កុំចង់ភ្នាល់ ! 13/03/2010
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ.trackback
អុក !
( ប៉ុន្តែបើផ្អាកលេងពីរបីក្តារសិន ហើយទៅមើល រឺស្ដាប់ការជជែក
ដេញដោលថ្មីៗនៅក្នុងរដ្ឋសភាស្តីពីច្បាប់បំបាត់ អំពើពុករលូយ តាមតំណនេះសិនក៏ល្អម្យ៉ាងដែរ …http://www.khmerlive.tv/archive/ )
ល្បែងអុក ជាល្បែងមួយដែលខ្មែរយើងនិយមលេងដើម្បីកំសាន្តផង ល្បងល្បិច
និងប្រាជ្ញាគ្នាផង ខ្លះលេងភ្នាល់គ្នាដាក់ប្រាក់កាស…។ល។ ល្បែងអុកអាចអោយ
អ្នកលេងជក់មិនចង់ឈប់ អាចលេងមួយយប់ទល់ភ្លឺបាន …អ្នកចាញ់មិនអស់ចិត្ត
ចង់ស្ដារបរាជ័យ អ្នកឈ្នះមានមោទនភាពថាពូកែល្បិចកិច្ចកលជាងដៃគូ ញៀននឹង
ជ័យជំនះ ភ្លេចបាយភ្លេចទឹក ភ្លេចដល់ទាំងប្រពន្ធផងដែរដូចក្នុងរឿង កាកី ជាគំរូ ។
អ្នកលេងខ្លះចេះលេងបានពូកែ តែពុំទាន់ចេះដើរកូនអុកសេះអោយបានសព្វទាំង
៦៤ ក្រឡាដោយមួយក្រឡាអោយសេះដើរចូលតែម្តងគត់បានទេ ។ ខ្លះមានជំនឿ
ថានឹងគ្មាននរណាដើរសេះបែបនោះបានទេ រហូតហ៊ានភ្នាល់ដាក់ប្រាក់កាសទៀត
ផង ។ ខាងក្រោមនេះជាភស្តុតាងបង្ហាញថា គេអាចដើរបានពេញទាំង៦៤ក្រឡា ។
ដូច្នេះ សូមកុំចង់ភ្នាល់នឹងគេ ។
*
គេប្រហែលជាអាចបង្កើតជាសំនួរគណិតថា “តើគេមានប៉ុន្មានរបៀបក្នុងការដើរសេះអោយបាន ៦៤ក្រលា?”
.
ខ្ញុំធ្លាប់ឃើញតែនៅល្បែងស៊ូដូគូដែលគេអាចរកចំនួនរបៀបនៃចម្លើយបាន
តែចំពោះគន្លងសេះកូនអុកដើរអោយសព្វទាំង ៦៤ ក្រលានេះ ប្រហែល
ពិបាកជាងឆ្ងាយណាស់ ។ ខ្ញុំគិតថាអ្នកគណិតវិទ្យានឹងអាចរកវិធីគណនា
ចំនួនគន្លងសេះដើរអោយសព្វទាំង ៦៤ ក្រលាបែបនេះបានដោយមាន
ជំនួយពីកម្មវិធីសំរាប់សរសេរគណនានិងកុំព្យូទ័រផងដែរ ។ សំរាប់មនុស្ស
គ្រាន់តែមួយរបៀបនេះ ពិបាកគួរសមណាស់ទៅហើយ ។
អរគុណ វិចិត្រ ដែលបានឈៀងមកលេងដល់ប្លកខ្ញុំថ្ងៃនេះ ។
.
រឿងអុកអីនឹង zeroហើយខ្ញុំទូកសេះអីមិនដឹងដើរទៅខាងណាទេ 😀
ជាល្បែងដែលអ្នកលេងត្រូវចំណាយពេលអស់ច្រើនហើយ
អាចដល់ថាញៀនបានទៀតផង ។ បើ វិសាល មិនចេះលេង
នោះប្រសើរហើយ ព្រោះល្បែងអុកនេះវាស៊ីពេលច្រើនជាង
ល្បែងស៊ូដូគូទៅទៀត …គឺដូចច្បាំងគ្នាដែរ ត្រូវប្រើល្បិចច្រើន ។
អរគុណ វិសាល បានឆ្លៀតមកលេងខ្ញុំមិនអោយស្ងាត់ឈឹងបាន 😛
.
សម្លកូនអុក
MP CD No. 63: ស្លត្រីកូនអុក Meas Samon & Pan Ran