រដ្ឋប្បវេណី(រ័ត តាប៉ាក់ វេនី) ? យកតែស្រួលមាត់ ? 03/09/2009
Posted by achharia in អក្សរសាស្ត្រនិងអក្សរសីល្ប៍.trackback
សូស្ដី អ្នកទាំងអស់គ្នា
ពាក្យ ច្បាប់រដ្ឋប្បវេណី( civil law ) ជាបន្សំនៃពាក្យ ច្បាប់ និង រដ្ឋប្បវេណី ។
ស្រង់ពីវចនានុក្រមសម្តេចសង្ឃ ជួន ណាត ៖
រដ្ឋប្បវេណី ( រ័ត-ឋ័ប-ប៉ៈវេនី ) បវេណីសំរាប់ដែន;ឈ្មោះច្បាប់បញ្ញត្តអំពីដំណើរកិច្ចការ
និងសណ្តាប់ធ្នាប់របៀបរបបផ្សេងៗតាមបវេណីរបស់ប្រជាជនក្នុងប្រទេសដែលនៅ
ក្នងឧិវាតនៃរាជបញ្ញត្តិ ។
ត្រង់ ឋ័ប នោះខ្ញុំយល់តាមបានព្រោះតួអក្សរបន្ទាប់ ប្ប ជាតួតម្រួត ប ជើង ប
តែត្រង់ វេនី ខ្ញុំរកនឹកតាមមិនឃើញសោះ ថាមានព្យញ្ជនៈ ខ្យល់ អ៊ ណា
ដែលទាញ សម្លេងខ្យល់ អ របស់ ណ ឧិ្យទៅជា អ៊ តាមបាន ណី ទៅជា នី នោះ។
ក៏មិនឃើញមានបញ្ជាក់ថានោះជាពាក្យនៃពពួក អញ្ញត្រស័ព្ទ ដែរ ។ ខ្ញុំគិតថា
បើអានឧិ្យត្រូវតាមក្បួនវេយ្យាករណ៍ខ្មែរ គួរតែអានចេញជា រ័ត-ឋ័ប-ប៉ៈវេណី
ហើយក៏ធ្លាប់ឭមានគេអាននិងនិយាយ -ណី ចុងដូចនោះដែរ។
អ្វីដែលមាននៅក្នុងវចនានុក្រមនោះ ត្រូវបានសំរេចយកប្រើជាផ្លូវការ ម្នាក់ៗ
គួរតែ ត្រូវតែ សរសេរតាម អានតាម ប្រើតាមដើម្បីឧិ្យមានឯកភាព ។
ថាអញ្ចឹងទៅចុះ ខ្ញុំអានថា -នី ខាងចុងដែរហើយ កុំឧិ្យគេថាឈ្លើយខុសគេ
មិនព្រមមានឯកភាពនឹងគេ ។ នេះជារឿង ណី និង នី ទេនៅកែកុនឆាប់បាន ។
តែឥឡូវនេះ ពាក្យដែលត្រូវបានគេយកមកនិយាយជាញឹកញាប់ក្នងស្រុកមួយនេះ
ត្រូវបានគេនាំគ្នាអាន និងនិយាយចេញមកជា រ័តតាប៉ាក់វេនី ជាបណ្តើរៗហើយ ។
គឺមិនមែនក្នងខណៈនិយាយគ្នាលេងទេ ក្នុងបទសម្ភាស ផ្សាយឬថ្លែងយកជាការ
ក៏មានដែរ ។ ខ្ញុំក៏សាក អានតាម ថាតាម សាកមើលច្រើនដងរួចហើយ ។ មានអី ? ស្រួលមាត់ម្យ៉ាងដែរតើ !
បើមិនទាន់ជឿខ្ញុំទេ សូមថាសាកមើលម្តងម្យ៉ាងតាមដូចខ្ញុំសរសេរខាងក្រោមនេះចុះ៖
– រ័ត ឋ័ប ប៉ៈវេនី មានសម្លេងសង្កត់ឧិ្យឭខ្លាំងត្រង់ ឋ័ប
– រ័ត តាប៉ាក់ វេនី មានសម្លេងសង្កត់ឧិ្យឭខ្លាំងត្រង់ ប៉ាក់ ។
ចាំមើល តើវាអាចឈានទៅដល់ រត់ត្របាក់វេនី ដែរឬទេ ?
អរគុណ
លោកឆ្ងល់ចឹង ម៉េចមិនឆ្ងល់ «ប្រពៃណី», «ធរណី» ផងទៅ?
ឥឡូវឮសូរនាំគ្នាអាន ប្រ.ប៉ី.ណី នាំគ្នាអាន ប្រ.ប៉ី.ណី អត់ឃើញមាននរណាអាន ធ.រ.ណី សោះ! sic
ខ្ញុំគិតថា៖
ពាក្យប្រពៃណី បើអានចេញជា ប្រ ប៉ី ណី ត្រូវ ។ ចាស់ៗខាងស្រុកខ្ញុំនៅតែមាន
អ្នកនិយាយចេញមកដូច្នោះ គឺ ប្រ ប៉ី ណី ។ ធរណី រមណីយដ្ខាន ប្រពៃណី អីអស់
ហ្នឹងការមានទំលាប់អានជាសម្លេង នី ជំនួស ណី ប្រហែលមកពីឥទ្ធិពលនៃភាសា
សៀម កាលជំនាន់សៀមកាន់កាប់ដីខ្មែរក៏ថាបាន ។ ឧទាហរណ៍ ឈ្មោះស្រុក
សិរីសោភ័ណ្ឌ ក៏មានគេទំលាប់ហៅជា ស៊ីសូផុន ដែរ ។ ណេះជារឿង ណី និង នី
ទេ ដូចខ្ញុំសរសេរខាងដើម ។ អ្វីដែលខ្ញុំចង់ទាញអារម្មណ៍ ទាញចំណាប់អារម្មណ៍
ជាងនោះគឺរបៀបអានប្លែកថ្មីៗនេះពី រ័តឋ័ប ប៉ាក់វេនី ទៅជា រ័ត តាប៉ាក់ វេនី
នេះទេ ។ ចំណុចត្រង់នេះ សុភ័ក្ត្រ យល់ឃើញយ៉ាងម៉េចដែរ ?
រឿងគាត់អានរ័ត តាប៉ាក៉ រ័តតាប៉ោងអីអស់នឹងគឺគាត់អានខុស មិនចេះហើយ មិនព្រមមើលវចនានុក្រម ទុកឲ្យគាត់ខុសទៅ កុំទៅរវល់នឹងគាត់។
ឯរឿងលោកថា អាន –ណី ជា –នី តាមសៀមនឹងគឺខុសស្រឡះ១០០ភាគរយតែម្ដង! ខ្ញុំអះអាងបាន។ សុំមិនវែងឆ្ងាយទេ ទុកលោកស្វែងយល់បន្ថែមចុះ។
ថាខ្ញុំថាក៏បាន ទោះត្រឹមតែស្មានឬប្រហែលក៏ដោយ ហើយការប្រហែលឬស្មាន
នេះបើចេះតែត្រូវប៉កៗនោះ ទិញឡូតូលេងរាល់អាទិត្យបាត់ហើយ ។
ឯអារឿងរ័តតាប៉ាក់ រ័តតាប៉ោងអីអស់ហ្នឹង បើយល់ឃើញថាខុស ហើយទុកឧិ្យ
ខ្មែរគ្នាឯងនៅខុសៗដោយខុសមួយកណ្តុបនោះក៏ដូចមិនសូវត្រូវបើនិយាយពីការ
ចេះជួយឈឺឆ្អាលគ្នា កែលំអគ្នាកេះប្រាប់គ្នីគ្នាដើម្បីទៅរកការរីកចំរើននិងសេចក្តី
សុខសប្បាយទាំងអស់គ្នានោះ ។ ហើយបើចង់និយាយពីការ កុំទៅរវល់នឹងអ្នក
ណាធ្វើអ្វីដែលមិនត្រូវនោះ គេក៏អាចសួរយើងនៅទីនេះបានដែរថា បើដឺងអញ្ចឹង
ហើយ មករវល់និយាយគ្នាអីដែរទីនេះ ទុកឧិ្យគេតាមតែគេទៅ ។ និយាយទៅនិយាយមក ដូចរកវាន់វាក់តែសំដីឯងយ៉ាងម៉េចមិនដឹងទេ! 😀