រូបក្លោងលើ(Header Image)ខ្ញុំធ្វើរបៀបណា ? 05/09/2009
Posted by achharia in ចំណេះដឹងទូទៅ, ព៌តមានវិទ្យា.trackback
តើខ្ញុំធ្វើថែមថយរូបក្លោងខាងលើ(Header Image)នៃប្លករបស់ខ្ញុំនេះដោយរបៀបណា ?
ខ្ញុំនឹងមិនរៀបរាប់អោយបានដល់លំអិតទេ គ្រាន់តែជាតំរុយខ្លះៗសំរាប់អ្នកដែលធ្លាប់មាន
ពិសោធន៍ខាងធ្វើរួបអេឡិកត្រូនិកមួយកំរិតហើយប៉ុណ្ណោះ ។
រូបក្លោងលើ( header image )ដែលមានចលនាបែបនេះ មានទំរង់ហ្វាយល៍ជា ជីហ្វកំរើក
ឬ ជីហ្វជីវចល ឬ ជីហ្វចលនា ( gif animation file )។ ដ្ស៊ីមឬស៊ីមឬគំរួទំព័រ(theme )
ដែលគេដាក់អោយជ្រើយយកសំរាប់ប្លកមានច្រើននិងស្អាតៗជាងនេះ តែខ្ញុំបានសាកមើល
ឃើញថា ភាគច្រើនមិនបានបង្ហាញពុម្ពអក្សរខ្មែរយូនីកូដ(khmer unicode font)បាន
គ្រប់ផ្នែកនៃប្លកទេ បើខ្ញុំចូលមើលប្លកតាមវេបប្រូវស៊័រ Firefox ឬដទៃៗទៀតក្រៅពី
Internet Explorer ។ ជាដំបូន្មានមួយដល់ពួកWebpublisherឬWebdeveloper គឺត្រូវ
សាកល្បង វេបសៃថ៍ ប្លក ឬម៉ូឌុល ដែលចងក្រងបានជាមួយនឹងវេបប្រូវស៊័រអោយឃើញ
ដើរបានរលូនយ៉ាងតិចពី២ទៅបីណាដែលគេនិយមប្រើជាងគេ ។ ខ្ញុំក៏សម្រេចចិត្តជ្រើស
យកមួយនេះសិនទៅ ព្រោះវាបង្ហាញអក្សរខ្មែរពុម្ពយូនិកូដបានគ្រប់់ផ្នែកនៃទំព័រក្នុងប្លក ។
១ ដំបូងខ្ញុំចម្លងយករូបក្លោងលើដែលគ្មានចលនានោះទៅដាក់ក្នុងកុំព្យូទ័ររបស់ខ្ញុំ រួចយក
វាទៅថែមថយព៌ណដោយប្រើកម្មវិធី Photoshop គឹដូរតែព៌ណ ទំហំវានៅដដែល គ្មាន
ចលនា ដោយដាក់រួបអង្គរវត្តថែមតំរូវទំហំនិងព៌ណ ហើយរក្សាវាទុកជារូបមួយសន្លឹកមាន
ទំរង់ជា -.jpg នៅឡើយ ។
២ ជាមួយកម្មវិធី Xara3D ខ្ញុំធ្វើរូបជាអក្សរកំរើកដូចឃើញស្រាប់នោះគឺ”ជ្រុងមួយនៃជីវិត!”
ដោយជ្រើសយកពុម្ពអក្សរ(font) LimonR1 ដែលជាពុម្ពអក្សរមូលស្អាតជាងគេហើយ
ដើរបានជាមួយកម្មវិធី Xara3D នោះផង ។ Khmer Unicode fonts មិនដើរបានជាមួយ
Xara3D នៅឡើយទេ ។ បានហើយរក្សារវាទុកជា Gif animation ដោយជ្រើសយក
ផ្ទៃក្រោយថ្លាធ្លុះ(Transparent background)និងអោយវាកាត់យកតែផ្នែកអក្សរដោយ
ស្វ័យប្រវត្តិ។
៣ ជាមួយកម្មវិធី Jasc Animation Shop 3 ខ្ញុំបានបញ្ជុលរូបក្លោងលើជា -.jpg នោះ
ធ្វើជាផ្ទៃក្រោយ។ បន្ទាប់មក បញ្ចូលរូប ជីហ្វកំរើក នោះបន្ថែមទៅលើរូបផ្ទែក្រោយនោះ
ដោយប្រើកណ្តុរឬម៉ៅស៍ចុចអូសយកទៅដាក់ត្រង់ណាដែលចង់ ។ រូបកូនផ្កាយតូចៗនោះ
ក៏អូសពីក្រៅយកទៅដាក់ដែរ ដោយដាក់បន្ថែមឧិ្យវាមានកន្លែងខុសគ្នាទើបមើលទៅដូច
កញ្ចុំផ្កាយកូនមាន់ដែលកំពុងរត់ដេញប្រលែងគ្នាដូច្នោះដែរ ។ រួចហើយរក្សាវាទុកក្នុង
ទំរង់ហ្វាយល៍ជា ជីហ្វកំរើក( gif animation ) ។
ជាបញ្ចប់អាប់ឡូដវាដាក់ក្នុង បណ្ណាល័យមេឌា ក្នុងប្លកខ្ញុំ រួចចុចមើល URL វាហើយ
សរសេរចម្លងយកទៅដាក់ត្រង់ជំរើសនៃការដាក់រូបក្លោងលើ ដោយខ្លួនឯងនៅត្រង់
ជំរើសស៊ីមបច្ចុប្បន្ន ( Current Theme Options ) ។
បើប្រិយមិត្តណាមានល្បិចងាយៗជាងនេះ ប្រាប់ខ្ញុំវិញផង ជួយណែនាំវិញផង
តែបើមានចំងល់អ្វីបន្ថែមពីការធ្វើតាមរបៀបខ្ញុំនេះ ខ្ញុំអាចប្រាប់ទៀតបាន
ទាល់តែអស់ពីពោះ ។
( កំពុងសរសេរ…ខ្ញុំនឹងដាក់រូបជាជំនួយអោយងាយយល់ជាក្រោយ…)
សួស្តី ឆាយ៉ា
ហែស កំពុងតែឆ្ងល់ ថា ចង់សួរពីឆាយ៉ា ពី អារបៀបធ្វើហ្នឹង ស្រាប់តែថ្ងៃនេះចេញមកហ្មង ហេងអស្ចាសរ្យ ! តែខ្ញុំគ្មានកម្មវិធី អិវីអាចធ្វើឲ្យដូចរបស់ឆាយ៉ា ទេ ខ្ញុំមានតែ Photoshop ក្រៅពីហ្នឹង គ្មាន Programs ដូចឆាយ៉ារាបរាប់ទេ តែ យ៉ាងណាក៏សូមអរគុណ ដែរ ។ អរគុណ
.
សួស្ដី ហនុមាន
ចេះ ហ្វូតូសប់ច្រើនស្រេចដូច ហនុមាន គង់តែធើ្វបានស្អាតៗជាងខ្ញុំមិនខាន ។
កម្មវិធីមួយចំនួន ខ្ញុំទៅដោនឡូដយកតែពី mininova.org ប៉ះហេងដោយទាំង
លេខសេរីយ៉ាល់ ឃីហ្កែន ក្រាក់ ផេច្ឆ មកផង ។ មិនជាវីជ្ជាជីវៈទេ គ្រាប់តែជា
ហប់ប៊ីរបស់ខ្ញុំតែប៉ុណ្ណោះ ម្ល៉ោះហើយខ្ញុំកំរទិញកម្មវិធីយកមកប្រើណាស់ ។
ខ្ញុំមិនទាន់បានស្វែងយល់លំអិតពី Photoshop ទេ តាមខ្ញុំស្មានតែជាមួយ
Photoshop មួយមុខក័អាចធ្វើបានដូច្នោះដែរ ប្រហែលត្រូវការ plugin បន្ថែម ។
អរគុណដែរ បានអានកំដរនិងតបមកខ្ញុំ ។
Happy weekend !
.
ខ្ញុំឆ្ងល់អីចេះវិញ ហេតុអីក៏ទំព័ររបស់ខ្ញុំសូម្បីតែបញ្ចូល រូបភាព ធម្មតាក៏មិនបានដែរចឹង? ឬមួយក៏មកពី Theme ដែលខ្ញុំប្រើនេះវាមិនអនុញ្ញាតិអោយបញ្ចូលរូបភាពនៅលើក្បាលទំព័រ?
មកពី theme និមួយៗដែលមានការកំណតក្នុង់ css ខុសៗគ្នា។ដូចខ្ញុំរៀបរាប់ខាង
លើហើយ គួរជ្រើសរើសយក theme ណាដែលបង្ហាញអក្សរខ្មែរពុម្ពយូនីកូដនេះ
បានគ្រប់ជ្រុង ទាំងចំណងជើងធំ ចំណងជើងរងសំណេររបស់ម្ចាស់ប្លកនិងអ្នក
តប ….យ៉ាងហោចអោយបានទាំងជាមួយប្រូវស៊័រដែលកំពុងពេញនិយម IE និង FireFoxទាំងពិរនេះដែរ។ ខ្ញុំសាក theme Fadtasticហ្នឹងតាមហ្វាយហ្វក់(Firefox)
ឃើញអក្សរដាច់ៗនៅច្រើនកន្លែង ហើយរូបក្លោងលើក៏មិនចេញដែរ បានមិន
យក។ ចង់កែកុននៅ css ? ទាល់តែអាប់ហ្គ្រេដថែមលុយ ….. 😀
អ្ហា….ត្រូវការកែប្រែតាម CSS ផង? ចប់ហ្មងខ្ញុំ ! អត់ចេះ CSS ផងហ្នឹង? ប៉ុន្តែលោកបាននិយាយថា Theme Fantastic មើលអក្សរឃើញ ដាច់ៗ ក្នុង Firfox ! សម្រាប់ខ្ញុំដូចជាមិនអីផងហ្នឹង? ព្រោះថាសព្វថ្ងៃនេះខ្ញុំអត់ដែលប្រើប្រាស់ IE សូម្បីតែបន្តិច ហើយ Theme Fantastic ដែលខ្ញុំប្រើនេះគឺមើលអក្សរខ្មែរច្បាស់ណាស, ចំពោះបញ្ហារដែលលោកបានជួបប្រទះនេះប្រហែលជាមកពី លោកប្រើប្រាស់ Unicode Version ចាស់ទេដឹង? ហើយបើលោកប្រើកំណែ 2.0.0 មែនប្រហែលជាមកពី ការដំឡើងអត់ទាន់បានចង ខាំភ្លិកស្គ្រិប ទេដឹង?
CSS មិនចាំបាច់ មិនត្រូចការកែប្រែទេ។ ខ្ញុំចង់មានន័យថា បើចង់កែកុនវា …។
ខ្ញុំកំពុងប្រើខ្មែរយូនីកូដជំនាន់ 2.0 តើវាមានអីខុសប្លែកពី អាជំនាន់ 2.0.0 រឺ ?
រឿង ចងខាំភ្លិកស្ក្រិប ហ្នឹងខ្ញុំល្ងង់១០គត់ហើយ ជួយប្រាប់ផង ធ្វើនៅឯណា
របៀបណា ? ធា្លប់តែចាំបានថាកាលតំលើងយូនីកូដដំបូង ដូចជាស្រួលដល់
ហើយ ចុចតែពីរប៉ក ចាំមួយស្របក់ក៏បានចប់សរសេរបាន ឃើញអានបាន
ដូចមិនមានលឺនិយាយនែនាំបន្ថែមពីការ ចងខាំភ្លិកស្ក្រិប នោះទេ ។
គ្រាន់តែពិនិត្យមើលឡើងវិញនូវការដំឡើងខ្មែរយូនិកូដថាតើរវាត្រឹមត្រូវដែរ ឬទេ? ចុចលើ Start >> Programe >> Khmer Unicode >> Khmer Unicode Watcher ប្រសិនបើមានសញ្ញា ធិក នៅគ្រប់ទាំងអស់នោះមានន័យថាត្រូវត្រូវហើយ….ប៉ុន្តែពេលខ្លះគេដំឡើងខ្មែរយូនិកូថដោយមិនបានដោះឡើង ឯកសារ i386 ទេ នេះក៏អាចជាមូលហេតុដែលធ្វើអោយកុំព្យូទ័ររបស់គេមិនអាចមើលអក្សរ បានពេញជួនពេលខ្លះអក្សរខ្មែរ បែជាឃើញថា ខ្ែ រ ជួនកាលឃើញដាច់ៗពីគ្នា ឧទាហណ៏ ខ្ញុំ ទៅ សា លា រៀន ជា មួយ មិត្ត ភក្តិ សូមមើលពី របៀបដំឡើងអោយបានត្រឹមត្រូវ http://learn4khmer.wordpress.com/khmer-unicode-installation/
ខ្ញុំបានផ្ទៀងផ្ទាត់នៅត្រង់ Khmer Unicode Watcher នោះហើយ គឺមាន
ធិក ទាំងអស់។ឥឡូវខ្ញុំបាន មើលឃើញអក្សរនោះបានវិញគ្រប់ផ្នែកនិង
ចំណុះនានាក្នុងប្លកហើយ គ្រាន់តែ អាប់ដេត យកហ្វាយហ្វក់ជំនាន់ទី
៣.៥.៣ ប៉ុណ្ណោះ។ខ្ញុំប្រើអាជំនាន់ ២.០ បានស្រួល ក៏ចេះតែហីៗទៅពុំបាន
ផ្លាស់វាថ្មីដាក់អាទី ៣.៥.៣ នេះ។ តែនេះក៏ជាចំណុចមួយសំរាប់អ្នកធ្វើទំព័រ
ឬប្លកត្រូវគិតគូរដល់ដែរចំពោះអ្នកដែកនៅប្រើវេបប្រូវស៊័រជំនាន់(version)
ចាស់ៗ កាលណាគេចូលមើលមិនឃើញអក្សរអោយអានបានច្បាស់ ត្រូវនិង
ស្រួលមើល គេនឹងចុចរំលងទៅទំព័រណាផ្សេងហើយក្នុងការចូលរកមើលតាម
ទំព័រនានាត្រួសៗនោះ( USABILITY )។អរគុណ សាម៉ាឌី ច្រើនដែលបាន
ខ្វាយខ្វល់និងជួយផ្តល់នូវយោបល់ដោះស្រាយដល់ខ្ញុំ។
***real player record plugin ដើរបានត្រឹមតែ FireFox 3.0.11 ទេ!!!