សូមស្វាគមន៍ជាថ្មី 28/08/2009
Posted by achharia in ចំណេះដឹងទូទៅ.trackback
ជំរាបសួរ ប្រិយមិត្តជិតឆ្ងាយទាំងអស់ ជាទីគោរពរាប់អាន !
ខ្ញុំបានបើកគណនីនៅ វើដប្រែស្ស នេះយូរហើយ គឺតាំងពីខែ១២ ឆ្នាំ២០០៨ ម្ល៉េះ ប៉ុន្តែរវល់ស្វែងយល់លំអិតពីបណ្តាញសង្គម និង( ning.com ) រហូតល្មមបង្កើតបាន
បណ្តាញសង្គមមួយមានឈ្មោះថា សប្បាយៗ http://sabbaysabbay.ning.com/ ។
ការប្រកប្រែទីនោះនៅពុំទាន់បានចប់ ១០០% ទេហើយក៏ពុំទាន់បានសមសួនល្អត្រូវនឹង
ពាក្យបច្ចេកវិទ្យាផ្នែក IT ដែរ ។ ឆ្លៀតពេលខ្ឡះៗដើម្បីប្តូរភាពដដែលៗ ក៏នឹកឃើញរត់
មកស្វែងយល់ពីខាង វើដប្រែស្ស នេះម្តង ។ គោលបំណងចំបងរបស់ខ្ញុំគឺ
ការកំសាន្តផង ស្វែងយល់បន្តពីព៌តមានវិទ្យាផង និងព៌តមានផ្សេងៗទៀតដែលមានលើ
ប្រព័ន្ធអ៊ិនធ័រនែតនេះផង ហើយបើមានពេលទំនេរក៏នឹងឆ្លៀតសរសេរតាមតែបាននូវអ្វី
ដែលខ្ញុំគិតថានឹងមានប្រយោជន៍ដល់សង្គមខ្មែរក៏ដូចកូនចៅខ្មែរជំនាន់ក្រោយៗដែរ។
សូមអធ្យាស្រ័យផងចុះ ដោយពុំទាន់មានអ្វីជាដុំកំភូនសំរាប់អានអោយបានប្រយោជន៍
និងសូមអរគុណច្រើនចំពោះចំណាប់អារម្មណ៍បានឈៀងចូលមកមើលប្លករបស់ខ្ញុំនេះ ។
អច្ឆរិយា
សូមស្វាគមន៍ មកដល់ភូមិ វើតប្រេស !
អរគុណ ហនុមាន ច្រើនបានចូលមកលេងផ្ទះខ្ញុំដែលទើបនឹងសង់រួចបាន
មួយផ្នែកតូចនេះ និងការស្វាគមន៍តបមកខ្ញុំវិញផងដែរ ។ ខុសត្រូវយ៉ាងណា
សូមជួយនែនាំផង ។
មិនអីទេឆាយ៉ា ខ្ញុំក៏ទើបមកសង់នៅភូមិ ប្រេសពោះនេះ បាន បួនខែ មិនទាន់ដឹង ន មោ អីផង 😀
ហិសហេ៎!សា្មនតែមានតែបងប្អូននិងមិត្តខ្ញុំប៉ុណ្ណោះទេដែលហៅខ្ញុំយកតែស្រូលមាត់
ថា ឆាយ៉ា ៗ ។ ហនុមាន ក៏ចេះនឹកឃើញហៅយកស្រួលមាត់ដែរ កាលពីនៅតូច
ក្រូចឆ្មារ គេហៅខ្ញុំរហូតដល់ទៅ យ៉ាយ៉ា ឯនោះ ។ ភូមិនេះពិបាកជាងខាង
ning.com ចង់កែកុន CSS ទារលុយភា្លម ។ មាន Themes ស្អាតៗច្រើន
តែវានៅង៉ិង៉ក់មិនបង្ហាញតួអក្សរខ្មែរយូនីកូដបានគ្រប់ផ្នែក ឬម៉ូឌុល នៃទំព័រទេ ចំពោះអ្នកប្រើ Fire Fox ដែលកំពុងពេញនិយមជាងគេសព្វថ្ងៃ …។
អរគុណ បានឧស្សាហ៍ហោះមកលេងខ្ញុំ ពុំទាន់មានអីទទួលទេដូចឃើញស្រាប់។