១៧មេសា២០១២ – ១៩៧៥ = ៣៧ឆ្នាំហើយទល់ថ្ងៃនេះ… 17/04/2012
Posted by achharia in នយោបាយនិងនយោបោក.7 comments
១៨ មិនា ២០១២ – ១៩៧០ = ៤២ ឆ្នាំ 18/03/2012
Posted by achharia in នយោបាយនិងនយោបោក, ផ្សេងៗ.Tags: នយោបាយនិងនយោបោក, ផ្សឹងៗ, ផ្សេងៗ
12 comments
តើ សាធារណរដ្ឋខ្មែរ ជា សាធារណរដ្ឋក្រូមេ មែនទេ ??? ????
ដល់ង៉ៃ ១៨ មិនា ទៀតហើយ ! ៤២ឆ្នាំហើយរាប់ពី១៨មិនា១៩៧០មក ។
៤២ឆ្នាំហើយដែរ ដែលយុវជនអ្នកស្នេហាជាតិខ្មែរដ៏ច្រើនរាប់ម៉ឺននាក់បានបូជាជីវិត
ដើម្បីការពារបូរណភាពទឹកដីខ្មែរ តែពលីកម្មដ៏ធំធេងនេះបែរជាគ្មានន័យគ្មានតំលៃទៅវិញ
ចំពោះអ្នកដែលមិនគាំទ្ររបបសាធារណរដ្ឋនោះ …រហូតមកទល់សព្វង៉ៃនេះដែរ ។
កាលនោះស្រុកខ្មែរយើងធ្លាប់មានឈ្មោះថា សាធារណរដ្ធខ្មែរ ម្ដងហើយ
ហើយខាងលើនេះជារូបទង់ជាតិខ្មែរនិងបទភ្លេងជាតិខ្មែរសម័យសាធារណរដ្ខ។
នៅខាងទំព័រ វិទ្យុខ្មែរពិភពលោក (http://worldkhmerradio.com/)
កំពុងមានផ្សាយការរៀបរាប់រឿងរ៉ាវសំខាន់ៗដែលទាក់ទងនឹងព្រឹត្តិការណ៍ ១៨មិនា១៩៧០ នេះ ។
ចុចទីនេះដើម្បីទៅស្ដាប់នៅទំព័រនោះ ត្រង់ម្ដុំផ្សាយនាថ្ងៃទី១៦ ១៧ ១៨ ខែមិនានេះ
ជាពិសេសនៅថ្ងៃទី៣១មិនានិង៤មេសាត្រង់វគ្គសន្ទនាជាមួយលោកព្រីងទុំ ។
អុញ ! 20/02/2012
Posted by achharia in នយោបាយនិងនយោបោក, ផ្សេងៗ, វីឌីអូ.Tags: នយោបាយនិងនយោបោក, ផ្សឹងៗ, ផ្សេងៗ, វីឌីអូ
add a comment
( បើយោលតាមសំដីលោកខឹងវាសនាគឺថា មិនងាយរកបានទេមនុស្សមានឧត្តមគតិ
ព្រោះទំរាំឈានដល់មានឧត្តមគតិបាន មនុស្ស(មន+ឧស្ស)ហ្នឹងអែងត្រូវមានសតិសិន
រួចទើបអាចមានជាបន្តតៗបាននូវ សម្បជញ្ជៈ បញ្ញា មនសិកា និងកំរិតចុងក្រោយគឺ ឧត្តមគតិ ហើយអ៊ុត្តមគតិនេះណា៎ ព្រោះតែវាមានទីតាំងនៅក្នុងខួរក្បាលមនុស្ស
វាងាយនឹងរអិលធ្លាក់ចេញ ងាយរលាយបាត់បង់ពីរូបកាយរបស់មនុស្សណាស់
តាមរយៈបុណ្យសក្តិថា្នក់តំណែងនិងយសមុខយសមាត់ លាភសក្ការៈលុយកាក់ប្រាក់កាស
មាសពេជវីឡាឡាន ការស៊ីផឹករាំរែកស្រីញីអូនបង បក្សពួកមិត្តភក្តិសាច់ញាតិបងប្អូនទាំង
សាច់ខាងអែងនិងសាច់ថ្លៃ…រហូតដល់រាប់តាំងពីប្អូនធ៌មឡើងទៅផងដែរ ។ល។ )
ការពិតប្រាំមួយយ៉ាង ! 09/07/2011
Posted by achharia in កំសាន្តកំប្លែង, នយោបាយនិងនយោបោក, សាកល្បងប្រាជ្ញា.12 comments
ទី១-លោកអ្នកមិនអាចលៀនអណ្ដាតមកក្រៅផង សម្លឺងមើលពិដានផង
ក្នុងពេលតែមួយបានទេ។ សូមកុំចង់សាក ថាមិនអាចគឺមិនអាចហើយ!
ការពិតទី២-? ? ? ទី៣-? ? ? ទី៤-? ? ? ទី៥-? ? ? និងទី៦-? ? ?
សូមចុចលើរូបខាងក្រោមនេះដើម្បីស្វែងរកការពិតបន្ថែមទៀត ។

-រួចហើយ អាចសរសេរការពិតដែលអ្នកបានដឹង
ប្រាប់គ្នាផង! នេះជាលំហាត់មួយដែលខ្ញុំ
នៅខាងFaceBook សំរាប់ផ្ទៀងផ្ទាត់ភាពប្រាកដ
ក្នុងខ្លូនផង កុំអោយគ្រាន់តែលឺអ្វីៗឆាប់ជឿ ឆាប់
ភ័យតក់ស្លុត ឆាប់ផ្អើល បាត់បង់ស្មារតីរឹងមាំនិងជំនឿទុកចិត្តលើខ្លូនអែង
បំពានលើចំណេះដឹងនិងបទពិសោធដែលខ្លួនធ្លាប់មាននិងធ្លាប់ដឹងច្បាស់
លាស់រួចមកហើយផង ។
យិងល័ក្សណ៍ ជិនវ័ត្រ ឈ្នះ អភិសិទ្ធ វេជ្ជាជីវៈ – ពួកមេទាហានសៀមយល់ព្រម… 04/07/2011
Posted by achharia in នយោបាយនិងនយោបោក, ផ្សេងៗ.Tags: នយោបាយនិងនយោបោក, ផ្សេងៗ
30 comments
លុះត្រាតែប្រទេសជិតខាងខ្លួនមានសន្តិភាពផងដែរ !
ពីមុនថាយួនចុះ ពួកខាងជើងនិងខាងត្បូងច្បាំងគ្នារាលដល់លាវដល់ខ្មែរ ដាច់អំនួតខ្មែរ
យើងថាកោះសន្តិភាពអស់ ។ ដល់មកខ្មែរបានចប់សង្គ្រាម ខាងយួននិងលាវចប់ស្ងប់
បានបន្តិចតាំងដល់ខាងពួកសៀមម្ដង អាវលឿងអាវក្រហមរាលមកដល់ព្រះវិហារខ្មែរដែរ។
ក្រលេកមើលទៅខាងស្រុកសៀមជាបន្តមកដល់ពេលនេះ គេទំនងរកសន្តិភាពបានវិញ
ហើយ ដូចមានផ្សាយនៅខាងទំព៍រ CBCNEWS នាថ្ងៃចន្ទ ទី៤ កក្កដា ២០១១នេះថា
Thai military accepts election result
Army will not intervene, defence minister says

គឺពួកមេៗទាហានថៃទទួលយល់ព្រមនូវលទ្ធផលនៃការបោះឆ្នោតរើសតំណាងរាស្ត្រ
នៅស្រុកថៃកាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ទោះបីលទ្ធផលពុំទាន់បានប្រកាសជាផ្លូវ
ការក៏ដោយ គេអាចសន្និដ្ខានតាមចំនួនអាសនៈដែលកំពុងរាប់បានជាង៨០%ហើយនោះ
ថាប្អូនស្រីរបស់លោកថាក់ស៊ិន ស៊ីណាវ៉ាត្រា ឈ្មោះ យិងឡាក់ ស៊ីណាវ៉ាត្រា អាយុទើបតែ
៤៤ឆ្នាំនឹងក្លាយជានាយករដ្ឋមន្ត្រីស្រី្តជាលើកដំបូងបង្អស់របស់ថៃនិងក៏ជានាយករដ្ឋមន្ត្រី
ស្ត្រីដ៏ក្មេងជាងគេបង្អស់ក្នុងពិភពលោកដែរ ។
បើដូច្នេះមែន សង្ឃឹមថាទំនាក់ទំនងមិត្តភាពរវាងខ្មែរ-សៀម ក៏ដូចដំណោះស្រាយវិបត្តិ
ព្រំដែន កម្ពុជា-ថៃ នាតំបន់ប្រាសាទព្រះវិហារនោះនឹងមានសញ្ញាជាវិជ្ជមានវិញហើយបាន
លឿនជាងការរំពឺងទុកជាមិនខាន ព្រោះបក្សភឿថៃ(អាវក្រហម)ត្រូវគ្នានឹងខ្មែរយើងជាង
ធ្លាប់មានទំនាក់ទំនងល្អជាមួយខ្មែរយើងជាង មិនដូចអាពួកអាវលឿងនាំភ្លើងសង្គ្រាមទេ ។

(តាមការសង្កេត ឈ្មោះពួកថៃជាផ្លូវការច្រើនជាពាក្យបាលី-សំស្ក្រិតដែលស្ដាប់ទៅត្រូវនឹង
ឈ្មោះខ្មែរយើងដែលចេញពីភាសាបាលី-សំស្ក្រិតហ្នឹងដែរ តែពួកគេសរសេរដោយមិន
បាច់ប្រើជើងអក្សរដូចខ្មែរ មិនសរសេរត្រួតលើគ្នាក៏នៅមើលយល់ដឹងពីប្រភពពាក្យអស់
នោះបានដែរ)

តំណបន្ថែមទៅទំព័រដែលនិយាយពីលទ្ធផលនៃការបោះឆ្នោតនេះ
-មើលលទ្ធផលលំអិតជាងនៃការបោះឆ្នោតនេះ
-មើលលទ្ធផលលំអិតជាងនៃការបោះឆ្នោតនេះបន្ថែម
-Thailand Election 2011 – RESULTS and Live streaming
-Thailand’s First Female PM No Victory For Feminism
-Yingluck unveils Thai coalition
-LIST OF PMs OF THAILAND
-LIST OF PMs OF CAMBODIA
ស្រុកខ្ញុំ ស្រុកយើងជានីតិរដ្ឋមែនទេ ? 11/06/2011
Posted by achharia in ចំណេះដឹងទូទៅ, នយោបាយនិងនយោបោក, វីឌីអូ.Tags: នយោបាយនិងនយោបោក
11 comments
ទីណាមានការកៀបសង្កត់ ទីនោះតែងមានការរើបំរាស់ !
តាមរយៈជ្រុងមួយនេះមើលទៅដូចនៅស្រុកមួយ ដូចទិដ្ឋភាពក្នុងប្រទេស
មួយដែលគ្មានច្បាប់ទំលាប់អីនឹងគេ។ តើមានជ្រុងណាបែបហ្នឹងទៀតទេ ?
បើមានច្រើនឡើងៗបែបហ្នឹង ហ្នឹងហើយជាសញ្ញាណនៃដំនើរឆ្ពោះទៅរកការ
ផ្លាស់ប្ដូររបបរឺអ្នកដឹកនាំបាន។ ចុះថារាស្ត្រជាធំ ជាម៉ែជាឪ ជាម្ចាស់សន្លឹក
ឆ្នោតសំរេចវាសនាប្រទេសជាតិ ជាម្ចាស់ទឹកម្ចាស់ដីព្រៃព្រឹក្សា ? រឺគ្រាន់តែ
និយាយបញ្ជោរបញ្ឆោតលេងៗទេ? គេលឺតែមួយឆាវៗពេលបោះឆ្នោតទេ?
តើដែលហៅថារាស្ត្រៗនោះនៅអែណា ? បំរើរាស្ត្ររឺពើងទ្រូងដាក់រាស្ត្រ ?
…នេះជាការពិចារណានិងចំងល់ផ្ទាល់ខ្លូន ដែលផុសចេញបន្ទាប់ពីបាន
ឃើញនូវទិដ្ឋភាពគួរអោយសោកស្ដាយមួយដូចមានក្នុងវីឌីអូខាងលើនេះ ។
ស៊ីត្រីព្រួលសកស្រកាចោល មិនឆ្ងាញ់ទេ !
ខុសពីបណ្ដាំធនញ្ជ័យខ្សឹបដាក់ត្រចៀកស្ដេចសោយរាជគ្រប់គ្រងផែនដីថា
បើស៊ីត្រីព្រួលកុំចោលស្រកា ស៊ីត្រីប្រាកុំចោកស្រកី
បើស្ងោរក្បាលត្រីកុំភ្លេចម្ជូរសណ្ដាន់ !
ស្រកាដែលស្រោបខ្លួនត្រី ដូចរាស្ត្រប្រុសស្រីរស់រាយពេញស្រុកពេញដីពេញផ្ទៃប្រទេស
សំរាប់ជួយជារនាំងរាំងដូចព្រួលតទល់ទប់ទាំងសត្រូវពីក្រៅ ជាព្រួលជួយរារាំងឃាំងឃាត់
ទាំងរាល់សកម្មភាពខ្មាំងផ្ទៃក្នុង និងជួយទប់ស្កាត់រាល់សកម្មភាពខុសច្បាប់នានាក្នុងតំបន់
ក៏ដូចក្នុងសហគមន៍ បានដូចជាភ្នែកជាច្រមុះរបស់រដ្ឋាភិបាលដែរ …។
ស្រកីជាផ្លូវដកដង្ហើមរបស់ត្រី មានន័យស្មើទៅនឹងចំណុចស្លាប់រស់ ចំណុចខ្សោយ
ដែលត្រូវរកអោយឃើញនិងចាប់អោយបាន ដើម្បីធ្វើអោយខ្មាំងសត្រូវទទួលនូវបរាជ័យ ។
និយាយអោយខ្លី ចង់ឈ្នះខ្មាំងសត្រូវត្រូវរកចំនុចខ្សោយស្លាប់រស់របស់សត្រូវអោយបាន ។
ក្បាលត្រីដែលកាត់យកមកស្ងោរបាន បានឆ្ងាញ់ប្រៀបដូចបានជោគជ័យបានបុណ្យថ្កុំថ្កើង
សូមកុំភ្លេចម្ជូរសណ្ដាន់ដើម្បីកាត់ឆ្អាបផង បង្កើនរស់ជាតិឆ្ងាញ់ផង ដែលចង់មានន័យ
ផងដែរថា បានឈ្នះបានធំថ្កុំថ្កើងសូមកុំភ្លេចញាតិសណ្ដាន កុំភ្លេចអ្នកស្រុកអ្នកស្រែអ្នក
ធ្លាប់ជួយគាំទ្រជ្រោមជ្រែងអោយបានជោគជ័យ ។ នេះត្រូវនឹងសុភាសិតខ្មែរមួយចែងថា
ដល់ត្រើយកុំសើយគូថ! រឺ កុំដល់ត្រើយសើយគូថដាក់!
ដល់ថ្ងៃ ១៨ មីនា ទៀតហើយ ? 18/03/2011
Posted by achharia in ចំណេះដឹងទូទៅ, នយោបាយនិងនយោបោក, ផ្សេងៗ.add a comment
ហាស្លាក់ ខ្ជាក់ស្លែង
ព្រូសខាកស្ដោះទៅ ធ្លាក់ចំតែទ្រូងឯង
សូវស្ងៀមជាងថ្លែង បៀបលាក់ឈឹងទៅ !
កាលនោះមានរដ្ឋប្រហារមួយ…
ដល់ថ្ងៃទី១៨មីនាឆ្នាំនេះ ឆ្នាំ២០១១នេះ ធ្វើអោយនឹក
ឃើញដល់ព្រឹត្តការណ៍ ១៨មីនា១៩៧០ ដែលស្រុកខ្មែរ
ធ្លាប់មានការធ្វើរដ្ឋប្រហារមួយដោយបានប្តូររបបដឹកនាំ
ពីរាជានិយមទៅជារបប សាធារណរដ្ឋ ហើយស្រុកខ្មែរ
កាលនោះមានឈ្មោះថា សាធារណរដ្ឋខ្មែរ ។ មានអ្នក
នយោបាយខ្លះបានសន្និដ្ឋានអះអាងថា ស្រុកខ្មែរមាន
ភ្លើងសង្គ្រាមនាំអោយវិនាសហីនហោចបណ្តាលអោយ
មានផលវិបាករហូតមកដល់សព្វថ្ងៃគឺដោយសារអា…
អាគំនិតផ្ដួចផ្ដើមអោយមានព្រឹត្តិការណ៍១៨មីនាស្អីគេ
នេះអែង ។
នរណាជាអ្នកផ្ដួចផ្ដើមគំនិតបង្កបង្កើតរដ្ឋប្រហារនេះ ?
ការសិក្សាស្រាវជ្រាវស្វែងរកការពិតក្នុងប្រវត្តិសាស្ត្រ
អាចនាំអោយកូនខ្មែរដឹងបាន សន្និដ្ឋានបានត្រឹមត្រូវ
នូវមេនាំភ្លើងចូលស្រុកខ្មែរអស់នោះ ។ គេអាចចាប់ផ្ដើម
ស្វែងយល់ចាប់ពីជីវប្រវត្តិរបស់មនុស្សម្នាក់ដែលមានរូប
ខាងក្រោមនេះទៅ គឺលោកសេនាប្រមុខ លន់ នល់ ៖
កាលនៅពាក់ផ្កាយបីនិងបួននៅឡើយ


ដល់សក្តិផ្កាយច្រើនលើសពីប្រាំ ត្រូវនៅដង្ហែគ្នាជារាងរង្វង់មូល
ដូចលោកខែទៅវិញ ។ កាលនោះគាត់ពាក់ផ្កាយដល់ទៅ ៥ ៦ ?

លទ្ធផលមួយនៃសង្គ្រាមនៅសម័យសាធារណរដ្ឋគឺ
បុរសរឺនារីណាកាន់កាំភ្លើងដើម្បីការពារបូរណភាពទឹកដី
ត្រូវបានពួកកាន់កាំភ្លើងក្រុមផ្សេងដែលថាការពារដីខ្មែរដែរ
នោះដៀលប្រមាថថា ជាពួកក្បត់ប្រតិកិរិយាកញ្ជះចក្រពត្តិ
អាមេរិកទៅវិញ ។ យុវជនស្នេហាជាតិពលីជីវិត ស្លាប់ដើម្បី
បុព្វហេតុជាតិដូចគ្នា មួយជាវីរជនជាទីគោរពបូជា មួយជា
ជនក្បត់ជាតិគួរស្អប់ខ្ពើម…ខ្ញុំលែងជឿហើយនយោបាយ
នយោបោកបោកបញ្ឆោតគ្នាឡើងវិលក្បុងអស់រាប់ជំនាន់…។ល។

ខណៈដែលយុវនារីនៅប្រទេសដទៃកំពុងមានអោកាសរៀន
នៅមហាវិទ្យាល័យនិងប្រលងយកសញ្ញាបត្រជំនាញរឺវិជ្ជាជីវៈ
នានា យុវនារីខ្មែរមួយចំនួនកំពុងកាន់កាំភ្លើងអិមសី(M16) ។
កាលនោះ ខ្មែរច្បាំងគ្នាដើម្បីការពារខ្លូនអែងផង ការពារខ្មាំងផង !






![Framing #3 - Stockholm Old Town [Explore] Framing #3 - Stockholm Old Town [Explore]](http://static.flickr.com/5080/7216523256_d7a02bb300_t.jpg)
