jump to navigation

ប្រាប់ខ្ញុំមកថាហេតុអ្វី…(សម្លេងក្មេងដ៏ស្រួយស្រិប) 15/10/2009

Posted by achharia in វីឌីអូ, CSS.
trackback

 


 

ប្រាប់ខ្ញុំមកថាហេតុអ្វី…


Tell Me Why (Declan Galbraith -with Lyrics-supper young hot voice)

 

 


មតិ»

1. ហនុមាន - 15/10/2009

ចំរៀងនេះមានអត្ថន័យជ្រៅណាស់ បើយើងមើលពាក្យនៃចំរៀងនេះ គឺយើងដឹងថាអ្នកនិពន្ធធ្វបានល្អណាស់ ឯសម្លេងវិញដូចខ្ញុំកាលពីក្មេងអាចឹង តែស្រែកច្រៀងឡើង ចាបហើរព្រាត ចានហោះវេវ គោនឹងក្របី រត់ដាច់ខ្សែ !😀 អរគុណឆាយ៉ា បានដាក់ចែកគ្នាស្តាប់​!

2. achharia - 15/10/2009

ខ្ញុំអែនេះវិញគ្រាន់តែរៀនស្រែក Tell me why តាមឡើងវង្វេងតុងអស់
ព្រោះវាមានច្រើនកន្លែងត្រូវស្រែកខុសៗគ្នា ។ ខ្ញុំស្ដាប់បទនេះពិរោះណាស់
រហូតដល់ទៅចង់ច្រៀងតាមផង រំជួលចិត្តផង នឹកឃើញដល់ក្មេងៗនៅ
តាមប្រទេសក្រីក្រដូចស្រុកខ្មែរយើងជាដើមទាំងដោយសាសង្គ្រាមក្តីទាំង
ដោយសារភោគផលធម្មជាតិមិនគ្រប់គ្រាន់ក្តី ដែលកើតមកស្ថិតក្នុងស្ថានភាព
និងជីវភាពដ៏សែនលំបាកស្រាប់ៗ ដែលខ្ឡះតែងតែឆ្ងល់ដូចក្នុងបទចំរៀង
នេះអែងថា ម៉េចបានមានសង្រ្កាម ម៉េចក៏ពួកគេមិនអាចរស់បានស្រួល
លើភពផែនដីនេះអោយបានប្រហាក់ប្រហែលគ្នា ហើយទាំងអស់គ្នាជាមិត្ត
នឺងគ្នាទៅ ។​ សំរែកសំណួរចុងក្រោយនៃបទនេះថា Can some one tell us
why we cannot just be friends ? គួរតែបានលឺរំពងពេញពិភពលោក !!!

អរគុណ ហនុមាន តែងតែមកលេងប្លកខ្ញុំ និងរាល់វិចារចំណាប់អារម្មណ៍ផងដែរ។
ពូកែវោហាកំប្លែងបានសើចដូច្នោះ ពីកម្លោះបែបស្រីៗរោមដូចស្ករតាំងម៉ែហើយ😀😀😀 ។

3. ហនុមាន - 15/10/2009

អរគុណ ឆាយ៉ា បានសសើរដល់ខ្ញុំ ចុះអាលូវមិនទាន់ហួសពេលឯណា នៅកម្លោះអាដែលហ្នឹង គេចោមរោមមែន មិនមែនមានន័យថាគេស្រឡាញ់ឯណា គេនាំគ្នាចោមរោមប្រើហ្នឹង​!😀

ត្រូវហើយឆាយ៉ា ចំរៀងហ្នឹងមានន័យហើយថែមទាំងកំសត់ទៀតផង ខ្ញុំអត់ហ៊ានស្រៀកច្រៀងដូចឆាយ៉ាទេ ខ្លាចយាយៗនៅក្បែរទូរសព្ទ ហៅបូលីស ដល់ពេលគេចាប់ដាក់គុក រិតតែស្រៀកជាងហ្នឹងទៅទៀត ក៏មិនដឹង !😀

achharia - 16/10/2009

បើគេចោមរោមចង់ប្រើ បំរើគេម្តងម្នាក់យកបុណ្យទៅណា៎ ហនុមាន😀

ហនុមាន - 16/10/2009

ហេ ហេ បុណ្យយកមិនអត់ទេ អាលូវហ៊ារតាមជើងខោហើយ ឆាយ៉ា ចង់យកខ្លះទេ ? ថាបើចង់យក៍ខ្ញុំផ្ញើរអោយតាមកន្លែងខ្ញុំធ្វើការ FedEx Express អោយ !😀

achharia - 16/10/2009

ហនុមាន ចិត្តទូលាយណាស់ដែរតើ ។ ប្រហែលនៅចំសំបុកបុណ្យហើយមើលទៅ ហេសហេ៎!😀

ហនុមាន - 17/10/2009

មិនមែនចំទេ គឹនៅក្នុងហ្នឹងតែម្តង !😀

achharia - 17/10/2009

អញ្ចឹង​មិនថប់ដង្ហើមម្តងៗទេឬអី ?
តែមិនស្រួលបុណ្យជាប់តាមជើងធ្មេញទៀតហ្ន៎😀

ហនុមាន - 17/10/2009

ហេ ហេ អត់អីទេ ហនុមានមានអ្នកគ្រូពេទ្យធ្មេញ ក្រមុំអ្នកថែរក្សា !😀

achharia - 17/10/2009

សំណាងហើយបើដូច្នោះ ! ហាសហា៎!😀

4. ទឹម បឿន - 16/10/2009

ពីរោះ​ហើយ​មានន័យ​ទៀត

5. ទឹម បឿន - 16/10/2009
6. achharia - 16/10/2009

សូមអរគុណ បឿន ដែលបានឈៀងមកលេងប្លកខ្ញុំជាថ្មី
និងចំពោះ URL ផងដែរ ​(វាមិនដូចខាងNing.com សោះ ដែលអាច
បោះជារូបរឺមេឌីយ៉ានានា តបគ្នា បង្ហាញគ្នាបានឃើញនៅនឹងមុខបាន) ។

7. ទឹម បឿន - 17/10/2009

ខ្ញុំ​គិត​ថា​អាច​ដាក់​បាន ខ្ញុំ​សាក​ម្ដង​ទៀត

8. ទឹម បឿន - 17/10/2009

គឺ​បាន​មែន គ្រាន់តែ​កូពី​លីង​វា​មក​ដាក់

achharia - 17/10/2009
9. achharia - 17/10/2009

អូ៎! បានមែនតើ បឿន ។ អរគុណ បឿន ច្រើនដែលបានធ្វើបង្ហាញ ចុះរូបភាពនិង
ហ្វ្លាស បានដូចគ្នាដែរទេត្រង់កន្លែងតបគ្នានេះ ? បើអាច ដាក់រូបមួយ និង swf
មួយសាកអោយខ្ញុំមើលផង។ អរគុណ !

10. ហនុមាន - 17/10/2009

ជួយបង្រៀនផងបានដែររ៉េ ឆាយ៉ា អារបៀបដាក់ វីឌីអូហ្នឹង ? ខ្ញុំប្រើ វើតប្រេស free មើលទៅដាកបានអត់ ?

achharia - 17/10/2009

ធ្វើតាមតែ បឿន ប្រាប់ហ្នឹង ។ ចម្លងយកតែ URL ពីក្នុង របារអាស័យដ្ឋាន
ទំព័រដែលនៅខាងលើ ត្រង់ http://www.youtube.com/— ពីខាង
YouTube មកផ្ទេរ(paste) ដាក់ក្នុងកន្លែងសរសេរ message រួចហើយ
រួចចុច say it! ទៅវា embed មកខ្លួនវាហើយ ។ មិនបាច់ខំសរសេរ បង្កប់
បំផុស រឺ embed អីទេ ។

ហនុមាន - 17/10/2009

អរគុណ ចាំខ្ញុំសាកមើលក្រែងលោបាន ចាំជួយមើលផង បាទ !

11. ហនុមាន - 17/10/2009

អរគុណហើយចាំខ្ញុំយកទៅសាកដាក់ប្លក ខ្ញុំមើល ក្រែងលោបាន អរគុណឆាយ៉ា !

achharia - 17/10/2009

គឺលោក ទឹម បឿន (ប្រហែលជាប់សាច់ញាតិ Tim Berners-Lee ហើយ
មើលទៅ 😀 ) បានប្រាប់ខ្ញុំថ្ងៃនេះអែង ។

12. ហនុមាន - 17/10/2009

ចុមកណ្តុមឆែប ចាប់កង្កែប ក្នុងចង្កា ចាប់ឆាជាមួយខ្ញី ប្រពន្ធវាយប្តី ហើមមុខហើមមាត់ !😀 ដាក់បានតើឆាយ៉ា សាកហើយ មានអីដាក់បានក្នុងប្លកខ្ញុំ អរគុណ ដល់ឆាយ៉ា នឹង បឿន ច្រើន !

13. achharia - 17/10/2009

ខឹនហ្ក្រេយថើលេយសិនស៍!😀😀😀

14. peehs07 - 25/10/2009

ចំរៀងអីច្រើនម្លេះ អត់ដែលចេះច្រៀងសោះ។ ឥឡូវនេះនៅប៉ុសខ្ញុំមានយក
រឿងលោកស្រីមួរសុខហួរ និងសម្តេចហ៊ុន សែន មកបកស្រាយ សូមជួយ
បញ្ចេញមតិ ខ្ញុំបានបញ្ចេញរួចហើយ!

http://kapsystem.wordpress.com

15. achharia - 25/10/2009

អរគុណ peehs07 ច្រើនហើយបានឈៀងមកប្រាប់ខ្ញុំពីរឿងនោះ។
យោបល់ មតិ ? ខ្ញុំហាក់ដូចជាដឹងមុនបាត់ហើយថា អ្នកខាងបក្សប្រឆាំង
មានមតិកាន់ជើងតែខាងលោកស្រី ដែលភាគច្រើនក៏ឃើញនៅតែតាម
អ៊ិនធ័រនែតនេះអែង អ្នកខាងមិនប្រឆាំងមុខជាគាំទ្រខាងលោកប្រុសហើយ
គេក៏មិនសូវឃើញមកកោកកាកដាក់តាមអ៊ិនធ័រនែតនេះដែរ ។
វិភាគ ? មុខតែដូច្នេះ គង់តែដូច្នោះ ប្រហែលយ៉ាងនេះ គិតថាយ៉ាងនោះ
ថែមថយតាមតែនិន្នាការបស់ខ្លូន អូសហេតុផលតែពីខាងក្រុមខ្លួន
គូកនខ្ឡួនមកនិយាយ នរណាមិនយល់ដូចខ្លួនគឺខុសទាំងអស់ ។
បើពូកែវិភាគ មិនមែនខ្មែរស្លាប់បានដល់រាប់លានទាន់ទេ អុ្នកជើងវិភាគ
អស់នោះ ថាតាមទាយតាមយល់តាមតែពីក្រោយព្រឹត្តិការណ៍ ហើយ
ស្រួលមិនស្រួលនៅផ្សំលួចចាក់ចេកចាក់ស្ករអោយខ្មែរឈ្លោះគ្នា
ជាបន្តទៀតផង ។
អរគុណ peehs07 ដែលខ្វាយខ្វល់តាមដានព្រឹត្តិការណ៍សំខាន់ៗធំៗ
ទាំងក្នុងនិងក្រៅស្រុកដែលទាក់ទងដល់សង្គមខ្មែរយើងមកចែកគ្នាដឹង ។
សូមបានជោគជ័យនិងបោះជំហ៊ានបានត្រូវដោយសុវត្ថិភាពជាបន្តបន្ទាប់ ។
.

16. ហនុមាន - 26/10/2009

ម្ចាស់ផ្ទះ នៅទេ បាត់មុខ បាត់ម៉ាត់​យូរ ឃើញតែស្រម៉ោល អត់អីទេឬ ? ខ្ញុំអត់មានការអីទេ គ្រាន់តែ ឆ្លៀយចូលអើត ម៉ាភ្លែត មុនទៅចងគោ !

17. achharia - 27/10/2009

អូ៎! មកចូលមក៎ ! ចេកនិងពងមាន់ មិនខ្វះទេបកខ្លួនអែងចុះ ហិហិ!
ខ្ញុំនៅទីនេះតែរហូតតើ ហើយបានសុខសប្បាយជាធម្មតាដែរ ។
ចុះ ហនុមាន វិញ ? ថ្ងៃនេះបានម្ហូបអី ? សុខរឺក៏សប្បាយដែរទេ?
ខ្ញុំគ្រាន់តែសំងំៗយកកំលាំងបន្តិច មើលគេមើលអែងស្ដាប់គេស្ដាប់អែង
ផង តើគេចូលចិត្តនិយាយគ្នារឿងអីខ្លះនៅខាងវើតប្រែសនេះ ។
អរគុណ ហនុមាន ច្រើនបានឆ្លៀតមកអើតមើលខ្ញុំម្តងៗ ខំអីស្ងាត់
ដូចចោរលួចសេះ ធ្លាក់ម្ជុលមួយក៏លឺសូរដែរ ។ បើមិនយល់ទាស់ទេ
ខ្ញុំចង់អោយ ហនុមាន ទៅសង់វិឡា​មួយនៅ ភូមិសប្បាយៗ ព្រោះខ្ញុំ
ឧស្សហ៍ទៅលេងអុកនៅទីនោះ ។ អីឡូវមាន នារីម្នាក់ឈ្មោះនារី
ទើបទៅដល់ទីនោះដែរ អូ៎ពូកែ photoshop មិនណយទេ បើបានបង្ហាញ
ថ្វីដៃគ្នា បំពេញចន្លោះខ្វះខាតគ្នាទៅវិញទៅមកជាមួយ ហនុមាន
ខ្ញុំថាមុខជាបានគំរូល្អៗ រឹតតែល្អ សំរាប់រំលែកចំណេះដល់គ្នាមិនខានទេ។

នេះជាផ្លូវទៅភូមិ សប្បាយៗ ដែលមានខ្ញុំធ្វើមេភូមិណៅទីនោះគឺនៅជាប់ភូមិទស្សនៈស្ត្រីនោះដែរ។
.

18. ហនុមាន - 27/10/2009

ជំរាប សួរ ឆាយ៉ា

អូ អាចឹងទេអី ស្មានតែបាត់មុខ យូរ មានធុរះចាំបាច់អី ឬ ក៏ ឈឺស្កាត់អី មិត្តភ័ក្រ តែងតែឆែក នៅ សន្តិសុខ ក្តីសុខសប្បាយអាចឹងហើយ មែនទេ ? ។ អរគុណ ខ្ញុំបានទៅអើត ទៅដល់ផ្ទះមេភូមិដែរតើ មានអី ផ្ទះមេភូមិល្អ ហើយសាកសម ខ្ញុំមិនទាន់ហ៊ាន ចូលនៅឡើយទេ គ្រាន់តែដើរអើត តាមបង្អួច មើលនាយមើលអាយ បើចូលភ្លាមៗ ខ្លាចឆ្កែហែក ម្លោះហើយ គ្រាន់តែដើរក្រវែលៗ មួយជុំ ពីរជុំ សិន ចាំដឹងនឹងមានការកក់ក្តៅ លោតចូលតែម្តង ។ អរគុណដែលបានអញ្ជើញខ្ញុំទៅចូលលេងនៅភូមិសប្បាយ ( និយាយភូមិសប្បាយអាចឹង ដូចជាអៀនៗអាមេចទេខ្ញុំ !😀 ) ព្រោះស្រុកខ្ញុំ តែនិយាយតែ​ភូមិសប្បាយហ្នឹង មានតែ កន្លែងមួយហ្នឹងឯង ឆាយ៉ា ដឹងថាខ្ញុំចង់និយាយពីអីហើយ មែនទេ ?😀

19. achharia - 27/10/2009

.
ប៉ុន្តែនោះ សប្បាយៗ ដល់ទៅពីរដងណា៎ ។ សប្បាយៗ ពីរដងនោះមានន័យ
ថាតាមសំរួល មិនបាច់កាឆុងកាឆាំងប្រញេបប្រញាប់អីទេ មិនបង្ខំដែរទេ
ដូចសានាព្រះពុទ្ធដែរ អ្នកណាចង់ទៅនៅទៅលេងក៏បាន មិនសប្បាយ
បកមកវិញតាមចិត្ត មិនបិតទ្វារ មិនលក់សំបុត្រទេ ។ មិនទាន់មាននរណា
នាំប្រូកប្រាជរឿងនយោបាយនយោបោកអីទេ មានតែចំរៀង រូប និងវីឌីអូ
ខ្លះៗនៅឡើយ ដែលធ្វើអោយខ្ញុំនឹកឃើញដល់ហនុមានក៏អាចដាក់បង្ហាញ
ស្នាដៃនៅទីនោះបានខ្លះដែរ ។ មិនអីទេស្ទាបស្ទង់សិនក៏បាន តាមសំរួលចុះ។
អ្នកភូមិក៏នៅមានតិចតួចនៅលើយ ដីនៅទំនេរច្រើន ខ្ញុំមិនបានប្រកាស
ចែកសំបុត្តហៅគ្នាទេ មិនសូវស្គាល់គេច្រើនផង នឹកថាអ្នកដែលចង់ទៅនៅ
ដោយខ្លូនគេនោះទើបគេនៅបានសប្បាយបានប្រយោជន៍ដូចគេចង់ ។
សូមអរគុណ ហនុមាន ជាថ្មីបានតបមកខ្ញុំនិងនឹកនាពីសុខទុក្ខរបស់ខ្ញុំផង
ដែរ ។​😀

20. ហនុមាន - 28/10/2009

អរគុណ ឆាយ៉ា

ដែលបានអញ្ជើញ ខ្ញុំទៅលេងភូមិសប្បាយ ។ ឆាយ៉ា មានប្រសាសន៍ហ្នឹងត្រូវហើយ យើងមិនអាចបង្ខំគេបានទេ បើអ្នកខ្លះមានការចាប់អារម្មណ៍ នឹងពេលវេលា កំណត់អោយ នោះគេប្រាកដជា ចូលញឹកមិនខាន ។​អរគុណ ដល់ការនឹកនា មកដល់ខ្ញុំដែរ ហើយ ដែលឆ្លៀតពេល ចូលលេងនឹងខ្ញុំជាញឹកញាប់ ដែរ ។ ខ្ញុំសូមអរគុណ នឹងសង្ឃឹមថា ឆាយ៉ា នឹងដាក់មេរៀន​ល្អ ថែមទៀត ។ អរគុណ

21. achharia - 29/10/2009

អរគុណ ហនុមាន វិញច្រើនដែរដែលឧស្សាហ៍មកលេងប្លកខ្ញុំញឹក
ញាប់ជាងគេបំផុត ។ សូម ហនុមាន បានសុខនិងសប្បាយ ហើយ
មានសុវត្ថិភាពរាល់ពេល រាល់វេលា និងរាលតែ់ដងផងដែរ ។😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: