កង្កែប៦ លោតរំលងគ្នាទៅម្ខាង៣ 03/10/2009
Posted by achharia in សាកល្បងប្រាជ្ញា.trackback
នេះក៏ជានិយមន័យមួយនៃពាក្យ WYSIWYG(What You See Is What You Get) ដែរ
បើប្រែតាមពាក្យគឺ អ្វីដែលអ្នកឃើញគឺអ្វីដែលអ្នកយល់ ។ ប៉ុន្តែក្នុងភាសាខ្មែរមានឃ្លាមួយ
ដែលត្រូវនឹងឃ្លានោះថា ឃើញយ៉ាងម៉េចគឺយល់អញ្ចឹងហើយ រឺនិយាយអោយកានតែ
ងាយស្ដាប់បានទៅទៀតថា យល់តាមមើលឃើញ ៖
ចំណោទគឺកង្កែប៣ពីឆ្វេងត្រូវលោតរំលងជ្រួសកង្កែប៣ទៀតដែលមកពីស្ដាំអោយបាន
ផុតគ្នាទៅម្ខាង៣ៗ នៅលើថ្មមួយជួរមាន៧ដុំ មួយដុំសំរាប់កង្កែបមួយ ។ លក្ខ័ណ្ឌគឺកង្កែប
និមួយៗអាចលោតបានតែទៅមុខហើយរំលងបានតែកង្កែបមួយម្តង រឺអាចហក់ទៅទុំលើ
ដុំថ្មទំនេរដែលនៅពីមុខបន្ទាប់។
សាកល្បងគិតរកចម្លើយដោយខ្លូនអែងសិន សិមផ្ទៀងផ្ទាត់ជាមួយដំណោះស្រាយ
ដូចក្នុងវីឌីអូខាងក្រោម
.
.
បើអ្នកធ្វើបានហើយ សូមជួយសរសេរជាចម្លើយដើម្បីអ្នកផ្សេងមើលយល់
និងបានហាត់ធ្វើតាមផង ដោយប្រើសញ្ញាបំព្រួញ ៖
/ជាកង្កែបពីឆ្វេង \កង្កែបពីខាងស្ដាំនិង Oជាដុំថ្មទំនេរ ៖
ស្ថានភាពដំបូងគឺ
/// O \\\
/// O \\\
—————-
ហេស ឡូយផស់គេដែរហ្នឹង ត្រឹមត្រូវណាស់ ខ្ញុំក៏គិតថាអាចឹងដែរ តែឆ្ងល់ថា កង្កែបឈ្មោល លោតទៅ អត់មានមើលកង្កែបញីអីបន្តិចសោះ ប្រហែលជាគេខឹងគ្នាពីយប់មិញមិនដឹង! 😀
អរគុណ ហនុមាន បានឧស្សាហ៍មកអើតខ្ញុំ ។
ម៉េចក៏ ហនុមាន ថាកង្កែបឈ្មោលៗអស់នោះមិនមើលកង្កែបញី
តែហ៊ានលោតកន្លងបានហើយ គេចមិនផុតទេ ។ បើមនុស្សវិញ
ដូចបានទៅមើលកុនជាមួយគ្នាម្តងដែរ .ហិះហែ៎!
កង្កែបទាំងនោះមើលទៅ សុទ្ធតែក្រិនខ្នងអស់ទៀត មិនធម្មតាទេ
បើអាឈ្មោលក៏ក្រិនដែរនោះ ។
.
ហេ ហេ បែបអាចឹងមែន មិនដឹង ឆាយ៉ា ខ្ញុំអត់ដែលផង ខ្ញុំធ្វើកិច្ចការមុន ហើយបានលោតក្រោយ អត់លោតមុន ហើយបានធ្វើកិច្ចការក្រោយរ៉េ ! 😀
បើអញ្ចឹងមែន ហនុមាន ពិតជាអ្នកសាច់ការមែន ! 😀