jump to navigation

ស្រូម៉ូលគ្រូមផ្នាក 11/03/2010

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, វីឌីអូ.
trackback


 

Sromol Kroum Phnak Part 1

រឿង ស្រម៉ោលក្រោមភ្នែក
(ជាស្រមោលស្នេហ៍កម្មមួយមានពន្លកនៅភូមិអន្លង់រមៀត)
បញ្ចូលសម្លេងបានល្អនិងពិរោះទាស់តែចុងបញ្ចប់កំសត់
មិនហែភីអិន ( The non Happy End ) សោះ។

បញ្ហាស្នេហាពិតជាមានអំណាចអាចជ្រៀតជ្រែកបំផ្លាញសុភមង្គលរបស់មនុស្សបាន ។​
មិនថាអ្នកនោះជាស្តេចផែនដី ជាមន្ត្រីធំក្តីតូចក្តី ជាសេដ្ឋីមានមាសពេជលុយឡានដុល្លា
វីឡាហូរហៀរនោះទេ ទាំងអ្នកក្រលំបាកតោកយ៉ាកផងដែរ គឺសុទ្ធតែបាត់បង់សេចក្តីសុខ
និងទទួលការឈឺចាប់ទាំងអស់នៅចំពោះមុខបញ្ហាស្នេហាដែលច្រើនតែបង្ករឡើងដោយ
ទ្រព្យសម្បត្តិ រឺហៅម្យ៉ាងទៀតថា លោកតាប្រាក់ ហ្នឹងដែរ ។



ចុចលើសញ្ញារដាម (watermark ) YouTube ដើម្បីតាមមើលភាគបន្តដល់ទី១៣ចប់
រឺតាមតំណនេះដើម្បីងាយរកតាមភាគ ។ នៅភាគទីបីនឹងមានលឺបទ រាំវង់អន្លង់រមៀត ។

 


រាំវង់អន្លង់រមៀត…ជាបទដែលធ្វើអោយរំជួលចិត្តអាណិតក្រម៉ុំអន្លង់រមៀតហ្នឹងណាស់ ។
ពិតជាកំសត់មែន ធ្វើអោយអ្នករាំរាំទាំងទឹកភ្នែកហូររហាមបានដែរ …



មតិ»

1. ហនុមាន - 11/03/2010

ឃើញចំណងជើង ស្មានតែខៀវភ្នែក ព្រោះថា ស្រម៉ោល ក្រោមភ្នែក មានតែភ្នែក ត្រូវខៀវមែនរ៉េ ? 😀

achharia - 11/03/2010

.
ប្រុសៗបើឃើញខៀវ គឺច្បាស់ជាត្រូវផស់គេហើយ
តែស្រីៗបើឃើញខៀវ ស្អាតម្យ៉ាងទៅវិញទេ😛 ។

អរគុណ ហនុមាន បានមកលេងខ្ញុំមិនដែលខាន ។
.

ហនុមាន - 11/03/2010

ស្រីៗ ខៀវពេកយ៉ាប់ហើយ ជាពិសេស អ្នករកសីច្របាច់ក្រូច គឺយ៉ាប់តាហ្មង ! មិនអីរ៉េ​ឆាយ៉ា ខ្ញុំចូលតែរហូតហ្នឹង អោយតែមានម្ហូបក្លែម !😀

achharia - 12/03/2010

.
ក្លែមរូបនេះកំដរសិនទៅណា ហនុមាន !
.

.


.

ហនុមាន - 12/03/2010

អរគុណ ឆាយ៉ា ហែស​ដូចហៀវតាម្មង ពេលឃើញរូបនេះ !😀

achharia - 12/03/2010

រ៉ូម៉ាទិច មែនទេ ?

មានឃើញអ្នកឈរនៅស្ដាំដៃទេ សុទ្ធតែស្លៀកខ្យល់
ហើយនៅពីក្រោយដុបត្រង់គល់ដូងហ្នឹងមានសុទ្ធ
តែមួយគូៗស្រីមួយប្រុសមួយ នៅដុបបន្ទាប់មានសុទ្ធតែ
ស្រីៗ ដុបបន្ទាប់ទៅទៀតមានតែប្រុសនិងប្រុស…… ហើយហ៊ានតែដើរហួសហ្នឹងបន្តិចទៅទៀត ក្នុងដុបមួយ
តូចហ្នឹងគឺសុទ្ធតែម្នាក់ៗអែង កំពុងជួសជុលឧបករណ៍ធ្វើ
ដោយខ្លួនឯង😛

ហនុមាន - 13/03/2010

ចុះអ្នកណាទៅចាំមើលគេឯទៀតនោះ បើរវល់តែសម្លឹង ពួកអ្នកស្លៀកខ្យល់ ដណ្តប់មេឃ ហ្នឹងណា ឯអ្នកឯទៀត ទុកអោយគេ សប្បាយចុះ ខ្ញុំគ្រាន់តែ មើលអូនៗ រត់លេងលើដីខ្សាច់ បានហើយ !😀

achharia - 13/03/2010

និយាយរឿងដើរមើលគេអញ្ចឹង នឹកថា
ឃើញពាក់វែនតាខ្មៅៗក្រិបតាមមាត់ទឹកហ្នឹងមិនមែនដើម្បីការពារ
កាំរស្មីដើម្បីសុខភាពភ្នែកប៉ុន្មានទេ សំខាន់គឺការពារមិនអោយគេ
ចាប់ក្រសែភ្នែកបានថាកំពុងលួចសម្លឹងគេថ្មែៗនៅម្តុំត្រង់ណាបាន
ផងដែរ ។ ធ្មេចបើកៗ ជិតដល់រដូវក្តៅ រដូវផ្សោតដេកហាលសំដិល
រនោករនល់តាមមាត់ទឹកទៀតហើយ…គ្រាន់តែម៉ាមើលមានទៅ
អស់លុយអុយ មែនទេ ! អស់តែថ្លៃវ៉ែនតាហ្នឹង! 😆

ហនុមាន - 13/03/2010

ត្រូវហើយ អស់ថ្លៃវែនតា នឹង ថ្លៃ ពេទ្យភ្នែក យ៉ាប់តាហ្មង !😀

2. វិសាល - 12/03/2010

ដាក់ចំនងជើងប្លែកម៉េះលើកនឹង ប៊ិះប្រកបចេញអីផ្សេង😀

achharia - 12/03/2010

.
វិសាល!

ខ្ញុំឃើញនៅតាមយូធូប គេសរសេរចំណងជើងជាឡាតាំងហើយអាន
តាមសំនៀងភាសាបារាំងលឺដូច្នោះ ដល់រកនឹកឃើញមកជាភាសាខ្មែរ
ទើបយល់ថាជា ស្រមោលក្រោមភ្នែក ។ មានជួនកាលរកនឹកមកពាក្យ
ខ្មែរមិនឃើញទាល់តែសោះក៏មាន ទាល់តែមើលអក្សរខ្មែរនៅលើវីឌីអូ
ទើបដឹងបាន ។ ម្ខាងនៅខាងភាសាអង់គ្លេស ម្ខាងខាងបារាំង ម្ខាងទៀត
អាល្លឹម៉ង់ ម្ខាងទៀតគឺនៅខាងភាសាខ្មែរដែលសរសេរជាឡាតាំងមិនអាច
អានអោយលឺបានដូចសម្លេងនៃពាក្យរបស់ភាសាខ្មែរ ។ ឧទាហរណ៍
គន់ គុណ កន(គួកន) កន់(កណ្តាល) កុន កូន កោណ(ត្រីកោណ)…
មិនដឹងត្រូវនាំគ្នាសរសេរអោយមានឯកភាពគ្នាយ៉ាងណាទេ ដែលខ្ញុំគិត
ថា បើកំណត់បានហើយដាក់បញ្ចូលបន្ថែមក្នុងវចនានុក្រមណាមួយជា
ផ្លូវការសំរាប់សរសេរអោយបានដូចៗគ្នាក្នុងករណីទីណាពុំអាចសរសេរ
ជាភាសាខែ្មរបាន ។ មិនមែនបង្កើតវាដើម្បីបំបាត់តួអក្សខ្មែរទេ ទៅមិនរួច
ដាច់ខាតហើយ គឺដើម្បីគ្រាន់តែជួយសំរួល បំពេញសេចក្តីត្រូវការជាក់ស្ដែង
នាបច្ចុប្បន្នដល់កូនខ្មែរនៅបរទេសក្នុងការសរសេរប្រើប្រាសនិងទាក់ទងគ្នា
ជាពាក្យខ្មែរ ព្រោះពួកនោះភាគច្រើនមិនចេះសរសេរចេះតែនិយាយខ្មែរ។
ខ្លះមានច្រៀងកំសាន្តជាភាសាខ្មែរផងដែរ ដល់ទៅសុំក្រដាសកំណត់
បទចំរៀងនោះមកមើល ពុទ្ធោ! ដូចមើលម៉ូដឺប៉ាស់ គឺអានត្រូវបានតែ
ម្នាក់ដែលច្រៀងហ្នឹងអែង ចែកគ្នាអាន លឺមិនបានដូចៗគ្នាទេ។

អ្នកខ្លះមានទស្សនៈថា តាមតែវាទៅ អ្នកណាសរសេរយ៉ាងណាក៏សរសេរ
ទៅ អាហ្នឹងដូចមិនពូកែទេ😛

អរគុណ វិសាល បានមកលេងខ្ញុំមិនដែលខាន ។
.

ហនុមាន - 12/03/2010

បើកុំតែខ្ញុំនៅចាំខ្មែរច្រើន ដោយមើល មិនបាច់ប្រកប កុំអី ចំណងជើង ហ្នឹង ក្លាយទៅជា ( ស្រម៉ូម គ្រុម ប៉ាក ) បាត់ទៅហើយ ។ អាហ្នឹង ច្បាស់ជា ឆាយ៉ា មានអ្នកចូលមកទស្សានា មិនតិចរ៉េ មើលទៅ ?😀😀

achharia - 12/03/2010

.
បានតែ ហនុមាន ម្នាក់តំណាងអោយមនុស្សមួយចំហៀងមេឃ
ខាងលិចហើយ ចំណែក វិសាល(អតីត កូនទន្សាយតូច)ម្នាក់ក៏ដូច
តំណាងអោយភ្ញៀវមួយចំហៀងមេឃខាងកើត ហើយខ្ញុំខ្លួនអែង
តំណាងអោយបណ្តាអ្នកនៅចំកណ្តាលផែនដីហើយ ……..
បានន័យថាមានគេមើលពេញទាំងពិភពលោកហើយតើ ហិហិ!

មែនហើយ អ្នកដែលអានខ្យល់ប្រកបនឹង ល ទៅជា វ នោះ នឹង
អានចេញជា ស្រម៉ូវ មែនហ្នឹង😛 តែយ៉ាងណាក៏មិនចាលូស
ចាឡែងទៅដល់ថា ស្រម៉ូវក្រោមថ្ងាស ដែរ😀😛:mrgreen:
.

ហនុមាន - 13/03/2010

ថាខ្ញុំទៅវា មិនកើត មានឆាយ៉ា ជាងខ្ញុំទៅទៀត នែក អាស្រម៉ូវក្រោមថ្ងាស ហ្នឹង គ្រោះថ្នាក់ធំ ហើយណា !😀

achharia - 13/03/2010
វិសាល - 12/03/2010

ពិតជាចឹងមែនហើយ រាល់ដងញ៉ុមក៏ពិបាកដែរ ដឹងចំនងជើងជាខ្មែរហើយ វាយឡាតាំងរកមិនឃើញទៀត តែបើបានដាក់ចំនងជើងជាខ្មែរហ្មងកាន់តែល្អ!

achharia - 12/03/2010

មានម្តងនោះខ្ញុំខំតែឆ្ងល់ ចំណងជើងបទមួយអានទៅចេញជា
សុំទាត់មួយ ស្មានតែសុំទាត់មួយជើង ដល់មើលនៅលើវីឌីអូ
ហាសហា៎! គឺបទ សុំថតមួយ😀 .

វិសាល - 13/03/2010
achharia - 13/03/2010

ចំពោះអ្នកចេះសរសេរខ្មែរ ខ្ញុំជឿថាគេមុខជាឆ្លៀតដាក់បន្ថែម
ហើយ តែចំពោះអ្នកមិនចេះសរសេរអក្សរខ្មែរវិញគឺត្រូវតែ
សរសេរជាតួអក្សរឡាតាំងដែលពុំទាន់ឃើញមានដំណូចគ្នា
គ្នានៅឡើយ ។ ខ្ញុំរំពឹងថា ថត គេគួរសរសេរ thort ហើយ
បើ ទាត់ វិញគឺ toatt ដោយដាក់អក្សរពីរដងខាងចុងសំរាប់
សម្លេងបន្តក់ ។ គេថាពួកជពុនពេលដើរលេងវ៉ាកងម្តងៗ
ឃើញដើរតែទាត់ ស្អីក៏ទាត់ ក្រិបៗប្រញិបប្រញាំប់រួចបាន
ទៅផ្តិតជារូប រួចបានអង្គុយល្អមើលជាក្រោយ😆

ហនុមាន - 13/03/2010

ព្រោះខ្មែរ យើងឆ្លាតអាចឹង ណា ត្រូវ ចេះ បន្ថែមបន្ថយ តាម សភាពការ អាចឹងហើយ​!

achharia - 13/03/2010

មែនហើយ ឧទាហរណ៍ ៖

BASS CHET OUN TEU JOSS – HUOY MEAS (បេះចិត្តអូនចុះ)

JUM LOSS SONE – ROS SEREYSOTHEA (ចាំលុះសូន្យ)

khmer : “Berk Seapov Kern Sneah” (បើកសៀវភៅឃើញស្នេហ៍)

.

ហនុមាន - 13/03/2010

បើកុំតែឆាយ៉ា ដាក់អក្សរ ចំណងជើង ជាខ្មែរ វីដីអូ ទាំងអស់ហ្នឹងខ្ញុំមើលឃើញអីផ្សេងទៅវិញរ៉េ !😀

ទីមួយ គ្រាន់តែក្រឡេកម៉ាភ្លែត ខ្ញុំឃើញ

បេះក្តិតអូនទៅចុះ (តាមពិត បេះចិត្តអូនចុះ)
ទីពីរ
ជម្លោះសូន្យ
ទីបី
បើកសំពត់ឃើញស្នេហ៍ ( តាមពិត បើកសៀវភៅឃើញស្នេហ៍ ) អាចឹងបានថាហ្នឹងណា ! ហាហា ហាស😀

achharia - 13/03/2010

ហាសហា៎! ៗ​!😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: