លោកសង្ឃបិទស្រា អាចារ្យរកស៊ី យាយជីសន្សំទ្រព្យ (ឆ្នាំ២០១០ នៅវត្តណា?) 11/01/2010
Posted by achharia in កំសាន្តកំប្លែង, CSS.trackback
សីល្បៈចំរៀងចាប៉ី(ដងវែង)ឆ្លើយឆ្លងរបស់ខ្មែរយើង
តើនៅវត្តណាទៅដែលមាននិងល្បីថា
លោកសង្ឃបិទស្រា អាចារ្យរកស៊ី យាយជីសន្សំទ្រព្យ ?
ជាពាក្យចចាមអារ៉ាមដែលអាចធ្វើអោយអ្នកស្ដាប់ជាពុទ្ធសាសានិកខឹងសម្បារបានឬ?
សូមអញ្ជើញតាមទស្សនា ស្តាប់និងតាមដាននូវផ្លែវោហា ប្រាជ្ញសំដី ទាំងដោះស្រាយ
សំនួរចោទឆ្លើយគ្នាជាប្រស្នា និងបង្អាប់ឌឺដងគ្នា ទាំងជាកំណាព្យបែបចាប៉ីចាប់ចុងជួន
តាមរយៈវីឌីអូចាប៉ីឆ្លងឆ្លើយដូចខាងក្រោម ដើម្បីបានយល់សេចក្តី ៖
លោកសង្ឃបិទស្រា អាចារ្យរកស៊ី យាយជីសន្សំទ្រព្យ ?
ជាពាក្យចចាមអារ៉ាមដែលអាចធ្វើអោយអ្នកស្ដាប់ជាពុទ្ធសាសានិកខឹងសម្បារបានឬ?
សូមអញ្ជើញតាមទស្សនា ស្តាប់និងតាមដាននូវផ្លែវោហា ប្រាជ្ញសំដី ទាំងដោះស្រាយ
សំនួរចោទឆ្លើយគ្នាជាប្រស្នា និងបង្អាប់ឌឺដងគ្នា ទាំងជាកំណាព្យបែបចាប៉ីចាប់ចុងជួន
តាមរយៈវីឌីអូចាប៉ីឆ្លងឆ្លើយដូចខាងក្រោម ដើម្បីបានយល់សេចក្តី ៖
អរគុណច្រើន ឆាយ៉ា ដែលបានដាក់នៅ ប្រវត្តសាស្រ្តខ្មែរ ព្រោះចាបីុជាសិល្បះខ្មែរ ដែលចង់បាត់បង់ពីផែនដីខ្មែរយើង ។ ចាបីុ ដងវែងជា លិល្បះមួយដែលខ្មែរយើង មិនសូវយកចិត្តទុកដាក់ ។ សង្ឃឹមថា កូនខ្មែរទាំងអស់យកចិត្តទុកដាក់ នឹងសិល្បះនេះ ។ ប្រស្នាជាប្រស្នាល្អ ដែលយើងជាខ្មែរគួរតែគិត ពិចារណា អរគុណដែលបានចែកចាយ ។ ខ្ញុំចូលចិត្តចាបីុរបស់លោកតា សាន់ សីុន មានដាក់លេខទូរស័ព្ទ នែកអាហ្នឹងបានទាន់សម័យមែន !
.
សួស្ដី ហនុមាន
អរគុណណាស់បាទ ! បានឧស្សាហ៍មកលេងខ្ញុំមិនអោយស្ងាត់ ។
( ខ្ញុំបានផ្ញើ អ៊ីមែល ដល់ ហនុមាន មួយសូមឆែកមើលផង )
.
បើស្ដាប់ៗធម្មតាយកសាច់រឿង យកសេចក្តី ដូចមិនសូវអស្ចារ្យទេ ។
ដល់នឹកចង់រៀនតែងកំណាព្យខ្លួនអែងមួយវគ្គមួយឃ្លា ដឹងថាវាពិបាក
ប៉ុណ្ណា រួចរត់ទៅស្ដាប់អ្នកច្រៀងចាប៉ីដងវែង រត់ទៅស្ដាប់អ្នកច្រៀងអាយ៉ៃ
រួចផ្ទៀងផ្ទាង់ផ្លែសំដីជាកាព្យមានចាប់ចុងជួន បាននឹកស្ងើចសរសើរពួកគាត់
ថាអស្ចារ្យណាស់ គឺរកពាក្យឆ្លើយឆ្លងជាកំណាព្យបានរហ័សទាន់ចិត្តដូច
និយាយគ្នាលេង ។ មិនធម្មតាទេ ចំពោះខ្ញុំ ។
ក្នុងការស៊ីផឹងជួបជុំសប្បាយមិត្តភក្តិ ក៏គេអាចយកចាប៉ីដងវែងមកលេង
កំដរកំសាន្តជំនួសហ្គីតារ ធុងបាស់ បានសប្បាយប្លែកម្យ៉ាងដែរ ។
ខ្ញុំប្រទះឃើញតាមយូធូប ស្ដាប់សំលេងអ្នកច្រៀងស្រដៀងលោកតា
ប្រាជ្ញ ឈួន ខ្លះដែរតើ ។ ម្យ៉ាងផស់គេ !!! (សរសើរតាមភាសាអាឡូវ)
សូមស្ដាប់ លោកតា ប្រាជ្ញ ឈួន សំឡោកផស់គាត់ដូចខាងក្រោម ៖
អូ សូមអរគុណច្រើន ចាបីុជា ចំណូលរបស់ខ្ញុំ ខ្ញុំចូលចិត្តស្តាប់ លោកតាប្រាជ្ញ ឈួន លោកតាពូថៅដៃ ស្មៀន ប៉េ លោកតា គង់ ណៃ នឹង អ្នកចាបីផ្សេងទៀត ៕
ខ្ញុំបានទទូល អីម៉េល របស់ឆាយ៉ា ហើយៗ ក៏បានតបវិញដែរ សូមឆែកមើល បើមិនច្បាស់ត្រង់ណា សូមសួរ ខ្ញុំ ចុះ ! អរគុណម្តងទៀត នឹង សូមសំណាងល្អ !
ហនុមាន ! ខ្ញុំបានទទួលអ៊ីមែលនិងហ្វុងនោះហើយ ។ ខ្ញុំនឹងសាក
ធ្វើតាមដូចដែល ហនុមាន បានណែនាំ ។
ខ្ញុំក៏ចូលចិត្តស្ដាប់សីល្បៈចាប៉ីដងវែងនិងអាយ៉ៃផងដែរ ស្ងើចពួកគាត់
ពូកែរកពាក្យចាប់ចុងជួមបានភ្លាមៗ ។
អរគុណ ហនុមាន ច្រើននិងសូមបានសុខសប្បាយ ។
ប្រសើរណាស់ អរគុណ ! ខ្ញុំថាអ្នកចាបីុ ប្រៀបដូចជា អ្នកកំណាព្យអាចឹង ព្រោះពួកគាត់ អាច រៀបពាក្យ ភ្លាមៗ យ៉ាងជួនក្បួន របស់គាត់។
ពីដើមមានអ្នកចាប៉ីល្បីម្នាក់ទៀតមានរហ័សនាមថា តាចង្កូមប្រាបី
ជាដៃគូរបស់លោកតា ពូថៅដៃ គាត់ក៏មិនធម្មតាដែរ ។ មានទំព័រ
មួយបានដាក់ផ្សាយសម្លេងឆ្លើយឆ្លងរបស់គាត់ទាំងពីរដែលនៅ
សេសសល់អោយស្ដាប់ជាmp3។ ពេលខ្ញុំរកឃើញនឹងដាក់លិង្ក
បន្តទៅ សំរាប់អ្នកចូលចិត្តចាប៉ីខ្មែរ ដើម្បីធ្វើការប្រៀបធៀប ។
អរគុណ !
តាចង្កូមប្រាំបី
——————–
តាពូថៅដៃ សុវណ្ណដូងខ្ចី
@ ហនុមាន ៖ ខ្ញុំទើបតែសាករួចគឺ ហ្វុងខ្មែរយូនីកូដ មួយកុំផ្លេនេះដើរបាន
ចំពោះ PhotoShop cs3 & cs4 ទាំង Windows ទាំង MacOS ។
គឺជាមួយហ្វូតូសប់សំរាប់ម៉ាក់ក៏ដើរដែរ !!! ចុចតាមតំណនេះដើម្បីដោនឡូដយក
KhmerUnicodeFonts for PhotoShop cs3&4 Windows and MacOS.zip បានហើយគ្រាន់តែពន្លាតវា រួចអូសវាយកទៅផ្ទេរទម្លាក់ដាក់ក្នុងថត font របស់ Mac ទៅជាការស្រេច ។
សង្ឃឹមថា ហនុមាន អាចយកប្រើការបាន និងសូមមានសំណាងល្អ !
ឆាយ៉ា
អរគុណ ដែលបានខិតខំ ស្រាវជ្រាវ នៅការប្រើ ហ្វុន ក្នុង Photoshop ហើយដែលដាក់ចែកគ្នា ប្រើ ។ សូមអរគុណ
ខ្ញុំសូមអរគុណសាជាថ្មី ខ្ញុំកំពុង ដើររកហ្វុនទាំងហ្នឹងយូរដែរហើយ អាលូវបានឆាយ៉ា ចែកចាយ ដល់បងប្អូន ប្រើម៉ាក់ ។ ខ្ញុំមាន បញ្ហាខ្លះដែលទាំងទងនឹង ឃីប៊ត (keyboard) ពេលវាយអក្សរម្តងៗ ជាមួយ ពួកយូនីកូដ ពី Xenotype Keyboard គឺថា ដើរអត់ត្រូវរ៉េ ។ តេទោះជាយ៉ាងណា គ៏សូមអរគុណដែរ !
.
ហនុមាន !
គ្រាន់តែដាក់បានដើរជាមួយពួក Keyboard ធម្មតាតាម Macbook (pro)
ហ្នឹង ខ្ញុំអរគុណព្រះសំពះទេវតាណាស់ទៅហើយ គ្រាន់សរសេរចូលក្នុង
រូបភាពតាមហ្វូតូសប់ដែរ ។ ខ្ញុំសាកជាមួយ OpenOffice / Office 2008
សំរាប់ម៉ាក់ ក៏មិនចេញជើងអោយត្រឹមត្រូវដែរ កុំថាឡើយដល់ទៅជាមួយ
ការប្រើនឹង Xenotype Keyboard ។ តែបើខាងវិនដូវវិញ ប្រើជាមួយ
OpenOffice និង Ms Office គឺគ្មានបញ្ហាអ្វីសោះ ។ យ៉ាងហោចណាស់
ក៏យើងបានហ្វុងខ្មែរយូនីកូដមានតួអក្សរខ្មែរបាលីបុរាណ អក្សរដៃ មូល
និងខ្លះទៀតបន្ថែមទៅលើហ្វុង ខែក សំរាប់សរសេរក្នុងកម្មវិធីហ្វូតូសប់
សំរាប់ម៉ាក់ឃិងថុសដែរ ។
និយាយអញ្ចឹងខ្ញុំមិនទាន់ចេះធ្វើម៉េចអោយប្រើបាន ហ្វុងខែក ដែលផ្ញើ
អោយខ្ញុំនោះទេ ។ បើមិនយល់ទាស់ទេ ប្រាប់ខ្ញុំទីនេះក៏បាន បានអ្នកប្រើ
ម៉ាក់អែទៀតបានដឹងផង ។ ខ្ញុំក៏សូមអរគុណ ហនុមាន ជាអនែកដែរ
ចំពោះហ្វុង ខែក និង កម្មវិធីខ្មែរយូនីកូដសំរាប់ ម៉ាក់ !
.
បាទ ត្រឹមត្រូវហើយ បានដាក់ុមើលឃើញអក្សរទាំងនោះ អស្ចារ្យមែនហើយ ! អារឿង ប្រើតួរអក្សរពុម្ព ខែកនោះងាយ រ៉េ គ្រាន់តែ Double Click ទៅលើ Khek Font.suit គឺវា នឹង សួរយើងថា ចង់ Install នៅហ្វន់ទាងអស់ហើយ ។ តែគ្រាន់តែប្រើខុសគ្នា បន្តិច ។នៅពេលប្រើ ត្រូវដូរ មក US Keyboard វិញ បើនៅតែ យូនីកូដ keyboard អត់ដើរ រ៉េ ។ ខ្ញុំអាច បង្ហាញបាន បើត្រូវការជំនួយ !
.
សួស្ដី ហនុមាន
អរគុណច្រើនដែលបានតបប្រាប់មកខ្ញុំវិញ ។ មិនអស្ចារ្យអីទេ
ដូចខ្ញុំរៀបរាប់ហើយ ដើរបានតែជាមួយ ហ្វូតូសបថ្មី់ៗទេ។ ខ្ញុំបាន
ចុច២ដងលើហ្វាយល៍នោះហើយ តែវាមិនសួរថាទៅអ៊ិនស្តាល់
រឺអត់ទេ ។ សូម ហនុមាន មើលខ្ញុំតបនៅអ៊ីមែលផង ព្រោះខ្ញុំនៅ
មានសំណួរនិងចម្ងល់ថែមទៀត តាមអ៊ីមែលនឹងមិនរំខានអ្នក
ចូលលេងខ្លះផង ។ អរគុណ !
.
ទំរាំតែរកចាប៉ីឆ្លងឆ្លើយរវាង លោកតាពូថៅដៃនិងចង្កូមប្រាំបី ឃើញសូម
មើលរបៀបលេងចាប៉ីហ្គីតារ និងឧបករណ៍តន្ត្រីសម័យីអែទៀតកំដរសិនចុះ ៖
ស្ដាប់បណ្តើរ បារម្ភបណ្តើរ ក្រែងតែខាងរនាតរកកន្លែងចប់មិនឃើញ 😀
ចំណែកខាងស្គរវិញ ដូចស្រួលដល់ហើយ !
ដល់ជាមួយគង ស្គរវាយដូចពិបាកជាងគេម្តង រកសង្វាក់(Rhythm)ជាមួយអត់ឃើញទេខ្ញុំ៖
ពាក់អាវមិនដែល
អោយឃើញដោះ (Drum cover )Guitar bass cover
The original one
The imitated one
ងាប់ហើយ ច្រើនម៉ាលេះ? អរគុណ សុខចិត្តមើលលេងសិន ចុះ អរគុណឆាយ៉ា ! 😀
.
សួស្ដី ហនុមាន !
ហិ៎!ៗ! សុទ្ធតែខ្ញុំចូលចិត្ត ទាំងបុរាណ ទាំងសម័យ អោយតែខ្ញុំបានពិរោះ ។
អរគុណហនុមាន បានមកកំសាន្តជាមួយ !
.
សុំទោស ឆាយ៉ា អីហ្នឹងដែលជាអ្នកលេង សម្ភារះភ្លេងទាំងអស់ហ្នឹង ? ខ្ញុំផ្ញាក់ ចង់ព្រាត់ព្រលឹងព្រោះឃើញរូបខ្ញុំ នៅលេងភ្លេងនឹងគេដែរ សូមមើលក្នុង វីឌីអូ Khmer Classic Music ម្នាក់ដែលអង្គុយ ក្រោយលោកតា ហ៊ូជឺមិន រាងឆក អស់ម៉ាចំហៀងក្បាលគឺ ខ្ញុំហើយ ! 😀
.
ហនុមាន ជាអ្នកវាយឈឹងមែនទេ ?
វាយលឺតិចពេក ខ្លាំងបន្តិចលឺផ្សំបានពិរោះណាស់ ឈឹងឈឹប!ៗ!ៗ!។
ខ្ញុំបានតែ ជាអ្នកមើលនិងស្ដាប់ទាំងអស់ហ្នឹងទេ 😀 ។
.
ឈឹងឈឹប ៗ ! បន្លត់ភ្លើងឈឹប ញាប់ដូចម៉ាសីុនដេរ ! 😀 មានទៅជាអ្នកលេងអីខ្ញុំរ៉េ គ្រាន់តែថាៗទៅហ្នឹង ! 😀
ឆើងឈឹប! ៗ ! ដល់រលត់ភ្លើងភ្លឹប ឈឹបអត់លឺសូរឈើងទេ
គឺឈឹបៗរហូត 😀 😀 😀 …
ហេបងៗនិយាយដល់ណានឹង ដូចជាលែងយល់ហើយ!!!
និយាយពីឧបករណ៍ភ្លេងខ្មែរម្យ៉ាងគឺ ឈឹង ដែលជាកូនឧបករណ៍ធ្វើពី
លោហៈមានរាងដូចកូនជងមួយគូ ។ គេគោះវា កាលណាគេគោះរួចដក
បង្ហើបវាអោយឃ្លាតចាកពីគ្នាវាលឺសូររំពងស្រួយ ឈើង ! បើគេផ្អិបវា
ខ្ទប់អោយនៅជាប់គ្នា វានឹងលឺសូរ ឈឹប វិញ ។ បើវាលឺសូរតែ ឈឹបៗ!
ជាប់ គឺគេគោះផ្អិបវារហូតហើយ ដូចសម្លេងម៉ាស៊ីនដេរដែរដែលពេល
ដេរគេលឺសូរតែឈឹបៗរហូតហើយញាប់ជាងការវាយដោយដៃ ដែល
ហនុមាន បានស្រម៉ៃដល់ 😀 ។ រឿងចាស់ៗទេ កុំទាន់ចង់ឆ្ងល់អី ។
និយាយ ផ្អិបៗ ខ្ញុំដូចជាល្អៀស ខ្លួនអាមេចរ៉េ ! 😀
កុំចង់យល់អី ដល់ពេលដឹងច្បាស់ជាយល់ហើយ ! 😀
ហនុមាន អើយ !
ប៉ុន្តែក្មេងៗអីឡូវ ឆាប់ដឹងក្តីណាស់ ហនុមាន ។ មិនដូចជំនាន់ពីដើមៗ
ទេ ឡើងស្ទាវ ឡើងជំទង់ៗអស់ទៅហើយ នៅតែស្រាតខ្វាកហក់ប្រូង
តាមស្ទឹង តាមអូរនៅឡើយ ។ មានដែលលឺគេនិយាយរឿងពីដើម១ទេ
គឺរឿង “អាឡើងគោតាមកហើយវើយ! ” 😀 ។ និយាយសង្ខេបៗខ្លីៗចុះ
គឺក្មេងៗជំទង់ៗទាំងស្រីទាំងប្រុសជំនាន់មួយនោះ នៅនាំគ្នាស្រាតងូត
ទឹកលេងជាមួយគ្នាតាមដងអូរនៅឡើយ ។ នៅជនបទមានល្បែងមួយ
គឺល្បែង គោពាក់គ្នា។ អេហេ កំពុងលេង តាអង្គុយបិតផ្តៅនៅក្បែរឃើញ
ពួកស្ទាវៗវាពាក់ចេះតែខុស… តាឃើញ..អត់មិនបាន ក៏ស្រែកបណ្តើរ
វារដូចគោទៅបណ្តើរថា “អោយតាសុំលេងផងវើយ! តាធ្វើអាឡើង” ។
ពួកស្ទាវៗឃើញក៏ស្រែកពីចម្ងាយតបថា ” អីយ៉ា ! ៗ ! មើលហ្ន៎ !
អាឡើងគោតាមកហើយវើយពួកយើង ! ” ………………..ចប់។ 😀
អីឡូវល្បែងបែបនោះ រកមិនឃើញមានទៀតទេតាមដងស្ទឹងរឺនៅ
តាមមាត់អូរនោះ បើរកមើលតាមអូតែលប្រហែលឃើញខ្លះៗ ហើយ
ថែមទាំងទាន់សម័យមានថតជាវីឌីអូតាមទូរស័ព្ទដៃដាក់ផ្សាយតាម
ប្លកក្នុងវេបសៃថ៍ចែកគ្នាមើលលេងទៀតផង ។
.
ហាស ហាស និយាយពីគោតាឡើងកហ្នឹង ខ្ញុំដឹងរឿងមួយដែរ តែ ខ្លាចក្មេងៗ ច្រឡំ ខ្ញុំមិននិយាយរ៉េ 😀 អារឿងស្រាត ងូតទឹកហ្នឹង ខ្ញុំនៅ… អូច្រឡំអត់រ៉េ អត់ហានរ៉េ ខ្លាចក្មេងៗលួចថតដាក់ យូរធូប អាប់ឈ្មោះ ហនុមាន ! 😀
.
រឿងកំប្រុកចង់ផឹកទឹកដូង មែនទេ ? 😀
.
មានល្បែងលេងចឹងផង មិនដែលលឺសោះ…
ប្រហែលមកពីបងៗនិយាយបញ្ឆិតបញ្ឆៀងច្រើននឹងណា ទើបធ្វើអោយក្មេង
ឆាប់កាត់យល់… 😀
មានមែនតើតែសម័យអាលូវ អោយតែពាក់គេ ប្រាកដជាគេចាប់ដាក់គុកហើយ កុំពាក់គេផ្តេសផ្តាស ណា កូនទន្សាយតូច ! 😀
បើប្រៀបសម័យលេងគោពាក់គ្នាតាមមាត់អូរ និងសម័យអីឡូវ
ក៏នៅតែមានដែរល្បែងគោពាក់គ្នានេះ តែខុសគ្នាគ្រាន់តែសម័យ
អីឡូវមិនមែនតាមអូរទឹកហូរនៅជនបទទេ លឺសូរ អូៗ ដូចគ្នាដែរ
តែវាជា អូតែល ! 😀 ទៅវិញ ហើយមានកន្លែងខុសគ្នាទៀតដែរ
ត្រង់ស្ទាវជំទង់ៗជំនាន់មុននោះនៅល្ងង់កំរដឹងក្តីអីណាស់ បានគ្រាន់
តែពាក់គ្នាធ្វើលេងៗត្រាប់តាមគោ តែមិនដែលបានសំរេចរហូតដល់
ខ្មោចឃើញប្រកាច់បានម្តងណាទេ ។ ចំណែកស្ទាវៗអីឡូវអោយតែ
ហ៊ានលេងគឺសុទ្ធតែបានសំរេច(ផស់គេ?) មិនចាញ់អាឡើងគោតា
ជំនាន់មុនទេ មានតែពីលើស កន្លែងខ្លះតាសុំចាញ់វិញផងក៏មាន
ព្រោះអីឡូវតែគេលេងគឺលេងមួយឈុតតាំងពីកូនគោទើបនឹងកើត
រៀនបៅ រៀនស៊ីស្មៅ រៀនត្រដុសរៀនកួតស្នែង …រហូតដល់ធំកើត
ជាអាឡើងគោតាតែម្តង។
…ត្រង់វគ្គបន្តដល់អាឡើងគោតាចុះទៅដល់ហ្វូងស្ទាវជំទង់អស់នោះ
ខ្ញុំមិនរៀបរាប់បន្តទេ ទុកអោយ ហនុមាន ទន្សាយតូច និងអ្នកអាន
ដ៏ទែទៀតបើមាន ស្រម៉ៃបន្តសាច់រឿងរៀងៗខ្លួនទៅចុះ ។ រឿងនេះ
ម្យ៉ាងដែរ វាជារឿងដែលមានវគ្គសំខាន់និងជាវគ្គបញ្ចប់ផងនៅក្នុងក្តី
ស្រម៉ៃរបស់អ្នកអានឬអ្នកស្ដាប់ទៅវិញ ។
អ្នកណាឆ្លាត គេនឹងមិនយកក្តីស្រម៉ៃន័យអវិជ្ជមានមកដាក់ក្នុងវគ្គ
បញ្ចប់ទេ គឺគេរកហ៊ែភីអ៊ែនទាល់តែឃើញ វាគ្រាន់តែជារឿងអត់
ស្ដេចមួយប៉ិណ្ណោះ ។ បើខ្ញុំវិញ ធ្លាប់ស្រម៉ៃបញ្ចប់ថាអាឡើងគោតា
វារឡើងពីមាត់អូរនោះមកលើគោកវិញអត់រួចពេលលេងចប់ ហិ៎!ៗ! 😀
.
ហេស ពួកយើងដើរខុសផ្លូវហើយហ្នឹង ធ្លាក់ទឹកស្លាប់ហើយ និយាយពីលោកសង្ឃ ដូនជី អាលូវដល់គោឡើងករបស់តាទៀត យ៉ាប់ឡេវ ! ហា ហា 😀
ហនុមាន !
គ្រាន់តែប៉ុណ្ណឹង មានទៅច្អី .! មានបានស្រម៉ៃតែងបញ្ចប់សាច់រឿងហ្នឹង
បានម្តាក់ម្តងហើយនៅ ? 😀
ខ្ញុំមានចំងល់មួយពីរ ។ ខាងក្រោមជារូប ម៉ាក់ប៊ុកប្រូ ចេញថ្មីបំផុតនៅ
ស្វិសដែលខ្ញុំបានជាកាដូកាលពីថ្ងៃបុណ្យគ្រិស្តម៉ាស់ខែមុននេះ។ ម្សិល
ម៉ិញខ្ញុំសាក Textlayouter TypeStyler 10.6.50 Trial បានម្នាក់៦០
ថ្ងៃហើយ រកសេរីយ៉ាល់បឺមិនទាន់បានដាក់ត្រូវទេ ។ គិតទៅអ្នកផ្សាយពូកែ
សរសេរផស់គេ វាដាក់ថា free TypeStyler 10.6.50 download ខំតែអរ តាមពិត អាTrial ក៏ free ដែរ ។ នៅតាម ហ្វរុម ខ្លះថាវាស្រដៀងតែនឹង Art Text ។
ចំណែកម៉ាក់ផស់ខ្ញុំនេះ មិនដឹងជាពួកខា្លល្មុង ខ្លារខិនរឺរខិនទឹកកកអីទេ
ខ្ញុំដឹងតែវាជំនាន់ 10.6 ។ តើគេមើលត្រង់ណាបានដឹងថាវាជាខ្លាអី ?
ចំពោះប្រូវស័រ ខ្ញុំបានសាកល្បងជាមួយ safari និង opera តែវាមិន
បង្ហាញជើងអក្សរខ្មែរយូនីកូដបានទេ បើសាកជាមួយ ie for mac គឺបើក
អត់ចេញតែម្តង ។ មានតែនាង firefox មួយប៉ុណ្ណោះដែលអាចស្គាល់និង
បង្ហាញជើងអក្សរបានមួយពុម្ព ហើយក៏ទាល់តែបានអ៊ិនស្តាល់ខ្មែរយូនី
កូដសំរាប់ម៉ាក់សិនដែរ (ដល់ត្រង់នេះ ត្រូវអរគុណហនុមានម្តងទៀត 😀 )
ធ្វើម៉េចទើប Safari & Opera មើលខ្មែរយូនីកូដបានដែរខាង Mac?
ឆាយ៉ា
មុននឹងបោចសក់ខ្លួនឯង អស៉សូមដោនឡូត យក Omniweb ប្រើ ជាមួយ ម៉ាក់ មាចក្នុងអុជហើយ បើប្រើអក្សរយូនីកូដ ខ្មែរ ដែលខ្ញុំជូនដល់ឆាយ៉ា នោះ អត់បាត់អីមួយរ៉េ ដប់ឃើញទាងដប់ហើយ នេះសំរាប់តែម៉ាក់រ៉េ ។ នេះសាកដោនឡូត សាកមើល (free) ខ្ញុំប្រើតែអាហ្នឹង មិនដែលបញ្ហារ៉េ ។
http://www.omnigroup.com/applications/omniweb អូអារឿងខ្លា ខា្លល្មុង ខ្លារខិនរឺរខិនទឹកកក នោះ ឆាយ៉ា អាច អញ្ជើញទៅ ត្រង់ ខាងឆ្វេងដៃ លើគេបង្អស់ ដែលមាន Apple logo >About this Mac >ហើយឃើញ MacOS X Version 10.6.0 អោយតែ 10.6 ឡើងរ៉ៅ អាហ្នឹង ខ្លារខិនទឹកកកហើយ ។ បើខ្ញុំអាច ជំនួយបាន សូំ កុំខ្មាស់អៀនអី សួរបានតើ ! 😀
អរគុណ ហនុមាន ច្រើនដែលបានជួយប្រាប់តំណទៅយកប្រូវស៊័រ
អុមនីវែប នេះថែមទៀត ។
បើរឿងខ្លាអីនោះ អញ្ចឹងផស់ខ្ញុំគឺសេរីពួកមានX ខ្លារខិនទឹកកក
ហើយព្រោះខ្ញុំចុចមើលទៅឃើញដាក់ MacOS X Version 10.6 ។
ខ្ញុំបានសាកជាមួយប្រូវស៊័រដទែទៀតដែរ លទ្ធផលគឺមានតែ FireFox
និង SeaMonkey ទេដែលអាចស្គាល់ពុម្ពអក្សរខ្មែរយូនីកូដសំរាប់
MacBook Pro ថ្មីៗនេះ នៅខាងខ្ញុំ ។ ហើយឃើញបានតែ ហ្វុង
តែមួយទៀត មិនដូចជាមួយកម្មវិធី ហ្វូតូសប់CS4 ទេ ។ ជាមួយ
OpenOffice 3.1.1 និង Ms Word 2008 ក៏សរសេរជើងអក្សរ
អត់ទាន់បានចេញដែរ ។
អីឡូវ ដល់ពេលសុំសួរហនុមានទៀតហើយ បើដូច្នោះតើត្រូវធ្វើម៉េច
បានអោយមើលអក្សរមូល អក្សរក្បាច់បាលីបុរាណ និងពុម្ពយូនីកូដ
ផ្សេងៗទៀតឃើញ ? និងជាមួយប្រូវស៊័រដែលមិនទាន់មើលជើងនិង
ស្រៈផ្សំបានអែទៀតៗផងដែរ ?
អោយតែអ្វីខ្ញុំមិនទាន់ដឹង មិនទាន់ចេះ ខ្ញុំមិនងាយខ្មាស់ទេក្នុងការសួរ
ហនុមាន នេះ ខ្លាចតែ ហនុមាន ខ្មាស់ខ្ញុំអ្នកសួរវិញទេ ហី៎!ហិ៎! 😀 😀
OmniWeb and Khmer Unicode on Mac OS X 10.6

*** SeaMonkey and Khmer Unicode on Mac OS X 10.6 វាបង្ហាញជើងអក្សរបាន

*** FireFox and Khmer Unicode on Mac OS X 10.6 វាបង្ហាញជើងអក្សរបាន

Opera and Khmer Unicode on Mac OS X 10.6

Safari and Khmer Unicode on Mac OS X 10.6

ដើម្បីអោយឃើញ អក្សរផ្សេងនឹងជើងឯទៀត ឆាយ៉ា ត្រូវ install វាហើយជ្រើសរើស អក្សរពុម្ភ ដូចជា មូល បាលី ។ល។ តើ MacBookPro មាន Fontbookមកជាមួយរ៉េ ? បើមានស្រួលហើយ សាក Search រកមើល៍ ។ ហើយក្រោយមកទើបអាចដាក់ ហ្វន់បាន បើមាន Fontbook ចាំខ្ញុំ ប្រាប់ពេលក្រោយទៀត ស្រណុក យល់ កុំអោយ ភន្តច្រឡំ ។ សូមសំណាងល្អ !
ចាំខ្ញុំរកមើលសិន ព្រោះខ្ញុំបានមកជាអក្សរអាល្លឺម៉ង់ស្ទើរទាំងអស់ ។
៏( ខំរៀន បារាំងនិងអង់គ្លេស៍ អស់ម៉ាគំនរ ព្រះចាប់ខ្ញុំយកទៅដាក់ចំ
កន្លែងគេនិយាយអាល្លឺម៉ង់លាន់ទៅវិញ ! ) 😀
@ហនុមាន៖ សូមជូនដំណឹង ហនុមានសាជាថ្មី ព្រោះមិនដឹងលោកដែកគុន

OmniWeb ទៅស៊ិះស៊ុសជាមួួយអ្នកក្លាហាន ខ្លារខិនទឺកកក យ៉ាងណាទេ
ស្រាប់តែអីឡូវត្រូវរ៉ូវគ្នា ចេះបង្ហាញស្រៈដៃជើងអក្សរខ្មែរយូនីកូដវិញខ្ទេចខ្ទីអស់។
មុននោះខ្ញុំគ្មានចេតនាកុហក ហនុមាន ទេ គឺថាតាមតែមើលឃើញ អីឡូវឃើញ
ដូចខាងក្រោមនេះវិញហើយ ៖
មកពីខ្ញុំសូកគេ ២០ ដុល្លាហ្នឹងណា ! 😀 ត្រូវហើយ ខ្ញុំប្រាប់ថាអត់មានបញ្ហាអីរ៉េ ។ ឯប្រូក្រាមឯទៀត ខ្ញុំប្រើអត់ហើយ មិនដើរ ដូច Omniweb រ៉េ ។ ហើយយ៉ាងមេចនៅមានបញ្ហាទៀតរ៉េ នៅមើលជើងអក្សរ ឃើញឬ អត់ ? សូមសួរសំណួរ មកខ្ញុំសាជាថ្មី ស្រណុក ខ្ញុំឆ្លើយ !
ហនុមាន !

អីឡូវស្រាប់តែ Safari ក៏ចេះបង្ហាញជើងអក្សរខ្មែរយូនីកូដអីនឹងគេដែរហើយ
ព្រោះឃើញ OmniWeb និង SeaMonkey ចេះមើលរួចហើយ ។
នៅតែ Opera មួយទេ ដែលរៀនអានអក្សរខ្មែរយូនីកូដមិនពូកែដូចគេសោះ ។
ដូច្នេះ ដូចខ្ញុំបានបង្ហាញរូបជាសំអាងហើយនេះ មានវេបប្រូវស៊័រ
FireFox, SeaMonkey, OmniWeb និង Safari
អាចបង្ហាញអក្សរខ្មែរយូនីកូដ លើ Mac OS X Version 10.6 បាន
ប៉ុន្តែបានតែជាមួយ XenoType Khmer តែប៉ុណ្ណោះ មិនអាចបានជាមួយ
ក្រុមអក្សរមូល អក្សរដៃ បាត់ដំបង សៀមរាប បូកគោ គូលែន… នោះទេ ។
ពួកហ្វុងខ្មែរយូនីកូដដែលដើរបានជាមួយ Adobe CS3 ក៏អាចយកប្រើបាន
សរសេរចេញជើងអក្សរបានជាមួយ PhotoShop Cs4 សំរាប់កុំព្យូទ័រ
ដែលដើរដោយប្រព័ន្ធកម្មវិធីដំណើរការ Mac OS X ជំនាន់ 10.6 ដែរ ។
@ហនុមាន ៖ FontBook នោះខ្ញុំឃើញយូរដែរហើយ ហើយក៏បានចាត់ចែងហ្វុង

ដែលមានទាំងនោះអស់មួយរយៈកន្លងមកដែរ ។ ខាងភាសាអាល្លឺម៉ង់គេហៅថា
ស្រ៊ិហ្វត៍សាំលុង ( Schritfsammlung ) ។ ខ្ញុំបានសាក បិតបើកដកចេញដាក់
ចូលជាមួយក្រុមពុម្ពអក្សរមូលដែលដើរជាមួយហ្វូតូសប់ទាំងនោះហើយដែរ តែ
វានៅតែមិនទាន់បានត្រូវសោះ ។ ខ្ញុំដឹងដែរថាវាមិនមែនជាពួកសេណូទីបទេ ! ។
បើមានវីធីណា អាចធ្វើអោយមើលអក្សរមូល រឺពុម្ពអក្សរបាលីបាន ជួយប្រាប់ខ្ញុំ
ផងណា ហនុមាន !
ហ្នឹងហើយ អាសាំឡុង ហ្នឹងឯង ជា fontbook នោះ ។ ចាំខ្ញុំ ស្រាវជ្រាវ បន្តិចពី របៀបដែលអាចអោយមើលអក្សរទាំងនោះឃើញ ខ្ញុំនឹង ផ្ញើរជូន ។ សូមរងចាំ អរគុណ !
បានផ្ញើ អីុម៉ែលទៅហើយ ឆែកមើលផង !
ខ្ញុំបានទទួលហើយ ចាំសាកធ្វើតាមបំរាប់ទាំងនោះលង៍មើល៍សិន។
អរគុណ ហនុមាន !
.
.
.
Nhom pit cha like stab ja py nas pros ja py mean neay j’bas j’bas