jump to navigation

សូមស្វាគមន៍ជាថ្មី 28/08/2009

Posted by achharia in ចំណេះដឹងទូទៅ.
trackback

ជំរាបសួរ ប្រិយមិត្តជិតឆ្ងាយទាំងអស់ ជាទីគោរពរាប់អាន !

ខ្ញុំបានបើកគណនីនៅ វើដប្រែស្ស នេះយូរហើយ គឺតាំងពីខែ១២ ឆ្នាំ២០០៨ ម្ល៉េះ ប៉ុន្តែរវល់ស្វែងយល់លំអិតពីបណ្តាញសង្គម និង( ning.com ) រហូតល្មមបង្កើតបាន
បណ្តាញសង្គមមួយមានឈ្មោះថា សប្បាយៗ http://sabbaysabbay.ning.com/

ការប្រកប្រែទីនោះនៅពុំទាន់បានចប់ ១០០% ទេហើយក៏ពុំទាន់បានសមសួនល្អត្រូវនឹង
ពាក្យបច្ចេកវិទ្យាផ្នែក IT ដែរ ។ ឆ្លៀតពេលខ្ឡះៗដើម្បីប្តូរភាពដដែលៗ ក៏នឹកឃើញរត់
មកស្វែងយល់ពីខាង ​វើដប្រែស្ស នេះម្តង ។ គោលបំណងចំបងរបស់ខ្ញុំគឺ
ការកំសាន្តផង ស្វែងយល់បន្តពីព៌តមានវិទ្យាផង និងព៌តមានផ្សេងៗទៀតដែលមានលើ
ប្រព័ន្ធអ៊ិនធ័រនែតនេះផង ហើយបើមានពេលទំនេរក៏នឹងឆ្លៀតសរសេរតាមតែបាននូវអ្វី
ដែលខ្ញុំគិតថានឹងមានប្រយោជន៍ដល់សង្គមខ្មែរក៏ដូចកូនចៅខ្មែរជំនាន់ក្រោយៗដែរ។

សូមអធ្យាស្រ័យផងចុះ ដោយពុំទាន់មានអ្វីជាដុំកំភូនសំរាប់អានអោយបានប្រយោជន៍
និងសូមអរគុណច្រើនចំពោះចំណាប់អារម្មណ៍បានឈៀងចូលមកមើលប្លករបស់ខ្ញុំនេះ ។

អច្ឆរិយា

មតិ»

1. ហនុមាន - 29/08/2009

សូមស្វាគមន៍ មកដល់ភូមិ វើតប្រេស !

achharia - 29/08/2009

អរគុណ ហនុមាន ច្រើនបានចូលមកលេងផ្ទះខ្ញុំដែលទើបនឹងសង់រួចបាន
មួយផ្នែកតូចនេះ និងការស្វាគមន៍តបមកខ្ញុំវិញផងដែរ ។ ខុសត្រូវយ៉ាងណា
សូមជួយនែនាំផង ។

2. ហនុមាន - 30/08/2009

មិនអីទេឆាយ៉ា ខ្ញុំក៏ទើបមកសង់នៅភូមិ ប្រេសពោះនេះ បាន បួនខែ មិនទាន់ដឹង ន មោ អី​ផង😀

3. achharia - 30/08/2009

ហិសហេ៎!សា្មនតែមានតែបងប្អូននិងមិត្តខ្ញុំប៉ុណ្ណោះទេដែលហៅខ្ញុំយកតែស្រូលមាត់
ថា​ ឆាយ៉ា​ ៗ​ ។ ហនុមាន ក៏ចេះនឹកឃើញហៅយកស្រួលមាត់ដែរ កាលពីនៅតូច
ក្រូចឆ្មារ គេហៅខ្ញុំរហូតដល់ទៅ យ៉ាយ៉ា ឯនោះ ។ ភូមិនេះពិបាកជាងខាង
ning.com ចង់កែកុន CSS ទារលុយភា្លម ។ មាន Themes ស្អាតៗច្រើន
តែវានៅង៉ិង៉ក់មិនបង្ហាញតួអក្សរខ្មែរយូនីកូដបានគ្រប់ផ្នែក ឬម៉ូឌុល នៃទំព័រទេ ចំពោះអ្នកប្រើ Fire Fox ដែលកំពុងពេញនិយមជាងគេសព្វថ្ងៃ …។
អរគុណ បានឧស្សាហ៍ហោះមកលេងខ្ញុំ ពុំទាន់មានអីទទួលទេដូចឃើញស្រាប់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: