jump to navigation

ការសាកល្បងធ្វើរូបមានចលនា (ត៤) 23/12/2009

Posted by achharia in កំសាន្តកំប្លែង, CSS.
trackback

 

សួស្ដី ប្រិយមិត្តទាំងអស់ ជាទីមេត្រី !


 


ថ្វីត្បិតតែទឹកកកមិនធ្លាក់នៅតំបន់អង្គរខេត្តសៀមរាបនៃប្រទេសកម្ពុជា
ថ្វីត្បិតតែខ្មែរភាគច្រើនបំផុតកាន់ព្រះពុទ្ធសាសនា ខ្ញុំជឿថាក្នុងឪកាស
ត្រូវនឹងវិធីបុណ្យគ្រិស្តម៉ាសឬបុណ្យណូអែលនេះនឹងមានការតុបតែងលំអ
តាមហាងទំនិញនានាតាមទីក្រុង តាមផ្ទះខ្លះៗ ដែលនឹងរីករាលដាលម្តង
បន្តិចៗជាករណីពិសេសដូចជំនោរដែលគេហៅថាបុណ្យសង្សារអីនោះដែរ
មិនខាន ហើយអ្នកដែលចូលឆ្នាំំមួយឆ្នាំចាប់ពី៣ដងទៅ ពោលគឺ
ចូលឆ្នាំខ្មែរផង ចូលឆ្នាំចិនផង ចូលឆ្នាំបារាំងផង ក៏កាន់តែសំបូរឡើងដែរ ៕

មតិ»

1. ហនុមាន - 23/12/2009

អរគុណ ដែលបានចែកចាយ ! មិនធ្លាក់មែនគ្រាន់តែមើលឃើញទឹកកកហ្នឹង ចង់រួញដងអញ្ជីងតាហ្មង !😀

2. achharia - 23/12/2009

សួស្ដី​ហនុមាន !
គិតទៅអ្នកគូរប្លង់អង្គរវត្តពិតជាអស្ចារ្យណាស់ ហនុមាន ខ្ញុំខំគូរបន្ថែមទឹកកក
ដែលធ្លាក់មកអោយកកជាប់នៅតាមកំពូលនិងតាមដំបូលថែវទាំងនោះឡើង
សក្បុស តែមិនអាចនៅជាប់បានយូរទេគឺវារលាយធ្លាក់មកក្រោមអស់ដោយ
ចំណោតគ្រប់គ្រាន់អោយទឹកកកធ្លាក់ចុះផង និងកំដៅចេញពីថ្មប្រាសាទនោះ
ផង… ។

អីក៏ឆាប់ចង់រួញម្ល៉េះ ចុះបើឃើញទឹកកកធ្លាក់ដូចខាងក្រោមនេះវិញ ?😀
សង្ស័យតែរួញមិនបានយូរទេ មុខតែអូសកូនតឹងដល់ចុងហើយនៅតែបះទៀត😀 !



ហនុមាន - 24/12/2009

អូយ ដួលប្រូស ! យីអីក៏អស្ចារ្យផស់គេតាហ្មង ! អរគុណឆាយ៉ា ល្អឡើងវិញ !😀

3. achharia - 24/12/2009

ដើម្បីកុំអោយត្រជាក់ពេក សូមជូនពរដ៏កក់ក្តៅមួយទៀត😀


ហនុមាន - 26/12/2009

កក់ក្តៅអីហ្នឹង នៅតែល្ហើយៗ គូថ !😀 អរគុណច្រើន ឆាយ៉ា !

4. achharia - 26/12/2009

ហនុមានបាន​កាដូអីខ្លះដែរឆ្នាំនេះ ? ចំណែកខ្ញុំ្ញបាន Mac Laptop មួយដ៏ច្រឡឹងៗ
ប៉ុន្តែខ្ញុំនៅចង់បានខ្មែរយូនីកូដសំរាប់ពូក Macintosh នេះ ។ ខ្ញុំចង់អោយ ហនុមាន ជួយលៃលកអោយខ្ញុំបានដោនឡូដយកប្រើផង និងសូមអរគុណទុកជាមុន ។

ហនុមាន - 26/12/2009

ខ្ញុំអត់ចង់បានអីរ៉េ អោយតែបានជួប បង ប្អូន មិត្តភ័ក្រ ក្រុមគ្រួសារ បងប្អូន មិត្តភ័ក្រ វើតប្រេស នឹង សុខភាព មិនឈឺស្កាត់ មានរោគា អីនោះ ខ្ញុំពេញចិត្តណាស់ ហើយ !

ហេស សូមជួយអបអរ ហើយនឹងសម្តែងនៅក្តីច្រណែនផងដែរ( និយាយលេងរ៉េ) ។ ចុះទៅមានអី ចាំខ្ញុំអីមែលជូន សូមកុំប្រើ ខ្មែរយូនីកូដ ផ្សេងទៀត ជាពិសេស ពី ខ្មែរអូអេស របស់ពួកគេមានបញ្ហាច្រើនជាមួយ MacOSX ព្រោះពួកគេ ឌីសាញ លើ PC ហើយបាន ប្រែ(Converted)មកជា ម៉ាក់ យូនីកូដ វិញ ! សូមជួយអរ ដែលមានអ្នកប្រើ ម៉ាក់ ម្នាក់ទៀតដែរ ក្នុងភូមិ វើតប្រេស ! សូមចាំទទួលតាមអីមែល ខ្ញុំនឹងផ្ញើរជូន !

5. achharia - 26/12/2009

ខ្ញុំបានទទួល ខ្មែរយូនីកូដ សំរាប់ MacOSX ដែលហនុមានផ្ញើអោយខ្ញុំនោះហើយ
និងសូមអរគុណយ៉ាងច្រើនផងដែរ ។ ទាល់តែប្រហែលមួយអាទិត្យទៀតអែនោះ
ទើបខ្ញុំតំឡើងបានប្រើរួចរាល់😀 ហេសហេ៎! ណែក…មិនមែនមកពីខ្ញុំមិនចេះចុច
តំឡើងកម្មវិធីទេ ថាខ្ញុំមិនចេះប្រើពួក Macintosh ក៏មិនមែន គឺមកពីពួកអាអ្នកខ្ចប់
និងផ្ញើ Laptop អែនោះទេដែលវាធ្វើការយឺតគួរអោយខ្នាញ់ ។ ទើបតែឆ្នាំនេះទេ
ដែលនៅស្រុកស្វ៊ិសមានលក់ពួក Apple MacBook ច្រើនព្រោងព្រាតជាងមុន
ហើយតម្លៃក៏មិនដល់ថ្នាក់កោរបញ្រ្ចាសហើយមិនដាក់ទឹកដូចកាលពីពីរបីឆ្នាំមុន
ដែរ ។ សូម ហនុមាន បានជួបនូវសេក្តីសុខ សេចក្តីសប្បាយហើយនិងមាន
សុវត្ថិភាពរាល់ពេលរាល់ដងផងដែរ ។

ហនុមាន - 27/12/2009

ប្រសើរណាស់ មិនអីរ៉េ បើបានទទួលហើយ សង្ឃឹមថា មិនមានបញ្ហាអីរ៉េ សំរាប់ឆាយ៉ាឯងនោះ ។ ពួកម៉ាក់ស្រួលប្រើណាស់ ។ ប្រាប់ខ្ញុំផងបើត្រូវការអីទៀត សូមសំណាងល្អ !

achharia - 27/12/2009

សូមថ្លែងនូវក្តីសរសើរ អរគុណនិងលើកទឹកចិត្តដ៏ទូលំទូលាយដែល
ក៏ជាគំរូដ៏ល្អរបស់ ហនុមាន ផងដែរក្នុងស្មារតីចាំជួយគ្នាជាខ្មែរដើម្បី
បង្កើនចំណេះដឹងខាងវិស័យព៌តមានវិទ្យានេះ ។
សូម ហនុមាន​ បាន​ជោគជ័យគ្រប់ទិសទី ។

ហនុមាន - 27/12/2009

បាទ មិនបាច់គួរសមច្រើនរ៉េ ឆាយ៉ា អើយ ការជួយគ្នាទៅវិញទៅមក ជាការធម្មតាសំរាប់ខ្ញុំទៅហើយ ខ្ញុំជួយដោយស្មោះ ចំពោះជនរួមជាតិ មិនដែលគិតពីចំណងអ្វីរ៉េ អោយតែ បង ប្អូន ញាត្តិមិត្តបានយល់ខ្លះៗពីអ្វីដែលគេមានបំណងចង់ចេះចង់ដឹងនោះ គ្រប់គ្រាន់ណាស់ហើយចំពោះខ្ញុំ ! តែសូមអរគុណដល់ឆាយ៉ា ផងដែរ ដែលបានចែកចាយចំណេះវិជ្ជា ដល់ពួកយើងទាំងអស់គ្នា ! សូមបានសេចក្តីសុខ សប្បាយ គ្រប់ពេល ! អរគុណ

achharia - 28/12/2009

ខ្ញុំគិតថាប៉ុណ្ណឹងមិនច្រើនទេ គឺខំសង្ខេបហើយ ដើម្បីកុំអោយ
ហនុមាន ចំណាយពេលអានច្រើននាំតែយូរផង😀 ។
អរគុណ !

6. achharia - 30/12/2009

@ ហនុមាន
ខ្ញុំទើបតែបាន ម៉ាក់ប៊ុកប្រូ ១៣អ៊ិញ ហើយអ៊ិនស្តាល់ ខ្មែរយូនីកូដ ទើបតែរួច
អំបាញ់ម៉ិញនេះអែង ។ បានភ្លាមទើបសរសេរមកប្រាប់់ ហនុមាន ភ្លាមដែរគឺ
អីឡុវខ្ញុំសរសេរខ្មែរលើម៉ាក់ប៊ុករបស់ខ្ញុំបានហើយ ។
អរគុណ ហនុមាន ម្តងទៀតជាពន្លឹក !
ដល់មើលទំព័ររបស់ខ្ញុំតាមប្រូវស៊៍រសំរាប់ ម៉ាក់ បានដឹងនិងឃើញថា
ទាំងទំព៍រដើមនៃណិតវើកសង្គមសប្បាយៗ ទាំងប្លកខ្ញុំនេះនៅមានកន្លែង
ត្រូវកែសំរួលច្រើនកន្លែង …។ម្យ៉ាងទៀត ខ្ញុំក៏ត្រូវចំណាយពេលមួយសន្ទុះ
ធំដែរទំរាំតែបានស៊ាំជាមួយ ម៉ាកប៊ុក នេះ។
គ្រាន់តែជាដំណឹងថា ខ្មែរយូនីកូដ ដែលហនុមានផ្ញើអោយខ្ញុំនោះ
ប្រើការបានល្អហើយតែប៉ុណ្ណោះ ។ អរគុណ ៗៗ !

ហនុមាន - 31/12/2009

អរគុណដែលបានផ្តល់ដំណឹងល្អដល់ខ្ញុំ ហើយក៏សូមជួយអរផងដែរ ។ ខ្ញុំរីករាយណាស់ ដែលបានជួយមិត្តម្នាក់ទៀត បានជួយប្រើ ខ្មែរ យូនីកូដ ដោយមិនបាច់ចាំបង់ប្រាក់អីរ៉េ សូមសំណាងល្អ បោះខ្ញុំអាចជួយនៅប្រការណាមួយដែលទាក់ទងនឹងម៉ាក់ សូមប្រាប់ខ្ញុំផង បើខ្ញុំអាចជួយបាន ។ សូមសំណាងល្អ !នឹង សួស្តី ឆ្នាំថ្មី !

achharia - 01/01/2010

សូមលើកកែវ ទង្គិចថ្នមៗពីចំងាយអបអរឆ្នាំថ្មី ទទួលពរជ័យសុខសិរីសួស្ដី
ជាមួយ ហនុមាន ៈ CHEERS ! HAPPY NEW YEAR ! HAPPY 2010 !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: