ
ងាយស្ដាប់បានទៅទៀតថា យល់តាមមើលឃើញ

ចំណោទគឺកង្កែប៣ពីឆ្វេងត្រូវលោតរំលងជ្រួសកង្កែប៣ទៀតដែលមកពីស្ដាំអោយបាន
ផុតគ្នាទៅម្ខាង៣ៗ នៅលើថ្មមួយជួរមាន៧ដុំ មួយដុំសំរាប់កង្កែបមួយ ។ លក្ខ័ណ្ឌគឺកង្កែប
និមួយៗអាចលោតបានតែទៅមុខហើយរំលងបានតែកង្កែបមួយម្តង រឺអាចហក់ទៅទុំលើ
ដុំថ្មទំនេរដែលនៅពីមុខបន្ទាប់។

6frogsសាកល្បងគិតរកចម្លើយដោយខ្លូនអែងសិន សិមផ្ទៀងផ្ទាត់ជាមួយដំណោះស្រាយ
ដូចក្នុងវីឌីអូខាងក្រោម

.


Very Slow 6 Frogs Puzzle SolutionThe best home videos are here
.

.
បើអ្នកធ្វើបានហើយ សូមជួយសរសេរជាចម្លើយដើម្បីអ្នកផ្សេងមើលយល់
និងបានហាត់ធ្វើតាមផង ដោយប្រើសញ្ញាបំព្រួញ ៖

/ជាកង្កែបពីឆ្វេង \កង្កែបពីខាងស្ដាំនិង Oជាដុំថ្មទំនេរ ៖

ស្ថានភាពដំបូងគឺ
/​// O \\\
—————-