jump to navigation

រូបពព្រើក (Glittering Image) (ត១) 03/11/2009

Posted by achharia in កំសាន្តកំប្លែង, CSS.
trackback
 

 

អបអរសាទរទិវាបុណ្យអុំទូក អកអំបុក សំពះព្រះខែ !

 


 


នេះជាការសាកល្បងបន្ត ក្នុងការបំព្រើករូប
 

 


មតិ»

1. ហនុមាន - 03/11/2009

អូ មានអី ឡូយដែរ​តើ ជាពិសេស រូបលើគេ មើលភ្លាម បះភ្លែតតាហ្មង (បះសក់) ខ្ញុំបើមានអ្នកចែវទូករបៀបហ្នឹង ខំចែវមិនអោយចេញគេរ៉េ ទោះជាត្រូវធ្លាក់ទឹកយ៉ាងណាក៏ដោយ😀 អរគុណដែលបានចែកចាយ ឆាយ៉ា ។

2. achharia - 03/11/2009

ហេសហេ៎ ហនុមាន ! បើថាបះកន្ទុយដែរថាទៅ មានទៅច្អី!😀
អោយតែនៅបះ គឺសុខភាពនៅល្អមាំទាំហើយ តែអត់
បះវីរវរហើយ ហិះ!ហិះ!ហិះ!
ខ្ញុំរៀនធ្វើទេ ទើបតែបានប៉ុណ្ណឹងអែង ។ អរគុណ ហនុមាន ណាស់
មិនដែលដើរចោលខ្ញុំយូរទេ គ្រាន់បានកំប្លែងសើចលេងជាមួយគ្នា
មួយម៉ាត់មួយកផង ។ រកទូកបានអុំនឹកគេហើយនៅ ?

3. ហនុមាន - 03/11/2009

ហេ ហេ រកបានឯណាបើមិនទាន់មានលុយ ណាមួយរាងឯងមិនសូវបស្វែល ដូចគេ ដូចឯង ស្រីៗចេះតែខ្លាចហ្នឹងណា😀 និយាយពី បះៗហ្នឹង សុខភាពមិនសូវល្អរ៉េ អាបះឯងៗអាហ្នឹងគ្រោះថ្នាក់អាយូសហើយ ក្តៅមុខក្តៅមាត៉ ក្រុនម៉ាភ្លែតហ្នឹង !😀

ត្រូវហើយ យើងជាសិល្បះករ មិនអាចដើរចោលគ្នាបានរ៉េ ចូលទៅចូលមកគ្រាន់រៀនពីគ្នាទៅវិញ ទៅមក យូរៗ សន្សំវិជ្ជាទៅ គង់អាចជួយ បងប្អូនខេម៉ារា បាន មិនខានរ៉េ ទោះបីយើងនៅដល់ជើងមេឃក៏ដោយ មែនរ៉េ ? ការលេងសើច របស់ ខ្ញុំ សង្ឃឹមថា ឆាយ៉ា មិន ប្រកាន់រ៉េ ហនុមាន ខ្ញុំ​តែ​ប៉ណ្ណឹងទៅហើយ !😀

4. achharia - 03/11/2009

.
.
អូ៎! ហនុមាន ! រឿងលេងសើចនេះ វាក៏ជាគូនឹងសេចក្តីសុខសប្បាយ
ហ្នឹងដែរ ។ គ្មានរណាបានសុខហើយសប្បាយផងដោយមិនបានលេង
កំសាន្តហើយបានសើចផងនោះទេ ។ ខ្ញុំរកនឹកមិនឃើញទេ ថាជាជិវិត
ធឺណាដែលគ្មានសំនើចនោះ ។ លេងទៅ សើចទៅ សប្បាយទៅ កុំទៅ
កីអ៊ិត😀 សើចច្រើនចំរើនអាយុ ! អោយវាជួយទាញសរសៃមុខបាន
នៅញញឹមជាប់ ស្រស់ស្អាតឆាប់រកគូស្រករបានផងបើពិតជាមិនទាន់
មាន !😀
.
.

5. ហនុមាន - 04/11/2009

ខ្ញុំខ្លាចទៅវិញរ៉េ ក្រែងលោសើចជ្រុលទៅ មុខកាន់តែតឹងឡើងៗ គ្រាប់ភ្នែក ផ្ទុះចេញក្រៅមិនវ័ទៅហើយអីហ្នឹង ?😀

6. achharia - 04/11/2009

អ្នកដែលមានទឹកមុខញញឹមជាប់ ដូចមុខនៅប្រាសាទបាយ័ន្តជាដើម
ច្រើនតែជាអ្នកមានសំណាងល្អនិងបានល្បីល្បាញផងដែរ ។
មុខ ហនុមាន មើលទៅញញឹមជាប់ដែរតើ អញ្ចឹងងបានល្បីពេញម៉ា
វើដប្រែសនេះ😀

7. ហនុមាន - 04/11/2009

សំណាងល្អឯណា មិនទាន់ដល់ផងហ្នឹង អត់ទាន់ឃើញផង !😀 ហេ ហេ ល្បីអីខ្ញុំមិនចង់ល្បីទេ ខ្លាចល្បីពេក គេថតដាក់ទូរទស្សន៍ CTN ឬ ក៏ ទទក ងាប់ប៉ាដោយ គ្រាន់តែចុះពីកប៉ាល់ហោះភ្លាម យាយៗ ដេញរត់ហុយដីត្រលោម😀

8. achharia - 05/11/2009

 

អរគុណ ហនុមាន​ បាននាំខ្ញុំចូលទៅក្នុង Filter Gallery របស់ Photoshop
ដែលបានទៅរកឃើញ Film Grain ក្នុងការបំព្រើករូបដោយកូនចំណុចទូចៗ
មិនពិបាកប្រើ brush រឺ Paint bucket ដើម្បីពង្រាយកូនចំណុចព្រើកៗទេ។
ហើយដើម្បីអោយកូនចំណុចមានទីតាំងខុសៗគ្នា គ្រាន់តែដូរចំនូនគ្រាប់
រឺត្រលប់តែស្រទាប់ដែលមានកូនចំណុចនោះក៏បានបើវាមានរាងដដែល
ពេលត្រលប់រួច ដូចនៅក្នុងរ៉ាមរូបខាងក្រោមនេះជាដើម ៖

 


 


9. ហនុមាន - 05/11/2009

អូ ប្រសើរណាស់ឆាយ៉ា ការរិះគន់ របស់ ឆាយ៉ា សន្មត់ថាឆាយ៉ា មិនល្ងង់ដូចខ្លួនបានថានោះរ៉េ មែនរ៉េ ? សូមជួយអបអរក្នុងសេចក្តីស្វែងរកនៅពន្លឺថ្មី ! Superb job !

10. achharia - 05/11/2009

.
សូម ហនុមាន កុំយល់ថាជាការរិះគន់របស់ខ្ញុំអី ព្រោះខ្ញុំមិនជាអ្នកឧស្សហ៍
ប៉ុន្មានទេ គឺចូលចិត្តខ្ជិលណាស់អោយតែមានវីធីងាយជាង ខ្ញុំយកអាងាយ
ជាងនោះហើយ ។ ឃើញនៅតាមទំព៏រ ខ្មែរខំម៉ិន ជាដើម គេបំព្រើករូបចែក
អោយយកប្រើហ្វ្រ៊ីៗច្រើនណាស់ ម្ល៉ោះហើយខ្ញុំមិនជឿថាពួកអ្នកធ្វើរូបពព្រើក
ទាំងនោះប្រើ brush រឺ់ប្រើ paint bucket អង្គុយបំព្រើករូបទេ ព្រោះខ្ញុំបាន
សាកហើយ ទំរាំតែបានមួយៗ យូរហើយគួរអោយអស់សំណើចខ្លូនអែងផង
គិតថានឹងមុខតែមានវិធីងាយជាងហ្នឹង ។ អីឡូវបានឃើញមែនហើយ !
ក៏ព្រោះតែ ហនុមាន បានប្រាបខ្ញុំ់ពី Filter នោះដែរ ។ ទោះបីវាគ្រាន់តែជា
ការបានត្រឹមតែល្អមើល មិនល្អក្នុងហោប៉ៅ មិនល្អក្នុងក្រពះយ៉ាងណាក៏
ដោយ យ៉ាងហោចក៏ខ្ញុំបានអស់ឆ្ងល់ដែរថាគេធ្វើវាបានដោយរបៀបណា
ហើយវាជាហុប៊ីរបស់ខ្ញុំកំដរជីវិតផង ។ ជាពិសេស សូមអរគុណ ហនុមាន
ដែលបានជួយគាំទ្រនឹងលើកទឹកចិត្តខ្ញុំក្នុងការរចនារូបអេឡិកត្រូនិកនេះ ។

.

11. ហនុមាន - 05/11/2009

បាទ មិនអីរ៉េ បើខ្ញុំជាមនុស្សចិត្តអាក្រក់ ខ្ញុំមិនដាក់របៀប ប្រើប្រាស់ Photoshop រ៉េ ។ ខ្ញុំខិតខំ ក៏ព្រោះតែខ្មែរ បើគិតជាលុយកាក់នោះ ខ្ញុំមិនដែលគិតរ៉េ ខ្ញុំចង់អោយ ប្អូនៗចេះ ព្រោះខ្ញុំគ្មាន កូន ចៅ អី គ្រាន់បង្រៀនរ៉េ មានបងប្អូនវើតប្រេស គ្រាន់ដាក់ចែកគ្នារៀនទៅ បើអ្នកណា ចង់រៀន គឺរៀន ខ្ញុំមិនគិតដល់លុយកាក់អីរ៉េ អោយតែម្នាក់ៗ បានចេះ បានដឹង នោះ ខ្ញុំអរដូចឆ្កែឃើញអាចម៍អាចឹង ! ( សុំទោស ប្រើពាក្យ មិនគម្បី​នៅក្នុង ផ្ទះ របស់ឆាយ៉ា ) ។ សូមឆាយ៉ា កុំបារម្ភអី ការជួយគ្នាទៅវិញទៅមក ជាភារះកិច្ចរបស់ខ្ញុំ ដែលមិនអាច ប្រកែកបាន ។

ថ្អៃនេះ ខ្ញុំរៀនពី​ឆាយ៉ា ថ្ងៃស្អែក ឆាយ៉ា រៀនពីខ្ញុំ ចេះតែចែកគ្នរៀនទៅ មានទៅ ទើសខុសអី មែនរ៉េ ?
សូមជួយអបអរ បើខ្ញុំអាចជួយ ឆាយ៉ា នៅប្រការណាមួយដែលទាក់ទងនឹង Photoshop សូមអញ្ជើញ ប្រាប់អោយខ្ញុំដឹងផង ។

12. achharia - 06/11/2009

.
មានទឹកចិត្តនិងសទ្ធាជ្រះថ្លាដូច ហនុមាន បានបុណ្យមិនតិចទេ ។
សូមអោយកុសលផលបុណ្យនិងអំពើល្អដែល​ ហនុមាន បានសន្សំ
និងធ្វើទាំងឡាយ ជួយតាមថែរក្សាបីបាច់ ហនុមាន អោយបានជួប
តែសេចក្តីសុខសេចក្តីចំរើន បានសប្បាយរីករាយមានសេរីសួស្ដី
ក្នុងជីវិតកុំបីខានឡើយ !
.

13. ហនុមាន - 06/11/2009

បាទ សាធុ សាធុ សូមអរគុណ ។ សូមឆាយ៉ា បានទទួល នៅពរទាំងនោះផងដែរ ! អរគុណច្រើន បាទ !

14. achharia - 06/11/2009

 

ថែមផ្កាឈូកដើម្បីកុំអោយឃើញសខ្លាំងនៅក្បាលជង្គង់

 


15. ហនុមាន - 06/11/2009

ហេស ធ្វើអោយខូចអារម្មណ៌អស់ហ្នង ស្អាតនឹងក្បាលជង្គង់ហ្នឹងផង !😀

16. achharia - 07/11/2009

.
សួស្ដី​ហនុមាន
ត្រង់ក្បាលជង្គង់សចាំងមិនច្បាស់និងប្រអប់ដៃដល់ចុងម្រាមដៃ
ជាកន្លែងដែលគួររិះគន់ខ្ឡះ តាមខ្ញុំមើលដៃរាងធំគ្រមាំងបន្តិច ។
គំនូរដែលបានថ្លៃច្រើន គឺគ្មានកន្លែងណាគូរបន្លំរឺថាមិនសំរិតសំរាំង
ទេ ត្រង់ទឹកហូរក៏ដូចមិនសូវទំនងខ្លះដែរ ។ ខ្ញុំមិនពូកែគួរទេ តែដឹងថា
រូបណាគូរបានល្អ ណាគូរមិនផ្ចិតផ្ចង់ ។ កុំខកចិត្តអី ហនុមាន
រូបដំបូងនៅខាងលើបង្អស់នោះ នៅឃើញក្បាលជង្គង់ដដែលតើ😀
ហេសហេ៎! ឆ្ងាញ់ត្រង់ក្បាលជង្កង់មើលតែជើងមាន់អាំងបាយដំណើប។
អរគុណ ហនុមាន បានមកអើតខ្ញុំមិនដែលដាច់ ។
​.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: