jump to navigation

ជើងខ្លាំងទាំង៧ & លោកឧកញ៉ា ២២ 02/03/2010

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, វីឌីអូ.
trackback

 

***ជើងខ្លាំងៗនៅស្រុកខ្មែរ (កំប្លែង)
 

CTN Reatrey Komsan Comedy – Jerng klang tang 7 part 1

CTN Reatrey Komsan Comedy – Jerng klang tang 7 part 2

CTN Reatrey Komsan Comedy – Jerng klang tang 7 part 3

 


 

***ដល់ឈ្មោះខ្លួនអែងចេះហៅ លោកឧកញ៉ា វ៉ាំងដឺ😛
 

 



*

មតិ»

1. ហនុមាន - 02/03/2010

អរគុណ ឆាយ៉ា
ដែលបានចែកចាយ នៅ វីដីអូ ទាំងពីរ ខាងលើ ។ ខ្ញុំនៅចាំកាលពី វាំង ឌឺ បានអនិច្ចកម្មទៅ គួរអោយកំសត់ណាស់ កុំអោយមានឃើញ តារា ខ្មែរ ឯទៀត ចូលរួម សំដែងទុក្ខសោក ក្រៅពីក្រុម កំប្លែង ពីរ បី អ្នក ដែលជាអ្នកសំដែងជាមួយ ។ សូមអោយ វិញ្ញាណខ័ន្ន របស់ លោក បានទៅសោយសុខ នៅឯបរិលោក !

achharia - 02/03/2010

.
ដូចឃើញស្រាប់ ខ្ញុំចម្លងមកពីខាងយូធូបដែរទេ ។ សំរាប់ខ្ញុំ នេះ
ជាឈុតសំដែងល្អបំផុតរបស់នាយ ២២ បើប្រៀបទៅនឹងឈុត
អែទៀតៗដែលខ្ញុំធ្លាប់បានឃើញមួយចំនួន ។ ឡូយត្រង់របៀប
ច្រៀងបែបកំសត់ពីរវគ្គដំបូង និង ហៅខ្លួនអែងថាលោកឧកញ៉ា
ពេលរៀបរាប់ឈ្មោះតួកំប្លែងនានា …។

អរគុណ ហនុមាន ច្រើនបានចូលលេងខ្ញុំមិនដែលខាន ។
.

ក្មេងស្រែ - 03/03/2010

វានៅតែបានបញ្ជាក់ពីការរើសអើងនៃអ្នកកើតជំងឺអេដស៍, ពិតជាកំសត់មែន! ញ៉ុមបាទ ក៏ជាអ្នកចូលចិត្តការសំដែងរបស់គាត់ដែរ ។

2. achharia - 04/03/2010

រូបរចនាដោយ ហនុមាន នាខែមិនា២០១០



 
រូបខាងក្រោមមានកម្លាំងទឹករលកខ្លាំងជាងបន្តិច


 



 

ខាងក្រោមនេះជារូបចាប់ចម្លងពីវីឌីអូ យកមករចនាបន្ថែមទឹករលកអោយឃើញរស់រវើក ៖


*ទៅលើកទីមួយ ស្ងាត់ល្អណាស់អត់មានឃើញនរណាម្នាក់ទេ

 


*ដល់ទៅលើកទីពីរ ស្រាប់តែឃើញ…ក៏ថតយកក្រិប តែមិនបានពីមុខទេ

 


*…អត់បានពីមុខទេ ព្រោះថតពីត្រើយខាងនេះទៅ ។ ហាសហា៎! ថាលេងទេ
តាមពិត គឺថែមថយរូបតាមកម្មវិធី ហ្វូតូសប់ ហ្នឹងអែង ។:mrgreen:

 






*រូបនារីម្នាក់នោះមិនមែនស្រាតអាក្រាតននលគកដូចភ្នែកមើលឃើញពីចំងាយ
ដូច្នេះទេគឺនាងស្លៀកសំពត់ស្តើងដូចស្បៃមុងព៌ណសាច់ ដល់ត្រូវទឹករិបជាប់ខ្លួន
ឃើញដូចគ្មានស្លៀកពាក់អី ត្រូវដូចក្តីស្រម៉ៃមែន ។ តែយ៉ាងណាក៏នៅឡូយចាញ់
អប្សារានៅអង្គរវត្តឆ្ងាយណាស់ ខាងលើអត់មានហើយនៅពីមុខចំទៀត​ …។ល។


 


ហនុមាន - 05/03/2010

សូមអរគុណច្រើន ឆាយ៉ា ដែលបានចំណាយពេលវលា​ដ៏មានតម្លៃជួយលៃលក កែកុន ដល់រូបរបស់ខ្ញុំ រូបទាំងអស់ខាងលើ ឆាយ៉ា ធ្វើបានល្អណាស់ ។ ខ្ញុំចង់ចេះអារបៀបធ្វើទឹករលកហ្នឹងដែរ តែ មិនដឹងធ្វើយ៉ាងណា ហើយចាប់ផ្តើមពីណា ទៅណារ៉េ បើមានពេលអាច ដាក់មេរៀនមួយ បង្រៀនខ្ យើងខ្ញុំទាំងអស់ផងបានរ៉េ ? ស្អាត មែន ? ឆាយ៉ា ប្រើតែ Photoshop តែមួយមុខទេអី ឬ ក៏មាន ប្រូក្រាមអី បន្ថែមទៀត? អូភ្លេច ប្រាប់ ខ្ញុំបានយករូបដែលឆាយ៉ា ធ្វើជូនទៅដាក់ផ្ទះ របស់ខ្ញុំ តែ​ដោយសាអិនធើនិត ល្បឿនយឺតពេក មិនអាចធ្វើអោយទឹក រលកបាន អាចឹង បានជា ខ្ញុំអត់ដាក់ នៅក្រោម ខែមីនា Wallpaper របស់ខ្ញុំហ្នឹងណា ! អរគុណច្រើន ឆាយ៉ា !

achharia - 05/03/2010

.
ហនុមាន ! មិនមែនតែជាមួយហ្វូតូសប់មួយមុខទេ ទំរាំបានរូបដូច
បង្ហាញខាងលើនេះ។ តាមពិតមកពីខ្ញុំនៅស្ទើរខាងហ្វូតូសប់ ទើប
ខ្ញុំប្រើប្រូក្រាមតូចៗបន្ថែមទៀតក្នុងការធ្វើរូបកំរើកពព្រើករលកនេះ។
មានប្រូក្រាមតូចៗសំរាប់ធ្វើភ្លៀងធ្លាក់រឺធ្វើទឹកកកធ្លាក់​នៅអង្គរវត្ត
ធ្វើរូបទឹកហូរធ្លាក់តាមល្បាក់ថ្មនិងរលកលើផ្ទៃទឹកអោយឃើញរស់
រវើក ដូចឃើញពីមុនខ្លះៗដែលខ្ញុំបានបោះបង្ហាញរយៈកន្លងមក។ ប៉ុន្តែវាសំរាប់តែពួកវិនដូវស៍ ចំពោះ Mac/Macbook មិនទាន់មានទេ
ដូចប្រូក្រាម Xara3D​ ជាដើម គួរអោយស្ដាយចំពោះអ្នកប្រើម៉ាក់។
នៅតាមទំព័រ Photoshop tutorials ខ្លះៗក៏មានប្រាប់របៀបធ្វើ
ទឹករលកនេះដែរដូចតាមតំណខាងក្រោមនេះ
http://www.designtutorials.info/35/
http://max.designwalker.com/photoshop/water-tutorials/
…មានច្រើនទៀត ដែលខ្ញុំគិតថាចំពោះអ្នកប្រើម៉ាក់ហើយពូកែហ្វូតូសប់
ដូច ហនុមាន អាចធ្វើអោយវាកំរើកបាន ដោយធ្វើរូបដែលមានប្រវែង
ទឹករលកខុសៗគ្នាយ៉ាងតិចបីបួន រួចដាក់បន្តអោយកំរើកក្នុងផ្នែក animation របស់ ហ្វូរ៉ូសប់ ទៅនឹងឃើញរស់រវើកដូចគ្នាមិនខាន ។
ចាំមានពេល ខ្ញុំនឹងរៀបរាប់បន្ថែមពីរបៀបធ្វើទឹករលកនេះដល់អ្នក
ប្រើវិនដូវស៍ បើសិនជាមានអ្នកចង់សាកល្បងធ្វើ ។
អរគុណ ហនុមាន ចំពោះចំណាប់អារម្មណ៍លើរូបដែលខ្ញុំសាកល្បង
កែថែមថយបំភ្លៃអោយប្លែកភ្នែកនិងសរសើរខ្ញុំរាល់តែដងផងដែរ ។
អរគុណ!
.

ហនុមាន - 06/03/2010

អូ អាចឹងរ៉េអី ខ្ញុំស្មានតែឆាយ៉ា ប្រើតែ Photoshop មួយមុខ ។ អរគុណដែលបានជួយដាក់ តំណជូនខ្ញុំ មិនអីរ៉េ ចាំថ្ងៃណាក៏បានដែរ ខ្ញុំមិនប្រញាប់អីរ៉េ ។ ការចង់ចេះចង់ដឹងជា ការធម្មតា របស់ អ្នកដែលចង់ចេះចង់ដឹង បើមានវាសនា អាចរៀនបានក៏ខិតខំទៅ មិនទៅ ទើសខុសអី មែនរ៉េ ? អរគុណច្រើនឆាយ៉ា !

achharia - 06/03/2010

ត្រង់ថែមថយរូប ដូរព៌ណកែពន្លឺគឺប្រើ ហ្វូរ៉ូសប់ មែន ។
ដាក់ក្របនិងទឹករលក ប្រើកូនកម្មវីធីជំនួយបន្ថែម ព្រោះ
បើធ្វើតែតាមហ្វូរ៉ូសប់ នឹងត្រូវប្រើពេលយូរជាងនិងល្បិច
ដ៏ប៉ិនប្រសប់ផងដែរ ។ ដូចការធ្វើរូបពព្រើកៗមុនៗដែរ
ខ្ញុំខំតែរកកម្មវិធីជីវអានីមេសិនមកធ្វើ តាមពិត ធ្វើនៅតាម
ហ្វូរ៉ូសប់ក៏បានដែរត្រង់ PhotoShop animation tools
ដែលគេបានដាក់ថ្មីចាប់ពីជំនាន់ cs3 និង cs4 ទៅ ។

អរគុណ ហនុមាន ច្រើនដែរបានតបមកខ្ញុំវិញដែលបាន
បញ្ជាក់ផងដែរពីវាសនា ព្រេងសំណាង របស់មនុស្ស
ទាក់ទិននឹងរឿងចំណេះដឹង ក៏ដូចបុណ្យសក្តិ និងទ្រព្យ
សម្បត្តិដែរ គឺម្នាក់ៗមានក្រយ៉ៅរឺថាព្រហ្មលិខិតចារកំណត់
ឆាកជីវិតខុសៗគ្នា ។ ខ្ញុំកំពុងតែតាមសង្កេតមើលម្រាម
ចង្អុរដៃមេដឹកនាំប្រទេសនានា តើសុទ្ធតែធំៗជាងម្រាម
ដទៃមែនទេ ។ តែបើអ្នកមានច្រមុះធំៗរីកៗ និងមាត់វែង
ច្រវ៉ាបៗ ភាគច្រើនច្រើនជាអ្នកធំមែន:mrgreen:

អរគុណ !
.

ហនុមាន - 06/03/2010

ខ្ញុំអត់ថាអីរ៉េ អ្នកដាំស្ល ទាល់តែចេះផ្សំ គ្រឿងទើប ហ្នូបឆ្ងាញ់ មែនរ៉េ ? ត្រូវហើយអាវែងច្រវែបៗ ប្រាកដជាធំហើយ បើមិនធំវាមិនអាច ច្រវែប បានរ៉េ ? មែនរ៉េ ?😀 និយាយលេងរ៉េ យុវជនគ្នាឯង ហ៊ាននិយាយលេង សំដីជាមួយ គ្នា អៅយតែបានសើចលេងហ្នឹងណា ។ អរគុណច្រើន

achharia - 06/03/2010

😛 មែនហើយ ហនុមាន ពាក្យចាស់លោកថា
សម្លច្រើនគ្រឿង ច្រើនឆ្ងាញ់ពិសារ
សិស្សច្រើនអាចារ្យ ច្រើនប្រាជ្ញ !:mrgreen:

(កាលបន្ថែមរូបនោះ ខ្ញុំបានគិតដែរតើគួរថែម
រូបដំរីចុះផឹកទឹក រឺក៏រូបអ្វីដែលអាចទាញអារម្មណ៍
និងក្រសៃភ្នែកអ្នកមើលបានចូលចិត្តជាង ។
អីឡូវគេដើរដល់ថា ពេលផ្សាយលក់ដូរស្ករគ្រាប់
បំបាត់់ខ្លិនមាត់ រឺសាប៊ូកក់សក់ក៏មកអាធឺហ្នឹងដែរ។
ដូច្នោះក៏សំរេចសាកដាក់រូបបែបហ្នឹងនឹងគេដែរទៅ
ទោះពុំបានឆ្លៀតផ្សាយលក់ដូរអ្វីមួយក៏ដោយ ) ។

3. Lyda - 05/03/2010

Hello. I am Chea Lyda, a senior-undergraduate student at the Department of Media and Communication, Royal University of Phnom Penh. I am now conducting a research study on Cambodian bloggers, either residing in Cambodia or abroad, their experiences and behaviors in using blog.

Below is the link of an online questionnaire, please kindly fill in the survey which takes around 3 minutes. I would deeply appreciate your honest response. Please be confirmed that the information you give will be kept confidential and anonymous and will be used for academic purpose ONLY.
Here is the link: http://www.surveymonkey.com/s/cambodianbloggersandexperiences

Should you have any doubt, please feel free to ask me either through 012 381 571, or via lyda_tva@yahoo.com
Faithfully yours,

achharia - 05/03/2010

Hello Lyda,

thanks for visiting my blog . Your comment was stuck in the
SPAM group and waiting for my approval to appear . Maybe
you can change some words befor your next posting to avoid
being a SPAM . I’ll take time to fill in the questionaire for the
survey and hope you have a successful research study .

GOD be with you .

4. វិសាល - 07/03/2010

សួរស្តីបង ខានមកលេងមួយរយៈ សុខសប្បាយជាទេ? មួយរយៈនេះរវល់បន្តិចចូលមកwordpressបានតាម៉ាភ្លែតៗ។
ពេញចិត្តរូបក្រោយគេនឹងដល់ហើយ!

achharia - 07/03/2010

វិសាល !
ខ្ញុំសុខសប្បាយជាទេ ។ អរគុណណាស់និងចំពោះការមកលេងខ្ញុំផងដែរ។
រូបក្រោយគេហ្នឹង មានត្រង់ណាដែលធ្វើអោយ វិសាល ពេញចិត្តនោះ
ប្រាប់បន្ថែមបន្តិចបានទេ ? ប្រហែលចង់ទៅមុជទឹកហែលលេងទីនោះដូច
ខ្ញុំដែរហើយមើលទៅ…:mrgreen:

វិសាល - 08/03/2010

ប្រហែលចឹងមែនទេដឹង😀

achharia - 08/03/2010

ប្រហែល !😛
គ្រាន់តែប្រហែលហ្នឹង មិនទាន់ដឹងថាចង់រឺមិនចង់ផង
ហើយបើគ្រាន់តែចង់ហ្នឹង ក៏មិនដឹងថាទៅរឺអត់ដែរ។
តែខ្ញុំជូបញយដងហើយ ដូចភាសាទូតដែរ បើថាចាំគិតមើលសិន
អាហ្នឹងគឺច្បាស់ជាអត់ហើយ😛 គឺវាស្មើនឹងគេសុំលេខទូរស័ព្ទ
យើងយកទៅដែរ បើគេអោយមកយើងវិញទើបមានផ្លូវជាង។
អរគុណ វិសាល បានឆ្លៀតមកលេង ។

វិសាល - 10/03/2010

ហេហេ ពិតជាចឹងមែន!
បទភ្លេងខាងលើនឹងចំនងជើងអីគេ ខ្ញុំរកនឹកមិនឃើញសោះ
ដូចជាប្រហែលៗ…

5. achharia - 10/03/2010

@ វិសាល
ខ្ញុំគិតថាវាជាបទ ស្នេហ៍គ្រាដំបូង(First Love) តែមិនទាន់ដែលលឺគេច្រៀង
ជាភាសាខ្មែរយើងទេ ។

ចុចតាមតំណនេះដើម្បីស្ដាប់បទនេះជាភាសាជប៉ុន ។
តាមតំណនេះនឹងឃើញគេដាក់ចំណងជើងថា First Love ដែរ ។


6. achharia - 10/03/2010

ROMANTIC & RELAXING PIANO


 

ROMANTIC AND RELAXING GUITAR

 


7. វិសាល - 10/03/2010

ដល់ប្រាប់ចឹងទើបនឹកឃើញ…
ធ្លាប់ដាក់ចំរៀងនឹង ក្នុងcomment ក្នុងប្រកាសមួយនេះ
http://smallrabbit2009.wordpress.com/2010/03/05/%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%9B%E1%9E%B6%E1%9E%89%E1%9F%8B%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%98%E1%9E%BB%E1%9F%86%E1%9F%A2%E1%9F%A4%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%92/#comments

achharia - 10/03/2010

មែនហើយ ខ្ញុំក៏មិនបានចាប់ភ្លឹកដែរ
គឺបទ First Love ដូចគ្នា😛


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: