jump to navigation

អក្សរខ្មែរយូនីកូដ និង QR-CODE 10/03/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, ព៌តមានវិទ្យា, សាកល្បងប្រាជ្ញា.
Tags: , , ,
25 comments
 
អក្សរខ្មែរយូនីកូដ និង QR-CODE
 
អក្សរខ្មែរយូនីកូដក៏អាចដាក់បានក្នុង QR-CODE និងអោយអានបានវិញដែរ
តែមិនបានរហ័សតែម្ដងដូចគេអែងទេ…តើគេអានវាបានដោយរបៀបណា ?
 

 
ចង់ដឹងសិនថាអ្វីជា QR-Code អ្ហេ៎ ?
 
គឺអារូបបួនជ្រុងស្មើមានតែព៌ណសខ្មៅដូចខាងលើបន្ទាប់នេះហើយ ។
QR-CODE ជាពាក្យកាត់មកពី Quick Response Code ,
Quick Response បានសេចក្តីថាការឆ្លើយតបយ៉ាងរហ័ស, ជាសញ្ញា
កូដរាងបួនជ្រុងស្មើមានផ្ទៃព៌ណសនិងខ្មៅដែលអោយគេអានរឺស្កែនចេញ
យកព៌តមានបានយ៉ាងឆាប់រហ័ស ។ ខុសពី Barcodes ដែលគេធ្លាប់ឃើញ
ស្គាល់មុនៗមកហើយថាមានតែគំនូសក្រាស់ស្ដើងត្រង់ៗស្របៗគ្នានោះ
QR-Codes នេះមានវិមាឌ២(2dimensions)និងអាចអោយគេកំណត់ដាក់
បានព៌តមានច្រើនជាង ។ តាមធម្មតា QR-Codes អាចអោយគេថតចំលង
យកបានតាមទូរស័ព្ទដៃជំនាន់ថ្មី(Smartphone,iPhone) រួចយកទៅអាន
រឺស្កែនពន្លាត(decode)យកព៌តមានរឺចាប់សេចក្តីបានតាមរយៈកូនកម្មវិធីអនុវត្ត
(Application Program រឺហៅកាត់ៗថា App)ដែលសំរាប់អានវាបាន។
 
 
ចង់ស្កែនអាន QR-Code អ្ហេ៎ ?
 
ចំពោះiPhone មានកម្មវិធីអនុវត្ត(App)មួយឈ្មោះQuick Scan, អាចយកវានៅ​
App Store បានមិនបាច់ទិញ, អាចសំរាប់ស្កែនអានបានតែQR-Codes​នេះ។
Quick Scan Proជាកម្មវីធីអនុវត្តដែលអាចស្កែនអានទាំងQR-codes,Barcodes
និងទាំងកូដជាលេខបារាំង(ឡាតាំង)ធម្មតាបាន តែត្រូវទិញនៅអ៊ែពស្តរ រឺក៏មិនបាច់
បង់លុយទិញក៏បាន បើគេបានធ្វើហ្ជែលប្រេករួចហើយ ។ នៅមានកម្មវិធីអនុវ.ច្រើន
ទៀតសំរាប់ស្កែនអានបានទាំងQR-CodesនិងទាំងBarcodes ដែលអាចយកបានហ្វ្រ៊ីៗ
ពីអ៊ែពស្តរ ដោយសរសេរពាក្យរកកម្មវិធីអស់នោះថា qr code scanner មានដូចជា
MOBILETAG,​ i.nigma, Qrafter … ជាដើម ។
 
 
ចង់បង្កើត QR-Code អ្ហេ៎ ?
 
នៅលើវេបសៃថ៍ KAYWA អាចអោយយើងបង្កើត QR-Codes នេះបាន
សរសេរដាក់បានទាំងអក្សរខ្មែរយូនីកូដផងដែរ(ចំនួនតួអក្សរដាក់បានតែ២៥០តួ)។
 

 
គេក៏អាចធ្វើ QR-Code នៅលើ iPhone បានដែរជាមួយកម្មវិធី QR Creator តែ
វាមិនអាចបង្កើត QR-Code បានល្អល្មមអោយស្កែនអាន(DECODE)បានវិញទេចំពោះ
សំណេរណាដែលមានតួអក្សរខ្មែរយូនីកូដនៅជាមួយក្នុងកូដនោះ…យ៉ាប់​! ;)
 
 
ស្កែន QR-Code ដែលមានអក្សរខ្មែរយូនីកូដចេញបានតែរាងបួនជ្រុងៗ អ្ហេ៎ ?
មើលម៉េចបានបាន​ ?

 
ជាមួយ iPhone 4s នៅក្នុងហាងកម្មវិធីអនុវត្តរឺអ៊ែបស្តរនោះ គេអាចយកបាន
ហ្វ្រីៗគឺមិនបាច់ទិញនូវកម្មវិធីច្រើន តែដែលចាំបាច់សំរាប់មើលទំព័ររឺវេបសៃថ៍ជា
ភាសាខ្មែរយើងគឺ iPK Browser រឺ Browser KH និងសំរាប់សរសេរអក្សរខ្មែរ
យូនីកូដបានឆ្លាស់គ្នានឹងអង់គ្លេសគឺ KeyboardFree ។ ដូចបានរៀបរាបខាងលើ
ហើយដែរ ក៏មានកម្មវិធីហ្វ្រ៊ីសំរាប់ស្កែនរឺអាន QR-Code ដែរគឺ Quick Scan។
នៅពេលដែលសាកល្បងជាលើកដំបូង ធ្វើអោយខ្ញុំស្រងាកចិត្តអស់មួយចំហៀងពោះ
ព្រោះក្រោយពីការស្កែន ត្រង់ណាមានអក្សរខ្មែរយូនីកូដស្រាប់តែវាចេញតែរូបរាង
បួនៗជ្រុងដូចឃើញវានៅលើកំព្យូទ័រដែលមិនបានអ៊ិនស្តាល់ខ្មែរយូនីកូដដាក់ដែរ ។
ប៉ុន្តែ ល្អឡើងវិញ ! នៅខាងក្រោមនោះមានគេដាក់អោយជ្រើសរើសពីររបៀបគឺ
រឺមួយផ្ញើព៌តមាននោះទៅអោយគ្នាតាមអ៊ីមែល រឺមួយចំលង(copy)វាហើយយកទៅ
ផ្ទេរ(past)ដាក់នៅតាមលានសរសេរណាមួយ…នៅលើអាយហ្វូនណាដែលមាន
កម្មវីធីអនុ. KeyboardFree ពេលដែលយកវាទៅផ្ទេរដាក់ក្នុងលានរឺផ្ទែសំរាប់សរសេរ
វានោះ អក្សរខ្មែរយូនីកូដនឹងចេញជារូបរាងអាចអានបានធម្មតា…នៅលើអ៊ីមែលវិញ ក៏អក្សរខ្មែរយូនីកូដចេញជារូបរាងអាចអោយគេអានបានដូចធម្មតាដែរអោយតែកំព្យូទ័រ
មានអ៊ិនស្តាល់ខ្មែរយូនីកូដហើយដែរ ។ ខាងក្រោមនេះជាព៌តមានដែលខ្ញុំសាកល្បង
សរសេរចូលនិងស្កែនចេញពីរូប QR-Code ខាងលើនោះរួចផ្ញើជាអ៊ីមែលសាកមើល
គឺឃើញចេញអក្សរខ្មែរយូនីកូដដូចរូបខាងក្រោមនេះ
 

 
(តែបើបើកអ៊ីមែលលើអាយហ្វូន ក៏នៅតែឃើញអារាងបួនៗជ្រុងហ្នឹងដដែល ;)
ទាល់តែចំលងវាយកទៅផ្ទេរដាក់មើលក្នុងលានសំណេររបស់ KeyboardFree
ទើបឃើញចេញមកជាតួអក្សរខ្មែរយូនីកូដវិញបាន …ល្អឡើងវិ:lol: )

 
ដូច្នេះ តាមបទពិសោធរបស់ខ្ញុំជាមួយ iPhone4s នេះ អក្សរខ្មែរយូនីកូដក៏គេអាច
ស្កែនចេញបានពីQR-Codeនេះដែរ តែត្រង់ថាចំលើយតបរហ័សអោយមើលឃើញ
ជាអក្សរខ្មែរយូនីកូដបានភា្លមៗនោះ មិនដូចគេថា QUICK RESPONSE នោះទេ
ព្រោះត្រូវផ្ញើជាអ៊ីមែល រឺចំលងហើយផ្ទេរបន្តដូចបានរៀបរាប់ត្រួសៗខាងលើ ។
 
សូមអរគុណទុកជាមុន និងរីករាយស្វាគមន៍ជានិច្ចចំពោះអស់លោកអ្នក អ្នកភូមិផង
របងជាមួយក្នុងសហគមន៍វេបវើដប្រែស្សនេះដែរ ដែលនឹងចែករំលែកចំណេះដឹង
ផ្សេងណា របៀបធ្វើណាបានលឿននិងប្រសើរជាងនេះសំរាប់យើងជាអ្នកប្រើប្រាស
អក្សរខ្មែរយូនីកូដនេះទាំងអស់គ្នា :D
 
 


 

អាចង្រៃ ! មកពីណាវា… 25/02/2012

Posted by achharia in ព៌តមានវិទ្យា.
Tags: ,
14 comments

 

ចូលអ៊ិនធើណិតមិនបាន អ្ហេ៎ ? (dllhost.exe ?)

 
ប៉ុន្មានថ្ងៃមុននេះ កំពុងតែផែល(surfing)ចច្រប់តាមវេបសៃថ៍គេអែងលើ
អ៊ិនធើំណិតស្រួលៗសុខៗ ស្រាប់តែភ្លឹប! ងងឹតស្លុង នៅលើផ្ទៃបង្ហាញ(screen)
របស់ឡិបថប់លេចចេញកូនទំព័រមួយផ្ទាំងមកសរសេរគំរាមសំឡុតទារលុយ
ឆៅៗ ។ ពីសំនេរនោះ ខ្ញុំសរសេរប្រែសំរួលជាខ្មែរមកដូចតទៅនេះថា ៖
 
” ចេញពីមូលហេតុនៃសុវត្ថិភាពក្នុងការប្រើកុំព្យូទ័រ កម្មវិធីដំណើរការវិនដូវស៍
(Windows operating system)លើកុំព្យូទ៍ររបស់អ្នកត្រូវបានរាំងឃាត់មិន
អោយប្រើបាន ” ហើយនៅខាងក្រោមមានតំណមួយអោយចុចដើម្បីដោះ
ស្រាយបញ្ហានោះ ។ ខ្ញុំចុចវាភ្លែត លេចចេញកូនទំព័រមួយទៀត សរសេរប្រាប់
ថាត្រូវបង់លុយ៥០ហ្វ្រង់ស្វិសដើម្បីជាវជាបន្តអោយកម្មវិធីការពារមេរោគកុំព្យូទ័រ
ដោយមានកូនតំណអោយចុចពីរបៀបបង់លុយជាច្រើន ដែលមានតែពីរប៉ុណ្ណោះ
អាចយកជាការបានតាមកាតសំរាប់បង់លុយអនឡាញ…វាឆ្ងាញ់ត្រង់ថាមាន
ឆ្លៀតសរសេរប្រាប់ថាអាកាតពីរម៉ាកដែលអាចបង់លុយកើតហ្នឹងអាចរកទិញ
បាននៅតាមហាងចាក់សាំងទៅទៀត …យឹស! អាចង្រៃវាយក៍ ។
មែន!ដូចវាសរសេរប្រាប់ ចូលអ៊ិនធើណិតលែងបាន ចុចអីក៏អត់ដើរក្រៅតែ
ពីចុចបិទកុំព្យូទ៍រ ។ ខ្ញុំចុចបើកសារថ្មី មិនទាន់បានធ្វើស្អីផង មកអាផ្ទាំងទារលុយ
ហ្នឹងដដែល។ ពេលចុចបើកលើកក្រោយ ខ្ញុំផ្ដាច់ប្រព័ន្ធចូលអ៊ិនធើណិតចោល
(deactivate) ស្រាប់តែផ្ទាំងរំខាននោះក៏ឈប់ចេញមក។ រំពេចនោះខ្ញុំឆ្លៀតបើក
task manager ភ្លាមហើយសំគាល់បានថាមានកម្មវិធី dllhost.exe កំពុង
ដើរនឹងគេដែរ គឹប្លែកខុសធម្មតាដែលខ្ញុំចំណាំ​ រួចក៏រកឃើញកន្លែងវាដូចខាងក្រោម
C:\Users\Myusername\AppData\Roaming\Microsoft
ក្រោយពីអូសកវាទៅដាក់ក្នុងធុងសំរាម ស្រាប់តែខ្ញុំចូលអ៊ិនធើណិតបានវិញស្រួល
រហូតទល់អីឡូវមិនទាន់មានអីទៀតនៅឡើយទេ ។ កម្មវិធី dllhost.exe នេះជាកូន
កម្មវិធីជំនួយមានប្រយោចដែលមានភ្ជាប់មកជាមួយ Windows Operating system
ហើយវាមានទីតាំងនៅតែក្នុងថត C:\windows\System32 នេះទេ ។ បើឃើញ
អាមួយណានៅខុសកន្លែងនេះគឺអាចង្រៃក្បាលខូចហ្នឹងហើយ។ ខ្ញុំចងវាទុកមើលមុខ
នៅក្នុងធុងសំរាមនៅឡើយ ។ សូមចុចលើរូបដើម្បីពិនិត្យមើលរូបធំជាងនិងនឹងបាន
ប្រៀបធៀបពីទំហំវានិងកូនរូបអាយខន់វាផង
 
The Original one


 
The Bastard malicious one


 
មើលព៌តមានបន្ថែមពីអ្នកមានបញ្ហាជាមួយនេះដែរតាមតំណនេះ
រឺ ហួសទៅដល់ទីនេះ រឺសួរគ្រូតា Google ក៏បាន !
 

បើកអ៊ីមែលមិនបាន អ្ហេ៎ ? (មកពីអី ?)

 
មានមូលហេតុច្រើនដែលនាំអោយបើកអ៊ីមែលមើលមិនចេញ ។ នេះជាបញ្ហាមួយ
ដែលខ្ញុំមានក្រោយពីមានបញ្ហាដូចខាងលើនោះ ។ ល្បិចទល់ល្បិច ! គេស្គាល់
ឈ្មោះខ្ញុំអ្នកប្រើមាននាទីជាអ្នកអភិបាល(administrator)និងជាម្ចាស់កុំព្យូទ័រខ្ញុំហើយ
បានគេចូលឆាឆៅមករកទារលុយទារកាក់ផុយៗបាន ។ ខ្ញុំបានដូរឈ្មោះខ្ញុំជាអ្នកប្រើថ្មី
ជាម្ចាស់កុំព្យូទ័រដដែលមាននាទីជាអ្នកអភិបាលដដែល រួចបើកគណនីអ្នកប្រើមួយទៀត
មាននាទីជាអភិបាលដែរ គ្រាន់បានជាគ្នាពេលមានបញ្ហាក្រោយៗ។ បន្ទាប់ពីបានកែតំរូវ
សិទ្ធិអាចប្រើប្រាសកម្មវិធីអនុវ.(apps)នានាដើម្បីសុវត្ថិភាព មានកម្មវិធីខ្លះស្គាល់តែឈ្មោះ
ដើមអ្នកមានសិទ្ធិតំឡើងទើបអាចបើកប្រើបាន ។ ខ្ញុំភ្លេចកែត្រង់ Windows Mail អោយ
ឈឹង ពេលបើកមើលថ្ងៃនេះស្រាប់តែស្ញេញបើកអត់ចេញ ចេញតែផ្ទាំងដំណឹងមួយមក
ប្រាប់ ដែលខ្ញុំគិតថាអ្នកប្រើជាភាសាអង់គ្លេសនឹងមានសេចក្តីដូចគ្នាខាងក្រោម
 
contacts failed to load the application was unable to initalize
the windowscontacts, your computer may be out of memory or your
disk is full (0×80070005) windows mail could not be started
because msoe.dll could not be initalized.
 
សួរគ្រូតា គាត់បានណែនាំអោយទៅមើលការជជែកគ្នានៅទំព៍រតាមតំណខាងក្រោមនេះ
http://www.pcreview.co.uk/forums/cannot-open-windows-mail-t3662167.html
ដែលមានអ្នកឆ្លើយឆ្លងម្នាក់ប្រាប់អោយទៅមើលកែកុននៅថត(folder/directory)
 
C:\Users\{username}\Contacts
 
មែន! ដល់ខ្ញុំទៅមើលនៅថត(folder)ដូចគេប្រាប់ខាងលើនេះ គឺនៅទទេគ្មាន
ឃើញឈ្មោះអ្នកដែលខ្ញុំធ្លាប់កុងតាក់តាមអ៊ីមែលម្នាក់ណាសោះ សភ្លឹងស្អាតចែស។
មិនបានធ្វើតាមការណែនាំរបស់គេនោះទេ ដែលថាអោយដូរឈ្មោះថតនោះ
ប៉ុន្តែខ្ញុំបានបើកសិទ្ធីអ្នកដែលអាចចូលប្រើប្រាសមើលនិងកែកុនថតហ្នឹងបាន
មានឈ្មោះខ្ញុំថ្មីដែលជាអ្នកអភិបាលផង ។ ខ្ញុំជាអ្នកអភិបាលមានសិទ្ធិបើកបិទ
មិនអោយរឺអោយអ្នកណាចូលមើលប្រើប្រាសថត Contacts នោះស្រាប់
រឿងអីមិនបើកសិទ្ធីអោយខ្លួនអែង ? បន្ទាប់មកកម្មវិធីវិនដូវស៍ក៏បានទទួល
ស្គាល់អោយខ្ញុំចូលមើលថតហ្នឹងបាន នៅថតនោះមានចំណុះពេញច្រើនដូច
ដើមហើយខ្ញុំក៏អាចបើកអ៊ីមែលមើលឃើញឡើងវិញដែរ ។
 
អរគុណចំពោះពេលវេលាអ្នកទាំងអស់គ្នាដែលបានចូលអាន និងសង្ឃឹមថាសំនេរ
ជាកំណត់ចំណាំផ្ទាល់ខ្លួននេះនឹងអាចជួយអ្នកខ្លះដែលមានបញ្ហាដូចខ្ញុំមាននេះ
ពេលចូលអ៊ិនធើណិតមិនបាន ពេលបើកអ៊ីមែលមើលមិនចេញ ។ :D
 
 


 

ថ្ងៃខែ(កាលបរិច្ឆេទ)ជាខ្មែរ (Javascript) 27/04/2011

Posted by achharia in ព៌តមានវិទ្យា, JavaScript.
Tags: ,
add a comment

 
 

ខាងក្រោមនេះជាកូដដ៏ងាយមួយបែបក្នុងការសរសេរថ្ងៃខែ
ឬកាលបរិច្ឆេទជាខ្មែរ ដោយប្រើ ចាវ៉ាស្គ្រិបត៍ (javascript)

 
<div style=”font-size: 18px; font-family: Khmer OS Muol Light , khmer OS Moul;”>

<script type=” text/javascript” >
var mydate=new Date()
var year=mydate.getYear()
if (year < 1000)
year+=1900
var day=mydate.getDay()
var month=mydate.getMonth()
var daym=mydate.getDate()
if (daym<10)
daym=” 0″+daym
var dayarray=new Array(" អាទិត្យ" ," ច័ន្ទ" ," អង្គារ" ," ពុធ" ," ព្រហស្បតិ៍" ," សុក្រ" ," សៅរ៍" )
var montharray=new Array(" កមរា" ," គុម្ភៈ" ," មិនា" ," មេសា" ," ឧសភា" ," មិថុនា" ," កក្កដា" ," សីហា" ," កញ្ញា" ," តុលា" ," វិច្ឆិកា" ," ធ្នូ" )
document.write(" <p >ថ្ងៃ <span style='color:#3cf;'>" +dayarray[day]+" <\/span>     ទី <span style='font-family: Limon r1;font-size:36px;font-weight:bold;color:#f69;'>" +daym+" <\/span>       ខែ <span style='color:#3cf;'>" +montharray[month]+" <\/span>     ឆ្នាំ      <span style='font-family: Limon r1;font-size:36px;font-weight:bold;color:#f69;'>" +year+" <\/span><\/p>" )
</script>

</div>
 
ឬដូចខាងក្រោមនេះក៏បាន
<script type="text/javascript">
var mydate=new Date()
var year=mydate.getYear()
if (year < 1000)
year+=1900
var day=mydate.getDay()
var month=mydate.getMonth()
var daym=mydate.getDate()
if (daym<10)
daym="0"+daym
var dayarray=new Array(" អាទិត្យ" ," ច័ន្ទ" ," អង្គារ" ," ពុធ" ," ព្រហស្បតិ៍"," សុក្រ"," សៅរ៍" )
var montharray=new Array(" កមរា" ," គុម្ភៈ" ," មិនា" ," មេសា" ," ឧសភា" ," មិថុនា" ," កក្កដា" ," សីហា" ," កញ្ញា" ," តុលា" ," វិច្ឆិកា" ," ធ្នូ" )
document.write("<div style='font-size: 18px; font-family: Khmer OS Muol Light , khmer OS Moul;'>ថ្ងៃ <span style='color:#3cf;'>"+dayarray[day]+"<\/span>     ទី <span style='font-family: Limon r1 ;font-size:36px;font-weight:bold;color:#f69;'>"+daym+"<\/span>       ខែ <span style='color:#3cf;'>"+montharray[month]+"<\/span>     ឆ្នាំ      <span style='font-family: Limon r1;font-size:36px;font-weight:bold;color:#f69;'>"+year+"<\/span><\/div>")
</script>

-ចុចទីនេះដើម្បីមើលលទ្ធផល

( see how to post source code with syntax highlighting )
 


 

អង់គ្លេសពិសេសសំរាប់ខ្មែរ 30/12/2010

Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ, ព៌តមានវិទ្យា, វីឌីអូ.
add a comment

 



VOA Khmer Special English


បើយើងជាខ្មែរបានលឺជនបរទេសណាម្នាក់និយាយភាសាខ្មែរយើង
បានច្បាស់ បានស្ទាត់រូៗដូចខ្មែរនិយាយគ្នានោះ យើងមុខជានឹងមាន
អារម្មណ៍ចូលចិត្តផង កោតសរសើរផង ហើយមួយទៀតក៏មិនហ៊ាន
មើលងាយគេ រឺក៏រកមិនបានពាក្យណាមួយយកមកនិយាយត្រាប់តាម
ដើម្បីសើចសប្បាយ សើចចំអកលលេងបានដែរ។ បើដូចនោះមែន
យើងក៏គួរគិតបញ្ច្រាសមកវិញដែរក្នុងការនិយាយភាសាបរទេសណា
មួយ ជាពិសេសភាសាណាដែលគេមានការលើកដាក់សំលេងនិង
បញ្ចេញសំលេងនៃតួអក្សរ(ព្យញ្ជនៈ)ខាងចុងរបស់ពាក្យនិមួយៗ ។
ឧទាហរណ៍ដូចក្នុងភាសាអង់គ្លេសជាដើម ខ្មែរយើងចូលចិត្តនិយាយ
យកខ្លីដោយមិនសូវជាគិតគូរបញ្ចេញសំលេងតួអក្សរខាងចុងបន្តិចដូច
គេទេ គឺថាតែសាយរឺសៃប៉ុណ្ណោះចំពោះពាក្យ size side site sight
ហើយថាតែ ណៃ ដែរសំរាប់ពាក្យ knife nine nice night …។ល។
 
តាមរយៈវីឌីអូខាងក្រោម ដែលមានបន្ថែមការច្បិចយកពាក្យខ្លះៗ
បកប្រែជាខ្មែរដាក់អោយមើល អាចអោយយើងស្ដាប់ផ្ទៀងផ្ទាត់និង
ចំណាំហាត់និយាយកាច់សំលេងតាម ទៅតាមការបញ្ចេញសំលេង
នៃភាសាអង់គ្លេសបែបអាមេរីកាំង ។ ខ្ញុំជ្រើសយកវាមកបង្កប់ទីនេះ
ព្រោះឃើញវាជាអត្ថបទទាក់ទងនឹងពត៌មានវិទ្យាខ្លះដែរ ។

- Making the World Wide Web More Usable to a Wider World

 

- PC Recycler Strikes Gold in Old Computer Chips

 
 




របៀបដាក់បង្កប់ -.swf 23/12/2010

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, ព៌តមានវិទ្យា.
8 comments


របៀបដាក់បង្កប់(embed) -.swf លើប្រកាស

របៀបដាក់បង្កប់ហ្វាយល៍ប្រភេទ -.swf លើសេចក្តីប្រកាសនៅតាមប្លកក្នុងសហគមន៍
វើដប្រែស្សនេះគឺស្រដៀងទៅនឹងការដាក់បង្កប់ហ្វាយល៍ប្រភេទ -.mp3 ដែរ ។
ដូចឃើញតាមគំរូខាងក្រោមនេះ

[gigya src=”http://www.—.swf” quality=”high” width=”465″ height=”350″ ]

ខាងក្រោមនេះខ្ញុំបានទៅយក URL របស់ហ្វាយល៍-.swf ពីទំព័រគេផ្សេងមួយមកដាក់
បង្ហាញសាកមើល
។ ឃើញថា មិនចំពោះតែពួក widgets ទេ ដែលអាចបាននោះ ។


ចុចលើរូបក្ដារចុចដើម្បីមើលខ្ទង់ណាត្រូវត្រង់លេខប៉ុន្មានរឺអក្សរអី (យកភាសា EN) !
( បានមកដល់ទីនេះហើយ លេងឃីបូដនេះមួយបទពីរសិនក៏បាន ខ្ញុំនៅលួចស្ដាប់ :) )
 


 
ខាងក្រោមនេះ ខ្ញុំអាប់ឡូដហ្វាយល៍ល្បែងអុកដាក់នៅប្លកខាង ning ដើម្បីយក URL វាមក
បង្កប់ដាក់នៅទីនេះ ព្រោះនៅខាងនេះមិនអាចអាប់ឡូដដាក់ពួក -.swf បាន ។


 


 
សូមសាកល្បងទេពកោសល្យអ្នកជាមួយឧបករណ៍លាយចំរុះភ្លេង (Music Mixer)

 




 
 

ឈ្មោះអ្នកចេញព៌ណអី ? 02/12/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ, ព៌តមានវិទ្យា, JavaScript.
19 comments

សួស្ដី អ្នកទាំងអស់គ្នា !

រហូតមកទល់ពេលនេះ ប្លករបស់ខ្ញុំនៅតែគ្មានអ្វីអោយឃើញថាបាន
ជាប្រយោចដុំកំភូនដដែល ។ ភាគច្រើនដើរចម្លងយកតែពីគេពីអែង
ស្រាប់ៗមកដាក់រួចថែមថយម្រេចខ្ទឹម ដូចពួកអ្នកចំរៀងរ៉ិភដែរ ចាក់
បទគេមួយប្រាវ និយាយថែមមួយប្រាវពីរចប់បានមួយបទ ។ តែយ៉ាង
ណាក៏ខ្ញុំនៅតែគិតថា បានបើកប្លកមួយនៅវើដប្រែសនេះពិតជាមិនអត់
ប្រយោចសោះទេសំរាប់ខ្ញុំ យ៉ាងហោចណាស់ក៏វាជាកូនឃ្លាំងមួយសំរាប់
ដាក់អីវ៉ាន់កំប៉ិកកំប៉ុកបានដែរ គ្រាន់ក្រវ៉ែលម្ដងៗពេលចាស់ទៅទៅណា
មិនបានឆ្ងាយ។

ថ្ងៃនេះក៏គ្មានអ្វីសំខាន់ តែដើម្បីកំដរអ្នកដែលបានឈៀងចូលមើលមួយ
ភ្លែតៗ ក៏រកនឹករំលឹកពីបាលីសីល្ប៍ខាបរបស់មួយអោយចេញមកនិងបំបាំង
អោយបាត់ទៅវិញ ដែលជាទីពេញនិយមក្នុងពិភពពួកវេបឌីសាញនិងពួក
វេបឌីវើឡភើដែរ។ មិនមែនដូចថា ឧមសិទ្ធីស្វាហាយៈ ទេ គឺថាយ៉ាងនេះ
onclick=”elementIDname.style.display=’none’” ដើម្បីធ្វើអោយ
element ណាមួយវាបាត់ដោយចុចម៉ៅស៍ពីលើអ្វីមួយផ្សេង ហើយនិង
onmouseover=”elementIDname.style.display=’block’” ដើម្បីជប់
អោយវាចេញមកវិញដោយគ្រាន់តែអូសម៉ៅស៍កាត់ពីលើអ្វីមូយដដែលនោះ។

មួយទៀតតាមរយៈភាសា javascript នេះ អាចអោយគេសាកល្បងបាន
ថាតើឈ្មោះណាមួយដែលសរសេរជាភាសាឡាតាំងត្រូវនឹងព៏ណអ្វីដែរ ។
ដូចឃើញជាឧទាហរណ៍ក្នុងរូបខាងក្រោម ឈ្មោះខ្ញុំសរសេរជាឡាតាំងថា
achharia ត្រូវនឹងកូដព៌ណរបស់ភាសា html ជាព៌ណក្រហមឈាមជ្រូក ។


 
ចុះឈ្មោះរបស់អ្នកវិញ ចេញជាព៌ណអ្វីដែរ ? សូមចុចលើរូបឬទីនេះដើម្បីសាកល្បង ។
ឬក៏ថាមុននឹងដាក់ឈ្មោះកូនចៅ សាកល្បងរកអោយត្រូវព៌ណស្អាតៗសិនផងក៏បាន។

 
 




  
 

រូបភាពថ្ងៃនេះ (២០​.១០​.២០១០) 20/10/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ព៌តមានវិទ្យា, CSS.
6 comments
 
ការដាក់ក្របរូបភាពដោយប្រើ CSS
(សូមកុំមើលរូបនេះយូរពេក ប្រយ័ត្នខូចភ្នែក !
តែបើមើលទឹកហូរនិងទឹកធ្លាក់មិនបានច្បាស់ទេ អាចឈ្ងោកទៅជិតបន្តិចបាន
ហើយការស្រម៉ៃឃើញរូបអ្វីផ្សេងទៀត ជាសេរីភាពរបស់អ្នក :lol: )
 

 បំណងគឺចង់ដាក់ក្របរូបអោយដូចរូបក្របខាងក្រោមនេះ ។ មិនបានដូច១០០% ទេ :wink:
 



 

រូបបន្ថែម ដោយបានធ្វើអោយចលនាទឹកធ្លាក់ហូរខ្លាំងនិងលឿនជាងរូបខាងលើ ។

 

 
បទកំដរសំរាប់បន្ធូរអារម្មណ៍- អាសីក្រោមពន្លឺរស្មីដួងចន៍្ទ(ភ្លេងសុទ្ធ)
(Bamboo under the moon light)