jump to navigation

Joomla ជាអ្វី ? 06/09/2009

Posted by achharia in CMS, Joomla.
trackback

នេះគ្រាន់តែជាការសរសេររំលឹកឡើងវិញនូវអ្វីដែលខ្ញុំធ្លាប់បានស្វែងយល់
ដល់ប៉ុណ្ណោះ មិនចាត់ទុកថាជាមេរៀនសំរាប់ប្រិយមិត្តអ្នកអានដែលបានចូល
មកដល់ទំព័រនេះទេ ។ សូមអរគុណទុកជាមុនផងដែរ ចំពោះការជួយណែនាំបន្ថែម
ក៏ដូចការជួយកែតម្រូវនានានូវរាល់ចំណុចខ្វះខាតដែលតែងតែមាន។

ជូមឡា(Joomla [‘ɟu:mla] ) ឈ្មោះសរសេរដំបូង Joomla!
ជាកញ្ចប់កម្មវិធីឥតគិតថ្លៃនៃពពួក Content-Management-System (CMS)
មួយដ៏មានប្រីយភាពនិងមានលក្ខណៈដាយណាមិកពេញលេញគ្រប់គ្រាន់
ដែលជាលទ្ធផលចេញមកពី Open-Source-Projekt Mambo និង បាន
ដាក់ឧិ្យប្រើប្រាសដាច់ដោយឡែកពីគ្នាស្រឡះនូវផ្នែកនានានៃកម្មវិធីអនុវត្ត ។

Joomla ជាកម្មវិធីដាក់ចែកឧិ្យប្រើដោយឥតគិតថ្លៃក្រោមលក្ខ័ណ្ឌនៃ
GNU General Public License ។ គេរៀបរៀងវាដោយប្រើភាសាកូដ
PHP 5 និងប្រើ MySQL ចំពោះ Database ដែលកំពុងស្ថិតនៅក្រោម
ការកែលំអជាបន្តបន្ទាប់ ។

Joomla ត្រូវបានគេរាប់បញ្ជូលជា Open-Source-CMS ដ៏មានប្រីយភាព
បំផុតដូច Typo3 និង Drupal ដែរ ។

ដោនឡូដ JOOMLA តាមតំណនេះ
-គេអាចដោនឡូដកញ្ចប់កម្មវិធី XAMPP ដើម្បីសាកល្បងអនុវត្តប្រើប្រាសនិងស្គាល់ Joomla បានច្បាស់នៅក្នុងកុំព្យូទ័រជាOfflineបានដែរ។
តាមតំណនេះក៏មានការពន្យល់លំអិតអំពី JOOMLA ដែរ
នេះជាតំណទៅកាន់ការនែនាំពីរបៀបតំលើង(Install) Joomla
( ក្រោយពីតំលើង XAMPP បានហើយ ត្រូវតំលើង Joomla នៅក្នុងថត
C:\xampp\htdocs\joomla15
ថតតូច(Subfolder/subdirectory)បន្តឈ្មោះjoomla15
ឬដាក់លេខទៅតាមជំនាន់របស់ Joomla ដែលចង់តម្លើងប្រើណាមួយក៏បាននោះ ត្រូវបង្កើតខ្លួនឯងជាមុនសិន ។ ព្រោះបន្ទាប់ពីតំឡើង XAMPP រួច ថត(Folder)មានបានដល់ត្រឹមតែ C:\xampp\htdocs ប៉ុណ្ណោះទេ ។ )

នេះជាតំណទៅកាន់សៀវភៅរៀបរាប់អំពី Joomla 1.01 សំរាប់អ្នកប្រើប្រាស
ដែលមានទំរង់ជា -.pdf អាចចម្លងទុកមើលបាន ។

នេះជាតំណទៅកាន់សៀវភៅរៀបរាប់អំពី Joomla 1.5 សំរាប់អ្នកប្រើប្រាស
ដែលមានទំរង់ជា -.pdf អាចចម្លងទុកមើលបាន ។

នេះជាតំណទៅកាន់សៀវភៅរៀបរាប់អំពី Joomla 1.5 សំរាប់អ្នកគ្រប់គ្រងទំព័រ
ឬវេបម៉ាស្ទ័រ ។


*** ជូមឡាភាសាខ្មែរ Joomla 1.5.14 បកប្រែដល់ណាខ្លះហើយដែរ ?


*** រឺតាមតំណនេះ

***Joomla Tutorials


 
មធ្យោយតែមួយគត់សំរាប់បង្ហាញ ឯកសារជា -.pdf នៅលើវើដប្រែសគឺ
យកកូដបង្កប់មកពីទំព័រ http://www.scribd.com/

View this document on Scribd

នៅមានត…


មតិ»

1. Samady KS - 07/09/2009

ពិត​មែន​ហើយ Joomla ពិត​ជា​ល្អ​ណាស់​សម្រាប់​​បង្កើត​គេ​ហទំព័រ នៅ​ស្រុក​ខ្មែរ​យើង​ក៏​មាន​អ្នក​ប្រើ​ប្រាស់​វា​ច្រើន​គួ​សម​ដែរ យ៉ាង​ណា​មិញ សព្វ​ថ្ងៃ​នេះ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​ឈ្មោះ Tim ជា​ជាតិ​អាមេរិក​កាំង បាន​ផ្ដួច​ផ្ដើម​អោយ​មាន​គំនិត​បក​ប្រែ​ Joomla ទៅ​ជា​ភាសា​ខ្មែរ​ខ្ញុំ​កំពុងតែ​ព្យាយាម​ជួយ​ក្នុង​ការ​បក​ប្រែ​នេះ​ដែរ. ឥឡូវ​ Joomla បាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​​ប្រហែល​ជា 80 % រួច​ទៅ​ហើយ​ប្រសិន​បើ​អ្នក​ចង់​ចូល​រួម​ជា​មួយ​យើង​នោះ​​អាច​ទំ​នាក់​ទំនង​មក​ខ្ញុំ​ក៏​បាន នោះ​ខ្ញុំ​នឹង​បង្កើត​គណនី​មួយ​សម្រាប់​អ្នក​ដើម្បី​អោយ​ជួយ​ក្នុង​ការ​បក​ប្រែ អាច​ចូល​រួម​ជាមួយ​យើង​តាម​រយះ http://groups.google.com/group/jugcam/ សូម​អគុណ​!

achharia - 07/09/2009

.
អរគុណ ​Samady KS បានមកលេងដល់ប្លកខ្ញុំនិងការណែនាំចូលរួមក្នុងការ
បកប្រែកម្មវិធី ជូមឡា ជាភាសាខ្មែរផងដែរ ។ តាមខ្ញុំបានចូលមើលតាម
តំណដែលដាក់នោះ ខ្ញុំយល់ថាបើមានការគាំទ្រពី NiDA ហើយការបកប្រែ
នោះនឹងបានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗតាមរយៈការចូលរួមពីសំណាក់
និស្សិតនិងអ្នកមានឯកទេសខាងព៌តមានវិទ្យានៅស្រុកខ្មែរដ៏សន្ធឹកសន្ធាប់
គ្រប់គ្រាន់ហើយ ។ បញ្ហាខ្លះៗបើនៅមានតាមខ្ញុំធ្លាប់សាកល្បងឃើញនោះ
គឺអក្សរយូនីកូដខ្មែរយើងជាពិសេសលេខ មិនទាន់អាចដើរបានជាមួយ
Module ឬ Component ខ្លះដែលគេចង់បំពាក់បន្ថែមលើជូមឡាបានអស់
ទេ។ ឧទាហរណ៍ ការគណនាលេខឬការស្រាវស្រង់ច្បិចយកតែតួលេខនិង
ព៌តមានក្នុងចន្លោះរយៈពេលណាមួយចេញពី Database (បណ្តុំទិន្នន័យ?)
លើកការជាក់ស្ដែងអោយរឹតតែងាយយល់៖ ឧបមាថាមានជូមឡាមួយបាន
តំឡើងដាក់ប្រើសំរាប់សាលាណាមួយ សមាជិកដែលចុះឈ្មោះជាអ្នករួមប្រើ
ជូមឡាដូចជាគ្រូជាដើមបានសរសេរឯកសាររៀងៗខ្លួននិងបានរក្សាទុកក្នុង
databaseនៃជូមឡាដោយមានដាក់ថ្ងៃខែជាសំគាល់ ។ លុះគ្រូម្នាក់ឈ្មោះ
ក ឡក់អ៊ិនចូលចង់ហៅច្បិចយកតែសំណេរគាត់នៅចន្លោះថ្ងៃទីណាមួយ
ដល់ថ្ងៃណាមួយនោះ គឺលេខយូនិកូដខ្មែរមិនដើរជាមួយវិធីគណនាថ្ងៃខែ
ដែលសរសេរជា PHPក្នុងម៉ូឌុលមួយដែលបំពាក់បន្ថែមដល់ Joomla នោះទេ ។
ខ្ញុំស្វែងយល់មិនទាន់បានដល់ ….ធ្លាប់ឈឺក្បាលជាមួយ😀 ។ យ៉ាងណា
ក៏ដោយ សូមមានមោទនភាពជាមួយក្នុងការបោះជំហានបានដល់80%
ហើយនោះ ។
ខ្ញុំសង្ឃឹមថាក្រុមអ្នកបកប្រែនោះបានជោគជ័យជាបន្ត និងបានចប់ជា
ស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ !

Samady KS - 14/09/2009

សួស្ដី ឥឡូវ​នេះ​ខ្ញុំ​មាន​ចម្ងល់​មួយ​ ខ្ញុំ​ឃើញ​នៅ​​ក្នុង​ដំណរ​ភ្ជាប់​នៃ​អត្ថបទ​ខាង​លើ​ ដែល​មាន​ឈ្មោះ​ថា ជូមឡាភាសាខ្មែរ Joomla 1.5.14 បកប្រែដល់ណាខ្លះហើយដែរ ? ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ភ្លាម​ខ្ញុំ​ក៏​ឃើញ​មាន​ក្រុម​បក​ប្រែ​ជា​ភាសារ​ខ្មែរ ​ដូច​គ្នា​ជា​មួយ​ក្រុម​របស់​ខ្ញុំ​ដែរ គឺ​http://groups.google.com/group/jugcam/ ដូច​នេះ​ខ្ញុំ​ចង់​ទាក​ទង​ជា​មួយ ​អ្នក​ដែល​សម្រប​សម្រួល​ក្នុង​ការ​បក​ប្រែ​ហ្នុង ដើម្បី​ពិភាក្សា​ជា​មួយ​គាត់ ព្រោះ​​ពួក​ខ្ញុំ​បាន​ធ្វើ​ប្រហែល​ជា 80% រួច​បាត់​ទៅ ហើយ ដូច​នេះ​ប្រសិន​បើ​ យក​ការ​បក​ប្រែ​របស់​ក្រុម គេ និង​ការ​បក​ប្រែ​របស់​ក្រុម​ខ្ញុំ​មក​បញ្ចូល ជាមួយ​គ្នា​ប្រហែល​ជា​ល្អ​ ព្រោះ​ពេល​នេះ​ក្រុមរបស់​ខ្ញុំ​ម្នាក់​ៗ​សុទ្ធ​តែ​រវល់​គ្មាន​ពេល​ដើម្បី​បក​ប្រែ​ឡើយ ដូច​នេះ​មាន​តែ​ចាប់​ដៃ​គូ​គ្នា​ដើម្បី​​ធ្វើ​អោយ​ Joomla ប្រើ​​ប្រាស់​ជា​ភាសា​ខ្មែរ អោយ​បាន​ឆាប់​បំផុត, តាម​ការ​ដែល​ខ្ញុំ​បាន​ស្វែង​រក​នោះ​ឃើញ​ថា អ្នក​សម្រប​សម្រួល​មាន​ឈ្មោះ ហេង សុវណ្ណ ប៉ុន្តែ​ខ្ញុំ​មិន​អាច​រក​លេខ​ទូរស័ព្ទ​របស់​គាត់​បាន​សោះ បើ​មាន​ព័ត៌មាន​ផ្សេងៗ​អំពី​គាត់​សូម​ជួយ​​ប្រាប់​ផង​​

achharia - 14/09/2009

ខ្ញុំបានមើលមួយភ្លែតដែរ ពាក្យដែលធ្វើអោយខ្ញុំចាម់អារម្មណ៍
គឹការបកប្រែត្រង់ eMail ថាសំបុត្រអគ្គិសនី ។ ខាង វើដប្រែស យើង
ឯនេះ អ៊ីម៉ែវល៍ ។ខាងខ្ញុំសប្បាយៗ អ៊ីមែល ហើយមានក្នុងគំនិតខ្ញុំ
ដែរគឺ សារអេឡិកត្រូនិក សំបុត្រអេឡិកត្រូនិក ។ជំរើសរបស់ខ្ញុំថា
អ៊ីមែលនេះ ព្រោះពាក្យនេះខ្មែរយើងស្គាល់ច្រើននិងនិយមនិយាយ
ស្ទើរក្លាយមកជាពាក្យខ្មែរក៏បានដែរទៅហើយ ម្យ៉ាងទៀតដើម្បី
អោយអ្នកមិនដែលស្គាល់ពាក្យនេះ(កម្រមានណាស់)បានស៊ាំ
បណ្តើរៗជាមួយផង ពេលទៅស្រាវជ្រាវស្វែងយល់បន្តជាភាសា
អង់គ្លេស ព្រោះបើជៀសមិនផុតពីពាក្យកម្ចី -អេឡិកត្រូនិក ដដែល
ជាដដែល ។

តាមតំណនេះ http://ratanakiri-coffee.com/vogel/km.html
ប្រហែលអាចរកផ្លូវទំនាក់ទំនងបាន ។​សរសេរឈ្មោះគាត់ដាក់
ក្នុងប្រឡង់រុករក ឃើញថា គាត់ជាគណនេយ្យករនិងគ្រូបង្រៀនកុំព្យូទ័រ
ផងដែរ។

Samady KS - 14/09/2009

សួស្ដី achharia​ ម្ដង​ទៀត ម្សិល​ម៉ិញ​ខ្ញុំ​បាន​ព្យាយាម​ទាក​ទង​ជា​មួយ​ លោក ហេង សុវណ្ណ​អំពី​ការ​បក​ប្រែ Joomla អោយ​ទៅ​ជា​ភាសារ​ខ្មែរ​ដោយ​បាន អ៊ីមែល៏ ទៅ​កាន់​គាត់​ហើយ​គាត់​ក៏​បាន​ឆ្លើយ​តប​មក​ពួក​ខ្ញុំ​វិញ​ដែរ ចម្លើយ​ដ៏​ល្អ​បំ​ផុត​នោះ​គឺ​គាត់​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជាមួយ​ពួក​ខ្ញុំ​ដោយ បញ្ចូល​ការ​បក​ប្រែ​របស់​ក្រុម​គាត់ ជាមួយ​ការ​បក​ប្រែ​របស់​ក្រុម​ខ្ញុំ ដូច​នេះ​ Joomla នឹង​អាច​ប្រើ​​ប្រាស់​ជា​ភាសា​ខ្មែរ​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ,

ខ្ញុំ​គ្រាន់​តែ ឈាន​ចូល​មក​​ប្រាប់​ប៉ុណ្ណឹង​សិន​ទេ ចាំ​ខ្ញុំ​ផ្ដល់​ព័ត៌មាន លំអិត​បន្ថែម​ទៀត​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្ញុំ​នា​ពេល​ក្រោយ​

សូម​អគុណ

achharia - 15/09/2009

សួស្ដី សាម៉ាឌី !
ជួយអបអរ និងបន់អោយផែនការបកប្រែJoomla!នោះឆាប់បាន
សំរេច ដែលខ្ញុំសង្ឃឹមដែរថានឹងមានឯកភាពគ្នាហើយថែមទាំង
បានទទួលស្គាល់ពី NiDA អោយយកប្រើប្រាសជាគំរូផ្លូវការផង ។

រំលឹកលេង៖
ក្នុងភាសាខ្មែរ ពីរជើង និង ជើងពីរ មានន័យខុសគ្នា😀

Samady KS - 15/09/2009

ឥឡូច​នេះ​ខ្ញុំ​បាន​ទាក់​ទង​ទៅ​ លោក ហេង​ សុវណ្ណ​រួច​ហើយ…. គាត់​បាន​ឯកភាព​គ្នា​ក្នុង​ការ​បញ្ចូល​ការ​បក​ប្រែ​ជា​មួយ​ក្រុម​ខ្ញុំ Cambodia Joomla User Group ( http://www.jugcam.org ) នេះ​គឺ ជា​ដំណឹង​ល្អ​មួយ​សម្រាប់​យើង​ដែល​ចូល​ចិត្ត​ការ​បង្កើត Wesite សូម​អ្នក​​ទាំង​អស់​គ្នា​ចូល​មើល​ការ​ពិភាក្សារ​របស់​យើង​តាម​ទី​នេះ http://groups.google.com.kh/group/jugcam/browse_thread/thread/c77eb563e1ec6122?hl=kmhttp://groups.google.com.kh/group/jugcam/topics?hl=km&start=

2. Mach Morn - 07/09/2009

សួស្តី!
ខ្ញុំមានបំណងចង់រៀនបង្កើតវិបសាយនេះដោយខ្លួនឯង ហើយមានមិត្តភ័ក្ត្រមួយចំនួន គេក៏បានណែនាំឲ្យខ្ញុំរៀនកម្មវិធី Joomla នេះ ហើយប្រាប់វាមានលក្ខណៈងាយស្រួល ច្រើន ដោយវា Support ជាមួយ Khmer Unicode ខ្ញុំក៏ព្យាយាមស្វែងរកឯកសារ ដែលពាក់ព័ន្ធ។ ថ្ងៃនេះខ្ញុំឃើញប្លុករបស់ Achharia មានសរសេរពីកម្មវិធីនេះ វាពិត ជាល្អណាស់ (សម្រាប់ខ្ញុំ) ដូចនេះខ្ញុំសំណូមពរឲ្យប្អូនជួយពន្យល់ និងណែនាំឲ្យបាន លំអិតអំពីកម្មវិធីនេះ ព្រោះវាជាការល្អសម្រាប់ខ្ញុំផង ក៏ដូចជាអ្នកទាំងអស់គ្នាអាច បង្កើតវ៉ិបសាយដោយខ្លួនឯង។ លទ្ធផល៖ វិស័យព័ត៌មាននៅស្រុកយើងនឹងសម្បូរណ៍ បែប …🙂
ទស្សនៈផ្ទាល់ខ្លួន គួរពុំគួរសូមអធ្យាស្រ័យ
ដោយក្តីរាប់អាន!

achharia - 07/09/2009

អរគុណនិងស្វាគមន៍ បង Morn ចំពោះចំណាប់អារម្មណ៍និងការបាន
មកមើលប្លកខ្ញុំនេះដែរ ។ Joomla គេធ្វើអោយចេញេទំព័រស្រេចៗ មិន
បាច់ចាំចេះ HTML CSS JavaScript PHP ..ដើម្បីធ្វើវេបសៃថ៍ទេ គ្រាន់
តែដោនឡូដមក អាប់ឡូដទៅដាក់នៅ Server ពន្លាត(unzip/unpack)វា
ហើយតំឡើង(install) និងលៃតម្រូវ(configure)កន្លែងចាំបាច់ខ្លះៗបាន
វេបសៃថ៍មួយយ៉ាងឡូយហើយ ។ធម្មតាគេមាន Templates អោយជ្រើស
យកប្រើពីរបីផង ។ នេះបើយើងតំឡើងនៅលើ Server ដែលគេមាន
កម្មវិធី អភែឈី(Apache) និងកម្មវិធីដទៃៗទៀតស្រាប់ស្រេចៗសំរាប់
អោយ Joomla មានដំណើររការបាន។

ខ្ញុំមិនដឹងថាបងម៉នតំឡើងនៅឯណា ដល់ណាហើយទេ។ បើគ្រាន់តែចង់
សាកនិងស្វែងយល់អោយបានលំអិតហើយស៊ាំនឹង Joomla សិន ខ្ញុំថា
គួរតែតំលើងវានៅក្នុងកុំព្យូទ័រយើង( local/ client site ) ហើយសាកវា
បានតាមចិត្តនិងពេលណាក៏បានមិនបាច់ចូលអ៊ិនធ័រណិតទេ ។ តែដំបូង
ដើម្បីអោយ Joomla ដើរបានត្រូវ តំឡើងកញ្ចប់កម្មវិធី XAMPP ដូចខ្ញុំបាន
សរសេរនិងដាក់តំណអោយទៅយកនៅខាងដើមនោះស្រេច ។ បើបងចង់
សាកទៅ ! ដល់កន្លែងឆ្ងល់ត្រង់ណា់ចាំពិភាក្សាគ្នាតទៀត ខ្ញុំចេះបានប៉ុណ្ណា
ប្រាប់ទាំងអស់ ។ ខ្ញុំក៏នឹងសរសេរទុកជាឯកសារ សំរាប់រំលឹកខាងលើនោះ
បានលំអិតបន្ថែមជាភាសាខ្មែរដែរ បើនិយាយពីទំព័រជាអង់គ្លេសនោះមិនខ្វះ
ទេតំណនោះ ដូចខ្ញុំបានដាក់មួយខាងលើដែលខ្ញុំយល់ថាងាយយល់គ្រាន់បើ ។
ធ្វើសាកទៅបង ! យក XAMPP និងតំឡើងវានៅ Root Directory អោយ
រួចរាល់មុន ចាំដាក់ Joomla ជាក្រោយ ត្រង់ថតតូច(SubFolder) htdocs
របស់ថតធំ(Folder)xampp គឺត្រង់ C:\xampp\htdocs ។

យ៉ាងណាៗ ដល់ណាដល់ណី ប្រាប់ខ្ញុំផង ឬក៏ចេះជាងខ្ញុំបាត់ហើយក៏មិនដឺង :D។

ដោយរាប់អាន
.
.

3. Samady KS - 07/09/2009

ការ​ប្រើ​ប្រាស់ Joomla វា​ស្រដៀង​ទៅ​នឹង WordPress ដែរ​ហើយ​​ខ្ញុំ​ធ្លាប់​ប្រើ​ Joomla ជាមួយ​នឹង Wampserver. Joomla ងាយ​ស្រួល​នឹង​រៀន​ណាស់​ប៉ុន្តែ​តម្រូវ​អោយ​យើង​​ចេះ​​ផ្នែក​ភាសា​មួយ​ចំនួន​ដូច​ជា HTML ឬ CSS ដើម្បី​រចនា​អោយ​កាន់​តែ​ស្អាត។ ហើយ​ Template របស់​ Joomla គឺ​ស្អាត​ៗ ជាង WordPress

achharia - 07/09/2009

មែនហើយ ដំបូងគេធ្វើ WAMP សំរាប់ Windows ហើយ MAMP សំរាប់ MAc OS X ។ ឥឡូវគេធើ្វបាន XAMPP តំរូវសំរាប់ប្រព័ន្ធប្រតិបត្តិការណ៍
( Operating System )ច្រើន ទាំង Linux Windows MacOS និង Solaris
ដូចឃើញតាមតំណខាងលើ ។

Myhouse - 08/09/2009

គ្រាន់​តែ​ Joomla ដើរ​យឺត​ជាង WordPress.

achharia - 08/09/2009

អរគុណ Myhouse បានឈៀងមកដល់ប្លកខ្ញុំដែរ ។
មែន Jommla តូចជាងកម្មវិធីដែលគេយកមកបង្កើតជា Social Network ដ៏ធំថេងដូចជា WordPress.com ឬ Ning.com..ឆ្ងាយណាស់ ហើយក៏មានគោលបំណងខុសប្លែកពីគ្នាដែរ។ ខ្ញុំគិតថា Joomla បើប្រើ
សំរាប់សាលារៀន វត្ត ឬស្ថាប័នណាមួយតូចៗល្មមនោះ សាក់សម
ហើយស្រួលប្រើ ស្រួលគ្រប់គ្រង ។ ចំណែករឿងយឺតលឿននោះ
ខ្ញុំគិតថាវាក៏អាស្រ័យទៅលើថាតើ ទំព័រនិមួយៗនោះមានបំពាក់
ឧបករណ៍ ម៉ូឌុល វិដជឹត… បន្ថែមច្រើនតិចខុសៗគ្នាដែរ ហើយម្យ៉ាង
ទៀតក៏អាចមកពីប្រូវស៊័រដែលគេនិយមប្រើទៅតាមតំបន់ ស្រុកដែរ។
ឥឡូវ Firefox កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី១ តែនៅស្រុកខ្លះ IE ដើរ
បានស្រួលនិងលឿនជាង FFx ទៅវិញក៏មាន ។
ខុសត្រូវយ៉ាងណា ជួយណែនាំបន្ថែមផង ។

achharia - 09/09/2009

ខ្ញុំច្រឡំ ស្មានតែប្រៀបធៀបទំព័រនានាដែលធ្វើដោយ Joomla មកនឹង wordPress.com នេះ ។ តាមពិត មានកញ្ចប់កម្មវិធី wordpress ដូច
Joomla! ដែរតើ ជំនាន់ចុងក្រោយវាគឺដល់ wordpress-2.8.4 ហើយ។
ខ្ញុំពុំដែលបានសាកទេ ។ អរគុណ Myhouse ដែលបានប្រាប់ពីល្បឿនវា
នេះ ។

4. Samady KS - 07/09/2009

Joomla ងាយ​ស្រួល​ស្វែង​យល់​ណាស់​ខ្ញុំ​ធ្លាប់​ប្រើ​​ប្រាស់​ជាមួយ​កម្មវិធី WampServer ហើយ​បើ​និយាយ​អំពី Template វិញ​គឺ​ស្អាត​ជាង WordPress ទៅ​ទៀត​ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ក៏​ស្រដៀង​គ្នា ​ហើយ​បើ​សិន​ជា​ចង់​​បង្កើត​គេហទំព័រ​ជា​មួយ​ Joomla នោះ​ចាំ​បាច់​ត្រូវ​មាន​ចំណេះ​ដឹង​ផ្នែក​ខាង​ភាសា​មួយ​ចំនួន​ដូច​ជា HTML ឬ CSS ជា​ដើម.

5. Mach Morn - 08/09/2009

អរគុណ Achharia និង សាម៉ាឌី ច្រើនដែលបានណែនាំ🙂
@Achharia : ខ្ញុំមិនទាន់បានសាកល្បងវានៅឡើយទេ។
@Samady KS : ចឹងបានន័យថា បើខ្ញុំចង់ចេះប្រើកម្មវិធីនេះទាល់តែខ្ញុំចេះភាសា HTML ឬ CSS ជាមុនសិន មែនទេ?

សំណូមពរ៖
ខ្ញុំឃើញថា Achharia និងសាម៉ាឌី មានការយល់ដឹងច្រើនពីកម្មវិធីនេះ ដូចនេះគួរបង្កើតប្លុកមួយ ដើម្បីណែនាំក៏ដូចជាបង្រៀនកម្មវិធីនេះដល់អ្នកទាំងអស់គ្នា ផងទៅ តើល្អទេ? ដើម្បីឲ្យខ្ញុំបានរៀនផង🙂
ដោយក្តីរាប់អាន!

6. សុខហេង - 08/09/2009

ខ្ញុំ​ធ្លាប់​បាន​លឺ​អំពី​គុណ​សម្បត្តិ និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​របស់​ជូមឡា​នេះ​យូរ​មក​ហើយ ហើយ​ក៏​ចង់​ចេះ​វា​ដែរ តែ​មិន​ដឹង​ចាប់​ផ្ដើម​ពី​ចំនុច​ណា​ទៅ ! សូម​បង​ជួយ​ណែនាំ​ឲ្យ​បាន​លម្អិត​បន្តិច​ទៀត អរគុណ​ទុក​ជា​មុន !

7. achharia - 09/09/2009

តាមយោបល់ខ្ញុំ សុខហេង គួរស្វែងយល់អោយបានសញ្ញាណខ្លះៗសិនតាមរយៈ
ឯកសារជា-.pdf ណាមួយដូចខ្ញុំបានដាក់តំណនៅខាងដើម ។ ស្វែងយល់បាន
មួយកំរិតហើយទើបចាប់អនុវតតាមការណែនាំដូចក្នុងឯកសារនោះ នៅលើ
កំព្យូទ័រនឹងកន្លែងជា offline ។ការរៀបរាប់របស់ខ្ញុំជាភាសាខ្មែរដែលកំពុងបក
ប្រែច្បិចយកចំណុចសំខាន់ៗសំរាប់រំលឹកនេះ ក៏នឹងគ្មានអ្វីអោយលើសពីឯកសារ
ជាអង់គ្លេសហ្នឹងដែរ ។
ដោយ Joomla ត្រូវបានគេរៀបរៀងដោយភាសា PHP ទើបចាំបាច់ត្រូវដំលើង
XAMPP ជាមុន ដើម្បីអោយប្រូវស៊័រអាចបង្ហាញវេបសៃថ៍ដែលធ្វើដោយ Joomla
នោះបាន ព្រោះប្រូវស័រស្គាល់បានភ្លាមៗតែភាសា html css javascript ..គឺពពួក
ភាសាខាងក្លាយ៉ិនត៍សៃថ៍(client site) តែប៉ុននោះ។
សូមអធ្យាស្រ័យផង ដល់ការយឺតយ៉ាវក្នុងការរៀបរាប់ជាខ្មែរដែលកំពុងបកប្រែ
និងសង្ខេបផងនេះ ។

Samady KS - 10/09/2009

សម្រាប់​ខ្ញុំ​គឺ​ប្រើ​ប្រាស់​ Joomla ជាមួយ Wampserver ក្នុង​ការ​ដំឡើង អ្ហូ,,,​ប្រសិន​បើ​លោក​បង្កើត​ចំណាត់​ក្រុម​មួយ សម្រាប់​បង្ហាញ និង​ពន្យល់​អំពី Joomla ប្រហែល​ជា​ល្អ​មើល​ទៅ, សូម​ជួយ​ចែក​រំលែក​ចំណេះ​ដឹង​អំពី Joomla ផង​ទៅ ណា ណា​ ណា

8. achharia - 10/09/2009

ខ្ញុំកំពុងសរសេរហើយ ។ តឿនខ្ញុំបណ្តើរៗផង បើមិនអញ្ចឹងមិនងាយបាន
ចប់រួចទេ។

9. Freedownload2day - 11/09/2009

Joomla វាមានភាពProffesional ជាង WordPress! តែមិនងាយស្រួលជាងWordpress ឡើយ!

10. achharia - 11/09/2009

អញ្ចឹងមែនរឺ ? Myhouse ក៏ធ្លាប់ប្រាប់ខ្ញុំដែរថាWordPress ដើរបានលឿនជាង
Joomla ។ មានពេលខ្ញុំនឹងសាក WordPress មើល ។ អរគុណលោកច្រើន
បានឈៀងមកលេង និងរំលែកព៌តមាននានា​ ។

11. W45 | Freedownload2day - 12/09/2009

សម្រាប់អ្នកដែលចង់ សិក្សា Joomla ដោយខ្លួឯងសូមសិក្សាតាមសៀវភៅ Joomla for dummies អាច Downlaod បាន នៅឯ http://freedownload2day.blogspot.com/2009/09/download-free-e-book-joomla-for-dummies.html

12. achharia - 12/09/2009

អរគុណច្រើន ខ្ញុំរីករាយណាស់បានអ្នកធ្លាប់ស្វែងយល់ចេះបានច្រើនៗជួយ
ប្រាប់គ្នាម្នាក់មួយម៉ាត់មួយក ម្នាក់មួយដៃមួយជើង ។
សូមអ្នកបានសំរាកលំហែកាយនិងអារម្មណ៍សប្បាយរីករាយនាចុងសប្តាហ៍!

13. រដ្ឋ - 12/09/2009

ខ្ញុំ​មិន​មែន​អ្នក​រៀន​ខាង​វ៉ិបសាយ ឬ​អាយធី​អី​ទេ តែ​អា​រឿង Joomla WordPress Drupal អី​ហ្នឹង ខ្ញុំ​ធ្លាប់​ឆ្កួត​ដោយ​សារ​វា​ដែរ​ហ្នឹង ។ ខ្ញុំ​រៀន​ដំឡើង​សាក​ល្បង​លេងៗ​ដែរ ព្រោះ​ចង់​ដឹង ចង់​ចេះ​តាម​គេ គ្រាន់​តែ​ថា​ខ្ញុំ​មិន​ស្គាល់​កូដ​អី កូដ​អី​ដូច​គេ ។ ឥឡូវ​លែង​ឆ្កួត​ទៀត​ហើយ ព្រោះ​ធ្លាប់​សាក​អស់​ហើយ គ្រាន់​ល្មម​ចេះ​ដំឡើង​វ៉ិបសាយ​ខ្លះ​ៗ ឈប់​ខ្វល់​ព្រោះ​ខុស​ជំនាញ 😀 រៀន​សេដ្ឋកិច្ច តែ​ទៅ​រវល់​រឿង​វ៉ិបសាយ ។

14. achharia - 12/09/2009

អរគុណ ណារដ្ឋ ច្រើនបានឈៀងចូលមកលេងប្លកខ្ញុំនិងបានដាក់វិចារផងដែរ ។
ចេះច្រើនជាងខ្ញុំហើយ បានសាកដល់ WordPress និង Drupal ផងនោះ។
តើនឹងចប់ខាងសេដ្ឋកិច្ចនោះនៅឆ្នាំណាដែរ ? យកដល់ថ្នាក់់បណ្ឌិតមែនទេ ?
សូមបានសំរាកលំហែកាយនិងអារម្មណ៍សប្បាយរីករាយនាចុងសប្តាហ៍!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: