jump to navigation

សួស្ដី ឆ្នាំថ្មី ២០១០ 29/12/2009

Posted by achharia in កំសាន្តកំប្លែង, CSS.
trackback

 


 


ជំរាបសួរ ប្រិយមិត្តទាំងអស់ ដែលមានចំណាប់អារម្មណ៍និងបានចូលមកលេងដល់ប្លកខ្ញុំនេះ

នៅមិនដល់បីថ្ងៃទៀតទេ ឆ្មាំថ្មីនៃគ្រឹស្តសករាជរឺថា គ.ស.២០១០ នឹងចូលមកដល់
គឺនៅអធ្រាត្រនៃថ្ងៃទី៣១ធ្នូខាងមុខនេះហើយ ។ នៅតាមប្រទេសរីកចំរើន ដែល
ចាត់ថាម្នាក់ៗមានជីវភាពធូរធារហើយនោះ គេនៅចាំរហូតដល់កណ្តាលអធ្រាត
ជួបជុំគ្នាជប់លៀងស៊ីផឹក ខ្លះតាមផ្ទះ ខ្លះតាមភោជនីយដ្ឋានរឺទីប្រជុំជនសំដែង
សីល្បៈនានា ដែលម្នាក់ៗនឹងត្រូវជល់កែវស្រាសំប៉ាញស្រែកហ៊ោរកញ្ច្រៀវអបអរ
អ៊ូរអែជូនពរជោគជ័យសុខសូស្ដីដល់គ្នាទៅវិញទៅមកនៅម៉ោង១២កណ្តាលអធ្រាត
ទី៣១ធ្នូនោះ…។ល។ ដូចបុណ្យសង្សារ ដូចបុណ្យណូអែលថ្មីៗនេះ ខ្ញុំជឿថានៅ
ស្រុកខ្មែរតាមទីក្រុង តាមទីកំសាន្តខ្លះៗ តាមគ្រួសារអ្នកមានប្រាក់កាសគ្រប់គ្រាន់
ក៏នឹងមានអ្នកចាំជល់កែវសំប៉ាញគ្នា អបអរឆ្នាំថ្មីនៃ គ.ស.២០១០ ជូនពរជ័យគ្នានា
កណ្តាលអធ្រាត្រមិនអោយចាញ់ពួកបរទេសទេ ទោះបីវាមិនមែនជាទំនៀមទម្លាប់
ពីបុរមបូរាណរបស់ខ្មែរយើងក៏ដោយដែរ ។
ចុះអ្នកដែលគ្មានលុយទិញស្រាសំប៉ាញ ? តយទឹកត្នោតជូរក៏គេលើកជល់គ្នាបានដែរ
ហើយក៏មិនចាំតែនៅទីក្រុង ទីរួមខេត្ររួមស្រុកអីទេ ទីណាក៏បាន អោយតែនាំគ្នាធ្វើ
ទៅបានសប្បាយរីករាយជាមួយគ្នាដោយសុវត្ថិភាព ហើយខ្ញុំសូមបន់ស្រន់ជូនពរពី
ចំងាយតាមរយៈទំព័រវើដប្រែសនេះដល់ខ្មែរយើងទាំងអស់ ទាំងនៅក្រៅប្រទេស
ទាំងនៅក្នុងប្រទេស ទាំងតាមទីក្រុងរហូតទៅដល់តាមជនបទស្រុកស្រែចំការ សូម
ទាំងអស់គ្នាបានជោគជ័យរាល់កិច្ចការងារចាប់ពីឆ្នាំថ្មី ២០១០នេះតទៅ និងសូមលើក
កែវជល់ជាមួយទាំងកែវសំប៉ាញ ទាំងតយទឹកត្នោតជូរ ផងដែរ !

 

មតិ»

1. ហនុមាន - 29/12/2009

បាទ សូមអរគុណ ខ្ញុំសូមលើកតយមួយដែរ តែគ្មានអ្វីក្នុងនោះ មានតែតយទទេររ៉េ ព្រោះខ្ញុំមិនជាអ្នកសីុ ផឹកអីរ៉េ សូមជល់តយដល់មិត្តភ័ក្រវើតប្រេសទាំងអស់ មិនថានៅឯណារ៉េ អោយតែបានស្គាល់ភូមិវើតប្រេសជាភាសាខ្មែរ គឺជល់ទាំងហ្មត់ហ្មឹង ! សូមអោយម្ចាស់ផ្ទះ បានសុខខ្សេមខ្សាន្ត សំរាន្តបានយូរ ធូរកម្លាំងចិត្ត ធូរកម្លាំងកាយ សប្បាយម៉ាយប់ទល់ភ្លឺ ធ្វើអីស្ងាត់ៗ ប្រយ័ត្នគេឭ ម៉ាយប់ទើសភ្លឺ ក្រោកឡើងហេវហត់ ….. អត់ងងុយហ្នឹងណា បានជាហេវហត់😀

2. achharia - 30/12/2009

ហេសហេ៎!😀 ហនុមាន ពូកែរកនឹកអោយពរបានពូកែហូរហែរតាប៉ែលត
ជាងខ្ញុំផង ។ សូមអរគុណ​ ហនុមានដែរ ហើយក៏សូមជូនពរ ហនុមានវិញ
សូមអោយក្នុងឆ្នាំថ្មី២០១០នេះ ហនុមានធ្វើការរកស៊ីពូកែមានបាន បើតាម
ផ្លូវគោក អោយមានរទេះសំបូរឡាន បើរកផ្លូវទឹកសូមអោយមានទូក កប៉ាល់
សំពៅសំប៉ាន បើខាងសាងសង់សូមអោយមានសំបូរហូរហៀរទាំងអស់ទាំង
ដែកឈូសទាំងដែកស្វាន ភ្ញាក់ស្មើម៉ានស្វានស្មើហ្នឹង ! ងាកបានងាកស្វាន
ណា៎ ហនុមាន តែកុំភ្លេចទឹកដោះគោពងមាន់ពៅបង្ក្រប់វិញផង😀😀😀

ហនុមាន - 30/12/2009

សាធុ សាធុ អរគុណច្រើនឆាយ៉ា ! ងាប់ហើយ មានច្រើនរិតតែពិបាកទៀត ដេកមិនលក់ បក់មិនល្ហើយ ព្រោះខ្លាចស្លាប់ទៅ ខានប្រើរបស់ទាំងអស់ហ្នឹង !😀 តែយ៉ាងណាក៏ដោយ ក៏ត្រូវអរគុណ ដល់ពរទាំងអស់នោះដែរ ហូរហែរ សម្បើមណាស់ …ងាកបាន ងាកស្វាន ឯណា ខ្ញុំមិនមែនជាងឈើផងហ្នឹង😀 ស្វានដែរ តែស្វានជញ្ជាំង នឹងតុ ជញ្ជាំងត្រូវព្យួរ រូបភាព ឯតុដាក់ជង្គៀងសំរាប់អាន … ហេស ល្អឡើងវិញ !😀 អរគុណឆាយ៉ា

3. achharia - 30/12/2009

កុំធ្វើអឹមអៀនអី ហនុមាន អោយតែបានចេះតែស្វានៗទៅ !😀
បើស្វានចំកន្លែង នឹងកើតមាសកើនប្រាក់
បើស្វានចំកន្លាក់ នឹងបានថ្កើងស័ក្តិឡើងបុណ្យ
បើស្វានចំគំនូសដៅទុកមុន ក៏នឹងបានស្រណុកសុខសប្បាយសាយកូនសាយចៅ
…អោយតែចំគឺអត់ខុសទេ !😀
និយាយលេងផងទេណា៎ ហនុមាន សង្ឃឹមថានឹងបានជល់កែវសំប៉ាញ
សប្បាយអ៊ូរអរដល់កមិនខានទេ នៅអធ្រាត្រទី៣១ធ្នូស្អែកនេះ ។ ចំណែកខ្ញុំ
នឹងទៅជួបជុំគ្នាកន្លែងបុណ្យឆ្លងឆ្នាំដែលមានអ្នកចំរៀងមកពីស្រុកខ្មែរល្បីៗ ។




ហនុមាន - 31/12/2009

ខៃ ខូង ស្វាន សប់ខ្យល់អី បើអត់កន្លែងផងនោះ ?😀 ទៅបុណ្យឆ្លងឆ្នាំ ទុកបបុសហ្យាមផេន ផ្ញើខ្ញុំផងណា និយាយលេងរ៉េ អរគុណដល់ការពិពរនាអំពី ការស្វានដ៏ក្បោះក្បាយ ! សួស្តីឆ្នាំថ្មី !

achharia - 01/01/2010

សួស្ដី​ឆ្នាំថ្មី ! ខាងខ្ញុំឆ្លងចូលរួចហើយ យប់ម៉ិញរាំឡើងដល់ម៉ោងពីរ
សប្បាយអស្ចារ្យកាឡាហេហើយ …។ អ្នកចំរៀងនិងតួខារ៉ាអូខេដែល
ទៅសំដែងទីនោះបានចុុះពីលើឆាកមកជល់កែវឈាំផេញអបអរជូនពរ
សុខសួស្ដីដល់គ្នានិងរាំលេងជាមួយអ្នកនៅស្វីសយ៉ាងសប្បាយរីករាយ
ស្និតស្នាលក្នុងលក្ខណៈជាមិត្តភាពនិងភាតរភាព ។ នៅតែប៉ិន្មានម៉ោង
ទៀតទេដល់ខាង ហនុមាន ម្តងហើយ សូមរាប់ខោងដោន ពីចំងាយនិង
ជល់កែវពីចំងាយជាមួួយផង ៥…៤…៣…២…១…សួស្ដីឆ្នាំថ្មី !ៗៗ!
សូមបានសុខសប្បាយឆ្នាំថ្មី សូមបានជោគជ័យឆ្នាំថ្មី ទាំងអស់គ្នា ទាំង
ហនុមានទាំងខ្ញុំ ទាំងខ្មែរទាំងអស់គ្នា ទាំងមនុស្សរស់លើផែនដីនេះ
ទាំងអស់គ្នាផងដែរ !!!

4. ទន្សាយតូច - 31/12/2009

សួស្តីឆ្នាំថ្មី! ជូនពរអោយបានសេចក្តីសុខសប្បាយ រកស៊ីមានបាន​…
ក្នុងចិត្តចង់ជូនពរអោយបានហូរហែរដែរតែមិនសូវពូកែសំដីដូចបងទេ!😀

5. achharia - 31/12/2009

សួស្ដី​ឆ្នាំថ្មី ! ចំពោះទន្សាយតូចវិញដែរ ។ សូម ទន្សាយតូច បានជួបប្រទះ
ក្នុងឆ្នាំថ្មី ២០១០ នេះនូវ សេចក្តីសុខ សេចក្តីចំរើន សុខភាពល្អ សំណាងល្អ
និងជោគជ័យជានិច្ច ។ អរគុណ ទន្សាយតូច ខំបោលនិងផែល(surf)ពីតូក្យូមក
ជូនពរខ្ញុំដល់ហ្ស៊ូរិច អែនេះ😀 ។ ជិតដល់ពេល count down ហើយមែនទេ ?
នៅតូក្យូ បានរាប់មុនខាងខ្ញុំ សូមផ្ញើការលើកកែវសំប៉ាញជល់ទុកមុនអោយ
ហើយពីចំងាយ ទំរាំទៅដល់ ចំម៉ោង ២៤:00 ល្មម និងរាប់ខោងដោនជាមួយផង
…5…4…3..2..1..HAPPY NEW YEAR !!! CHEERS ! CHEERS! CHEERS !😀

6. ទន្សាយតូច - 03/01/2010

ខោនដោនចប់រួចរាល់ហើយ…ពេលនេះឆ្នាំថ្មីហើយ!!!

achharia - 03/01/2010

សង្ឃឹមថាកូនទន្សាយបានសប្បាយដែរហើយ ខាងខ្ញុំរាំកំសាន្តបន្តដល់ម៉ោង
២ទើបឈប់ ជាមួយសីល្បករនិងការីនីខ្លះៗពីស្រុកខ្មែរដែលទៅសំដែងក្នុង
ពិធីជួបជុំបុណ្យឆ្លងឆ្នាំនេះ ។ …ពេលនេះឆ្នាំថ្មីហើយ!!! បានបីបួនថ្ងៃហើយ
ទៀតផង បន្តិចទៀតចូលឆ្នាំចិន រួចចូលឆ្នាំខ្មែរ រួចចូលព្រះវស្សា ចេញវស្សា
អុំទូកអកអំបុកសំពះព្រះខែ នឹងចូលឆ្នាំ២០១១ ឆាប់ៗហើយ😀😀😀

7. ទន្សាយតូច - 05/01/2010

បន្ទាប់ពីខោនដោនមក ខ្ញុំបានដើរទៅshrineដើម្បីបន់ស្រន់ជាមួយមិត្តភក្តិនិង
សិស្សច្បង ម៉ោងប្រហែល៣ទៀបភ្លឺទើបត្រលប់មកដល់ផ្ទះវិញ។
គិតដូចបងចឹងពេលវេលាដើរលឿនស្លាប់ហើយ!😀

8. achharia - 06/01/2010

អូ៎! ទន្សាយតូច នៅបានដល់ទៅទៀបភ្លឺ មុខតែសប្បាយដល់កហើយ ។
ពេលវេលានេះ ខ្លះបន់អោយតែបានលឿនឆាប់ៗនឹងអាលឆាប់បានទៅ
ដល់ពេលកំណត់ណាមួយរបស់គេ តែខ្លះភ័យព្រួយរអ៊ូរត្អូញត្អែរថាពេលវេលា
នេះបោះពួយលឿនស្លេវទៅមុខគ្មានបង្ងែរបង្អង់យោគយល់ចាំនរណាទេ
ហើយបើនៅប្រទេសជឿនលឿននិងឧស្សាហកម្មវិញ មួយវិនាទីៗកើតចេញ
ជាមាសជាប្រាក់វាល់កញ្ឆេរបាន នឹកអាណិតតែអ្នកស្រែចំការនៅស្រុកយើង
ខ្លះកុំថារាប់ជាវិនាទី រាប់ជាថ្ងៃឬម៉ោងមួយថ្ងៃទល់ល្ងាចបានតែក្តាមខ្យងដំឡូង
ក្តួចស្ទើរតែមិនឆ្អែតសំរាប់មួយថ្ងៃផង..។ល។ បើគេរកមិនទាន់បានគេបន់អោយ
តែថ្ងៃកុំឆាប់លិច ដែលផ្ទុយពីអ្នកធ្វើការមានប្រាក់ខែ បន់អោយតែលឿនៗ
នឹងអាលដល់ថ្ងៃបើកលុយយកប្រាក់ ។ ការគិតដូចខ្ញុំនោះ នឹងធ្វើអោយឃើញ
ថាពេលវេលាដូចជាដើរយឺតទៅវិញ ខ្ញុំបំរុងថានឹងរៀបចំជល់កែវចូលឆ្នាំ២០១១
ទៀតទៅហើយ តែពេលវេលាដើរត្រឹកៗមិនទាន់ទាំងដល់ចូលឆ្នាំចិនផង😀
.

.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: