jump to navigation

ចាស់គេ ថ្មីយើង 10/02/2010

Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ, ព៌តមានវិទ្យា.
trackback

 

ចំពោះអ្នកដែលធ្លាប់បានដឹងវិធីនេះហើយ វាជារឿងចាស់
ចំពោះខ្ញុំនិងអ្នកទើបតែដឹង វាជារឿងថ្មី ។ ចំពោះអ្នកមិន
ទាន់មាន iPhone ប្រើ នេះជាព៌តមានមួយដែលអាចាត់ថា
បើបានដឹងក៏ល្អដែរ ( It’s a good to know ) ។

 

Get Khmer Font & Keyboard on your iPhone/iPod touch (in ខ្មែរ)



 


 

មតិ»

1. ហនុមាន - 10/02/2010

អរគុណ ឆាយ៉ា ខ្ញុំបាន bookmark YouTube ហ្នឹងទុកហើយ ចាំខ្ញុំមាន iPhone សាកប្រើវា សាកមើល ។ គ្រាន់តែឃើញចំណងជើង ខ្ញុំឯណោះ មានសំណួរ មួយ ចង់និយាយថា ” ចាស់គេ ថ្មីយើង ” អាចប្រើជាមួយ សង្សា អីបានរ៉េ ? ឧទាហរណ៍ ថា នាង ម៉េម៉ាយ កូនប្រាំ ហើយ កម្លោះនោះ នៅ ហ្យីន អាចប្រើបានរ៉េ ?😀 និយាយលេងរ៉េ ឆាយ៉ាអើយ អរគុណ ដែលបានចែកចាយ !

achharia - 10/02/2010

.
អុបកិច្ចប្រើទៅ ចេះតែបានហើយ គេថាដែរតើ
បើបានប្រពន្ធមេម៉ាយ​នឹងរកស៊ីធូរ😛

ការចេះទាមទារចង់បានអ្វីមួយអោយសមមាឌ
ការចេះអនុលោមខ្លួនបានត្រូវនឹងពាក្យដែលថា
ចាស់គេថ្មីយើង នេះ អាចចាត់ទុកថាបានរក
ឃើញផ្លូវមួយអាចនាំខ្លួនអោយទៅកាន់ថានសុខ
ឋានសូគ័ រឺក៏អាចថាទៅដល់ឋាននិព្វានភ្នែកស្រស់
ផងក៏បានដែរ អោយតែពូកែអុបកិច្ចទទួលយកនិង
ប្រើប្រាសបាន មិនសំខាន់អីត្រង់មានរបស់អ្វីមួយ
ទាល់តែនៅថ្មីស្រឡាងថ្មីចែស ផ្ទះនៅមួយទាល់តែ
អោយបានធំខ្ពស់ដាច់គេម៉ាស្រុកម៉ាភូមិទេ ដែលជា
សំខាន់នោះ គឺថាតើវាធ្វើអោយយើងស៊ីឆ្ងាញ់ដេកស្រួល
ប្រើប្រាសនិងរស់នៅបានសុខស្ងប់បានស្កប់ចិត្តជាមួយ
រឺក៏អត់ ។
គេតែងនិយាយដែរថា អំបោសចាស់ស្គាល់អស់ក្រឡុក
ក្រលៀនកៀនកោះគ្មានចន្លោះកាច់ជ្រុងណាទេ:mrgreen:

អរគុណ ហនុមាន បានចូលលេងខ្ញុំជាប្រចាំ កើតជាម៉ូយ
ដុំខ្ញុំហើយ ។ អរគុណ !​ ៗ !

ហនុមាន - 11/02/2010

ត្រូវហើយឆាយ៉ា មានឧបករ មិនប្រើប្រាស់ទុកយូរ ខូចចោលក៏អត់ប្រយោជន៍ដែរ មែនរ៉េ ? ថ្មី ក៏ដោយចាស់ក៏ដោយ ចេះតែចែកគ្នាប្រើ បន្តោះអាសន្ត ខ្លះរ៉ៅ ! ហេស អស្ចារ្យតាហ្មង ឡើងដល់ម៉ួយដុំហើយខ្ញុំ 😀 ។ អរគុណ

2. ទន្សាយតូច - 11/02/2010

ត្រូវម៉ាច់អត់មានiphoneប្រើនឹងគេផង Bookmarkមួយដែរសិន😀

ហនុមាន - 11/02/2010

ទុកៗទៅក្រែងថ្ងៃណា មាន កាលិបតាហ្មង ដាក់អក្សរខ្មែរហើយ ដើរបង្អួត កូនសិស្សស្រីៗជប៉ុនតាហ្មង !😀

achharia - 11/02/2010

@ ហនុមាន​និង​កូនទន្សាយ ៖ មានទៅអស់លុយអុយ !:mrgreen:

ហនុមាន - 11/02/2010

ឆាយ៉ា ចេះអាក្បួន ដោះលេខ (jailbreak)( ដោះលេខ មិនមែនដោះអាវ ទេណា ! )😛 អីហ្នឹងដែរ ខ្ញុំអាចរកឃើញ តែចង់ដឹងពីខ្មែរគ្នាឯង ក្រែងលោធ្លាប់អាចេះ ?

achharia - 12/02/2010

ហនុមាន
ខ្ញុំមិនទាន់ចេះទេ ព្រោះក៏មិនទាន់មាន អាយហ្វូន ប្រើផង ។
ខ្ញុំគិតថា ចាំដល់ពេលត្រូវការចេះ ឆៀងចូលសួរគ្រូតា​Google
រឺ គ្រូយាយWikipedia តែមួយភ្លែត គាត់ប្រាប់អស់ហើយ😛
យ៉ាងណាៗ​ក៏ខ្ញុំគិតថាវាមិនពិបាកដូចដោះអាវទេ ។ ដោះអាវ
បានម្តងៗ ខ្លះប្រើពេលរាប់ខែ ខ្លះអស់ប្រាក់រាប់ម៉ឺនតុលា ខ្ឡះ
បែកញើសប៉ុនៗគ្រាប់ពោតហើយភ្នែកនៅអែថ្ងាសទៀតផង
ទំរាំតែដោះបាន:mrgreen:

3. posoky - 13/02/2010

ខ្ញុំមានអាយហ្វូន នឹងយូដែរហើយ 3G 16G តែនៅជាប់ contract ទាល់តែបីខែ ទៀតទើបដាច់។ លឺគេថាបើចង់បានអក្សរខ្មែរទាល់តែ unlock សិនទើបបាន install ។ ឥលូវចាំដាច់ ខ្ញុំនឹងសាក unlock សាកមើល។

achharia - 13/02/2010

មិនយូរទេ ៣ខែធ្មេចបើកៗផុតហើយ ។ ខ្ញុំក៏ដូចយើងជាខ្មែរ
ទាំងអស់គ្នា សូមមានមោទនភាពជាមួយផងដែរចំពោះការ
ដែលខ្មែរយើងអាចរកមធ្យោបាយអោយប្រើប្រាស់អក្សរខ្មែរ
យើងបានជាមួយ iPhone នេះ ។
អរគុណ posoky ដែលបានឈៀងងមកលេងដល់ប្លកខ្ញុំ ។

4. achharia - 13/02/2010

បន្ថែម ៖ រឿងបានដឹងក៏ល្អដែរ មួយដោយឡែកទៀត

និយាយរឿងក្បួន ហែកគុក(jailbreak) នេះធ្វើអោយខ្ញុំនឹក
ឃើញដល់មេចោរ មេទ៏ព មេព្រានព្រៃប្រម៉ាញ់ អ្នកជំនួញផ្លូវ
ឆ្ងាយខ្មែរយើងពីដើមៗតែងមានក្បួនមួយសំរាប់ប្រើមើលជា
ជំនួយក្នុងការចេញដំណើរហៅថា ក្បួនភូមាហែកគុក។ វាជា
កូនប្លង់តូចមួយមាន៧ក្រឡាបួនជ្រុងដូចក្រឡាអុក ដែលតាម
ជួរក្រឡាផ្តេក ត្រូវនឹងថ្ងៃទាំង៧ពីច័ន្ទដល់អាទិត្យ តាមជួរ
ក្រឡាបញ្ឈរត្រូវនឹងយាមទាំង៧ប្រចាំថ្ងៃ? ខ្ញុំមិនច្បាស់ថាមាន
ប៉ុន្មានយាមប្រាកដទេតាមក្បួនខ្មែរបុរាណនៃការចែករយៈពេល
ក្នុង១ថ្ងៃ ។ ហើយក្នុងក្រឡានិមួយមានសញ្ញាងាយចំណាំដូចជា
ខ្វែងជើងក្អែក ចំណុចមួយ គំនូសជាខ្សែទ្រូងតែម្ខាង រឺទុកចន្លោះ
ទទេ…។ល។ អ្នកចេះអាន ស្គាល់សញ្ញានេះ អាចដឹងបានថាថ្ងៃ
ណាត្រូវចេញដំណើរតាមទៅទិសណាទើបមានលាភមានជ័យ ថ្ងៃ
ណាទៅទិសណាមានទុក្ខភ័យចង្រៃជួបគ្រោះបាន ថ្ងៃណារួចខ្លួន
បើមានគេតាមចាប់តាមប្រហារ ចេញនៅវេលាណាផងដែរ ។ល។
ឧទាហរណ៍ មានករណីចាំបាច់ខ្លះត្រូវតែទៅទីណាមួយខានពុំបាន
ហើយទិសដៅដែលត្រូវទៅនៅខាងលិច តែតាមក្បួនថាថ្ងៃហ្នឹងនៅ
យាមព្រលឹមត្រូវចេញដំណើរទៅទិសកើតទើបមានលាភសំណាង
គេត្រូវចេះឧបកិច្ច ត្រូវចេញដំណើរដោយជិះសេះ ដំរី រទេះ រឺដើរ
ត្រូវតែទៅទិសខាងកើតមួយស្របក់សិន ទើបរកផ្លូវវាងវង់ត្រឡប់
បកទៅរកទិសដៅដែលនៅខាងលិចអែនោះវិញ ។ គេអាចតាម
រកនិងសង្កេតឃើញក្រឡាជាក្បួនអស់នេះមាននៅសាក់ជាប់តាម
ពោះកំភូនដៃរបស់មនុស្សវ័យចាស់ៗដែលនៅរស់រានដល់សព្វថ្ងៃ
បាន(ប្រហែលនៅស្រុកសៀមអាចនៅសេសសល់សំបូរអាចរកជួប
បានរឺនៅប្រទេសភូមាដូចដែលបានលឺឈ្មោះដើមនែក្បួននេះ ) ។
ខ្ញុំធ្លាប់បានអនុវត្តតាមក្បួននេះម្តងជាមួយនិងតាមលោកអុំរបស់
ខ្ញុំម្នាក់កាលអំឡុងដើមឆ្នាំ១៩៨០ ក្នុងការធ្វើដំណើរទៅជំរុំតាម
ទល់ដែនខ្មែរសៀម ។ ថ្ងែនោះមេឃស្រឡះល្អ គ្រប់គ្នាតែងស្រូត
រូតរះចេញដំណើរពីព្រលឹមស្រាងៗថ្ងៃពុំទាន់រះក្នុងការចេញដំណើរ
ឆ្ងាយ ។ ខ្ញុំក៏ំបានខ្ចប់បាយនិងម្ហូបក្រៀមក្រោះជាស្រេចនិងសំដៅ
ទៅជួបជុំគ្នានៅផ្ទះរបស់អុំខ្ញុំ តាមការណាត់ជួបថាពីព្រលឹម ។ ខ្ញុំក៏ខំ
ស្រូតត្រហេបត្រហបក្រែងគាត់ចាំយូរនាំរំខានដល់អ្នករួមដំណើរ
ផង ស្រាប់តែគាត់នៅអង្គុយធ្វើព្រងើយហើយនិយាយថាមិនប្រញ៉ាប់
ទេ ត្រូវរង់ចាំដល់ថ្ងៃរះអោយបានចេញពន្លឺបែកអាច់ថ្ងៃសិនទើបចេញ
ដំណើរបានសុខតាមផ្លូវ ។ មែន! ពេលធ្វើដំណើរដោយថ្មើរជើងកាត់
ពីភូមិខ្ញុំលេចវាលចូលព្រៃរហូតទៅដល់ជំរុំនាថ្ងៃនោះគឺឃ្វាងផុតពីពួកចាំ
ជញ្ជក់ឈាមខ្មែរៗគ្នាអែងតាលផ្លូវក្តី តាមដុបតាមដាំងក្តី គឺពួកអ្នកមាន
អាវុធនៅដៃខ្លះមួយចំនួនទាំងមិនតឺនុយប៉ារ៉ា ទាំងខាងតឺនុយប៉ារ៉ាខ្លះ ។
កាលជំនាន់នោះជាញឹកញយណាស់ត្រូវបានពួកឈ្លើងអស់នោះសម្លុត
គំរាមឈ្លេចដណ្តើមយកកំទេចមាសដែលសេសសល់ពីសម័យអាពតរឺ
លុយបាតដែលដូរបានចាយវាយនាពេលនោះគ្រាន់ជាទុនបន្តិចបន្តួច
សំរាប់ជំនួយក្នុងការតស៊ូដើម្បីរស់រៀងៗខ្លួន ។ អុំខ្ញុំក្រោយមកបានទៅ
រស់នៅលើទឹកដីអមេរិក ហើយក៏បានទទួលអនិច្ចកម្មបាត់ទៅហើយ ។

អីឡូវស្រាប់តែមានក្បួនហែកគុកដែរ តែជា Jailbreak សំរាប់ហែកដោះ
គន្លិះលេខសម្ងាត់របស់ iPhone ទៅវិញ ។
.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: