Joomla ជាអ្វី ? 06/09/2009
Posted by achharia in CMS, Joomla.trackback
នេះគ្រាន់តែជាការសរសេររំលឹកឡើងវិញនូវអ្វីដែលខ្ញុំធ្លាប់បានស្វែងយល់
ដល់ប៉ុណ្ណោះ មិនចាត់ទុកថាជាមេរៀនសំរាប់ប្រិយមិត្តអ្នកអានដែលបានចូល
មកដល់ទំព័រនេះទេ ។ សូមអរគុណទុកជាមុនផងដែរ ចំពោះការជួយណែនាំបន្ថែម
ក៏ដូចការជួយកែតម្រូវនានានូវរាល់ចំណុចខ្វះខាតដែលតែងតែមាន។
ជូមឡា(Joomla [‘ɟu:mla] ) ឈ្មោះសរសេរដំបូង Joomla!
ជាកញ្ចប់កម្មវិធីឥតគិតថ្លៃនៃពពួក Content-Management-System (CMS)
មួយដ៏មានប្រីយភាពនិងមានលក្ខណៈដាយណាមិកពេញលេញគ្រប់គ្រាន់
ដែលជាលទ្ធផលចេញមកពី Open-Source-Projekt Mambo និង បាន
ដាក់ឧិ្យប្រើប្រាសដាច់ដោយឡែកពីគ្នាស្រឡះនូវផ្នែកនានានៃកម្មវិធីអនុវត្ត ។
Joomla ជាកម្មវិធីដាក់ចែកឧិ្យប្រើដោយឥតគិតថ្លៃក្រោមលក្ខ័ណ្ឌនៃ
GNU General Public License ។ គេរៀបរៀងវាដោយប្រើភាសាកូដ
PHP 5 និងប្រើ MySQL ចំពោះ Database ដែលកំពុងស្ថិតនៅក្រោម
ការកែលំអជាបន្តបន្ទាប់ ។
Joomla ត្រូវបានគេរាប់បញ្ជូលជា Open-Source-CMS ដ៏មានប្រីយភាព
បំផុតដូច Typo3 និង Drupal ដែរ ។
–ដោនឡូដ JOOMLA តាមតំណនេះ
-គេអាចដោនឡូដកញ្ចប់កម្មវិធី XAMPP ដើម្បីសាកល្បងអនុវត្តប្រើប្រាសនិងស្គាល់ Joomla បានច្បាស់នៅក្នុងកុំព្យូទ័រជាOfflineបានដែរ។
–តាមតំណនេះក៏មានការពន្យល់លំអិតអំពី JOOMLA ដែរ ។
–នេះជាតំណទៅកាន់ការនែនាំពីរបៀបតំលើង(Install) Joomla
( ក្រោយពីតំលើង XAMPP បានហើយ ត្រូវតំលើង Joomla នៅក្នុងថត
C:\xampp\htdocs\joomla15។
ថតតូច(Subfolder/subdirectory)បន្តឈ្មោះjoomla15
ឬដាក់លេខទៅតាមជំនាន់របស់ Joomla ដែលចង់តម្លើងប្រើណាមួយក៏បាននោះ ត្រូវបង្កើតខ្លួនឯងជាមុនសិន ។ ព្រោះបន្ទាប់ពីតំឡើង XAMPP រួច ថត(Folder)មានបានដល់ត្រឹមតែ C:\xampp\htdocs ប៉ុណ្ណោះទេ ។ )
–នេះជាតំណទៅកាន់សៀវភៅរៀបរាប់អំពី Joomla 1.5 សំរាប់អ្នកប្រើប្រាស
ដែលមានទំរង់ជា -.pdf អាចចម្លងទុកមើលបាន ។
–នេះជាតំណទៅកាន់សៀវភៅរៀបរាប់អំពី Joomla 1.5 សំរាប់អ្នកគ្រប់គ្រងទំព័រ
ឬវេបម៉ាស្ទ័រ ។
*** ជូមឡាភាសាខ្មែរ Joomla 1.5.14 បកប្រែដល់ណាខ្លះហើយដែរ ?
*** រឺតាមតំណនេះ
មធ្យោយតែមួយគត់សំរាប់បង្ហាញ ឯកសារជា -.pdf នៅលើវើដប្រែសគឺ
យកកូដបង្កប់មកពីទំព័រ http://www.scribd.com/
នៅមានត…
ពិតមែនហើយ Joomla ពិតជាល្អណាស់សម្រាប់បង្កើតគេហទំព័រ នៅស្រុកខ្មែរយើងក៏មានអ្នកប្រើប្រាស់វាច្រើនគួសមដែរ យ៉ាងណាមិញ សព្វថ្ងៃនេះ មិត្តភក្តិរបស់ខ្ញុំម្នាក់ឈ្មោះ Tim ជាជាតិអាមេរិកកាំង បានផ្ដួចផ្ដើមអោយមានគំនិតបកប្រែ Joomla ទៅជាភាសាខ្មែរខ្ញុំកំពុងតែព្យាយាមជួយក្នុងការបកប្រែនេះដែរ. ឥឡូវ Joomla បានបកប្រែជាភាសាខ្មែរប្រហែលជា 80 % រួចទៅហើយប្រសិនបើអ្នកចង់ចូលរួមជាមួយយើងនោះអាចទំនាក់ទំនងមកខ្ញុំក៏បាន នោះខ្ញុំនឹងបង្កើតគណនីមួយសម្រាប់អ្នកដើម្បីអោយជួយក្នុងការបកប្រែ អាចចូលរួមជាមួយយើងតាមរយះ http://groups.google.com/group/jugcam/ សូមអគុណ!
.
អរគុណ Samady KS បានមកលេងដល់ប្លកខ្ញុំនិងការណែនាំចូលរួមក្នុងការ
បកប្រែកម្មវិធី ជូមឡា ជាភាសាខ្មែរផងដែរ ។ តាមខ្ញុំបានចូលមើលតាម
តំណដែលដាក់នោះ ខ្ញុំយល់ថាបើមានការគាំទ្រពី NiDA ហើយការបកប្រែ
នោះនឹងបានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗតាមរយៈការចូលរួមពីសំណាក់
និស្សិតនិងអ្នកមានឯកទេសខាងព៌តមានវិទ្យានៅស្រុកខ្មែរដ៏សន្ធឹកសន្ធាប់
គ្រប់គ្រាន់ហើយ ។ បញ្ហាខ្លះៗបើនៅមានតាមខ្ញុំធ្លាប់សាកល្បងឃើញនោះ
គឺអក្សរយូនីកូដខ្មែរយើងជាពិសេសលេខ មិនទាន់អាចដើរបានជាមួយ
Module ឬ Component ខ្លះដែលគេចង់បំពាក់បន្ថែមលើជូមឡាបានអស់
ទេ។ ឧទាហរណ៍ ការគណនាលេខឬការស្រាវស្រង់ច្បិចយកតែតួលេខនិង
ព៌តមានក្នុងចន្លោះរយៈពេលណាមួយចេញពី Database (បណ្តុំទិន្នន័យ?)
លើកការជាក់ស្ដែងអោយរឹតតែងាយយល់៖ ឧបមាថាមានជូមឡាមួយបាន
តំឡើងដាក់ប្រើសំរាប់សាលាណាមួយ សមាជិកដែលចុះឈ្មោះជាអ្នករួមប្រើ
ជូមឡាដូចជាគ្រូជាដើមបានសរសេរឯកសាររៀងៗខ្លួននិងបានរក្សាទុកក្នុង
databaseនៃជូមឡាដោយមានដាក់ថ្ងៃខែជាសំគាល់ ។ លុះគ្រូម្នាក់ឈ្មោះ
ក ឡក់អ៊ិនចូលចង់ហៅច្បិចយកតែសំណេរគាត់នៅចន្លោះថ្ងៃទីណាមួយ
ដល់ថ្ងៃណាមួយនោះ គឺលេខយូនិកូដខ្មែរមិនដើរជាមួយវិធីគណនាថ្ងៃខែ
ដែលសរសេរជា PHPក្នុងម៉ូឌុលមួយដែលបំពាក់បន្ថែមដល់ Joomla នោះទេ ។
ខ្ញុំស្វែងយល់មិនទាន់បានដល់ ….ធ្លាប់ឈឺក្បាលជាមួយ 😀 ។ យ៉ាងណា
ក៏ដោយ សូមមានមោទនភាពជាមួយក្នុងការបោះជំហានបានដល់80%
ហើយនោះ ។
ខ្ញុំសង្ឃឹមថាក្រុមអ្នកបកប្រែនោះបានជោគជ័យជាបន្ត និងបានចប់ជា
ស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ !
សួស្ដី ឥឡូវនេះខ្ញុំមានចម្ងល់មួយ ខ្ញុំឃើញនៅក្នុងដំណរភ្ជាប់នៃអត្ថបទខាងលើ ដែលមានឈ្មោះថា ជូមឡាភាសាខ្មែរ Joomla 1.5.14 បកប្រែដល់ណាខ្លះហើយដែរ ? ពេលដែលខ្ញុំចូលទៅភ្លាមខ្ញុំក៏ឃើញមានក្រុមបកប្រែជាភាសារខ្មែរ ដូចគ្នាជាមួយក្រុមរបស់ខ្ញុំដែរ គឺhttp://groups.google.com/group/jugcam/ ដូចនេះខ្ញុំចង់ទាកទងជាមួយ អ្នកដែលសម្របសម្រួលក្នុងការបកប្រែហ្នុង ដើម្បីពិភាក្សាជាមួយគាត់ ព្រោះពួកខ្ញុំបានធ្វើប្រហែលជា 80% រួចបាត់ទៅ ហើយ ដូចនេះប្រសិនបើ យកការបកប្រែរបស់ក្រុម គេ និងការបកប្រែរបស់ក្រុមខ្ញុំមកបញ្ចូល ជាមួយគ្នាប្រហែលជាល្អ ព្រោះពេលនេះក្រុមរបស់ខ្ញុំម្នាក់ៗសុទ្ធតែរវល់គ្មានពេលដើម្បីបកប្រែឡើយ ដូចនេះមានតែចាប់ដៃគូគ្នាដើម្បីធ្វើអោយ Joomla ប្រើប្រាស់ជាភាសាខ្មែរ អោយបានឆាប់បំផុត, តាមការដែលខ្ញុំបានស្វែងរកនោះឃើញថា អ្នកសម្របសម្រួលមានឈ្មោះ ហេង សុវណ្ណ ប៉ុន្តែខ្ញុំមិនអាចរកលេខទូរស័ព្ទរបស់គាត់បានសោះ បើមានព័ត៌មានផ្សេងៗអំពីគាត់សូមជួយប្រាប់ផង
ខ្ញុំបានមើលមួយភ្លែតដែរ ពាក្យដែលធ្វើអោយខ្ញុំចាម់អារម្មណ៍
គឹការបកប្រែត្រង់ eMail ថាសំបុត្រអគ្គិសនី ។ ខាង វើដប្រែស យើង
ឯនេះ អ៊ីម៉ែវល៍ ។ខាងខ្ញុំសប្បាយៗ អ៊ីមែល ហើយមានក្នុងគំនិតខ្ញុំ
ដែរគឺ សារអេឡិកត្រូនិក សំបុត្រអេឡិកត្រូនិក ។ជំរើសរបស់ខ្ញុំថា
អ៊ីមែលនេះ ព្រោះពាក្យនេះខ្មែរយើងស្គាល់ច្រើននិងនិយមនិយាយ
ស្ទើរក្លាយមកជាពាក្យខ្មែរក៏បានដែរទៅហើយ ម្យ៉ាងទៀតដើម្បី
អោយអ្នកមិនដែលស្គាល់ពាក្យនេះ(កម្រមានណាស់)បានស៊ាំ
បណ្តើរៗជាមួយផង ពេលទៅស្រាវជ្រាវស្វែងយល់បន្តជាភាសា
អង់គ្លេស ព្រោះបើជៀសមិនផុតពីពាក្យកម្ចី -អេឡិកត្រូនិក ដដែល
ជាដដែល ។
តាមតំណនេះ http://ratanakiri-coffee.com/vogel/km.html
ប្រហែលអាចរកផ្លូវទំនាក់ទំនងបាន ។សរសេរឈ្មោះគាត់ដាក់
ក្នុងប្រឡង់រុករក ឃើញថា គាត់ជាគណនេយ្យករនិងគ្រូបង្រៀនកុំព្យូទ័រ
ផងដែរ។
សួស្ដី achharia ម្ដងទៀត ម្សិលម៉ិញខ្ញុំបានព្យាយាមទាកទងជាមួយ លោក ហេង សុវណ្ណអំពីការបកប្រែ Joomla អោយទៅជាភាសារខ្មែរដោយបាន អ៊ីមែល៏ ទៅកាន់គាត់ហើយគាត់ក៏បានឆ្លើយតបមកពួកខ្ញុំវិញដែរ ចម្លើយដ៏ល្អបំផុតនោះគឺគាត់ស្ម័គ្រចិត្តចូលរួមជាមួយពួកខ្ញុំដោយ បញ្ចូលការបកប្រែរបស់ក្រុមគាត់ ជាមួយការបកប្រែរបស់ក្រុមខ្ញុំ ដូចនេះ Joomla នឹងអាចប្រើប្រាស់ជាភាសាខ្មែរបានក្នុងពេលឆាប់ៗខាងមុខនេះ,
ខ្ញុំគ្រាន់តែ ឈានចូលមកប្រាប់ប៉ុណ្ណឹងសិនទេ ចាំខ្ញុំផ្ដល់ព័ត៌មាន លំអិតបន្ថែមទៀតក្នុងសេចក្ដីប្រកាសរបស់ខ្ញុំនាពេលក្រោយ
សូមអគុណ
សួស្ដី សាម៉ាឌី !
ជួយអបអរ និងបន់អោយផែនការបកប្រែJoomla!នោះឆាប់បាន
សំរេច ដែលខ្ញុំសង្ឃឹមដែរថានឹងមានឯកភាពគ្នាហើយថែមទាំង
បានទទួលស្គាល់ពី NiDA អោយយកប្រើប្រាសជាគំរូផ្លូវការផង ។
រំលឹកលេង៖
ក្នុងភាសាខ្មែរ ពីរជើង និង ជើងពីរ មានន័យខុសគ្នា 😀
ឥឡូចនេះខ្ញុំបានទាក់ទងទៅ លោក ហេង សុវណ្ណរួចហើយ…. គាត់បានឯកភាពគ្នាក្នុងការបញ្ចូលការបកប្រែជាមួយក្រុមខ្ញុំ Cambodia Joomla User Group ( http://www.jugcam.org ) នេះគឺ ជាដំណឹងល្អមួយសម្រាប់យើងដែលចូលចិត្តការបង្កើត Wesite សូមអ្នកទាំងអស់គ្នាចូលមើលការពិភាក្សាររបស់យើងតាមទីនេះ http://groups.google.com.kh/group/jugcam/browse_thread/thread/c77eb563e1ec6122?hl=km ឬ http://groups.google.com.kh/group/jugcam/topics?hl=km&start=
សួស្តី!
ខ្ញុំមានបំណងចង់រៀនបង្កើតវិបសាយនេះដោយខ្លួនឯង ហើយមានមិត្តភ័ក្ត្រមួយចំនួន គេក៏បានណែនាំឲ្យខ្ញុំរៀនកម្មវិធី Joomla នេះ ហើយប្រាប់វាមានលក្ខណៈងាយស្រួល ច្រើន ដោយវា Support ជាមួយ Khmer Unicode ខ្ញុំក៏ព្យាយាមស្វែងរកឯកសារ ដែលពាក់ព័ន្ធ។ ថ្ងៃនេះខ្ញុំឃើញប្លុករបស់ Achharia មានសរសេរពីកម្មវិធីនេះ វាពិត ជាល្អណាស់ (សម្រាប់ខ្ញុំ) ដូចនេះខ្ញុំសំណូមពរឲ្យប្អូនជួយពន្យល់ និងណែនាំឲ្យបាន លំអិតអំពីកម្មវិធីនេះ ព្រោះវាជាការល្អសម្រាប់ខ្ញុំផង ក៏ដូចជាអ្នកទាំងអស់គ្នាអាច បង្កើតវ៉ិបសាយដោយខ្លួនឯង។ លទ្ធផល៖ វិស័យព័ត៌មាននៅស្រុកយើងនឹងសម្បូរណ៍ បែប … 🙂
ទស្សនៈផ្ទាល់ខ្លួន គួរពុំគួរសូមអធ្យាស្រ័យ
ដោយក្តីរាប់អាន!
អរគុណនិងស្វាគមន៍ បង Morn ចំពោះចំណាប់អារម្មណ៍និងការបាន
មកមើលប្លកខ្ញុំនេះដែរ ។ Joomla គេធ្វើអោយចេញេទំព័រស្រេចៗ មិន
បាច់ចាំចេះ HTML CSS JavaScript PHP ..ដើម្បីធ្វើវេបសៃថ៍ទេ គ្រាន់
តែដោនឡូដមក អាប់ឡូដទៅដាក់នៅ Server ពន្លាត(unzip/unpack)វា
ហើយតំឡើង(install) និងលៃតម្រូវ(configure)កន្លែងចាំបាច់ខ្លះៗបាន
វេបសៃថ៍មួយយ៉ាងឡូយហើយ ។ធម្មតាគេមាន Templates អោយជ្រើស
យកប្រើពីរបីផង ។ នេះបើយើងតំឡើងនៅលើ Server ដែលគេមាន
កម្មវិធី អភែឈី(Apache) និងកម្មវិធីដទៃៗទៀតស្រាប់ស្រេចៗសំរាប់
អោយ Joomla មានដំណើររការបាន។
ខ្ញុំមិនដឹងថាបងម៉នតំឡើងនៅឯណា ដល់ណាហើយទេ។ បើគ្រាន់តែចង់
សាកនិងស្វែងយល់អោយបានលំអិតហើយស៊ាំនឹង Joomla សិន ខ្ញុំថា
គួរតែតំលើងវានៅក្នុងកុំព្យូទ័រយើង( local/ client site ) ហើយសាកវា
បានតាមចិត្តនិងពេលណាក៏បានមិនបាច់ចូលអ៊ិនធ័រណិតទេ ។ តែដំបូង
ដើម្បីអោយ Joomla ដើរបានត្រូវ តំឡើងកញ្ចប់កម្មវិធី XAMPP ដូចខ្ញុំបាន
សរសេរនិងដាក់តំណអោយទៅយកនៅខាងដើមនោះស្រេច ។ បើបងចង់
សាកទៅ ! ដល់កន្លែងឆ្ងល់ត្រង់ណា់ចាំពិភាក្សាគ្នាតទៀត ខ្ញុំចេះបានប៉ុណ្ណា
ប្រាប់ទាំងអស់ ។ ខ្ញុំក៏នឹងសរសេរទុកជាឯកសារ សំរាប់រំលឹកខាងលើនោះ
បានលំអិតបន្ថែមជាភាសាខ្មែរដែរ បើនិយាយពីទំព័រជាអង់គ្លេសនោះមិនខ្វះ
ទេតំណនោះ ដូចខ្ញុំបានដាក់មួយខាងលើដែលខ្ញុំយល់ថាងាយយល់គ្រាន់បើ ។
ធ្វើសាកទៅបង ! យក XAMPP និងតំឡើងវានៅ Root Directory អោយ
រួចរាល់មុន ចាំដាក់ Joomla ជាក្រោយ ត្រង់ថតតូច(SubFolder) htdocs
របស់ថតធំ(Folder)xampp គឺត្រង់ C:\xampp\htdocs ។
យ៉ាងណាៗ ដល់ណាដល់ណី ប្រាប់ខ្ញុំផង ឬក៏ចេះជាងខ្ញុំបាត់ហើយក៏មិនដឺង :D។
ដោយរាប់អាន
.
.
ការប្រើប្រាស់ Joomla វាស្រដៀងទៅនឹង WordPress ដែរហើយខ្ញុំធ្លាប់ប្រើ Joomla ជាមួយនឹង Wampserver. Joomla ងាយស្រួលនឹងរៀនណាស់ប៉ុន្តែតម្រូវអោយយើងចេះផ្នែកភាសាមួយចំនួនដូចជា HTML ឬ CSS ដើម្បីរចនាអោយកាន់តែស្អាត។ ហើយ Template របស់ Joomla គឺស្អាតៗ ជាង WordPress
មែនហើយ ដំបូងគេធ្វើ WAMP សំរាប់ Windows ហើយ MAMP សំរាប់ MAc OS X ។ ឥឡូវគេធើ្វបាន XAMPP តំរូវសំរាប់ប្រព័ន្ធប្រតិបត្តិការណ៍
( Operating System )ច្រើន ទាំង Linux Windows MacOS និង Solaris
ដូចឃើញតាមតំណខាងលើ ។
គ្រាន់តែ Joomla ដើរយឺតជាង WordPress.
អរគុណ Myhouse បានឈៀងមកដល់ប្លកខ្ញុំដែរ ។
មែន Jommla តូចជាងកម្មវិធីដែលគេយកមកបង្កើតជា Social Network ដ៏ធំថេងដូចជា WordPress.com ឬ Ning.com..ឆ្ងាយណាស់ ហើយក៏មានគោលបំណងខុសប្លែកពីគ្នាដែរ។ ខ្ញុំគិតថា Joomla បើប្រើ
សំរាប់សាលារៀន វត្ត ឬស្ថាប័នណាមួយតូចៗល្មមនោះ សាក់សម
ហើយស្រួលប្រើ ស្រួលគ្រប់គ្រង ។ ចំណែករឿងយឺតលឿននោះ
ខ្ញុំគិតថាវាក៏អាស្រ័យទៅលើថាតើ ទំព័រនិមួយៗនោះមានបំពាក់
ឧបករណ៍ ម៉ូឌុល វិដជឹត… បន្ថែមច្រើនតិចខុសៗគ្នាដែរ ហើយម្យ៉ាង
ទៀតក៏អាចមកពីប្រូវស៊័រដែលគេនិយមប្រើទៅតាមតំបន់ ស្រុកដែរ។
ឥឡូវ Firefox កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី១ តែនៅស្រុកខ្លះ IE ដើរ
បានស្រួលនិងលឿនជាង FFx ទៅវិញក៏មាន ។
ខុសត្រូវយ៉ាងណា ជួយណែនាំបន្ថែមផង ។
ខ្ញុំច្រឡំ ស្មានតែប្រៀបធៀបទំព័រនានាដែលធ្វើដោយ Joomla មកនឹង wordPress.com នេះ ។ តាមពិត មានកញ្ចប់កម្មវិធី wordpress ដូច
Joomla! ដែរតើ ជំនាន់ចុងក្រោយវាគឺដល់ wordpress-2.8.4 ហើយ។
ខ្ញុំពុំដែលបានសាកទេ ។ អរគុណ Myhouse ដែលបានប្រាប់ពីល្បឿនវា
នេះ ។
Joomla ងាយស្រួលស្វែងយល់ណាស់ខ្ញុំធ្លាប់ប្រើប្រាស់ជាមួយកម្មវិធី WampServer ហើយបើនិយាយអំពី Template វិញគឺស្អាតជាង WordPress ទៅទៀត ប៉ុន្តែការប្រើប្រាស់ក៏ស្រដៀងគ្នា ហើយបើសិនជាចង់បង្កើតគេហទំព័រជាមួយ Joomla នោះចាំបាច់ត្រូវមានចំណេះដឹងផ្នែកខាងភាសាមួយចំនួនដូចជា HTML ឬ CSS ជាដើម.
អរគុណ Achharia និង សាម៉ាឌី ច្រើនដែលបានណែនាំ 🙂
@Achharia : ខ្ញុំមិនទាន់បានសាកល្បងវានៅឡើយទេ។
@Samady KS : ចឹងបានន័យថា បើខ្ញុំចង់ចេះប្រើកម្មវិធីនេះទាល់តែខ្ញុំចេះភាសា HTML ឬ CSS ជាមុនសិន មែនទេ?
សំណូមពរ៖
ខ្ញុំឃើញថា Achharia និងសាម៉ាឌី មានការយល់ដឹងច្រើនពីកម្មវិធីនេះ ដូចនេះគួរបង្កើតប្លុកមួយ ដើម្បីណែនាំក៏ដូចជាបង្រៀនកម្មវិធីនេះដល់អ្នកទាំងអស់គ្នា ផងទៅ តើល្អទេ? ដើម្បីឲ្យខ្ញុំបានរៀនផង 🙂
ដោយក្តីរាប់អាន!
ខ្ញុំធ្លាប់បានលឺអំពីគុណសម្បត្តិ និងភាពងាយស្រួលក្នុងការប្រើប្រាស់របស់ជូមឡានេះយូរមកហើយ ហើយក៏ចង់ចេះវាដែរ តែមិនដឹងចាប់ផ្ដើមពីចំនុចណាទៅ ! សូមបងជួយណែនាំឲ្យបានលម្អិតបន្តិចទៀត អរគុណទុកជាមុន !
តាមយោបល់ខ្ញុំ សុខហេង គួរស្វែងយល់អោយបានសញ្ញាណខ្លះៗសិនតាមរយៈ
ឯកសារជា-.pdf ណាមួយដូចខ្ញុំបានដាក់តំណនៅខាងដើម ។ ស្វែងយល់បាន
មួយកំរិតហើយទើបចាប់អនុវតតាមការណែនាំដូចក្នុងឯកសារនោះ នៅលើ
កំព្យូទ័រនឹងកន្លែងជា offline ។ការរៀបរាប់របស់ខ្ញុំជាភាសាខ្មែរដែលកំពុងបក
ប្រែច្បិចយកចំណុចសំខាន់ៗសំរាប់រំលឹកនេះ ក៏នឹងគ្មានអ្វីអោយលើសពីឯកសារ
ជាអង់គ្លេសហ្នឹងដែរ ។
ដោយ Joomla ត្រូវបានគេរៀបរៀងដោយភាសា PHP ទើបចាំបាច់ត្រូវដំលើង
XAMPP ជាមុន ដើម្បីអោយប្រូវស៊័រអាចបង្ហាញវេបសៃថ៍ដែលធ្វើដោយ Joomla
នោះបាន ព្រោះប្រូវស័រស្គាល់បានភ្លាមៗតែភាសា html css javascript ..គឺពពួក
ភាសាខាងក្លាយ៉ិនត៍សៃថ៍(client site) តែប៉ុននោះ។
សូមអធ្យាស្រ័យផង ដល់ការយឺតយ៉ាវក្នុងការរៀបរាប់ជាខ្មែរដែលកំពុងបកប្រែ
និងសង្ខេបផងនេះ ។
សម្រាប់ខ្ញុំគឺប្រើប្រាស់ Joomla ជាមួយ Wampserver ក្នុងការដំឡើង អ្ហូ,,,ប្រសិនបើលោកបង្កើតចំណាត់ក្រុមមួយ សម្រាប់បង្ហាញ និងពន្យល់អំពី Joomla ប្រហែលជាល្អមើលទៅ, សូមជួយចែករំលែកចំណេះដឹងអំពី Joomla ផងទៅ ណា ណា ណា
ខ្ញុំកំពុងសរសេរហើយ ។ តឿនខ្ញុំបណ្តើរៗផង បើមិនអញ្ចឹងមិនងាយបាន
ចប់រួចទេ។
Joomla វាមានភាពProffesional ជាង WordPress! តែមិនងាយស្រួលជាងWordpress ឡើយ!
អញ្ចឹងមែនរឺ ? Myhouse ក៏ធ្លាប់ប្រាប់ខ្ញុំដែរថាWordPress ដើរបានលឿនជាង
Joomla ។ មានពេលខ្ញុំនឹងសាក WordPress មើល ។ អរគុណលោកច្រើន
បានឈៀងមកលេង និងរំលែកព៌តមាននានា ។
សម្រាប់អ្នកដែលចង់ សិក្សា Joomla ដោយខ្លួឯងសូមសិក្សាតាមសៀវភៅ Joomla for dummies អាច Downlaod បាន នៅឯ http://freedownload2day.blogspot.com/2009/09/download-free-e-book-joomla-for-dummies.html
អរគុណច្រើន ខ្ញុំរីករាយណាស់បានអ្នកធ្លាប់ស្វែងយល់ចេះបានច្រើនៗជួយ
ប្រាប់គ្នាម្នាក់មួយម៉ាត់មួយក ម្នាក់មួយដៃមួយជើង ។
សូមអ្នកបានសំរាកលំហែកាយនិងអារម្មណ៍សប្បាយរីករាយនាចុងសប្តាហ៍!
ខ្ញុំមិនមែនអ្នករៀនខាងវ៉ិបសាយ ឬអាយធីអីទេ តែអារឿង Joomla WordPress Drupal អីហ្នឹង ខ្ញុំធ្លាប់ឆ្កួតដោយសារវាដែរហ្នឹង ។ ខ្ញុំរៀនដំឡើងសាកល្បងលេងៗដែរ ព្រោះចង់ដឹង ចង់ចេះតាមគេ គ្រាន់តែថាខ្ញុំមិនស្គាល់កូដអី កូដអីដូចគេ ។ ឥឡូវលែងឆ្កួតទៀតហើយ ព្រោះធ្លាប់សាកអស់ហើយ គ្រាន់ល្មមចេះដំឡើងវ៉ិបសាយខ្លះៗ ឈប់ខ្វល់ព្រោះខុសជំនាញ 😀 រៀនសេដ្ឋកិច្ច តែទៅរវល់រឿងវ៉ិបសាយ ។
អរគុណ ណារដ្ឋ ច្រើនបានឈៀងចូលមកលេងប្លកខ្ញុំនិងបានដាក់វិចារផងដែរ ។
ចេះច្រើនជាងខ្ញុំហើយ បានសាកដល់ WordPress និង Drupal ផងនោះ។
តើនឹងចប់ខាងសេដ្ឋកិច្ចនោះនៅឆ្នាំណាដែរ ? យកដល់ថ្នាក់់បណ្ឌិតមែនទេ ?
សូមបានសំរាកលំហែកាយនិងអារម្មណ៍សប្បាយរីករាយនាចុងសប្តាហ៍!