jump to navigation

អញមិនចាញ់បោកអែងទៀតទេ ! 25/08/2009

Posted by achharia in កំសាន្តកំប្លែង.
trackback

នាយ ច្រូច ជាម្ចាស់ចំការក្រូចដ៏ម់ៅស្វិតម្នាក់កំពុងសំកុកចាំចំការយ៉ាងតឹងរ៉ឹង
ព្រោះក្មេងសិស្សសាលាខ្លះដែលដើរកាត់តាមហ្នឹងតែងតែឆ្លៀតលបលួចបេះក្រូច
ដោយសារតែសុំត្រង់ៗមិនបាន ។ ថ្ងៃមួយនាយ ច្រូច តាមទាន់ចាប់បានក្មេង
ដដែលម្នាក់ដែលចាប់បានពីមុនម្តង ហើយក៏នាំវាយកទៅប្រគល់អោយគ្រូនៅ
លាសាដើម្បីជួយធ្វើការអបរំណែនាំនិងទារសំណងពីឪពុកម្តាយផង ។ ដើរជាមួយ
គ្នាដល់ពាក់កណ្តាលផ្លូវ ក្មេងនោះប្រើល្បិចដដែលថាភ្លេចមួកនៅក្រោមដើមក្រូច
អោយនាយ ច្រូច នៅចាំត្រង់ហ្នឹង វាសុំទៅយកមួកសិន រួចនឹងអាលរត់គេចយករួច
ខ្លួនម្តងទៀត ។ នាយ ច្រូច សើចលាន់មួយឃឹកក៏និយាយទៅកាន់ក្មេងនោះវិញថា៖

-យើ!​ អាច្រម៉ក់ អែងបោកអញបានលើកមុនម្តងហើយ អោយទៅយកមួក ប្រុយ
បាត់ ។ អីឡូវអញមិនចាញ់បោកអែងទៀតទេ នៅចាំអញទីនេះម្តង
អញអ្នកទៅយកមួកមកអោយអែងម្តងវិញ ។ លឺទេ ? ???

មតិ»

1. sabay - 26/08/2009
achharia - 26/08/2009

ខ្ញុំនឹងរករឿងកំប្លែងថ្មីដែលកំប្លែងជាងនេះមកដាក់ ដើម្បីអោយ sabay សើចបានច្រើនជាងនេះបន្តិច ។ អរគុណ !

2. គឹមស៊ា - 27/08/2009

ចុងក្រោយ នូវតែចាញ់បោក

achharia - 28/08/2009

អរគុណ គិមស៊ា ច្រើនដែលបានឈៀងមកមើលប្លកខ្ញុំ។ លើកក្រោយ
ពេលមក សូមដាក់តំណទៅប្លក គិមស៊ា អោយខ្ញុំបានស្គាល់និងអាលបាន
ទៅមើលវិញផង ។
មែនហើយ នាយច្រូច ដែលចាំចំការក្រូចបាត់ក្រូចបាត់ក្មេងខិលដែល
ចាប់បាន តែក៏ចំណេញបទពិសោធខ្លះៗវិញដែរ ។
ចាំមើលដល់ចាប់វាបានលើកក្រោយទៀត គ្រាន់តែលឺពាក្យដោះសា
ថាភ្លេចមួក នាយច្រូចនឹងស្រែកដដែលថា អញមិនចាញ់បោកឯងទៀត
ទេ! លើកមុនអញទៅរកមួកឯងឡើងគ្រប់គល់ក្រូចហើយនៅតែមិនឃើញ
ទៀត ដូច្នេះឯងទៅរកខ្លូនឯងទៅវាឆាប់ឃើញ​ជាងអញ … ។

3. សុភា - 18/09/2009
4. ទន្សាយតូច - 29/11/2009
5. achharia - 29/11/2009

កូនទន្សាយក៏ធ្លាប់ធ្វើពុតជាស្លាប់បោកយាយទូកចេក
អោយរើសដាក់ក្នុងកញ្ជើរទូលដើរទៅផ្ទះដែរ គ្រានោះ
កូនទន្សាយឈ្នះ វ័ធចេកទុំយាយអស់បោលចូលព្រៃប្រោក ។
ហើយមាននឹកឃើញកាលរត់ប្រណាំងឆ្វែលស្រះជាមួយខ្យងទេ ?
គ្រានោះកូនទន្សាយចាញ់ ប្រឹងរត់តែអែងឡើងធ្លាក់អណ្តាត
នៅតែនៅពីក្រោយកូនខ្យងជាដរាប ! នេះហើយជាជ្រុងនានា
នៃជីវិត ម្តងចាញ់ម្តងឈ្នះ តែជាញឹកញយព្រះពូកែលេងស៊ីឆណាស់
យកឈ្នះច្រើនជាងចាញ់ ហើយមិនអោយមនុស្សសត្វដឹងខ្លួនទៀត!!!
អរគុណ កូនទន្សាយ បានដើរមករកកន្លែងគេបោកគ្នាទាល់តែឃើញ
អុ៎! មិនមែនគេបោកគ្នាទេ គេអោយមេរៀនដល់គ្នាទេតើ 😀 ។
.
..

6. ទន្សាយតូច - 30/11/2009

បាទគឺមេរៀនជីវិត!

7. achharia - 30/11/2009

មែនហើយកូនទន្សាយ ។ មិនត្រឹមតែវិជ្ជាជីវៈទេដែលត្រូវរៀនអោយបាន
ចេះប្រាកដនោះ រស់ក៏ត្រូវរៀនដែរ ហើយការរៀនរស់នេះមានមេរៀនបន្តៗ
រហូតដល់ចាស់ស្លាប់បាត់ទៅហើយក៏នៅតែមិនទាន់អស់ដែរ ។​ ខ្លះមានលុយ
ច្រើនហូរហៀរ ខ្លះមានបុណ្យស័ក្តិមានឋានៈខ្ពស់ពន់ពេក បែរជានៅស្រុក
អត់បានក៏ំមាន មនុស្សមួយក្រុមគេស្រែកជយោដាក់ អែមនុស្សមួយក្រុម
ទៀតគេបន់អោយតែខ្លះនោះឆាប់ស្លាប់ ឆាប់ងាប់អោយហើយៗទៅវិញ។
រៀនរស់ វាពិបាកជាងរៀនយកវិជ្ចាជិវ់ៈឆ្ងាយណាស់ ព្រោះជាញឹកញាប់
គ្រូដ៏ចំណាននៃការរៀនរស់នេះគឺជាកំហុសរបស់ខ្លួនអែង ហើយបើចង់
កែកំហុសអស់នោះអោយបានត្រូវយកពិន្ទុល្អៗវិញ វាស៊ីពេលអស់កន្លះ
អាយុទៅហើយក៏មាន ជួនកាលរកយកសំភារៈមកធ្វើកែតំរូវកំហុសអស់
នោះមិនបានទៀតទេ ព្រោះសំភារៈខ្លះមានតែម្តងគត់ហើយរកអ្វីជំនួស
ក៏អត់បានដែរ !!! ឧទាហរណ៍ កំហុសដែលកើតមានកាលនៅកុមារភាព
ដែលទាល់តែសាម៉ីខ្លួននោះធំពេញវ៏យដឹងក្តីដំបូងទើបដឹងថាខុស ។
ម្នាក់ៗមានកុមារភាពតែម្តងទេ !!! មានវ័យជំទង់ក៏តែម្តងដែរ !!! ។ល។
….ខ្ញុំនិយាយដល់ណាហើយ កូនទន្សាយជួយកេះប្រាប់ផង ! 😀

8. ទន្សាយតូច - 01/12/2009

ចង់ចាប់ក៏ចាប់អត់ទាន់ដែរទៅឡើងរូចឹង! និយាយលេងទេ ពិតជាដំបូន្មានដ៏ល្អសំរាប់អ្នកគ្រប់គ្នា។

9. achharia - 04/12/2009

ខ្ញុំគ្រាន់តែចង់និយាយលេងជាមួយ កូនអន្សាយ ទេព្រោះរឿងរៀនរស់នេះ
ខ្ញុំក៏មិនសូវពូកែដែរទេ ខុសរយៈកន្លងមករាប់មិនអស់ដែលរកកន្លែងកែអត់ឃើញ
បើថាត្រូវកែបាន វាហួសពេលនិងគ្មានសម្ភារៈដូចដើមយកមកកែដែរ ..។
យ៉ាងខ្លាំង គ្រាន់តែបានចំណាំផ្លូវកុំអោយខុសដដែលៗរឺស្រដៀងបានប៉ុណ្ណឹងទេ ។
យ៉ាងណាៗ កុំជឿខ្ញុំពេកណាកូនទន្សាយ ឃើញត្រង់ណាខុសត្រង់ណាជ្រុល
ជួយតំរែតំរង់វិញផង ។

10. ទន្សាយតូច - 04/12/2009

បាទកុំភ័យរឿងជួយកែនោះ… 😀 តែអ្នកដែលធ្លាប់ឆ្លងកាត់មុនពិតជាមាន
បទពិសោធន៍ច្រើនជាងអ្នកមិនទាន់ធ្លាប់ឆ្លងកាត់!

11. achharia - 05/12/2009

អរគុណ ទន្សាយតូច ! បើអញ្ចឹងខ្ញុំមិនសូវបារម្ភខ្លាចខុសទេ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: