១៨ មីនា … 18/03/2010
Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ.trackback
១៨ មីនា ១៩៧០ ?
អង្កាល់នោះមាន រដ្ឋប្រហារមួយ…
អ្នកវិភាគនយោបានខ្លះ អ្នកនយោបាយខ្លះ ធ្លាប់បង្ហាញហេតុផលថា
វត្តមានរឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃថ្ងៃ ៧មករា១៩៧៩ កើតមាន
ឡើងគឺដោយសារតែមាន ព្រឹត្តិការណ៍១៧មេសា១៩៧៥ ។ ហើយ
ដេញតទៅក្រោយថា ១៧មេសា១៩៧៥ នោះមានក៏ដោយសារមាន
ព្រឹត្តិការណ៍១៨មីនា១៩៧០ ដែរ ។ ហើយគេហាក់ដូចជាឈប់ដេញត
ទៅក្រោយទៀតថា ចុះព្រឹត្តិការណ៍១៨មីនា១៩៧០ ហ្នឹងវាកើតមានឡើង
បានដោយសារអីដែរ ? មិនដែលមានផ្សែងហើយគ្មានភ្លើងនោះទេ !
មានផលគឺមានហេតុ មានហេតុគឺមានផល ។
តើអ្វីខ្លះជាភ្លើងបង្ករអោយមានការធ្វើរដ្ឋប្រហារនោះ ?
អ្នកណាខ្លះធ្វើអ្វីខ្លះ ? នៅទីណា ? ហេតុអ្វីបានធ្វើដូច្នោះ ?…?…….?
អ្នកណាក៏យល់ស្របនិងព្រមជឿតាមដែរថា៖
ចម្លើយគឺវាកំពុងនៅកប់ក្នុងការពិតនៃប្រវត្តិសាស្ត្រនោះហើយ តែចម្លើយ
ទាំងនោះរមែងតែងតែត្រូវបានគេក្រឡេកឃើញជារូបរាងខុសៗគ្នា យោល
ទៅតាម ថាតើគេមើលវាពីជ្រុងខាងណាមកឬពីជ្រុងខាងណាទៅ ។
ខ្ញុំគិតថា បើគេបានឆ្វែលមើលចម្លើយអោយបានពីគ្រប់ជ្រុង នោះគេនឹងឃើញ
ចម្លើយនោះបានច្បាស់ យល់ការពិតនិងប្រាកដជាង ចម្លើយដែលគេនៅមើល
ឬស្ដាប់តែពីខាងជ្រុងណាមួយ តែម្ខាងៗ ។ វាស្រដៀតទៅនឹងរឿងព្រេង
មនុស្សខ្វាក់៤នាក់ស្ទាបដំរីដែរ ម្នាក់ស្ទាបត្រង់ជើងយល់ថាដំរីមានរាងដូច
សរសរផ្ទះ អ្នកប៉ះត្រង់ប្រមោយថាដំរីដូចបំពង់បូបទឹក អ្នកប៉ះត្រង់កន្ទុយថា
ដំរីដូចអំបោស អ្នកស្ទាបប៉ះតែត្រង់ស្លឹកត្រចៀកថាដំរីមានរាងដូចផ្លិត ។
…ជាកូនចម្ងល់មួយដែរថា បារាំងនិងអង់គ្លេស មានស្បែកស ច្រមុះកោង
ឆ្លាតល្ងង់ប្រហាក់ប្រហែលគ្នា នៅជិតជាប់គា្ន ម៉េចក៏មួយទុកស្ដេច មួយអត់ ?
។ល។
&
ឃើញតាម Youtube …
ត្រឹមត្រូវ!
អរគុណ peehs07 ទាំងដែលបានមកលេងដល់ប្លករបស់ខ្ញុំផងដែរ ។