ការបំព្រើករូប ( Image Glittering ) 13/10/2009
Posted by achharia in ចំណេះដឹងទូទៅ.trackback
សួស្ដី ព្រៃប្រិយមិត្តទាំងអស់
ខ្ញុំប្រើកម្មវិធី PhotoShop ដោយយកឧបករណ៍ Brush និង ម៉ូត Dissolve
ដើម្បីគូសចំណុចសតូចៗដើម្បីធ្វើរូបអោយឃើញព្រើកៗ ដោយយករូបដែលធ្វើបាន
៣សន្លឹកខុសៗគ្នាទៅដាក់បន្តគ្នាអោយមានចលនាជាប់ៗគ្នាដូចកុនក្នុងកម្មវិធី
Jasc AnimationShop3 រឺ Gif Movie Gear ហើយរក្សាវាទុកជា Gif Animation File
រឺ Flash Animation ( swf )និងឃើញថាពិបាកគន្លិគន្លាក់ណាស់ទំរាំតែបានរូបដូច
បង្ហាញខាងក្រោមនេះ។ បើអ្នកណាដឺងរបៀបធ្វើណាងាយៗជាងនេះ សូមជួយ
ប្រាប់ផង និងសូមអរគុណទុកជាមុន ។
សំរាប់បោះប្រកាសឆ្លើយតបទៅនឹងការសួរសុខទុក្ខតាមប្លកនានា
ដែលអាចបោះតបជារូបរឺជាក្រាហ្វិកបាន ។
ដែលអាចបោះតបជារូបរឺជាក្រាហ្វិកបាន ។
.
.
ហេស ឡូយអត់ទាស់តាហ្មងវើយកនយើង! ប្រាប់យ៉ាងណា បើធ្វើអត់កើតផងហ្នឹង ខំរកប្រូក្រាមដែរ សំរាប់ម៉ាក់ អាលូវ រកអត់បានខ្ជិលបាដោយខ្ញុំ ចាំតែឆាយ៉ាធ្វើហើយ នឹងចាំតែមើលហើយ ! 😀
អរគុណ ហនុមាន ពូកែច្រមុះមែន ដាក់មិនបានមួយវិនាទីផង
ឃើញភ្លាម តបផ្លាញ ហាសហា៎! ចាំមើលខ្ញុំរុករក Jasc animation Shop3
សំរាប់ ម៉ាក មើលបើឃើញចាំខ្ញុំប្រាប់ ។
តាមពិតជាមួយត្រឹមតែ Photoshop cs3 ក៏គេអាចធ្វើរូបមានចកនាបានដែរតើ
សូម ហនុមាន មើលតាមតំណក្រោមនេះ រួចធ្វើសាកអោយខ្ញុំមើលមួយផង
http://www.youtube.com/watch?v=7WdYqPx_SFU&feature=fvw ។