រូបពព្រើក (Glittering Image) (ត១) 03/11/2009
Posted by achharia in កំសាន្តកំប្លែង, CSS.trackback
អបអរសាទរទិវាបុណ្យអុំទូក អកអំបុក សំពះព្រះខែ !
នេះជាការសាកល្បងបន្ត ក្នុងការបំព្រើករូប
អបអរសាទរទិវាបុណ្យអុំទូក អកអំបុក សំពះព្រះខែ !
នេះជាការសាកល្បងបន្ត ក្នុងការបំព្រើករូប
ភ្ញៀវ លើ ចូលដណ្ដឺងអូនទៅ (ខ្មែរ សៀម) | |
ភ្ញៀវ លើ រូបកំរើក ១៨កក្កដា២០២០ |
អូ មានអី ឡូយដែរតើ ជាពិសេស រូបលើគេ មើលភ្លាម បះភ្លែតតាហ្មង (បះសក់) ខ្ញុំបើមានអ្នកចែវទូករបៀបហ្នឹង ខំចែវមិនអោយចេញគេរ៉េ ទោះជាត្រូវធ្លាក់ទឹកយ៉ាងណាក៏ដោយ 😀 អរគុណដែលបានចែកចាយ ឆាយ៉ា ។
ហេសហេ៎ ហនុមាន ! បើថាបះកន្ទុយដែរថាទៅ មានទៅច្អី! 😀
អោយតែនៅបះ គឺសុខភាពនៅល្អមាំទាំហើយ តែអត់
បះវីរវរហើយ ហិះ!ហិះ!ហិះ!
ខ្ញុំរៀនធ្វើទេ ទើបតែបានប៉ុណ្ណឹងអែង ។ អរគុណ ហនុមាន ណាស់
មិនដែលដើរចោលខ្ញុំយូរទេ គ្រាន់បានកំប្លែងសើចលេងជាមួយគ្នា
មួយម៉ាត់មួយកផង ។ រកទូកបានអុំនឹកគេហើយនៅ ?
ហេ ហេ រកបានឯណាបើមិនទាន់មានលុយ ណាមួយរាងឯងមិនសូវបស្វែល ដូចគេ ដូចឯង ស្រីៗចេះតែខ្លាចហ្នឹងណា 😀 និយាយពី បះៗហ្នឹង សុខភាពមិនសូវល្អរ៉េ អាបះឯងៗអាហ្នឹងគ្រោះថ្នាក់អាយូសហើយ ក្តៅមុខក្តៅមាត៉ ក្រុនម៉ាភ្លែតហ្នឹង ! 😀
ត្រូវហើយ យើងជាសិល្បះករ មិនអាចដើរចោលគ្នាបានរ៉េ ចូលទៅចូលមកគ្រាន់រៀនពីគ្នាទៅវិញ ទៅមក យូរៗ សន្សំវិជ្ជាទៅ គង់អាចជួយ បងប្អូនខេម៉ារា បាន មិនខានរ៉េ ទោះបីយើងនៅដល់ជើងមេឃក៏ដោយ មែនរ៉េ ? ការលេងសើច របស់ ខ្ញុំ សង្ឃឹមថា ឆាយ៉ា មិន ប្រកាន់រ៉េ ហនុមាន ខ្ញុំតែប៉ណ្ណឹងទៅហើយ ! 😀
.
.
អូ៎! ហនុមាន ! រឿងលេងសើចនេះ វាក៏ជាគូនឹងសេចក្តីសុខសប្បាយ
ហ្នឹងដែរ ។ គ្មានរណាបានសុខហើយសប្បាយផងដោយមិនបានលេង
កំសាន្តហើយបានសើចផងនោះទេ ។ ខ្ញុំរកនឹកមិនឃើញទេ ថាជាជិវិត
ធឺណាដែលគ្មានសំនើចនោះ ។ លេងទៅ សើចទៅ សប្បាយទៅ កុំទៅ
កីអ៊ិត 😀 សើចច្រើនចំរើនអាយុ ! អោយវាជួយទាញសរសៃមុខបាន
នៅញញឹមជាប់ ស្រស់ស្អាតឆាប់រកគូស្រករបានផងបើពិតជាមិនទាន់
មាន ! 😀
.
.
ខ្ញុំខ្លាចទៅវិញរ៉េ ក្រែងលោសើចជ្រុលទៅ មុខកាន់តែតឹងឡើងៗ គ្រាប់ភ្នែក ផ្ទុះចេញក្រៅមិនវ័ទៅហើយអីហ្នឹង ? 😀
អ្នកដែលមានទឹកមុខញញឹមជាប់ ដូចមុខនៅប្រាសាទបាយ័ន្តជាដើម
ច្រើនតែជាអ្នកមានសំណាងល្អនិងបានល្បីល្បាញផងដែរ ។
មុខ ហនុមាន មើលទៅញញឹមជាប់ដែរតើ អញ្ចឹងងបានល្បីពេញម៉ា
វើដប្រែសនេះ 😀
សំណាងល្អឯណា មិនទាន់ដល់ផងហ្នឹង អត់ទាន់ឃើញផង ! 😀 ហេ ហេ ល្បីអីខ្ញុំមិនចង់ល្បីទេ ខ្លាចល្បីពេក គេថតដាក់ទូរទស្សន៍ CTN ឬ ក៏ ទទក ងាប់ប៉ាដោយ គ្រាន់តែចុះពីកប៉ាល់ហោះភ្លាម យាយៗ ដេញរត់ហុយដីត្រលោម 😀
អរគុណ ហនុមាន បាននាំខ្ញុំចូលទៅក្នុង Filter Gallery របស់ Photoshop


ដែលបានទៅរកឃើញ Film Grain ក្នុងការបំព្រើករូបដោយកូនចំណុចទូចៗ
មិនពិបាកប្រើ brush រឺ Paint bucket ដើម្បីពង្រាយកូនចំណុចព្រើកៗទេ។
ហើយដើម្បីអោយកូនចំណុចមានទីតាំងខុសៗគ្នា គ្រាន់តែដូរចំនូនគ្រាប់
រឺត្រលប់តែស្រទាប់ដែលមានកូនចំណុចនោះក៏បានបើវាមានរាងដដែល
ពេលត្រលប់រួច ដូចនៅក្នុងរ៉ាមរូបខាងក្រោមនេះជាដើម ៖
អូ ប្រសើរណាស់ឆាយ៉ា ការរិះគន់ របស់ ឆាយ៉ា សន្មត់ថាឆាយ៉ា មិនល្ងង់ដូចខ្លួនបានថានោះរ៉េ មែនរ៉េ ? សូមជួយអបអរក្នុងសេចក្តីស្វែងរកនៅពន្លឺថ្មី ! Superb job !
.
សូម ហនុមាន កុំយល់ថាជាការរិះគន់របស់ខ្ញុំអី ព្រោះខ្ញុំមិនជាអ្នកឧស្សហ៍
ប៉ុន្មានទេ គឺចូលចិត្តខ្ជិលណាស់អោយតែមានវីធីងាយជាង ខ្ញុំយកអាងាយ
ជាងនោះហើយ ។ ឃើញនៅតាមទំព៏រ ខ្មែរខំម៉ិន ជាដើម គេបំព្រើករូបចែក
អោយយកប្រើហ្វ្រ៊ីៗច្រើនណាស់ ម្ល៉ោះហើយខ្ញុំមិនជឿថាពួកអ្នកធ្វើរូបពព្រើក
ទាំងនោះប្រើ brush រឺ់ប្រើ paint bucket អង្គុយបំព្រើករូបទេ ព្រោះខ្ញុំបាន
សាកហើយ ទំរាំតែបានមួយៗ យូរហើយគួរអោយអស់សំណើចខ្លូនអែងផង
គិតថានឹងមុខតែមានវិធីងាយជាងហ្នឹង ។ អីឡូវបានឃើញមែនហើយ !
ក៏ព្រោះតែ ហនុមាន បានប្រាបខ្ញុំ់ពី Filter នោះដែរ ។ ទោះបីវាគ្រាន់តែជា
ការបានត្រឹមតែល្អមើល មិនល្អក្នុងហោប៉ៅ មិនល្អក្នុងក្រពះយ៉ាងណាក៏
ដោយ យ៉ាងហោចក៏ខ្ញុំបានអស់ឆ្ងល់ដែរថាគេធ្វើវាបានដោយរបៀបណា
ហើយវាជាហុប៊ីរបស់ខ្ញុំកំដរជីវិតផង ។ ជាពិសេស សូមអរគុណ ហនុមាន
ដែលបានជួយគាំទ្រនឹងលើកទឹកចិត្តខ្ញុំក្នុងការរចនារូបអេឡិកត្រូនិកនេះ ។
.
បាទ មិនអីរ៉េ បើខ្ញុំជាមនុស្សចិត្តអាក្រក់ ខ្ញុំមិនដាក់របៀប ប្រើប្រាស់ Photoshop រ៉េ ។ ខ្ញុំខិតខំ ក៏ព្រោះតែខ្មែរ បើគិតជាលុយកាក់នោះ ខ្ញុំមិនដែលគិតរ៉េ ខ្ញុំចង់អោយ ប្អូនៗចេះ ព្រោះខ្ញុំគ្មាន កូន ចៅ អី គ្រាន់បង្រៀនរ៉េ មានបងប្អូនវើតប្រេស គ្រាន់ដាក់ចែកគ្នារៀនទៅ បើអ្នកណា ចង់រៀន គឺរៀន ខ្ញុំមិនគិតដល់លុយកាក់អីរ៉េ អោយតែម្នាក់ៗ បានចេះ បានដឹង នោះ ខ្ញុំអរដូចឆ្កែឃើញអាចម៍អាចឹង ! ( សុំទោស ប្រើពាក្យ មិនគម្បីនៅក្នុង ផ្ទះ របស់ឆាយ៉ា ) ។ សូមឆាយ៉ា កុំបារម្ភអី ការជួយគ្នាទៅវិញទៅមក ជាភារះកិច្ចរបស់ខ្ញុំ ដែលមិនអាច ប្រកែកបាន ។
ថ្អៃនេះ ខ្ញុំរៀនពីឆាយ៉ា ថ្ងៃស្អែក ឆាយ៉ា រៀនពីខ្ញុំ ចេះតែចែកគ្នរៀនទៅ មានទៅ ទើសខុសអី មែនរ៉េ ?
សូមជួយអបអរ បើខ្ញុំអាចជួយ ឆាយ៉ា នៅប្រការណាមួយដែលទាក់ទងនឹង Photoshop សូមអញ្ជើញ ប្រាប់អោយខ្ញុំដឹងផង ។
.
មានទឹកចិត្តនិងសទ្ធាជ្រះថ្លាដូច ហនុមាន បានបុណ្យមិនតិចទេ ។
សូមអោយកុសលផលបុណ្យនិងអំពើល្អដែល ហនុមាន បានសន្សំ
និងធ្វើទាំងឡាយ ជួយតាមថែរក្សាបីបាច់ ហនុមាន អោយបានជួប
តែសេចក្តីសុខសេចក្តីចំរើន បានសប្បាយរីករាយមានសេរីសួស្ដី
ក្នុងជីវិតកុំបីខានឡើយ !
.
បាទ សាធុ សាធុ សូមអរគុណ ។ សូមឆាយ៉ា បានទទួល នៅពរទាំងនោះផងដែរ ! អរគុណច្រើន បាទ !
ហេស ធ្វើអោយខូចអារម្មណ៌អស់ហ្នង ស្អាតនឹងក្បាលជង្គង់ហ្នឹងផង ! 😀
.
សួស្ដីហនុមាន
ត្រង់ក្បាលជង្គង់សចាំងមិនច្បាស់និងប្រអប់ដៃដល់ចុងម្រាមដៃ
ជាកន្លែងដែលគួររិះគន់ខ្ឡះ តាមខ្ញុំមើលដៃរាងធំគ្រមាំងបន្តិច ។
គំនូរដែលបានថ្លៃច្រើន គឺគ្មានកន្លែងណាគូរបន្លំរឺថាមិនសំរិតសំរាំង
ទេ ត្រង់ទឹកហូរក៏ដូចមិនសូវទំនងខ្លះដែរ ។ ខ្ញុំមិនពូកែគួរទេ តែដឹងថា
រូបណាគូរបានល្អ ណាគូរមិនផ្ចិតផ្ចង់ ។ កុំខកចិត្តអី ហនុមាន
រូបដំបូងនៅខាងលើបង្អស់នោះ នៅឃើញក្បាលជង្គង់ដដែលតើ 😀
ហេសហេ៎! ឆ្ងាញ់ត្រង់ក្បាលជង្កង់មើលតែជើងមាន់អាំងបាយដំណើប។
អរគុណ ហនុមាន បានមកអើតខ្ញុំមិនដែលដាច់ ។
.