ផ្កាឈូកមាននិស្ស័យនឹងព្រះពុទ្ធសាសនា 09/02/2010
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ចំរៀង MP3, ផ្សេងៗ, វីឌីអូ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.trackback

ផ្កាឈូក មិនមែនត្រឺមតែជាផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់
មានព៌ណសរឺក្រហមព្រឿងដ៏សែនស្អាតនិងមានរាងរៅទាំងកាល
នៅក្រពុំស្លូតបូតរហូតទាំងដល់ពេល់រីកចាយស្គុះស្គាយភាយក្លិន
ពិដោរនិងសោភ័នភាពគួរជាទីស្រលាញ់ចូលចិត្តរបស់មនុស្សគ្រប់
គ្នាប៉ុណ្ណោះទេ តែក៏បានបានបង្កប់ផងដែរនូវខ្លឹមសារនៃដំណើរជីវិត
មនុស្សក្នុងន័យវីជ្ជមានពោរពេញទៅដោយសុទិដ្ឋិនិយមក៏ដូចក្តីសង្ឃឹម
ក្នុងជីវិតដែរ ។ ពិចារណាមើលនិងយកផ្កាឈូកជាគំរូចុះ ទោះអ្នកដែល
មានកំណើតកើតចេញពីគ្រួសារអ្នកមានជីវភាពក្រីក្រជាកសិកររឺកម្មករ
ក្តី ពីថ្នាក់តូចទាបអាប់អួរក្នុងសង្គមក្តី ក៏គង់ក្លាយបានជាអ្នកចេះដឹងមាន
ជីវភាពរង់រឿងថ្លៃថ្លា ក៏គង់កើតបានជាអ្នកដឹកនាំដែលមានគេគោរព
ស្រលាញ់ច្រើនសន្ធឹកសន្ធាប់រាប់យកជាការបានដែរ ដូចផ្កាឈូកដែល
មានកំនើតចេញពីភក់ជ្រាំនៅអែបាតស្រះបាតបឹង ក៏គង់បានសំរេចជា
ផ្កាដ៍ស្រស់ត្រកាលរីកដាលផុសផុតលើផ្ទៃទឹកបានដូច្នោះដែរ ..។ល។
លើសពីហ្នឹងទៅទៀត ជាផ្កាដែលមាននិស្ស័យក្នុងព្រះពុទ្ធសាសនា
ផងដែរ ដោយព្រះពុទ្ធសាមណគោត្តមបានជ្រើសរើសយកផ្កាឈូកនេះ
ធ្វើជាអុបករណ៍សំរាបអ៊ុទាហរណ៍ក្នុងការសំដែងព្រះធ៌មទេសនាមួយ។
ព្រះអង្គបានចាត់ទុកភពផែនដីដែលមានមនុស្សប្រុសស្រីរស់នៅលើ
នេះដូចជាស្រះឈូកមួយដ៏ធំ ហើយបណ្តាមនុស្សទាំងអស់នេះនោះ
រាប់ទាំងខ្ញុំនិងប្រីយមិត្តកំពុងអានដែរ ត្រូវបានព្រះអង្គចាត់ចែកជាបីជំពូក៖
ជំពូកមនុស្សទី១ ជាពួកមនុស្សដែលពុំអាចយល់ជ្រួតជ្រាបបាននូវព្រះ
ធ៌មដែលទ្រង់សំដែង ចែងទូន្មានប្រៀនប្រដៅ បង្ហាត់បង្ហាញផ្លូវណែនាំ
អោយទៅកាន់ជីវិតដ៏ល្អប្រពៃបានទេ ដោយបាបកម្មនិងអវិជ្ជានៅគ្រប
ដណ្តប់ជុំជិតងងិតស្លុងដូចផ្កាឈូកដែលកំពុងដុះនៅបានត្រឹមតែកំពស់ក្រោម
ផ្ទៃទឹកបឹងនិងមិនអាចទទួលពន្លឺថ្ងៃបានដែរ ។ គឺមនុស្សគ្មាននិស្ស័យអាច
អោយគេប្រោសប្រដៅបាន នៅឈ្លក់ងក់ងុបងល់នឹងអំំពើអបាយមុខគួរ
អោយអាណិតអនិច្ចាណាស់ ។ ការទូន្មាន ដូចចាក់ទឹកលើក្បាលទា !
ជំពូកមនុស្សទី២ គឺដូចផ្កាឈូកដែលចោបអោបស្រទបដុះផុសផុតបានដល់
ត្រឹមប៉ឹមៗប៉ប្រះនឹងផ្ទៃទឹកបឹងនៅឡើយហើយអាចទទួលបានពន្លឺថ្ងៃខ្លះៗមិន
ច្រើនគ្រប់គ្រាន់បរិបូរណ៍ទេ ។ គឺពួកមនុស្សដែលអាចយល់ភ្លឺស្វាងបាននូវ
អំពើណាល្អអំពើណាអាក្រក់លុះត្រាតែមានការដាស់តឿនក្រើនរំលឹកជា
ញឹកញាប់ បើមិនដូច្នោះទេគេនឹងអាចភ្លឹកភ្លាំងភ្លេចស្មារតីអាចប្រព្រឹត្តបាបកម្ម
នានាបាន ។ ជាមួយមនុស្សជំពូកនេះ ការអបរំ មានសារៈសំខាន់ណាស់ ។
ជំពូកមនុស្សទីបី គឺដូចផ្កាឈូកដែលបានដុះផុសខ្ពស់ចេញផុតស្រឡះពីផ្ទៃទឹក
ទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់ បានរីកចាយស្គុះស្គាយភាយពិដោរដូចបានរៀប
រាប់ខាងដើមបង្អស់ខាងលើ ។ ជាជំពូកមនុស្សដែលបានទទួលការអបរំរៀន
សូធ្យ អាចជ្រួតជ្រាបបាននូវព្រះធម្ម មានពុទ្ធិ ចេះគិតគូរពិចារណាយល់ឃើញ
បាននូវអំពើណាល្អដែលត្រូវធ្វើ ណាអាក្រក់ដែលមិនត្រូវប្រព្រឹត្ត គួរជាទីគោរព
និងស្រលាញ់រាប់អានពីសំណាក់អ្នកផងទាំងពួងល្អៗដូចគ្នា ។ ជនក្នុងជំពូកនេះ
រមែងមានជីវិតរស់រានប្រកបដោយសុភមង្គលនិងជោគជ័យ ដែលម្នាក់ៗតែង
ផ្សងប៉ងប្រាថ្នាចង់បាន ថែមទាំងហូរហៀរចែកចាយបន្តដល់បងប្អូនកូនចៅ ញាតិ
មិត្តសាច់សាលោហិតផងដែរ ។
ប្រហែលដូច្នោះហើយបានជាពុទ្ធបរិស័ទដែលជាអ្នកកាន់ព្រះពុទ្ធសាសនា រមែង
ជ្រើសយកផ្កាឈូកក្រពុំៗហៀបចាយដែលតាមទស្សនៈខាងលើត្រូវមានបីទងដែរ
ធ្វើជាគ្រឿងសក្ការៈជំនួសរឺបន្ថែមទៅលើទៀននិងធូបផង ទៅសំពះបន់ថ្វាយនឹក
អ៊ុទ្ទិសដល់ព្រះ តាមមុខព្រះបដិមាកររឺរូបគំនូរព្រះពុទ្ធអង្គ និងដើម្បីរំលឹកពីខ្លឹមសារ
នៃបទទេសនានេះផងដែរ ។
ផ្កាឈូកពិតជាមាននិស្ស័យជាមួយនឹងព្រះពុទ្ធសាសានាមែន !
សូមរីករាយជាមួយបទ ផ្កាឈូកបឹង !
បទ ផ្កាឈូកបឹង ច្រៀងដោយ ស៊ិន ស៊ីសាមុត (ពីសម័យមុន)
អរគុណច្រើនដែលបាន វែកញែក ចែកចាយ ដល់ឧបាសក ឧបាសិកាទាំងពួង !
សូមអរគុណ ហនុមាន ជាច្រើដែរដែលបានចំនាយពេលអានសំនេរ
ដ៏វែងអន្លាយជាងរាល់ដងរបស់ខ្ញុំមួយនេះ ។ ខ្ញុំក៏សូមទទួលស្វាគមន៍
ដែរនូវរាល់ការរិះគន់កែតម្រូវ ណែនាំបំពេញរាល់ចំណុចខ្វះខាតនានា
ដែលខ្ញុំគិតថា នេះអាចជាចម្លើយរឺព៌តមានដ៏ខ្លីមួយសំរាប់អ្នកកាន់ផ្កាឈូក
ស៉ដៅទៅរកព្រះពុទ្ធរូបតាមវត្តវ៉ារឺតាមប្រាសាទបុរាណខ្មែរនានា មិន
ថាចំពោះតែចាស់ៗរឺយុវជនវ័យក្មេងៗទេ ក្នុងនាមជាអ្នកតកាន់ព្រះពុទ្ធ
សាសនាពីដូនតារៀងរហូតមក។ ខ្ញុំជឿជាក់ណាស់ថានៅមានចម្លើយត្រូវសមសួនច្រើនទៀតអំពីទំនាក់
ទំនងរវាងផ្កា្កឈូកនិងព្រះពុទ្ធសាសនានេះ ដែលខ្ញុំរីករាយជានិច្ចចំពោះ
ការបំពេញបន្ថែមពីសំណាក់ប្រិយមិត្តអ្នកអានក៏ដូចពីសំណាក់គ្រូអាចារ្យ
នានា ដូចបានពោលរួចខាងលើម្តងហើយដែរ។
.
ផ្កាឈូកបឹង ដោយកែវសារ៉ាត់