jump to navigation

សំណួរសាកល្បងប្រាជ្ញា (០០១) 28/12/2009

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, សាកល្បងប្រាជ្ញា, CSS.
trackback

 

 


អ្នកខ្លះឆ្លាត ប៉ុន្តែរៀនសូធ្យបានតិចតួច
អ្នកខ្លះរៀនបានច្រើន ឃើញដឹងលឺបានច្រើន តែអត់ឆ្លាត
អ្នកខ្លះឆ្លាត ហើយរៀនសូធ្យចេះដឹងលឺឃើញបានច្រើនទៀតតែនៅខ្វះចរិយាសម្បត្តិ
អ្នកខ្លះឆ្លាត រៀនបានច្រើន មានចរិយាសម្បត្តិនិងស្មារតីស្នេហាជាតិ​ តែគ្មានសំណាង
អ្នកខ្លះមានតែសំណាង(ល្អ)មួយមុខសោះ អីដូចជារស់បានស្រួលដល់ហើយ 😀 ។

 


ខាងក្រោមនេះ ជាសំណួរសំរាប់សាកល្បងបញ្ញាដែលខ្ញុំធ្លាប់បានគិតគូរឆ្លើយកំសាន្តនិង
ចងចាំទុកដោយចូលចិត្តផងដែរ ។ ចង់សាកកំសាន្តជាមួយអ្នកភូមិវើដប្រែសម្តង
ដែលខ្ញុំរំពឹងថា ប្រហែលមានអ្នកសាកខុសសិនហើយបានកែចំកន្លែងត្រូវតាមក្រោយ
ដូចខ្ញុំធ្លាប់កាលពីដំបូងដែរ៖


១-រាល់ពេលដែលគេផឹកកាហ្វេ បន្ទាប់ពីដាក់ស្ករឬមេស្ករចូលក្នុងពែងមានកាហ្វេហើយ
ហេតុអីបានជា អ្នកខ្លះយកកូនស្លាបព្រាទៅកូរវង់ទៅឆ្វេង អ្នកខ្លះកូររាងវង់មូលបញ្ច្រាស
ទិសវង់មកស្តាំដូចទិសនាឡិកាដើរទៅវិញ ?



 


២-តើសត្វខ្លាមួយអាចរត់ចូលទៅក្នុងព្រៃមួយបានអស់ឆ្ងាយត្រឹមចម្ងាយណា ?



 


៣-គេអនុញ្ញាតអោយថ្លឹងដោយប្រើជញ្ជីងដែលមានថាសសងខាងតែបីដងគត់ ។
តើគេថ្លឹងរបៀបណា ដើម្បីរកអោយឃើញគ្រាប់ឃ្លីមួយដែលធ្ងន់ជាងគេបន្តិចក្នុង
ចំណោមឃ្លី ២៧គ្រាប់ ។



 


៤-គេកុម្ម៉ងកាក់ចំនួនដប់ថង់ ដែលកាក់និមួយៗត្រូវមានទម្ងន់ ១ ក្រាម ។
ក្នុងចំណោមថង់ទាំង១០ ដែលមានកាក់លោហធាតុទំហំដូចៗគ្នា មានថង់មួយ
ដែលគេបានច្រកកាក់លោហធាតុច្រឡំដោយក្នុងនោះកាក់និមួយៗមានទំងន់លើស
កាក់និមួយៗក្នុងថង់ដ៏ទៃ 0,001ក្រាម ។ ដោយប្រើជញ្ជីងប្រាប់លេខទម្ងន់ តើគេអាច
ថ្លឹងតែម្តងគត់ដោយវិធីណា ដើម្បីរកថង់ដែលមានកាក់ធ្ងន់ជាងគេនោះឃើញ ?



 


៥-គេមានចំនួនពីរគឺ A និង B ដែលមានផលបូកវា ស្មើនឹងផលគុណវាដែរ ។
តើ A = ? B = ? ដោយដឹងថាវាតូចធំជាងគ្នា 1 ។



 


៦-នាយច្រូចទៅទិញស្រាទំពាំងបាយជូរខ្មែរផលិតនៅខេត្តបាត់ដំបង
មួយដបថ្លៃ ១០រៀល ។ អ្នកលក់ប្រាប់ថា មកទិញលើកក្រោយយកសំបកដប
មកផង ក្នុងមួយដបគឺសាច់ស្រាសុទ្ធថ្លៃជាងសំបកដប ៩,៥ រៀល(ប្រាំបួនរៀលប្រាំកាក់
ឬ ប្រាំបួនរៀលកន្លះ😀 ) ។ ខ្លែមអស់១ដប នាយច្រូចឆក់សំបកដបវឹង និងប្រាក់
៩,៥រៀល ទៅរកមួយដបទៀត ស្រាប់តែអ្នកលក់ថាទឹកប្រាក់សរុបជាមួយសំបកដប
ខ្វះមិនគ្រប់តំលៃ១ដបវិញទេ មិនអាចលក់អោយបានទេ ។ នាយច្រូចដើរមកវិញ
បណ្តើរគិតបណ្តើរ ថាម៉េចបានទៅជាខ្វះ ? សូមអ្នកជួយពន្យល់នាយច្រូចផង !




មតិ»

1. ទន្សាយតូច - 03/01/2010

ឆ្លើយចេញតែទីបីមួយទេគឺត្រូវចែក9និង9មកថ្លឹង។បើខាងណាធ្ងន់ជាងយកខាងនុង
មកចែកថ្លឹងបន្តទៀត។តែបើស្មើគ្នាយក9ដែលមិនទាន់ថ្លឹងមកចែកថ្លឹងវិញ…

achharia - 03/01/2010

.
ទន្សាយតូច ឆ្លើយបានត្រូវម៉ាច់ហើយ សូមអរគុណច្រើនៗ ដែលបាន
ចំណាយពេលចូលរួមគិតកំសាន្តជាមួយសំណួរល្បងប្រាជ្ញាខានលើនេះ ។ មែនហើយ ៖
-គេថ្លឹងលើកទី១ ដោយដាក់លើថាសជញ្ជីងម្ខាងៗតែ៩គ្រាប់
គឺ អស់១៨គ្រាប់ ។ សល់៩គ្រាប់ទៀតគេមិនបាច់ដាក់ថ្លឹងជាមួយទេ
គេដាក់ក្នុងថាសគំនិតគិតដូចកូនទន្សាយថា ឃ្លីមួយគ្រាប់ដែលធ្ងន់ជាងគេ
នឹងនៅក្នុងចំណោម៩គ្រាប់លើថាសខាងណាដែលបះចុះ រឺនៅក្រៅថាស
បើជញ្ជីងមិនបះប្រាប់ថាខាងណាធ្ងន់ស្រាលជាងគ្នា​។
-ថ្លឹងលើកទីពីរ យក៩គ្រាប់ដែលរកឃើញថាធ្ងន់ជាងគេនោះមករំលែក
ថ្លឹងដោយដាក់លើថាសម្ចាងៗតែ៣គ្រាប់ និងមិនបាច់ដាក់ថ្លឹង៣គ្រាប់ដែរ។
គិតដូចការថ្លឹងខាងលើ គេរកឃើញឃ្លីធ្ងន់ជាងគេនោះនៅម្តុំ៣គ្រាប់ណា ។
-ចុងបញ្ចប់ គេយកឃ្លី៣គ្រាប់នោះមកថ្លឹងដាក់ក្នុងថាសម្ខាងមួយគ្រាប់
ទុកមួយគ្រាប់មិនបាច់ដាក់ថ្លឹងហើយវាជាគ្រាប់ធ្ងន់ជាងគេបើជញ្ជីងមិនបះ រឺក៏គ្រាប់ធ្ងន់ជាងគេនោះនៅលើថាសណាដែលបះចុះក្រោម ។

ខ្ញុំសរសេររៀបរាប់លំអិតវែងឆ្ងាយនេះ សំរាប់ការអានរំលឹកអោយបាន
ឆាប់យល់ឡើងវិញផងនៅពេលដែលខ្ញុំចាស់ទៅៗ ។

ជាថ្មី អរគុណកូនទន្សាយម្តងទៀត ដែលជួយប្រាប់ចម្លើយនៃសំណួរទី៣
នេះ វាក៏ជាសញ្ញាណនាំអោយទៅរកចម្លើយសំណួរទី៤ផ្នែកឡជិកដូចគ្នា
នេះបានដែរ !!
.

2. ទន្សាយតូច - 07/01/2010

អូខេ ចាំគិតបន្ត…

achharia - 09/01/2010

ជាសំណួរកំប៉ិកកំប៉ុកត្រឹមថ្នាក់បឋមសិក្សានិងមធ្យមសិក្សាទេ
ចំពោះទន្សាយតូច ងាយជាងបកចេកទៅទៀត ។​ ខ្ញុំគ្រាន់តែ
ចង់កត់ត្រាចម្លើយដែលខ្លីហើយងាយយល់ផងសំរាប់ទុកមើល
ឡើងវិញពេលចាស់ទៅ ។

3. ទន្សាយតូច - 10/01/2010

កំប៉ិកកំប៉ុកឯណា ញ៉ុមគិតអត់ចេញផងនឹង​ សង្ស័យតែដូចបកចេកខ្ចីហើយ😀

achharia - 10/01/2010

.
ចេកខ្ចីក៏ដោយ អោយតែដឹងបំណើកវា បកស្រួលដូចគ្នា😀
សំណួរទី១និងទី២ គឺមិនបាច់ចេះគិតលេខក៏ឆ្លើយបានដែរ ។
ចំពោះសំណួរទី២នោះគឺ សត្វខ្លាមួយរត់ចូលទៅក្នុងព្រៃបាន
អស់ឆ្ងាយត្រឹមតែពាក់កណ្តាលព្រៃនោះទេ ព្រោះហួសពីពាក់
កណ្តាលព្រៃទៅ បើវារត់តទៅទៀតគេថាវារត់ចេញពីព្រៃវិញ
ហើយ មិនមែនរត់ចូលក្នុងព្រៃទៀតទេ😀 ។ បើជិះអេលីកូ
មើលពីលើនឹងរិតតែឃើញបានច្បាស់ ហិ៎!ៗ!😀😀😀
.

ទន្សាយតូច - 11/01/2010

ហាហាឡូយផស់គេ ឡូស៊ិកមែន!
ចាប់អារម្មណ៍សំនួរទី៥ តែនៅតែគិតមិនចេញ…

achharia - 12/01/2010

នេះជាករណីខ្លារត់ចូលព្រៃទេណា៎ ទន្សាយតូច ហិ៎!ៗ!
បើនិយាយពីត្រីអណ្តែងត្បុរភក់វិញ បើបានដល់ត្រឹមតែពាក់
កណ្តាលភក់ គឺទើបតែពាក់កណ្តាលហ្នឹងអែង ហួសពីពាក់
កណ្តាលភក់ទៅ ក៏នៅតែគេរាប់ថាវាត្បុរចូលតទៅទៀតដែរ
ហើយអស់ជ្រៅ ទាល់តែទៅលែងរួច 😀😀😀

និយាយពីសំនួរទី៥វិញ វាជាសំណួរដែលងាយជាងគេបំផុត
សំរាប់ខ្ញុំក្នុងចំណោមទាំង៦សំនួរនោះ ព្រោះវាច្បាស់។
មិនចំអកទេ កូនទន្សាយ រកនឹកលេងៗបន្តិចទៀតមើល !
បើសំណួរទៀតៗ ខ្ញុំធ្លាប់គិតឆ្លើយនិងស្មានខុសគួរអោយ
អស់សំនើចខ្លូនអែងទៀតផង ។

4. ទន្សាយតូច - 17/01/2010

ហ៊ឹម…ពិតជាច្រលំមែន គិតច្រលំ តាមពិតទី៤ពិតជាស្រួលមែនៈ
A+B=ABនិងA=B-1(ឬB=A-1)
B^2-3B+1=0
……………….
ហើយទី៦៖
A សាច់ស្រា
B សំបកដប
A+B=10
A-B=9.5
>>A=9.75, B=0.25

5. achharia - 17/01/2010

.
សំណួរទី៥ ជាសំណួរដែលសួរយ៉ាងខ្លីហើយងាយសួរបំផុត តែបើគិត
ឆ្លើយបែបងាយៗដែរ រកមិនងាយឃើញទេ ទាល់តែទាញលេខអត្តៈ
ខ្លះបានឃើញចំឡើយយ៉ាងច្បាស់លាស់ដូចកូនទន្សាយគិតនោះហើយ ។
.
ចំពោះសំណួរទី៦នោះ ខ្ញុំដំបូងក៏ច្រឡំដែរ ។ កាលនោះគិតថា
បើស្រាថ្លៃជាងសំបកដប ៩រៀលប្រាំកាក់ ចុះដល់ត្រូវការទិញ
ស្រាមួយដបថ្មី អោយ៩រៀលប្រាំកាក់និងសំបកដបហើយ
ម៉េចក៏ថាមិនគ្រប់ ? ដល់គិតដូចកូនទន្សាយនោះទើបឃើញថា
មិនគ្រប់មែន សរុបទៅបានតែ 9,5+ 0,25 = 9,75 មិនគ្រប់
១០រៀនមែន ។ អរគុណ កូនទន្សាយ ច្រើនហើយបានចំណាយពេល
រួមគិតកំសាន្តជាមួយសំណួរទាំងនេះ ។

ជារង្វាន់លើកទឹកចិត្តសំរាប់ចម្លើយត្រូវរាល់ដងរបស់កូនទន្សាយ ដែល
មិនមានការខុសម្តងណាសិននេះ ខ្ញុំសូមបកស្រាយនូវសំណួរទី១ ដូច
តទៅ៖
អ្នកខ្លះ ព្រោះមិនមែនទាំងអស់គ្នាកូរទៅឆ្វេងឬទៅស្ដាំដូចៗគ្នាទេ😀
កូនស្លាបព្រា ព្រោះធម្មតាសំរាប់កាហ្វេគេប្រើស្លាបព្រាកាហ្វេ វាជា
កូនស្លាបព្រា មិនដែលនរណាយកស្លាបព្រាបាយធំៗមកកូរទេ😀
កូរជារង្វង់វិលខ្លះទៅឆ្វេងខ្លះទៅស្ដាំ គឺដើម្បីអោយស្ករឬមេស្ករនោះ
ឆាប់បានរលាយ បើមិនកូរទុកអោយវារលាយខ្លួនវាទំរាំតែវារលាយអស់
យូរណាស់ ហើយពេលផឹកជាតិផ្អែមក៏នៅតែខាងបាតពែងកាហ្វេដែរ
លើល្វីង បាតពែងផ្អែមខេះ !😀 ហើយមានតិចនាក់ណាស់ សឹងតែមិនបាន
១%ផងដែលកូរស្ករកាហ្វេដោយគ្រាន់តែរលាស់ចុងស្លាបព្រា ឬបើមានអ្នក
ណាកូរត្រង់ទៅមកឡើងចុះតាមតែគន្លងនៃខ្សែធ្នូរឺបន្ទាត់ផ្ចិតរបស់រង្វង់បាត
ពែងនោះ អូហូយ៎! មើលទៅបែបមិនស្រួលហើយ ! ហិ៎ហេ៎!!!😀😀😀
.
ចុះ ទី៤ ? កុំលួចសួរគ្រូតាណា៎ កូនទន្សាយ !
.

ជួបគ្នាលើកក្រោយ !

.

6. ទន្សាយតូច - 19/01/2010

ចំលើយសំនួរទីមួយទៅជាឆ្លើយចឹងទៅ…😀
ហេហេ បើបានជួបគ្រូតាសួរអោយអស់តាហ្មង!
ទីបួនប្រហែលត្រូវប្រើពេលយូរបន្តិច😀

7. ទន្សាយតូច - 19/01/2010

អូហ៍ ភ្លេចមើល មានកាដូ ១លានដុល្លាផង!មិនមែនមួយលានទេ ២សន្លឹកត្រូវជា២លាន។សំរាប់ចំលើយទី៤មែន?

achharia - 19/01/2010

.
មែនហើយ ដល់ឆ្លើយត្រូវទី៤ យកក្រដាស១លានហ្នឹងទៅចុះ តែមួយសន្លឹកទេ
គឺរូបសងខាង ។ ក្រែង ទន្សាយតូច ឆ្ងល់ថាក្រដាស១លានមានរឺអត់នោះអី ។
នៅផ្ទះគ្រូតា មានច្រើនសន្លឹកទៀត😀 ។

8. ទន្សាយតូច - 20/01/2010

បើបាន១លាននឹងមែន ជប់លាងអោយផ្អើលភូមិម្តង😀

9. ទន្សាយតូច - 30/01/2010

គិតយូរហើយនៀក…សំនួរទី៣និងទី៤ដូចមិនស្រដៀងគ្នាសោះ!

achharia - 30/01/2010

ទន្សាយតូច!
វាស្រដៀងគ្នាត្រង់ មិនចាំបាច់យកទាំងអស់ទៅថ្លឹង ហើយ
គិតតាមបែបឡូហ្ស៊ិកដូចគ្នា មិនបាច់ពន្យល់វែងឆ្ងាយពឹងពាក់
លើទ្រឹស្តីបទអ្នកប្រាជ្ញណាទេ ។ បំណាច់នឹងខំរត់មកពីឆ្ងាយហត់
ទៅវិញកុំអោយខាតជើង ខ្ញុំសូមបកស្រាយប្រាប់អោយហើយក៏បាន
ថា ៖ របៀបថ្លឹងតែម្តងគត់រកអោយឃើញថង់ណាដែលមានកាក់
ធ្ងន់ជាងគេនោះគឺ គេត្រូវយកចេញពីថង់ទី១ កាក់១ , ពីថង់ទី២
កាក់២ , ….រហូតដល់ថង់ទី១០យកកាក់១០ដែរ ទៅថ្លឹងសរុប។
មានតែកាក់ដែលធ្ងន់ៗជាងគេហ្នឹងទេ ដែលចេញលេខខ្ទង់ទសភាគ
បន្ថែមអោយ នៅពេលគេថ្លឹងនោះ។ ដូច្នោះលេខខ្ទង់មិល្លិក្រាមត្រូវ
គ្នានឹងចំនួនកាក់ដែលធ្ងន់ៗជាងគេដែលគេដកយកចេញពីថង់ទី
លេខប៉ុណ្ណឹងទៅថ្លឹងដែរ ។
😀
បើឃើញលេខ55,001 g គឺថង់ទី ១ ហ្នឹងហើយដែលគេបានដក
យកកាក់តែ១ពីវាទៅថ្លឹង ។ បើឃើញ 55,002 g គឺត្រូវនឹងកាក់២
ដែលយកចេញពីថង់ទី ២…………55,010 g គឺថង់ទី១០ ។
ពេលថ្លឹងគេដាក់កាក់នោះជា១០កណ្តុបឃ្លាតជិតៗគ្នាដើម្បីងាយ
រើសយកកាក់ធ្ងន់ជាងគេមកបញ្ចូលក្នុងថង់ដើមវាវិញ បើត្រូវការ។

ពេលទៅវិញ កុំភ្លេចក្រដាស១លានដុល្លានោះយកទៅផង
ហើយបើមិនប្រញ៉ាប់ពេកទេ ស្ដាប់ចំរៀងលេងមួយបទពីរ
សិនក៏បាន តែកុំលួចស្រឡាញ់អ្នកចំរៀងណា៎ ៖😀

 


.

10. ទន្សាយតូច - 31/01/2010

ឡូស៊ិកមែនគិតមិនដល់…អត់ហ៊ានយកទេព្រោះអត់បានឆ្លើយត្រូវផង😦
ចូលចិត្តបទទីមួយ! ខ្ញុំមិនហ៊ានលួចស្រលាញ់ទេ​ ខ្លាចតែបងវិញទេ
សង្ស័យអង្គុយតែស្តាប់បទចំរៀងគាត់រាល់ថ្ងៃទេមើលទៅ!​😀

achharia - 31/01/2010

ខ្ញុំគ្រាន់តែចូលចិត្តមើលជាងស្ដាប់ មិនរញាក់រញ័រ មិនឆើតឆាយហួស
គួរអោយចូលចិត្ត ។


 

 

 

 


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: