សូមបានសប្បាយរីករាយនាពេលភ្ជុំបិណ្ឌ 18/09/2009
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ព៌តមានវិទ្យា.trackback
ជំរាបសួរ ប្រិយមិត្តទាំងអស់ ដែលបានឈៀងមកដល់ប្លកខ្ញុំនេះ
បទៈ អញ្ជើញដូនតា
(មកទទួលសំណែន អាហារ នាឧិកាសបុណ្យភ្ជុំបិណ្ឌ)
មោវើយ! ដូនតា ….
ខ្លះលឺពាក្យនេះប្រហែលសើចហើយ ។ កុំអាលសើច !!! ថានោះចុះខាងបងប្អូនខ្មែរសុរិន្ទ
ចុះខាងយើងនៅស្រុកខ្មែរ ពេលប្រកូកប្រកាសហៅអញ្ជើញជីដូនជីតា លឺថាម៉េចដែរ ???
អរគុណ ឆាយ៉ា សូមឲ្យឆាយ៉ា រីករាយ ផងដែរ ។ រូបខាងលើល្អណាស់ ខ្ញុំចូលចិត្តវា តែធ្វើមិនដូចទេ ! អរគុណ !
អរគុណ ហនុមាន ច្រើនបានឧស្សាហ៍ឈៀងមកលេងខ្ញុំ ។
ស្នាដៃ Photo Shop របស់ ហនុមាន ក៏គួរអោយសរសើរដែរ ។
ក្នុងរយៈរដូវភ្ជុំបិណ្ឌនេះ បានញ៉ាំនំអន្សមអស់ប៉ុន្មានហើយ ?
ខាងខ្ញុំឯនេះ ស្លឹកចេកថ្លៃជាងនំ ហសហា៎! 😀 ពុំបានវេចស្ងោរ
ទាំងថ្លាងដូចនៅស្រុកខ្មែរយើងទេ ទិញតែគេស្រាប់ៗមិនឆ្ងាញ់
ដូចធ្វើដៃឯង ។
ត្រូវហើយ នៅក្រោយផ្ទះប៉ា ម៉ាក់ ខ្ញុំពួកគាត់មានដាំដើមចេក ឯខ្ញុំវិញ អត់បានដាំអីទេ ទៅយកតែពីផ្ទះពួកគាត់ហ្នឹង មិិនទាន់បានញាំនៅឡើយទេ ឆាយ៉ាអើយ ជួនកាលខ្ញុំទិញតែពីគេដែរហ្នឹង អន្សមមួយញាំពីទៅបួនថ្ងៃឯណោះ តែម្នាក់ឯង មិនមានគេជួយញាំ !
អរគុណ ខ្ញុំចេះតិចតួសទេ ចេះតែចែកគ្នារៀនទៅហ្នឹង !
ម្យ៉ាងទៀត ខាងខ្ញុំនាំគ្នាធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះរួចតាំងពីអាទិត្យមុនម្ល៉េះ
ត្រូវជួលសាលធំមួយដើម្បីធ្វើ ហើយវាទំនេរតែចុងសប្តាហ៍កាលអាទិត្យ
មុនទៀត ។ ចូលឆ្នាំក៍អញ្ចឹងដែរ ចូលមុនគេ១អាទិត្យរាល់តែឆ្នាំ ។