តាមក្បួនបើកបរ 05/09/2009
Posted by achharia in រូបកំប្លែង.Tags: រូបកំប្លែង, funnypic
trackback
តាមក្បួនបើកបរ ខ្សែគំនូសព៌ណសពុំត្រូវបានអនុញ្ញាតឲ្យបើកឆ្លងឬពារបានទេ
ត្រូវបើកតាមបណ្តោយរហូតទាល់តែមានគំនូសដាច់ៗវិញ ។
ត្រូវបើកតាមបណ្តោយរហូតទាល់តែមានគំនូសដាច់ៗវិញ ។
មានចឹងដែរឬ?
ជាទ្រឹស្ដីគេថាអញ្ចឹង ពេលប្រឡងបើកបរក៏ត្រូវតែអនុវត្តតាមដែរ
បើមិនអញ្ចឹង មុខជាធ្លាក់មិនបានប័ណ្ណបើកបរទេ ។ តែពេលបើកបរ
ក្រោយៗមក អោយតែស្ងាត់ៗ គ្មានប៉ូលិស ចាំបាច់ត្រូវបត់ហើយ
មានសុវត្ថិភាពផង បើកពារឆ្លងមិនថាខ្សែរគំនូសដាច់មិនដាច់ទេ
គឺប្រុយហើយ។ មិនចំពោះតែការបើកបរទេ ជាញឹកញយគេតែង
សង្កេតឃើញថា ទ្រឹស្ដីវាផ្សេង អែការអនុវត្តវាផ្សឹង !
អរគុណ កូនទន្សាយ កុំនៅកណ្តាលថ្នល់យូរពេក ប្រយ័ត្នឡាន !
.
អត់ទាន់ទៅទេ កំពុងធ្វើតេស្តប្រលងបើកឡាន 😀
ដល់កន្លែងបើកអោយគេមើលហើយនៅ ??? 😀 😀 😀
កំពុងតែបើក…
យ៉ាងមេចហើយម្ចាស់ផ្ទះអើយ ? ទៅណាស្ងាត់ឆឹង ? ឃើញតែកូនទន្សាយរត់ពេញផ្ទះអាចឹង ? 😀
សុំអធ្យាស្រ័យពីកូនទន្សាយនិងហនុមានចំពោះការតបដ៏យឺតយ៉ាវនេះ
ដោយខ្ញុំជាប់រវល់បន្តិច ។
@កូនទន្សាយ ៖ បើកម្តងៗប៉ុន្មាននាទីដែរ ? ខាងខ្ញុំធម្មតាពី៤៥នាទីទៅ១ម៉ោង ។
សង្ឃឹមថាកូនអន្សាយរៀនឆាប់ចេះណាស់ហើយប្រកបដោយសុវត្ថិភាពទៀត
ផង ដល់រៀនចប់អ្នកណាក៏ហ៊ានជិះជាមួយដែរ រាប់ទាំងខ្ញុំដែរ :D។
@ហនុមាន៖ ខ្ញុំបានសុខសប្បាយដូចធម្មតាទេ អរគុណហនុមានបានមកលេង
ជាថ្មី ។ បើមិនឃើញខ្ញុំ លេងជាមួយកូនទន្សាយក៏បានតែទុកកន្ទុយអោយគ្នា
ផង កុំទាញឈឺៗប្រយ័ត្នកូនទន្សាយបោលបាត់ស្ងាត់លែងមកអើតខ្ញុំទៀត ។
គិតៗទៅម្យ៉ាងដែរនៅភូមិវើដប្រែសនេះ គិតចង់ដូរប៉ាយផ្ទះខាងលើដាក់ថា

សួនសត្វខ្មែរវើដប្រែស វិញហើយព្រោះរយៈចុងក្រោយហើយជាញឹកញាប់
ជាងផងដែរមានតែកូនទន្សាយនិងហនុមាន អត់មានម៉ានឹសម៉ានាសោះ 😀
និយាយលេងទេ ខ្ញុំចង់បានរូបអង្គរវត្តមួយអោយបានស្រស់ស្អាតទាំងផ្ទៃមេឃ
និងរូបប្រាសាទដែលមានជាប់ស្រះពីមុខដើម្បីធើ្វរូបអោយមានទឹករលកដូចខាង
ក្រោមនេះ ។ បើ ហនុមាន រឺ កូនទន្សាយ មានសុំមួយសន្លឹកផងពេលមកលេង
លើកក្រោយ ។
ឆាយ៉ា
ធម្មតា មិត្តភ័ក្រ តែងតែ សួរសុខទុក្ខគ្ា អាចឹងឯង ។ បើយើងជាអ្នកភូមិជាមួយគ្នា បាត់គ្នា មិនរក មានអ្នកណារកមែនរ៉េ ? រូបអង្គរខាងលើ ឆាយ៉ា អាច ធ្វើវាអោយភ្លឺបានតើ ។ ឆាយ៉ា អាចទាញ Curve វាសាកមើល ដោយ ចុច Ctrl +M ទាញវាទៅបានភ្លឺថ្លាជាងមុនហើយ ។ សូមបានជួបសេចក្តីសុខសប្បាយ នឹង សំណាងល្អ !
សូមអរគុណច្រើនដែលបាននឹកនាដល់ខ្ញុំពេលស្ងាត់ដំណឹង ជាពិសេស

គឺបំរាប់អោយបន្ថែមCurveទៅលើរូបក្នុងហ្វូរ៉ូសប់ដើម្បីអោយបានឃើញ
ភ្លឺជាង។ខ្ញុំបានទាញសាកមើលហើយ ហើយលទ្ធផលគឺដូចខាងក្រោម
នេះអែង តែរូបអង្គរហ្នឹងវាមិនសូវសង្ហាសោះ បានខ្ញុំចង់បានថ្មី៖
ខ្ញុំខំរកវិធីខ្ទប់ដើម្បីកុំអោយទឹកហៀរជោគសើមប្រឡាក់ដល់ក្រៅរូបថតបាន ។
បាទ ឆាយ៉ា មិនអីរ៉េ មានអីភ្លឺជាងមុនដែរតើ ខ្ញុំចូលចិត្តអាជិតហៀរចេញក្រៅហ្នឹងតាម្មង តែខ្លាចតែលិចភូមិវើតប្រេសអស់ មិនដឹង គេឯទៀតច្បាស់ជា លង់ទឹកស្លាប់ហើយ លើកលែងតែហនុមានរ៉េ ដែលអាចឡើងដើមឈើ បាន ហា ហា និយាយលេងរ៉េ ។ ចាំខ្ញុំស្រាវជ្រាវ រកមើលរូបអង្គរ មើល៍ ។ អរគុណ
ចាំដល់ពេលណាទឹកហៀរចេញមកបានហើយលិចភូមិវើដប្រែសនេះ
ពេលនោះដៃម្ខាងខ្ញុំនឹងតោងកន្ទុយហនុមាន ដៃម្ខាងទៀតកញ្ឆក់ញ៉ឹង
ស្លឹកត្រចៀកកូនទន្សាយទៅដែរហើយគ្រាប់បានជាគ្នាប្រាចព្រោក :D។
អរគុណ ហនុមាន ទុកជាមុន !
ប្រហែលមានតែបងហនុមាននិងបងឆាយ៉ាទេដែលហ៊ានជិះនោះ!
រូបអង្គរដូចជាមិនសូវសំបូរទេ តែចាំរកមើលស្រួលបួលសិន ក្រែងកប់នៅកន្លែងណា
ល្អម្យ៉ាងដែរដាក់សួនសត្វចឹង មនុស្សចូលមកមើសសត្វវិញហើយ ពិតជាអ៊ូអរវិញហើយ
ប្រហែលមានតែបងហនុមាននិងបងឆាយ៉ាទេដែលហ៊ានជិះនោះ!
រូបអង្គរដូចជាមិនសូវសំបូរទេ តែចាំរកមើលស្រួលបួលសិន ក្រែងកប់នៅកន្លែងណា
ល្អម្យ៉ាងដែរដាក់សួនសត្វចឹង មនុស្សចូលមកមើសសត្វវិញពិតជាអ៊ូអរវិញហើយ
-អោយតែគេដឹងនិងទុកចិត្តថាមានសុវត្ថិភាពនរណាក៏គេហ៊ានដែរ។
-រូបអង្គរ ចាំថ្ងៃណាប្រទះភ្នែកក៏បានខ្ញុំមិនប្រញាប់យកទៅណាទេ ។
-បើដូរដាក់សួនសត្វ អញ្ចឹងខ្ញុំត្រូវដូរទៅជាសត្វអ្វីមួយដែរហើយ ។
បើធ្វើជាហនុមានក្រមុំ មិនកើតទេហនុមានកម្លោះចាស់មកក្រវែលញឹកៗផង
ម្យ៉ាងខ្លាចយក្សទសកណ្ឌដែរ :D។ បើធ្វើទន្សាយឈ្មោលវិញ មិនដឹងកូន
ទន្សាយគិតយ៉ាងណា ម្យ៉ាងខ្លាចគល់ស្លឹកគ្រៃផងដែរ ហិ៎!!ៗ! 😀 😀 😀
អរគុណ កូនទន្សាយ !
ខ្ញុំរករូបអង្គរវត្តរបស់ខ្ញុំឃើញហើយតែដូចជាមិនសូវស្អាតសោះ។
ជំរើសរួចហើយបានពីររូប ចាំបងពិនិត្យមើលចុះ។ខ្ញុំផ្ញើជូនបងតាមអ៊ីម៉េល។
Ok ! ខ្ញុំសង្ឃឹមថាមុខតែស្អាតៗហើយ ។ អរគុណ ទន្សាយតូច ខ្ញុំនឹងទៅ
ឆែកអ៊ីមែលមើល ។
ទន្សាយតូច ! ខ្ញុំបានទទួលរូបនោះហើយ ។ រូបទីមួយដូចខាងក្រោមនេះ

មើលឃើញអង្គរបានពីឆ្ងាយជាងរូបខាងលើហើយមានផ្ទៃមេឃក៏ខៀវស្អាត
ជាង ។ អរគុណ ទន្សាយតូច ចំពោះរូបអង្គរដ៏ស្អាតៗទាំងពីរនោះ ។
ពិតជាកែបានស្អាតមែន តែបង រូបអង្គរដូចរាងចាំងសៗដោយកន្លែងម៉េចទេ…
ត្រូវហើយពិតជាស្អាត មែនហើយ អរគុណអ្នកទាំងពីរ ដែលបានចែកចាយ!
កូនទន្សាយ និង ហនុមាន !

ខ្ញុំបានលូចបន្ថែមអោយឃើញព៌ណសដោយកន្លែងនោះបន្តិចមែន ដែលខ្ញុំគិតថា
វាអាចជូយអោយគេមើលឃើញរាងប្រាសាទនិងផ្នែកលយមកមុខបានច្បាស់
ជាង ហើយក៏សមម្យ៉ាងដែរដែលកាលណាត្រូវពន្លឺចាំងចំប្រាសាទ គេនឹងឃើញ
កន្លែងជញ្ជាំងរឺសសរដែលរាបស្មើមានព៌ណស ត្រង់ក្បាច់ចម្លាក់ខូងបែរជាមាន
ព៌ណក្រម៉ៅដូចផ្សិតថ្មកាន់ដូច្នោះដែរ ។ ទន្សាយតូច ពូកែចំណាំរូបមែន ខ្ញុំបាន
សាកល្បងកែច្រើនដង ហើយក៏យកមួយមកបន្ថែមចលនាទឹករលកសាកមើល
ទៅ ។ រូបមិនទាន់ដាក់ក្របទាំងនោះខ្ញុំបានភ្ជាប់គ្នាបង្ហាញដូចខាងក្រោមនេះ
អូអញ្ចឹងទេរឺ…ញ៉ុមបានតាមើលទេ អារឿងបច្ចេកទេសកែរូបអីនឹង zeroហើយ…តែរូបនឹងពិតជាកែបានល្អមែន!
ទន្សាយតូច! ខ្ញុំក៏មិនពូកែដែរ ទើបតែរៀនធ្វើដែរហ្នឹង ម្ល៉ោះហើយបានជា
ខ្ញុំសរសេររាល់តែដងថាជាការសាកល្បងទេ ។ ហនុមាន ក៏ធ្លាប់បានប្រាប់
ល្បិចខ្ញុំមួយចំនួនដែរ រួចមើលតាមទំព័រPhotoshop Tutorials ផ្សំខ្លះផង
ទំរាំតែកើតបានរូបដូចបានដាក់បង្ហាញខ្លះៗទាំងនេះ ។ ខ្ញុំធ្លាប់រៀនខាង
WebPublisher អែនោះទេ ដែលត្រូវតែចេះខាងរចនារូបភាពអោយបានមួយ
កំរិតផងដែរ ហើយនិងច្រើនមុខទៀតដែលទាក់ទងនឹងការធ្វើនិងបង្ហោះវេបសៃថ៍
គឺមួយមុខបន្តិចៗ ។
កិច្ចការរបស់ឆាយ៉ា ឃើញថាបានរីកចំរើន ខ្លាំងណាស់ដែរហើយ ។ និយាយទៅឃើញថា មានការរៀនសូត្រមានដំណើរការល្អ ។ សូមជួយអរ !
ចំពោះ ប្រិយមិត្តដែលបានចូលមកលេងប្លកខ្ញុំដល់ត្រង់នេះ
សូមអរគុណដល់ឆាយ៉ា ដែលបានរចនា រូបភាព ដ៏ត្រជាក់មួយនេះ ។ គ្រាន់តែឃើញដុំទឹកកកនោះធ្លាក់ចង់រួញតាហ្មង ! 😀 សូមបុណ្យកុសលនោះកើតមានដល់ឆាយ៉ា ព្រមទាំងគ្រួសារផង ដែរ ! អរគុណដែលបានចែកចាយ !
អរគុណ ហនុមាន ច្រើនដែលបានមកលេងដល់កន្លែងឃើញទឹកកកធ្លាក់
លើអង្គរវត្តនេះ។ សាធុ! ៗ! ជាស័ព្ទសាធុការពរសំរាប់យើងទាំងអស់គ្នា ។ សង្ឃឹមថាហនុមាន បានកាដូល្អៗពេញចិត្តច្រើនហើយឆ្នាំនេះ ។
អរគុណឆាយ៉ា សូមសុខសួស្តីសេរីមង្គល កើតមានដល់ឆាយ៉ាផងដែរ ! អូ ភ្លេចប្រាប់ ខ្ញុំចូលចិត្ត Gravatar ថ្មី របស់ឆាយ៉ា ! សូមបានជោគជ័យ ដល់ ឆាយ៉ា នឹង ក្រុមគ្រួសារ!
សាធុ! សាធុ! អរគុណ ហនុមាន ណាស់បាទ!
រូបGravatar ថ្មីនេះជារូបកាលពីខ្ញុំនៅស្ទាវឈាមរាវៗនៅឡើយគឺទើបតែ
ដឹងក្តីរឺដឹងថាអាហ្នឹងគេសំរាប់យកទៅធ្វើអីក្នុងវ័យសាកល្បងនៅឡើយ :D
ព្រិលធ្លាក់ពេញលើអង្គរតាម៉ងនៀក!
រូបថតបងនេះថតពេលណានឹង ពេលនៅក្មេងមែន?
មើលអត់សូវឃើញច្បាស់ទេ តែច្បាស់ជាមិនចាញ់តួកុនប៉ុន្មានទេ…
ប្រាកដហើយ ទន្សាយតូច គឺវាគ្រាន់តែជារូបភាពប្រឌិតទៅតាមក្តីស្រម៉ៃតែ
ប៉ុណ្ណោះ ។ គិតតាមផ្លូវវិជ្ជមាន បើទឹកកកបែរជាធ្លាក់នៅអង្គរវត្តមែននោះ
ម្ល៉េះ ក្មេងៗរត់លេងរំអិលខ្លូននាំគ្នាសប្បាយ ទាំងចាស់ទាំងក្មេងទៅលេងយក
តែទឹកស៊ីរ៉ូម្នាក់មួយកូនដបទៅ នៅទី់នោះមានទឹកកកស្រេច គ្រាន់តែពូតអោយ
មូលៗទៅបានហើយ …អង្គរវត្តក៏នឹងមានកំពូលប្រាសាទព៌ណសក្បុសឆ្លុះនឹង
ទេសភាពជុំវិញដែលក្របដណ្តប់ដោយទឹកកកសៗដូចគ្នា ហើយពេលយប់ក៏
នៅតែភ្លឺដោយសារតែព៌ណសអស់នោះដែរ …អូ៎! ស្អាតម្យ៉ាង ហើយសប្បាយ
ផងដែរ ។ បើគិតតាមផ្លូវអវិជ្ជមានវិញ អៃយ៉ា!!! នឹងស្លាប់គោក្របីមាន់ទា
មនុស្សមនាដែលនៅក្បែរៗហ្នឹងអស់មុនគេ ព្រោះពេលនោះអាកាសធាតុនិង
កំដៅអាចចុះមកនៅត្រឹមសូន្យឬក្រោមសូន្យអង្សាសេ …អូយ៎!ត្រជាក់ណាស់
គ្មាននរណាអាចចាត់ចែងធ្វើបន្ទប់បិទបាំងឃាំងភាពត្រជាក់ដាក់ម៉ាស៊ីនកំដៅ
បានទាន់ទេ បើរកបានយកអុសយកឈើមកដុតអាំងកម្តៅខ្លួនក៏មិនធួនល្មម
គ្រប់គ្រាន់បានដែរ…។ ប៉ុន្តែវាក៏ប្រហែលជាអាចធ្វើអោយខ្មែរយើងមានគំនិត
ឆ្នៃប្រឌិតរកវិធីរស់រានតស៊ូសំរបនឹងធម្មជាតិដូចពួកខាងអឹរ៉ុបដូច្នោះបានដែរ ។
តាមពិតសព្វថ្ងៃ ផ្ទុយទៅវិញខ្មែរយើងមុខជាកំពុងរកវិធីទប់ទល់នឹងអាកាស
ធាតុក្តៅហួសទៅវិញទេ។
រូបថតនោះ ថតកាលពីខ្ញុំនៅកម្លោះចែសអាយុ១៨ឆ្នាំ គឺនៅខ្ចីល្ហក់ដូចត្រកួន
ឈ្លក់ទឹក ទើបតែដឹងក្តីបានពីរបីឆ្នាំប៉ុណ្ណោះ ។ អាចចុចតាមតំណនេះដើម្បីឃើញរូបបានធំនិងច្បាស់ជាងបន្តិច ។
អរគុណ ទន្សាយតូច ចំពោះចំណាប់អារម្មណ៍ទាំងឡាយនៅប្លកខ្ញុំនេះ ។