jump to navigation

កុំចង់ភ្នាល់ ! 13/03/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ.
trackback

 

អុក ! ​


( ប៉ុន្តែបើផ្អាកលេងពីរបីក្តារសិន ហើយទៅមើល រឺស្ដាប់ការជជែក
ដេញដោលថ្មីៗនៅក្នុងរដ្ឋសភាស្តីពីច្បាប់បំបាត់ អំពើពុករលូយ
តាមតំណនេះសិនក៏ល្អម្យ៉ាងដែរ …http://www.khmerlive.tv/archive/ )

ល្បែងអុក ជាល្បែងមួយដែលខ្មែរយើងនិយមលេងដើម្បីកំសាន្តផង ល្បងល្បិច
និងប្រាជ្ញាគ្នាផង ខ្លះលេងភ្នាល់គ្នាដាក់ប្រាក់កាស…។ល។ ល្បែងអុកអាចអោយ
អ្នកលេងជក់មិនចង់ឈប់ អាចលេងមួយយប់ទល់ភ្លឺបាន …អ្នកចាញ់មិនអស់ចិត្ត
ចង់ស្ដារបរាជ័យ អ្នកឈ្នះមានមោទនភាពថាពូកែល្បិចកិច្ចកលជាងដៃគូ ញៀននឹង
ជ័យជំនះ ភ្លេចបាយភ្លេចទឹក ភ្លេចដល់ទាំងប្រពន្ធផងដែរដូចក្នុងរឿង កាកី ជាគំរូ ។

khmer-chess

អ្នកលេងខ្លះចេះលេងបានពូកែ​ តែពុំទាន់ចេះដើរកូនអុកសេះអោយបានសព្វទាំង
៦៤ ក្រឡាដោយមួយក្រឡាអោយសេះដើរចូលតែម្តងគត់បានទេ ។ ខ្លះមានជំនឿ
ថានឹងគ្មាននរណាដើរសេះបែបនោះបានទេ រហូតហ៊ានភ្នាល់ដាក់ប្រាក់កាសទៀត
ផង ។ ខាងក្រោមនេះជាភស្តុតាងបង្ហាញថា គេអាចដើរបានពេញទាំង​៦៤ក្រឡា ។

ដូច្នេះ សូមកុំចង់ភ្នាល់នឹងគេ ។



 


 

*

មតិ»

1. វិចិត្រ - 13/03/2010

គេ​ប្រហែល​ជា​អាច​បង្កើត​ជា​សំនួរ​គណិត​ថា “តើ​គេ​មាន​ប៉ុន្មាន​របៀប​ក្នុង​ការ​ដើរសេះ​អោយ​បាន ៦៤​ក្រលា?”

achharia - 14/03/2010

.
ខ្ញុំធ្លាប់ឃើញតែនៅល្បែងស៊ូដូគូដែលគេអាចរកចំនួនរបៀបនៃចម្លើយបាន
តែចំពោះគន្លងសេះកូនអុកដើរអោយសព្វទាំង ៦៤ ក្រលានេះ ប្រហែល
ពិបាកជាងឆ្ងាយណាស់ ។ ខ្ញុំគិតថាអ្នកគណិតវិទ្យានឹងអាចរកវិធីគណនា
ចំនួនគន្លងសេះដើរអោយសព្វទាំង ៦៤ ក្រលាបែបនេះបានដោយមាន
ជំនួយពីកម្មវិធីសំរាប់សរសេរគណនានិងកុំព្យូទ័រផងដែរ ។ សំរាប់មនុស្ស
គ្រាន់តែមួយរបៀបនេះ ពិបាកគួរសមណាស់ទៅហើយ ។

អរគុណ វិចិត្រ ដែលបានឈៀងមកលេងដល់ប្លកខ្ញុំថ្ងៃនេះ ។
.

2. វិសាល - 17/03/2010

រឿងអុកអីនឹង zeroហើយខ្ញុំទូកសេះអីមិនដឹងដើរទៅខាងណាទេ😀

achharia - 17/03/2010

ជាល្បែងដែលអ្នកលេងត្រូវចំណាយពេលអស់ច្រើនហើយ
អាចដល់ថាញៀនបានទៀតផង ។ បើ វិសាល មិនចេះលេង
នោះប្រសើរហើយ ព្រោះល្បែងអុកនេះវាស៊ីពេលច្រើនជាង
ល្បែងស៊ូដូគូទៅទៀត …គឺដូចច្បាំងគ្នាដែរ ត្រូវប្រើល្បិចច្រើន ។
អរគុណ វិសាល បានឆ្លៀតមកលេងខ្ញុំមិនអោយស្ងាត់ឈឹងបាន😛

3. achharia - 22/03/2010

.
សម្លកូនអុក

4. ស្លត្រីកូនអុក១៩៧៥ - 27/10/2012

MP CD No. 63: ស្លត្រីកូនអុក Meas Samon & Pan Ran


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: