jump to navigation

ដោះស្រាយបញ្ហា ប្រុស៣ ស្រី៣ ! 28/09/2009

Posted by achharia in កំសាន្តកំប្លែង, សាកល្បងប្រាជ្ញា.
Tags: , ,
trackback

សួស្ដី អ្នកទាំងអស់គ្នា ជាថ្មី !

នេះក៏ជាបញ្ហាដែលត្រូវដោះស្រាយស្រដៀងទៅនឹងរឿងនាយ ច្រូច ការពារឈ្នួល
ស្រីស្អាតវ័យក្មេងម្នាក់ដែលតែងតែជិះទូកឆ្លងឡើងចុះទៅចំការក្រូចជាមួយគ្នារៀង
រាល់ថ្ងៃដើម្បីបំរើនិងដាំស្លរនៅចំការដែរ។ថ្ងៃមួយ ច្រូច ជាម្ចាស់ចំការក្រូចត្រូវអុំទូក
ចម្លងឈ្នួលស្រីវ័យក្មេងដ៏ស្រស់ស្អាតនោះផង ​ថៅកែម៉ៅក្រូចពីរនាក់ទៀតដើម្បីអោយ
ទៅមើលចំការនិងម៉ៅក្រូចរបស់ខ្លួននៅឯត្រើយម្ខាងដ៏សន្លឹមផង។ ​ម្នាក់ជាថៅកែនៅ
ពោះម៉ាយរាងឡូយសង្ហា ម្នាក់ទៀតជាថៅកែកម្លោះស្រស់ស្អាត។ ដោយទូកតូច នាយ
ច្រូចដឹកចម្លងម្តងបានតែម្នាក់គត់​ក៏ត្រូវរកវិធីដឹកចម្លងរបៀបណាកុំអោយថៅកែណាមួយ
មានអោកាសនៅតែពីរនាក់នឹងឈ្នួលស្រីវ័យក្មេងនោះ ដោយក្តីប្រច័ណ្ឌ ។
ដំណោះស្រាយរបស់ ច្រូច គឺ ៖

ស្ថានភាពដំបូង ទាំងអស់គ្នានៅត្រើយខាងឆ្វេងដៃ ចុងព្រួញបញ្ចាក់ទូកនៅខាងណាដែរ ។
០ (ច្រូច) ស្រីស្អាត ពោះម៉ាយ កម្លោះ <====== ——————–

ដំបូង ច្រូច ចម្លងឈ្នូលជាស្រីស្អាតទៅមុនគេ
១ ពោះម៉ាយ កម្លោះ ======> ( ច្រូច + ស្រីស្អាត )

ច្រូចអុំមកវិញតែអែង ដើម្បីយកម្នាក់ទៀត
២ ពោះម៉ាយ កម្លោះ (ច្រូច) <====== ស្រីស្អាត

រួចយកថៅកែកម្លោះទៅ ប៉ុន្តែ…
៣ ពោះម៉ាយ ======> (ច្រូច + កម្លោះ ) ស្រីស្អាត

ពេលមកវិញ ច្រូចដាក់ស្រីស្អាតមកជាមួយដែរ មិនទុកឧិកាសឪិ្យថៅកែកម្លោះនោះទេ 😀
៤ ពោះម៉ាយ (ច្រូច + ស្រីស្អាត ) <====== កម្លោះ

រួចទុកស្រីស្អាតនៅម្នាក់ឯងសិន ហើយក៏ដឹកថៅកែពោះម៉ាយទៅម្តង
៥ ស្រីស្អាត ======> (ច្រូច + ពោះម៉ាយ) កម្លោះ

ច្រូច បកមកវិញតែឯងដើម្បីមកដឹកអ្នកបំរើជាស្រីស្អាតនោះ
៦ ស្រីស្អាត (ច្រូច) <====== ពោះម៉ាយ កម្លោះ

អុំបណ្តើរហួចសប្បាយចិត្តបណ្តើរ ដឹកស្រីស្អាតទៅដល់ត្រើយជាក្រោយ ។
៧ ————– ======> (ច្រូច + ស្រីស្អាត) ពោះម៉ាយ កម្លោះ



ចំណោទត្រូវដោះស្រាយនោះគឺ ឥឡូវជំទង់មួយក្រុមមានគ្នា ប្រុស៣ និង សី្រ៣នាក់
បានសុំនាយ ច្រូច នាចុងសប្តាហ៍បានទៅលេងចំការក្រូចដែលនៅឯត្រើយម្ខាងនោះ ។
ទូកចម្លងនោះជិះបានតែម្តងពីរនាក់ ហើយនៅត្រើយខាងណាក៏ដោយ ខណៈណាចំនួន
ប្រុសមានលើសចំនួនស្រី នឹងកើតមានរឿងច្រណែនរករឿងវាយតប់ឈ្លោះគ្នាមិនខាន ។

តើអ្នកទាំង៦នាក់នោះ ត្រូវរកវិធីអុំចម្លងរបៀបណា ដើម្បីជៀសវាងជម្លោះបែបនោះបាន
ហើយបានទៅដល់ចំការក្រូចនាយ ច្រូច ទាំងអស់គ្នាដើម្បីកំសាន្តនាចុងសប្តាហ៍នោះ ?

( …សូមជួយរកវិធីអុំចម្លងនិងដើម្បីបានកែកំសាន្តផង )


មតិ»

1. cambomaths - 29/09/2009

តាម​ពិត​ទៅ​ ប្រភេទលំហាត់​នេះ គឺ​មាន​ប្រភព​តែ​មួយទេ គ្រាន់​តែ​គេ​យក​វា​មក​ច្នៃ​ឲ្យ​ចេញ​ជាឈុត​ឆាក​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​បន្ថែម​លក្ខខណ្ឌ​មួយ​ចំនួន​ប៉ុន្មោះ! វា​ក៏​មិន​ខុសគ្នាប៉ុន្មាន​ពីលំហាត់​នៅ ក្នុង​ប្លុក​ខ្ញុំ​ដែល​និយាយ​ពី កសិករ, កញ្ជ្រោង, មាន់ និង​ពោត។ ចំណែកឯ បញ្ហា​កំលោះ​ទាំងបី និង​ក្រមុំ​ទាំង​បី ក័​មិន​ខុសគ្នា​ទៅនឹង ប្រស្នា​ លោកសង្ឃ​បីអង្គ និង​បីសាច បីក្បាល​ ឆ្លងតាមទូកដែរ….និយាយ​ប៉ុណ្ណោះ achharia ប្រកដជាយល់!
ហើយ​ក៏សូម​អរគុណ​ផលដែរ​ដែល​បាន​ចូល​ក្នុង​ប្លុក​ខ្ញុំ ជាច្រើនលើក​ផងដែរ!

achharia - 29/09/2009

សួស្ដី cambomaths
មែនហើយ នេះជាកូនលំហាត់ដែលអ្នកស្រុកតែងនិយាយធ្វើជា
ប្រស្នាសំរាប់កំសាន្តប៉ុណ្ណោះ មិនបានចាត់ចូលក្នុងកម្មវិធីសិក្សាទេ ។
ចំណេះដឹងខ្លះៗនិងបទពិសោធនៅក្រៅសាលា ក៏មិនគួរមើលរំលងដែរ
ខ្ញុំធ្លាប់ឃើញ ចិនដើរទិញជ្រូកប្រើជញ្ជី្ញញឆាបក្បាលត្រង់ត្រចៀកថ្ពក់ដង
ស្នែងនិងម្ខាងថ្ពក់ជ្រូក ស៊ីបន្លំមួយជញ្ជីងបាន៥ទៅ១០គីឡូ ទិញជ្រូក
ប៉ះចំគ្រូបង្រៀនគណិត រូបវិទ្យានិងគីមី (ពីដើមហៅសាស្ត្រាចារ្យហើយ)
ម្នាក់ ទាំងបានចំអកអោយខ្ញុំលឺថាថ្ងៃនេះប៉ះចំគ្រូបង្រៀនតែនៅតែវ័ធបាន
បួនដប់គីឡូដដែល ។ ខ្ញុំក៏បានសាកសួរចិនទិញជ្រូកពីការយល់ដឺងខាង
កម្លាំងបង្វិល ឬម៉ូម៉ង់ ដែលចេះប្រើល្បិចឆាបត្រចៀកជញ្ជីងនោះ ។ គាត់
គ្មានដឹងអ្វីទាំងអស់ គ្រាន់តែចាំច្បាស់ថាចង់បន្ថយទំងន់ឆាបខាងណា
ចង់បង្កើនទំងន់ឆាបខាងណា ដែលខ្ញុំគិតទៅត្រូវតាមរូបមន្ត ម៉ូម៉ង់ តាម
រូបវិទ្យាឯសាលានោះ ។ ខ្ញុំនឹកស្រមៃមួយស្របក់ដល់គ្រូនោះថា នៅក្នុង
ថ្នាក់គាត់ផ្ចិតផ្ចង់បានជាមួយសិស្សខុសមួយគីឡូមិនបានទេ តែដល់ក្រៅ
សាលា អោយគេបន្លំបានផុយៗ ។ បែបនោះក៏មានដែរ ។

អរគុណ cambomaths ច្រើន ដែលបានឈៀងចូលមកដល់ប្លកខ្ញុំ និងបានប្រាប់ពីប្រភពលំហាត់ងាយៗអស់នោះ ។ សូមជួយណែនាំផង
បើឃើញមានការខុសឆ្គងណាមួយនៅប្លកខ្ញុំនេះ ។

2. cambomaths - 30/09/2009

ខ្ញុំ​សូមហៅ achharia ថាបង​ចុះ​ព្រោះ​ តាម​ដឹងខ្ញុំ​នេះ​គឺ​ទើប​តែ​បង្កើត ប្លុក​មិនទាន់​ទាំង​បាន ១ ខែ​ផង! តាម​ពិត​ គណិត​វិទ្យា​នេះ​ខ្ញុំ​ខាន​ប្រឡូក​ជា​មួយ​វា​យូរ​ហើយ​ ព្រោះ​ខ្ញុំ​មិន​បាន​រៀន​នូវ​ជំនាញ​នេះ​ ហើយ​ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្ញុំ​ធ្លាប់ដឹង​ពីមុន​ ដល់​អ្នករាល់​គ្នា​ប៉ុណ្ណោះ(មិន​ចេះណាស់ណាទេ)។ ហើយ​សង្ឃឹម​ថា​យើង​នឹង​អាច​ ធ្វើ​ការ​ផ្លាស់​ប្តូរ​នូវ​បទពិសោធន៍​រវាង​គ្នា ទៅ​វិញ​ទៅ​មក​បានណា…
សូម​អរគុណ​ច្រើន!

3. achharia - 30/09/2009

.
សួស្ដី cambomaths
.
តាមចំណង់ចុះ ហៅខ្ញុំថាបងក៏បាន ព្រោះខ្ញុំមានអាយុច្រើនជាងcambomaths មែន។ ហៅachharia ដូចគ្នាដែលខ្ញុំហៅcambomaths វិញតែឈ្មោះត្រង់ៗ
តែម្តងក៏បាន ។ ខ្ញុំមានអារម្មណ៍រីករាយដោយបានស្គាល់cambomaths ដែលជា
អ្នកមានជំនាញនបានច្រើនមុខគួរអោយកោតសរសើរ និងជាគំរូដល់យុវជនខ្មែរ
បានដែរ។ ខ្ញុំរៀនមិនបានច្រើនដល់ដូចcambomaths ទេ របបខ្មែរក្រហមបាន
រំខានបំណងនិងការសិក្សារបស់ខ្ញុំអស់ទាំងស្រុង ។ តាមសង្កេតក្រោយៗមក
ដំនើរជិវិតខ្ញុំឋិតនៅក្នុងគន្លងមួយដែលខ្ញុំមិនអាចប្រឹងងាករេតាមចិត្តចង់បាន
និងប៉ងសោះ តែខ្ញុំគ្រាន់តែដឹងថា ខ្ញុំអាចធ្វើអ្វីបាន ប្រឹងទៅដល់បានត្រឹមតែព្រំ
ដែននៃគន្លងជីវិតហ្នឹងឯង…ដែលម្នាក់ៗតែងតែមានខុសៗគ្នា។

សូមអរគុណច្រើនដែលអ្នកបានតបមកខ្ញុំ ហើយខ្ញុំសង្ឃឹមថាcambomaths
កំពុងបានសេចក្តីសុខសប្បាយ និងមានសំណាងល្អៗជាបន្តបន្ទាប់មិនខាន ។

ដោយរាប់អាននិងមិត្តភាព

អច្ឆរិយ៉ា

.

4. achharia - 02/10/2009

ដំណោះស្រាយវិធីអុំចម្លងរបស់ប្រុស៣នាក់ ស្រី៣នាក់នោះដូចខាងក្រោម៖
ស្ថានភាពដំបូង ( S=ស្រី ; B=ប្រុស ; ( )= ទូក )
SSS BBB( ) —–
SSS B—— (BB)
SSS B(B) —–B
SSS ——–(BB)B (ប្រុសៗចម្លងគ្នាអោយអស់មុនសិន)
SSS (B) —— BB (ប្រុសម្នាក់អុំទៅវិញ)
SB ———(SS) BB ( ស្រីមកពីរនាក់ម្តង )
SB (SB) —— SB (ស្រី១ប្រុស១ ទៅវិញ )
BB ———(SS) SB ( អោយស្រីមកទាំង២អោយអស់ពីខាងនោះ)
BB(B)——– SSS ( ប្រុសៗចម្លងប្រុសមកទាល់តែអស់ ជាក្រោយ)
B ———-(BB) SSS
B(B) ———B SSS
———– (BB)B SSS
(បានឆ្លងអស់ដោយគ្មានខាងណាមាន B ច្រើនជាង S ទេ ) ។


5. ទន្សាយតូច - 29/11/2009

និយាយចឹងខ្ញុំរកសួរយូរហើយខ្ញុំគួរហៅម៉េចដែរបងឆាយ៉ាឬពូឆាយ៉ា?​ ឬមួយក៏លោកតា?​ 😀 (អត់ដឹងថាAchhariaចំណាស់ប៉ុណ្ណាទេ!)

6. achharia - 29/11/2009

ខ្ញុំភ្លេចតាំងពីយូរយាណាស់ហើយ ថាខ្ញុំអាយុប៉ុន្មាននោះ 😀 ។
ជួយរកនឹកខ្ញុំផងណា៎កូនទន្សាយ ! តាមមិត្តភាព ហៅខ្ញុំអីក៏បាន
តែខ្ញុំហៅ កូនទន្សាយ វិញតែឈ្មោះត្រង់ៗព្រោះខ្ជិលថែមថយ
អូនបង ពូមីង លោកប្រុសលោកស្រី អែកអ៊ុត្តមលោកជំទាវ
ទ្រង់ សម្តេច សហជីវិន សមមិត្ត អន្ទិតគោលោត នាំតែខាតពេល
ផង ខាតកន្លែងរក្សាទុកទិន្នន័យផង ។ សង្ឃឹងថា កូនទន្សាយ
មិនប្រកែប្រកាន់ខ្ញុំទេ ។

7. ទន្សាយតូច - 01/12/2009

ខ្ញុំឯណាទៅប្រកាន់ ខ្ញុំភ័យខ្លាចតែបងប្រកាន់ខ្ញុំវិញតើ! ខ្ញុំសំរេចរួចហើយថាហៅបង
ឆាយ៉ាទៅចុះ។ មិនហៅពូទេខ្លាចនាំអោយកាន់តែចាស់ទេ! 😀

8. achharia - 04/12/2009

អញ្ចឺងខ្ញុំគិតដើរហៅគេថាប្អូនៗរឺក្មួយៗហើយដើម្បីអោយពួកគេកាន់តែរឺ
នៅតែក្មេងដដែល ។ ម៉្យាងទៀត បើកូនអន្សាយហៅខ្ញុំបង យ៉ាងហោចណាស់
ក៏មាន ហនុមាន មួយដែរដែលមុខជាច្រឡំថាខ្ញុំជាទន្សាយដែរហើយ 😀
កន្ទុយខ្ញុំយកទៅលាក់អែណា ! (និយាយលេងទេ !) ។ ខ្ញុំចាំបានគេនិយាយថា
មានមន្ត្រីរាជការជំនាន់សង្គមរាស្ត្រនិយមម្នាក់ខ្ញុំមិនចាំឈ្មោះ ស៊ីជោរជាមួយ
ស្រីៗ អោយតែស្រីៗក្មេងៗណាហៅគាត់បងនៅកណ្តាលហ្វូងជំនុំនឹងបាន
ក្រដាសនីឡុង១សន្លឹកឬ២ភ្លាម(ជំនាន់នោះ គេហៅក្រដាសប្រាក់៥០០រៀល
ថាក្រដាសនីឡុង មានតម្លៃណាស់កាលនោះ) តែបើមិនឆាប់ដើរចេញហើយ
ឆាប់ចាយវាយអោយបាត់អស់ទេ ស្ងាត់ៗគាត់នឹងដើរមកទារយកលុយនោះវិញ
ហាសហា៎! ម៉ាស្រុកមានតែមួយទេ !

បើកូនទន្សាយហៅខ្ញុំបងហើយបើនៅជិតគ្នា ខ្ញុំនឹងអោយកូនទន្សាយក្រដាស
នីឡុងមួយសន្លឹកបាត់ហើយ ហើយក៏មិនទារវិញដែរ 😀

9. ទន្សាយតូច - 04/12/2009

អោយក៏អត់យកដែរ ក្រដាសនីឡុងនុងគេលែងចាយហើយ!

10. achharia - 05/12/2009

អញ្ចឹងយករូបដែលមានទឹករលករលេញរវើកនេះមួយទៅមើលលេងសិនទៅ !
ក្នុងរូបនេះសំបូរដុបគម្ពោតសំរាប់កូនទន្សាយរត់ឆ្លងលេងយ៉ាងមានសុវត្ថិភាព
បំផុតហើយ ។ អរគុណ ទន្សាយតូច បានមកកំដរខ្ញុំជារឿយៗ ។

ការសាកល្បងលើកទី២ដោយដូរភាពថ្លានៃផ្ទៃទឹកខាងលើ



ទន្សាយតូច - 07/12/2009

អរគុណច្រើន រូបនេះពិតជាស្អាតៗមែន។ខ្ញុំសុំសរសើរស្នាដៃរបស់បង!

11. achharia - 09/12/2009

.
សួស្ដីទន្សាយតូច !មិនមែនស្នាដៃខ្ញុំទាំងស្រុងទេ ខ្ញុំគ្រាន់ដាក់រ៉ាមនិងធ្វើ
បន្ថែមអោយរលកហាក់ដូចមានចលនារស់រើកប៉ុណ្ណោះ ។ រូបគំនូរនេះគឺ
ខ្ញុំបានចម្លងមកពីរូបដើមដែលដាក់ចែកគ្នាមើលនៅណិតវើកសង្គមសប្បាយៗ
ដោយសមាជិកម្នាក់ឈ្មោះ នារី ​។ អាចចុចទៅមើលតាមតំណនេះបានណា
បើ ទន្សាយតូច ចង់ ។

អរគុណ ទន្សាយតូច ដែលឧស្សហ៍មកលេងកំដរប្លកខ្ញុំជាញឹកញាប់ ។

.

12. ទន្សាយតូច - 10/12/2009

ខ្ញុំពេញចិត្តជាងគេនឹងគឺចលនារលកទឹក!​ បានចូលទៅមើលនៅសប្បាយនឹងដែរ
តែមិនទាន់ដើរសុសទេព្រោះផ្ទះសប្បាយធំពេក! 😀 អរគុណ ខ្ញុំនឹងឧស្សាហ៍មកលេង!

13. achharia - 12/12/2009

សូមស្វាគមន៍ទន្សាយតូចជានិច្ច ។ សូមអធ្យាស្រ័យផង បើជួនកាលខ្ញុំមិន
បានតបអោយបានភ្លាមៗ គឺពេលនោះខ្ញុំកំពុងរវល់ហើយ ។

14. ទន្សាយតូច - 13/12/2009

មិនបាច់អធ្យាស្រ័យអីទេ ខ្ញុំក៏អញ្ចឹងដែរ ខកខានតាញយនឹង! ចិត្តពិតចង់ តែបើរវល់ហើយធ្វើម៉េច!

15. achharia - 15/12/2009

នេះហៅថាយើងបានយល់អធ្យាស្រ័យគ្នាទៅវិញទៅមកហើយ ! 😀


ទំលាក់ មួយចំលើយតប ទៅ achharia បោះ​បង់​ការ​ឆ្លើយ​តប