jump to navigation

ការសាកល្បងធ្វើរូបមានចលនា(ត៣) 06/12/2009

Posted by achharia in កំសាន្តកំប្លែង, CSS.
trackback
 

រូបមើលមិនឃើញព្រោះរូបតយកពី api.ning.com
ត្រូវបានគេលុបបាត់បាត់ហើយ ។

 

 

លទ្ធផលចុងក្រោយនៃការសាកល្បងធ្វើរូបរលកទឺកមានចលនា

 


 

ការតាំងលំអក្នុងផ្ទះដោយរូបភាពនៃទឺកហូរចូល(គឺហូរឆ្ពោះចូលតំរង់មកអ្នកមើល)
តាមជំនឿក្បួនចិនសែរឺក្បួនហុងស៊ុយ ថានឹងនាំសិរីសួស្ដីហូរចូលផ្ទះ នាំលាភនាំជ័យ
នាំសំណាងល្អទ្រព្យសម្បត្តិនិងសុភមង្គលចូលផ្ទះដែរ ។ ខ្ញុំគិតព្រិន្តចម្លងរូបនេះយក
ដាក់តាំងក្នុងផ្ទះសាកល្បងហើយសង្កេតមើលមួយរយៈ បើសមប្រកបដូចជំនឿហ្នឹង
មែន នឹងរករូបបែបទឹកហូរធ្លាក់ចូលផ្ទះនេះថែមអោយកាន់តែធំតាំងផ្ទះហើយ 😀 ។


 


រូបដំបូង តាមតំណនេះ


 

ការសាកល្បងលើកទី១ ផ្ទៃទឹកថ្លាពេក

ការសាកល្បងលើកទី២ រលកដូចតូចៗពេក

ការសាកល្បងលើកទី៣ រលកធំហួស

ការសាកល្បងលើកទី៤ រលកពុំសូវឃើញច្បាស់

ការសាកល្បងនានា

មតិ»

1. ហនុមាន - 06/12/2009

មានអីនៅតែអស្ចារ្យហ្នឹង ! ឃើញទឹកហូរអាចឹង នឹកកាលពីនៅក្មេងៗ ជាមួយសង្សា ធ្លាប់នាំគ្នា ងូតទឹក ស្រាត ! អូច្រឡំ អត់រ៉េ គឺស្លៀកក្រម៉ាខ្មែរ​ឪចែកអោយ ! 😀 ខ្ញុំចូលចិត្ត រូបខាងលើណាស់ វាអាចនាំមកនៅអនុស្សាវម៉ាវ កាលពីក្មេង ! សូមសំណូលពរមួយ អាចដាក់សុវណ្ណមឆ្ឆា មួយ ហែលទឹកបានរ៉េ ? (និយាយលេងរ៉េ) 😀

2. achharia - 06/12/2009

សួស្ដី ហនុមាន !
យោបល់ល្អមែនតើ បើខ្ញុំរករូបហនុមានចាប់នាងមច្ឆាថើបបាន
ខ្ញុំនឹងសាកដាក់បញ្ជូលចែកគ្នាមើលលេងមួយ ។ ជួយរករឺធ្វើរូប
ហនុមានចាប់នាងមច្ឆាថើប ផ្ញើខ្ញុំមួយមកផងណាហនុមាន ។
ខ្ញុំចង់បញ្ជូលអោយលាយសីល្បៈខ្មែរយើងដែរ តែរកមិនបាន បើធ្វើរឺ
គូរដោយខ្លួនអែងខ្ញុំត្រូវរត់ទៅទិញជក់និងព៌ណមកហើយអង្គុយគូររាប់ខែ
ទៀតទំរាំតែបាន ហិ៎!ៗ! ដើរក្រវែលតាមអ៊ិនធ័រនែតយកមកបកត្រាកែកុន
បន្តិចបន្ទួចដូចបានលឿនជាង តែរកមិនទាន់បាន ។ បើសុំហនុមាន ក៏ខ្ញុំ
សង្ឃឹមថានឹងគង់បានលឿនជាងដែរ ។ កន្លែងហ្នឹងមើលទៅមិនចាំតែក្មេងៗ
ទេដែលចង់មុជទឹកលេងទាំងស្រាតនោះ មនុស្សពេញវ័យក៏មិនអីដែរ មាននរណាឃើញមានតែដុបផ្កាជុំវិញជុំជិតអស់ហើយ ។
អរគុណ ហនុមាន រាប់មិនអស់ទេ មកលេងខ្ញុំមិនដែលខាន !
.

3. achharia - 12/12/2009

@ហនុមាន៖ ខ្ញុំបានដើររកតាម Google ទៅឃើញនៅ ទំព័រ khmerlife ឃើញរូប
ហនុមានកំពុងចាប់នាងសុវណ្ណមច្ឆាថើប ហើយក៏សាកធ្វើផ្ទៃទឹករលកអោយមាន
ចលនាសាកមើល បានដូចខាងក្រោមនេះអែង គ្រាន់មើលលេងដែរ ។
ប៉ុន្តែនៅតែចង់ឃើញស្នាដៃគំនូររបស់ហនុមានផ្ទាល់ដៃជាង ដែលខ្ញុំរំពឹងថា
មុខតែឡូយនិងស្អាតជាងនេះទៅទៀត។



ហនុមាន - 13/12/2009

ចុចកដ្តុមឆែប ! ចុះខ្ញុំអីក៏នៅឆ្ងាយម្លេះ? គួរតែនៅជិតបន្តិចបានត្រូវ ! អរគុណហើយឆាយ៉ា គ្រាន់តែឃើញភ្លាមចង់ទន់ជង្គង់តាហ្មង 😀 មានអីល្អអស្ចារ្យ សូមសសើេ ហើយនឹងអរគុណ ។ ស្នាដៃខ្ញុំឯណា បើរកតែពេលបត់ជើងគ្មានផងហ្នឹង ? 😀

ទន្សាយតូច - 18/12/2009

សួរស្តីបងឆាយ៉ានិងបងហនុមាន!​ សុខសប្បាយជាទេ?
បងហនុមានអើយកុំអាលទន់ជង្គង់អី នៅមានបន្តទៀត!

ហនុមាន - 18/12/2009

ជំរាប សួរ កូនទន្សាយ

សុខទុក្ខធម្មតារ៉េ ចុះកូនទន្សាយវិញ សុខទុក្ខយ៉ាងណាដែរ ? ឃើញចូលលេងដែរ តែ​មិននិយាយស្តី បែប ចូល លួចស្មៅខ្ចី ដឹង ? 😀 និយាយលេងរ៉េ

ទន្សាយតូច - 19/12/2009

បាទសុខសប្បាយជាទេ…លើកនេះលួចគេហើយគេចាប់បានទៀត!

4. achharia - 15/12/2009

ហិ៎!ៗ! ហនុមាន ភ្លាត់មាត់នៅអ៊ីស្រុម៉ារិចសោះ ស្រាប់តែលឺដូចខាងអ្នក
និយាយយកតុងបារាំងដែរ ។ តាមខ្ញុំធ្លាប់លឺ នៅខាងនោះគេហៅថា
ខានដឹមតើ ? បើអីចោះមែន ភ្លាត់មាត់ខាងម៉ារិចគួរតែលឺថា ចុម!ខានដឺមឆែប !
បានវាត្រូវខ្ចល់ភាសាម៉ារិចកាំង ។
និយាយលេងអោយតែបានសើចខ្លះទេណាំ ហនុមាន ។
បើឃើញឆែបមួយហើយ គួរតែរកមើលអាណាមិនទាន់បានប្រើដែលឆែបៗ
ចោលមុនអោយអស់ទៅ ប្រយ័ត្នដល់ពេលមានការមានលាភមានជ័យ
ទាញភ្លែតមកប្រើ ប៉ះអាឆែបទៀត វីរវរវឹកធំហើយ គា្មនសុវត្ថិភាពទេ ។
តែម្យ៉ាងទៀត ខ្ញុំសង្ស័យតែចាស់ៗគាត់ចង់ភ្លាត់មាត់និយាយកាត់ទៅរកន័យ
អីផ្សេងទេ ព្រោះពាក្យភ្លាត់មាត់មួយម៉ាត់នេះ ចាស់ៗភ្លាត់និយាយតាំងពី
ពួក កណ្តុម រឺ ខានដឹម នៅមិនទាន់គេរកនឹកធ្វើបានប្រើម្ល៉េះ ។ 😀

អរគុណ ហនុមាន បានឧស្សហ៍មកលេងខ្ញុំមិនអោយស្ងាត់ឈឹងដូចចោរ
លួចសេះបានទាន់ ឬក៏ថាមិនអោយស្ងាត់ដល់ថ្នាក់ បើម្ជុលមួយធ្លាក់ដីក៏
លឺសូរដែរ។

ហនុមាន - 16/12/2009

ជំរាប សួរ ឆាយ៉ា

ចុះពួកគាត់មានរកអីក្រៅពីហ្នឹងទៀត អាចឹងបានម្នាក់ៗមាន កូន ជិតមួយឡូហ្នឹងណា ! 😀
បើតាមខ្ញុំដឹង អាឆែប ស្រួលប្រើជាងអាមិនឆែប អាឆែបគ្រាន់តែងាកចូលៗ តាហ្មង អាអត់ឆែប ប្រហែលយ៉ាប់ហើយ មិនដែលដឹងផង ឭតែគេថារ៉េ 😀

ចោរលួចសេះ ? មិនមែនរ៉េ គឺចោរលួចឡាន 😀 ត្រូវហើយមិត្តភ័ក្រ ចេះតែ ចូលសួរសុខទុក្ខគ្នារ៉ៅ មិនទៅអស់ប៉ុន្មាន គ្រាន់តែចេញចូល ចូលវេវ ចេញវេវ លឿនជាងអណ្តើកខែប្រាំងទៅទៀតនោះ !។

ខានដឹម ជាអ្នកសៀមរាបរ៉េ ខាងខ្ញុំពិតណាស់គឺកណ្តូ(បន្ថែមអក្សរមួយទៀតខ្លួនឯង) តាហ្មង 😀 សូមអរគុណ សំណាងល្អ !

5. achharia - 17/12/2009

ជំរាបសួរ ហនុមាន !
ដំណាលនិយាយពីអ្នកសៀមរាបអញ្ចឹង ខ្ញុំមានឪពុកមាម្នាក់ជាអ្នកស្រុកព្រៃទទឹង
ខេត្តកំពង់ចាមបានទៅធ្វើជាគ្រូបង្រៀននៅស្រុកដំដែកខេត្តសៀមរាបតាំងពី
សម័យសង្គមរាស្ត្រនិយមឆ្នាំហុកប្លាយ ។ បែកពីគាត់យូរសែនយូរ គាត់នៅទី
នោះរហូតមានកូនមានចៅ ក្លាយជាអ្នកស្រុកសៀមរាប ។ ប៉ុន្មានឆ្នាំមុនខ្ញុំទៅ
លេងខេត្តសៀមរាបមើលអង្គរនិងបានជូបគាត់គឺគាត់បាននិយាយរដឺនបែបអ្នក
សៀមរាបគ្មានសល់ខ្យល់តុងអ្នកកំពង់ចាមបន្តិចណាទេ ដែលខ្ញុំមិននឹកស្មាន
ដល់សោះ ។ មានអី !ស្ដាប់ទៅទន់ភ្លន់ គួរអោយចូលចិត្តណាស់ សឹងតែថា
បើឈ្លោះគ្នា ទោះជេរក៏មិនខឹងបានដែរព្រោះមិនលឺកំបុតកំបុយរម៉ាំងរម៉ោក
ដូចអ្នកខេត្តផ្សេងៗទេ ។ អរគុណ ហនុមាន បានរំលឹកខ្ញុំពីអ្នកសៀមរាបនិងសូម
បានសុខសប្បាយ ឆាប់មានឆាប់បានប្រពន្ធកូននឹងគេ កុំសម្ងំនៅកម្លោះយូរពេក
ប្រយ័ត្នកូនហៅតាឪ 😀 ។

6. ហនុមាន - 17/12/2009

ជំរាប សួរ ឆាយ៉ា

ហេស ដឹងថាគ្នាអត់ហើយឆ្លៀតផាអោយគ្នាទៀតតាម្មង យ៉ាប់ទៀតហ្នឹងណា ដល់កូនហៅតា ឪ យ៉ាប់ធំហើយខ្ញុំ ! 😀

និយាយសៀមរាបអាចឹង ខ្ញុំតែងតែចង់ទៅលេង សៀមរាប ចង់ទៅមើលអង្គរវត្ត នឹង ប្រាសាទនាៗ បើបានស្គាល់បុប្ផាសៀមរាបទៀត ប្រហែលប្រសើរ ខ្ញុំចូលចិត្តតុងពួកសៀមរាបនិយាយ ពិរោះស្តាប់ ណាមួយបើ ប្តី ប្រពន្ធ ឈ្លោះគ្នា បើនាងជេរ ខ្ញុំ ប្រហែលខ្ញុំ មិនសូវឈឺរ៉េ ព្រោះភាសា ខុសគ្នា សូមឧទាហរណ៌ យើងខ្មែរធម្មតា និយាយថាដាក់គូថអង្គុយ តែសៀមរាបវិញ ថា ដាក់តាពូកចុះ បើនិយាយភាសានេះ នៅស្រុកគេឯទៀត ប្រហែលជាខៀវភ្នែកហើយ មើលទៅ ! 😀

បាទ អរគុណច្រើន ដែលបាន ចូលលេង នឹង តបឆ្លើយ ជំនួយ នឹង ជំនួយក្នុងការ អផ្សុក របស់ យើងរាល់គ្នា ។ សូមឆាយ៉ា បានសុខសប្បាយ នឹង សុខភាព ផងដែរ !

7. achharia - 17/12/2009

ហនុមាន អើយ ! បើនិយាយពីអង្គរនៅសៀមរាបនោះវិញ
គ្រាន់តែស្ដាប់កំណាព្យខាងក្រោមនេះ ក៏ឃើញស្អាតនិងអស្ចារ្យ
ជាមុនបាត់ទៅហើយ ។ នៅទីនោះអ្វីៗក៏ចេះនិយាយដែរ ៖

ហនុមាន - 18/12/2009

អរគុណឆាយ៉ា ដែលបានដាក់ វីដីអូ ជូន មានអី លោកតាឡូយផស់គាត់ដែរ តែមើលមុខដូចត្រូវយ៉ាងហោចណាស់ ក៏ បីទៅ បួនកាយ៉យ(តយ)ដែរ រាងជ្រេៗ របស់គាត់ 😀

8. achharia - 17/12/2009
ហនុមាន - 18/12/2009

អស្ចារ្យដែរ លោកតា អាចផ្សព្វផ្សាយបានហើយ ប៉ុណ្ណឹង !

9. achharia - 18/12/2009
10. achharia - 18/12/2009

នេះក៏ជាបំណកស្រាយដ៏សមហេតុផលមួយដែរពីហេតុដែលប្រសាទអង្គរវត្ត
ត្រូវបានសាងបែរមុខទៅទិសខាងលិច ៖

11. achharia - 18/12/2009
12. ហនុមាន - 18/12/2009

អរគុណ ឆាយ៉ា បែបសុំលួចចម្លង លោកតាហើយ​មើលទៅ​បានរ៉េ ? 😀

13. achharia - 18/12/2009

ហនុមាន អើយ !
ខ្ញុំក៏បានមកពីយូធូបដែរ បើពេញចិត្តចម្លងយកចុះ គ្រាន់តែចុចយកតែ
ត្រង់ URL ទៅ Paste ដាក់នៅប្លក ហនុមាន ជាការស្រេចហើយ ។ ផ្លែវោហា
នៃកំណាព្យកាព្យឃ្លោងគាត់ ធ្វើអោយខ្ញុំបះសក់ដោយដុបដែរណា ខ្ញុំសូម
សរសើរគាត់ដោយស្មោះហើយថាពាក្យដ៏ជូនរណ្តំណែងណងរបស់គាត់
ដែលគាត់បានសូត្រផ្ទាល់ហើយថែមទាំង់មានទម្លាក់លើកដាក់សម្លេងនិងកាយ
វិការឆ្ការដៃរបស់គាត់ពិតជាមិនធម្មតាទេ វគ្គខ្លះបានប៉ះទង្កិចដល់អារម្មណ៍និង
ដួងចិត្តរបស់ខ្ញុំអោយរំភើបហើបហើរតាមដូចក្រសែភ្នែកដែលវិលវង់ដេញតាម
ពន្លឺចាំងភ្លែកៗនៃផ្លែដាវដ៏មុតក្រោមពន្លឺព្រះច័ន្ទក្នុងរឿងកាប់ដាវគុននិយមដែរ ។
ទោះបីឃើញទឹកមុខគាត់ស្រឿងៗបន្តិចមែន តែខ្ញុំជឿថាគាត់ស្រឿងជាមួយនឹង
សោភណ្ឌភាពនិងអច្ឆរិយភាពនៃប្រាង្គប្រាសាទរបស់បុព្វបុរសខ្មែរយើងទេ …។

អរគុណ !

ហនុមាន - 19/12/2009

បាទ ខ្ញុំគ្រាន់តែនិយាយលេងរ៉េ ឆាយ៉ាដឹងពីខ្ញុំហើយតើ ចូលចិត្តនិយាយលេងច្រើន តែទោះជាយ៉ាងណាក៏ដោយក៏ត្រូវតែអរគុណដល់ការខិតខំរបស់ ឆាយ៉ាដែលខំព្យយាម ដាក់នៅ វីដីអូទាំងនេះដែរ ។ អរគុណ

14. achharia - 19/12/2009

សូស្ថី ហនុមាន ! ខ្ញុំក៏ចូលចិត្តនិយាយលេងដែរតើ បើមិនលេងសើចខ្លះគេនឹងថា
បានថា ជិវិតដូចជាសោះកក្រោះពេក រឺក៏ថានំបញ្ចុកខ្វះល្បោយត្រយោងចេករឺ
សណ្តែកគួរដែរ ។ ថ្វីត្បិតតែជីវិតមិនមែនជារបស់សំរាប់លេងសើចជាមួយមែន
តែខ្ញុំក៏រកនឹកមិនឃើញដែរថាជាជីវិតរបែបណានោះបើជីវិតគ្មានសំណើចលាយ
ឡំជាមួយខ្លះផងដែរ ។ …គ្រាន់តែស្រម៉ៃឃើញថា មុខមនុស្សដែលមានជីវិត
ដែលខ្វះការលេងសើចសប្បាយ មើលទៅមុខតែស្អាតមិនបានមួយចំណិត
កាក់ដិតតាក់ របស់ហនុមានទេ ហេសហេ៎! 😀 .
អរគុណ ហនុមាន​ បានមកលេងខ្ញុំមិនដែលខាន សូមបានសុខហើយសប្បាយ
និងមានសុវត្ថិភាពរាល់ពេលរាល់ដងផងដែរ។

15. achharia - 19/12/2009
16. achharia - 19/12/2009
17. achharia - 19/12/2009
18. achharia - 19/12/2009
19. achharia - 19/12/2009
20. achharia - 19/12/2009
21. achharia - 19/12/2009

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: