កុងស៊ីហ្វាឆាយ ! 13/02/2010
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.trackback
ក្នុងឧិកាសបុណ្យចូលឆ្នាំចិននាថ្ងៃទី១៤-១៥-១៦ គុម្ភៈ ឆ្នាំនេះ
សូមប្រិយមិត្តទាំងអស់គ្នា ទាំងម្ចាស់ប្លកនៅភូមិវើដប្រែសនេះ
ជាពិសេសបងប្អូនកូនចៅចិននិងខ្មែរកាត់ចិនទាំងអស់ បានទទួល
នូវសេចក្តីសុខសប្បាយ សិរីសួស្ដី រកស៊ីកាន់តែកាក់កបមានបាន
មានសុខភាពល្អ អាយុយឺនយូរ ជាដរាបតទៅ ។ កុងស៊ីហ្វាឆាយ !
កុងសីុចាប់ឆាយ ! ចុះបើខ្ញុំមិនមែនជាចិន ចូលបានរ៉េ ? អរគុណ !
ហេសហេ,,,មិនមែនតែចាប់ឆាយទេ មានតាំងអ៊ា តោស៊្ងាអីៗ
ទៀតផង 😛
ខ្ញុំជូនពរទាំងអស់គ្នាហ្នឹង ហើយអ្នកណាក៏ចូលប្រារព្វធ្វើបានដែរ
ស្ងោរមាន់ អាំងទា ជ្រូកខ្វៃ ស៊ុបចាប់ឆាយ ឆាមី ឆាគុយទាវ ឆាមីសួ
…តាមធនធានដែលអាចលែបានតាមសំរួលរៀងៗខ្លួន តាំងចិត្ត
ជ្រះថ្លាអុចធូបអុចទៀន សែនបែរបន់នឹកឧទ្ទិសដល់កុងម៉ា តាយាយ
ញាតិសារលោហិតទាំងអស់ដែលទទួលមរណភាពទៅហើយ អោយ
អញ្ជើញមកសេពសោយនិងជួយថែររក្សាកូនចៅផៅញាតិអោយបាន
សេចក្តីសុខសប្បាយរកស៊ីមានបាន សុខសាន្តក្ក្នុងក្រុមគ្រួសារ ,,។
រួចក៏នាំបងប្អូនកូនចៅនាំគ្នាស៊ីផឹកជួបជុំគ្នាទៅមានទៅពិបាកអីនឹង
ធ្វើ ជាមួយនឹងគេនឹងអែងនោះបើសិនជាចង់ ។ ខ្ញុំចូលឆ្នាំក្នុងមួយឆ្នាំៗ
ដល់ទៅបីដង …ហេសហេ ខែមេសាខាងមុខនេះចូលឆ្នាំខ្មែរម្តងទៀត។
មិនមែននាំអោយឆាប់ចាស់ទេ តែវាចំណេញអាយុគឺបីឆ្នាំរាប់មួយទៅ
វិញ ។ អរគុណ ហនុមាន បានចូលលេងខ្ញុំមិនដែលខានទេ !
ទៅវិញយកទាអាំងមួយ ជ្រូកខ្វៃមួយកញ្ចប់ធំទៅផង ។
ហេស ហ្អេស ចាប់ ចាយ មិនអីរ៉េ កុំអោយចាប់ ឆួយ អាហ្នឹងបានយ៉ាប់ ! 😀 និយាយលេងរ៉េ កុំប្រកាន់ខ្ញុំអី ដូចជាអត់ចង់បានរ៉េ មួយកញ្ចប់ អាណិតតែមកដល់ណោះ ហើយ សុំជ្រូកខ្វៃ ទាំងមូល បានដែររ៉ា ? អរគុណ មិនដឹងបានអីជូនវិញ រ៉េ បើមកអត់មានយកអីមកផង ហ្នឹង សូម្បីតែខោក៏អត់ផង 😀
អរគុណ កុងសីុហ្វាឆាយ !
ហនុមាន កុំថាតែជ្រូកខ្វៃមួយមូល ចង់បានអីប៉ុណ្ណាយកប៉ុណ្ណឹងទៅ
អោយតែយករួច សុទ្ធតែរបស់វៀកទុអែល មិនខ្វះទេ..ហេសហេ៎! 😛
អរគុណ !
លឺថាបងហនុមានអត់ចូលចិត្តទេទាអាំង ជ្រូកខ្វៃអីនឹងហ
ទុកអោយញ៉ុមក៏បានដែរ 😀
ម្យ៉ាងដែរចូលឆ្នាំបីដងរាប់មួយ 😀
កូនទន្សាយ អត់ត្រូវការរ៉េ ជញរូកខ្វៃ នោះ ក្រែងនៅ ចប៉ុន លេងសិទ្ធតែម្ហូប មិនទាន់ចំអិនអីហ្នឹង ?(sushi) 😀
@ ហនុមាន និង ទន្សាយតូច ៖ ញ៉ាំតាមសម្រួល ទុកពោះដាក់
ដល់សែនដូនតា ពេលចូលឆ្នាំខ្មែរខាងមុខនេះម្តងទៀត ។ ចូលឆ្នាំ
ដូចខ្ញុំបានបានចំណេញ ចូលបីដងក្នុងមួយឆ្នាំ រាប់អាយុថែមតែមួយ
លេខបានហើយ មិនងាយចាស់ទេ ។ តាមិនស្រួលលួចរាប់បន្ថយ
ទៀតបើចាំបាច់ មាននរណាដឹង ?
បាំងតែពីរខែទៀតទេចូលឆ្នាំខ្មែរទៀតហើយ ដូចជាលឿនមែន!
នឹងហើយសំបូរណាស់អាម្ហូបឆៅៗនឹងណ! 😀
ហើយបន្ទាប់ពីចូលឆ្នាំខ្មែរនោះរួចទៅ អ្នកស្រែចាប់ផ្តើប
ភ្ជួរដាស់ ភ្ជួររាស់ សាបព្រស់ដកស្ទូង ធ្លាក់ភ្លៀងចូលវស្សា
ហើយចេញវស្សាវិញច្រូត រួចដល់អកអំបុកអុំទូកង ហើយ
ក៏ដល់ណូអែលនិងចូលឆ្នាំបារាំងពរីពាន់ម៉ាតណ្តប់ទៀតផង
ដែរ ។ តែមិនជាអីទេ ទន្សាយតូចកុំភ្ញាក់ផ្អើល នៅច្រើន
វិនាទីទៀតណាស់ ។