រូបមន្តធ្វើ ទឹកកក បានរហ័សបំផុត ! 18/09/2009
Posted by achharia in កំសាន្តកំប្លែង.trackback
កំប្លែង…
រូបមន្ត ទឹកកកប្លកចយ !
ប្លកចយ ធំជំទង់ហើយហើយមានរាងរៅសង្ហាស្រស់ស្អាតគួរអោយមិត្តរួមថ្នាក់
ស្រឡាញ់ចូលចិត្តគ្រប់គ្នា។ ម្យ៉ាងទៀត ប្លកចយ ពូកែប្រឌិតរឿងកំប្លែងអោយ
បានសើចសប្បាយក្នុងថ្នាក់ម្តងៗផងដែរ។ គេកំពុងរៀននៅវិទ្យាល័យមួយក្នុង
ភូមិរបស់គេ។ ថ្ងៃមួយបន្ទាប់ពីគ្រូផ្នែកគីមីវិទ្យាបានបង្រៀនអំពីទឹកចប់ហើយ
ដល់ពេលចេញលេងល្មម។ គ្រូចេញបាត់ ប្លកចយ ស្ទុះវឹងទៅក្តារខៀនទាញ
អារម្មណ៍មិត្តរួមថ្នាក់ដោយលុបរូបមន្តទឹកនៅលើក្តារខៀនចោលបណ្តើរហើយ
និយាយទៅកាន់មិត្តរួមថ្នាក់បណ្តើរ ” អ្នកទាំងអស់គ្នាដឹងអំបាញ់មិញហើយថា
ទឹក ផ្សំដោយហាយដ្រជីននិងអក់ស៊ីជីន(អ៊ីដ្រូហ្សែននិងអុកស៊ីហ្សែន) អីឡូវខ្ញុំ
នឹងបង្ហាញរូបមន្តគីមីមួយបន្តទៀតពីរបៀបធ្វើ ទឹកកក យ៉ាងងាយបំផុតដែល
នរណាក៏ធ្វើបាន ” រួចក៏តាំងចាប់សរសេរខ្វោកៗលើក្តារខៀនទាំងញឹមៗនិង
ពន្យល់បណ្តើរផងថា “ដើម្បីបានទឹកកក គ្រាន់តែយកបាយកកមកលាយទឹក
ធម្មតាហើយកូរវាទៅអោយរលាយចូលគ្នាបានជាល្បាយស្មើសាច់មួយ រួច
ស្រង់យកតែកាកបាយហ្នឹងចេញមក បានទឹកកកហើយ មើលរូបមន្តនេះទៅ”
បាយកក + ទឹក = បាយ + កក + ទឹក = ទឹក + កក + បាយ
ទឹក + កក +បាយ – បាយ = ទឹក + កក = ទឹកកក
( គេកំពុងស្ទុះប្រញ៉ាយមកដេញចាប់វាយនិងក្តិចប្លកចយតិចៗដោយខ្នាញ់! )
😆
អរគុណ សុភា បានមកលេង។ ទឹកកកមិនពិបាកធ្វើទេ មែនទេ ? 😀
(បើចេះហើយកុំផ្សាយអោយគេដឹង ចាំមានអោកាសជួបជុំមិត្តភក្តិនៅ
រដូវក្តៅឆ្នាំក្រោយ ដល់ធ្វើអោយពួកគេញ៉ាំចាំបញ្ចេញរូបមន្តហ្នឹងក៏បាន )
ចាំធ្វើទឹកកកឈូសលក់ជាមួយគ្នា!
អោយតែមានអោកាសបានជួបគ្នាលក់ជាមួយគ្នាមែន
ទុកអោយកូនទន្សាយអ្នកឈូសតែអែងមុនហើយ ហិ៎!ៗ! 😀
ទុកចិត្តចុះ ប៉ិនឈូសលេខមួយ។ កាលពីតូចញ៉ាំតែទឹកកកឈូស ឈូសខ្លួនឯង
ហើយម៉ាក់កូនទន្សាយប៉ិនធ្វើទឹកស្ករទៀត។ និយាយៗចង់ឃ្លានទៀតហើយ មិនដឹងកាលណាបានញ៉ាំទៀតទេនៀក!
ថ្ងៃនេះ ទី៣០ខែវិច្ឆិកា២០០៩ ជាថ្ងៃដែលទឹកកកចាប់ផ្តើមធ្លាក់
ដំបូងបង្អស់នៅម្តុំខ្ញុំនៅហើយ ។ ខ្ញុំជឿថានៅកន្លែងកូនទន្សាយកំពុង
នៅក៏នឹងមានទឹកកធ្លាក់ដែរ ។ នឹកឃើញដល់ស្រុកខ្មែរយើងដែល
កំពុងតែនៅក្តៅ ដោះខោដោះអាវបែកញើសសស្រាក់ទៅវិញ !
គិតៗទៅផែនដីនេះពូកែតែវិលមែន តែនៅវិលឆ្កួតៗនៅឡើយ
គឺនៅតែវិលច្រខែងៗទៅតែម្ខាងដដែល មិនព្រមវិលផ្អៀងឡើងចុះអោយ
មនុស្សសត្វគ្រប់កន្លែងបានត្រជាក់ក្តៅម្តងម្នាក់អោយស្មើដូចៗគ្នាទេ ។
រឺក៏ព្រះភ្លេចរូបមន្តនៃចលនារង្វិលក្រឡាប់ឡើងចុះបាត់ហើយ ?
រឺក៏ព្រះយកផែនដីនេះធ្វើជាគ្រាប់អាប៉ោង ហើយកំពុងរៀនបាញ់
ពុំទាន់បានវិលឈរត្រង់នៅឡើយ ? ហិ៎!ៗ! និយាយលេងទេ ! 😀
😀 នៅកន្លែងខ្ញុំមិនទាន់ធ្លាក់ទេ ទាល់តែខែមករា តែធ្លាក់តិចមិនច្រើនទេ
ហើយជួនកាលអត់ធ្លាក់សោះក៏មាន។ ឥលូវនេះកំពុងតែរងារ…អត់មានអីអោប
អោយកក់ក្តៅសោះ 😀
កូនទន្សាយដែលអោបអីហើយនៅ ?
បើមិនទាន់ដែលអោបទេ កុំអីនាំតែញៀនញ៉ាមធ្លាប់
បើធ្លាប់បានអោបហើយ មិនបាច់រកអីទៀតទេ 😀
ឃើញក្នុងកាតាឡុកស្រុកដែលកូនទន្សាយនៅ សំបូរណាស់
របស់របរប្រើប្រាស់ដែមមានរាងបួនៗជ្រុង សូម្បីតែចានក៏៤ជ្រុងដែរ
សង្ស័យតែខ្នើយអោបក៏បួនជ្រុងដែរទេ 😀
មិនដែលទេ តែដល់រំលឹកចឹងដូចជាកាន់តែចង់ 😀
ថាម៉េច កូនទន្សាយតូច ចង់អោបខ្នើយអោបបួនជ្រុងហ្នឹងអោយបាត់រងារមែនទេ ?
ហេហ…បើថាចង់អោយខ្នើយបួនជ្រុងនុងដូចជារាងយ៉ាប់បន្តិច!
និយាយលេងទេណា ទន្សាយតូច មានខ្នើយអោបអែណាគេដេររាងបួនជ្រុងនោះ
មានតែខ្នើយពូថៅដែលមានរាងបីជ្រុង ហើយជាញឹកញយសំរាប់លោកសង្ឃតាម
វត្តទេ 😀 ។ មានរូបថ្មីមកកំដរ ទន្សាយតូច ទៀតហើយ ជួយប្រាប់ផងបានទេថា
មួយណាគ្រាប់បើជាង មួយខាងលើឬមួយខាងក្រោម ?
😀
រូបនេះគ្រាន់តែបញ្រ្ចាសគ្នា តែបើតាមខ្ញុំមើលមួយខាងក្រោមដូចសមជាង!
គិតដូចខ្ញុំទេ?
ដូចខ្ញុំដែរ ខ្ញុំក៏ឃើញថារូបខាងក្រោមមើលទៅឃើញក្បាលទឹកហូរដូច
នៅសន្លឹមជាង ។ ប៉ុន្តែ ខ្សែទឹកហូរដូចមិនទាន់សូវហូរត្របាញ់ដូចមួយដែល
ខ្ញុំបានសកល្បងកែកុនដូចខាងក្រោមនេះទេ ៖
មែនហើយ ចុងក្រោយនេះទើបហូរខ្លាំងជាង!
ប៉ុន្តែ កូនផ្ទះនោះមិនដឹងជាតៀមលក់តែតាមផ្លូវសំរាប់អ្នកគុននិយម រឺក៏ជាផ្ទះរបស់
ព្រឺទ្ធាចារ្យគ្រូពូកែបន្សាបថ្នាំពិសដែលសម្ងំលាក់ខ្លូនក្នុងពិភពគុណមែនឬក៏អត់ទេ ។
ហើយចំពោះកូនអូរដែលមានទឹកកំពុងហូរនេះ តើគេគួរទៅមុជងូតលេងទីនោះ
រឺទៅស្ទូច ចាប់ត្រីដ៏សំបូរសឹងតែថាចាប់នឹងដៃក៏បានដែរនោះ ? រឺក៏តួអែកស្រីកំពុង
សម្ងំហាត់វិជ្ជាគុណពីគ្រូតាក្នុងនោះជិតបានដល់គោលដៅហើយទេដឹង!!! 😀
I regard something genuinely special in this website.