jump to navigation

????? ! ??????? ! 20/03/2010

Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ.
trackback

 

? ?? ??? ???? ?????-?????​ ???? ??? ?? ? ! -??????? !

 


 


 

?

មតិ»

1. វិសាល - 20/03/2010

គ្មានធម៌មេត្តាមែន!

achharia - 20/03/2010

??????? ????? ??? ? !

វិសាល - 20/03/2010

ចេញតាសញ្ញាសួររហូតចឹង អានម៉េចដាច់!

achharia - 21/03/2010

😥 😥 😥 👿 👿 👿 😦

វិសាល - 21/03/2010

ហាហា​កាន់តាលែងយល់ហើយ

achharia - 22/03/2010


ព្រោះខ្ញុំក៏អត់យល់រឿងរ៉ាវហ្នឹងដែរ…ដល់ទៅមើលនិង
ប្រៀបធៀបរឿងអាវលឿងនិងអាវក្រហមនៅបាងកក
ទើបមកមើលខាងយើងនេះ ឃើញអាវត្រីអ៊ីអាវកាគីនិង
ក្រុមអាវចម្រុះដែលមានរួមទាំងស្រីប្រុសហើយគួរកត់
សម្គាល់នោះគឺក្មេងៗផងដែរ ទៅវិញ …។ សញ្ញាសួរទាំង
នោះ វាជំនួសអោយរាល់ចម្ងល់រាប់លានដែលសរសេរមិន
អស់។ ទាំងឆ្ងល់ត្រូវឆ្ងល់ខុស ទាំងសួរត្រូវទាំងសួរខុស…
គឺជំនួសដោយឃ្លាជាសំណួរតែមួយឃ្លាហ្នឹងហើយ ។

វិសាល - 23/03/2010

សង្ស័យថាចឹងតិចៗដែរ…
ចុះលេខ៣នឹងវិញ មានន័យម៉េចដែរ នៅខាងដើមនិងបញ្ចប់នោះ?

achharia - 23/03/2010


វិសាល​ ប្រហែលនឹកឃើញខ្លះហើយកាលពីនៅតូចៗ
ធ្លាប់រត់ប្រណាំងគ្នា ឬលេងអ្វីមួយធ្វើប្រណាំងគ្នា ។ គឺគេរាប់
មួយ…ពីរ…បី ! ហើយតែដល់ទី់បីនោះហើយ ប្រតិបត្តិការណ៍នានា
ចាប់ផ្តើមហើយ បើថារត់ប្រណាំងគឺត្រូវត្បាញ់ជើងហើយ មែនទេ ?
នៅបាងកក ពេលដែលពួកអាវក្រហមកំពុងបញ្ចេញសកម្មភាព មុខ
ជាមានអ្នកកំពុងលួចលើកម្រាមបីដាក់គ្នាហើយ …..។ ល។
ចាំមើលដល់អង្កាល់បានគេលើកម្រាមពីរដាក់គ្នា ដែលមានន័យថា
បេសកកម្មបានចប់ដោយជោគជ័យហើយ ឬអ្វីៗបានរួចរាល់ហើយ
ម្រាមពីរញែកពីគ្នាកើតជារាងដូចអក្សរ V like Victoria … :mrgreen:

ប៉ុន្តែគួរឧិ្យឆ្ងល់នឹងចាង់អារម្មណ៍ដែរ ជួនកាលឃើញនារីក្មេងខ្ចី
រូបស្រស់យើងខ្លះ ឈរថតជាមួយពួកបារាំងឬអាគាំងមាឌឌាំងៗ
ស្រាប់តែឃើញលើកម្រាមដៃពីរដែរ បានន័យថាបានសំរេចអីៗរួច
រាល់អស់ហើយដែរឬយ៉ាងណា ជាមួយគាត់ហ្នឹង??? 😀 😀 😀

ចំណែកនៅទីនេះ ខ្ញុំគ្រាន់តែចង់ដាក់វាដើម្បីអោយសំនេររបស់ខ្ញុំនៅ
ឃ្លាតពីចន្លោះខាងលើនិងខាងក្រោមមួយបន្ទាត់ដើម្បីបានស្រឡះភ្នែក
ប៉ុណ្ណោះ គឺជំនួស html code <br> ដែលជាកូដសំរាប់
ការចោល១បន្ទាត់។ អូ៎! ភ្លេចប្រាប់ បើអាម្រាមមួយវិញ ហ្នឹងជាសញ្ញា
ថាឧិ្យប្រយ័ត្ន ដែលឃើញទេ ? អ្នកណាមានប្រពន្ធឆ្នាស់មុខជាបាន
ឃើញញឹកញាប់ហើយ …ព្រមានផងលើកម្រាមមួយឆ្កឹងឡើងលើផង 😛

2. ហនុមាន - 20/03/2010

ឯងឃើញសុទ្ធតែអាសញ្ញា សួរ(?) ស្មានតែដាក់រឿងអីពិសេស ចែកគ្នាមើល ? ដល់ចូលមកខកចិត្តតាហ្មង ! 😀 និយាយលេងរ៉េ

ខ្ញុំស្រក់ទឹកភ្នែក នៅពេលដែលបានឃើញនៅ ហេតុការទាំងនេះ មិននឹកស្មានថា ខ្មែរ ធ្លាក់ដល់ថ្នាក់នេះសោះ ធ្លាប់តែឃើញនៅប្រទេសគេដ៏ទៃៗ ខ្មែរគេ ខ្មែរខ្ញុំ គ្រួសារគេ គ្រួសារខ្ញុំ វេតនាណាស់ ។ ពួកអាស្វាអស់ហ្នឹងបានតែគំរាម ប្រជាជនស្លូតត្រង់ គ្មានអាវុធ គ្មានអំណាចរ៉េ តែចំពោះ យួន សៀម ពួគអាប្រេតអស់ហ្នឹង ស្ងាត់ដូចចោរ លួចសេះ អាចឹង ! ។ ខ្ញុំរកនិយាយមិនរួច ព្រោះ អាណិតបងប្អូនខ្មែរ ដែលនៅឯស្រុក ឯណាទៅឯករាេជ្ួ សេរីភាព សំរាប់ប្រជាជនខ្មែរទូទៅ ?

achharia - 20/03/2010

????? ??????? ??? ????? ??? ??????? !

achharia - 22/03/2010


ហនុមាន ! នេះក៏ជា WYSIWYG មួយដែរ ។
តាមទិដ្ឋភាពដែលមើលឃើញ គឺដូចឃើញហ្នឹងហើយ
តែឃ្លារបស់អាម្រិចកាំងជាអង់គ្លេសមួយបានអោយគេចងចាំថា
ម្នាក់ៗមានការដោះសាររៀងៗខ្លួនដូចមានអាសហូល !

សញ្ញាសួរជំនួសពាក្យសំដី មានន័យដូចខ្ញុំបានតបវិសាល
ខាងលើនោះហើយ ។ ពីខាងអ្នកគាំទ្រ ក៏ដូចពីខាងអ្នកចាំ
ឃ្លាំមើលតែបំណំា សុទ្ធតែមានហេតុផលត្រូវរៀងខ្លួន ដែល
មិនអាចសរសេរតាមបានអស់ ។ ចំពោះខ្ញុំ ខួរក្បាលស្ពឹក
បន្តិចហើយទំរាំតែរកនឹកឃើញឆ្ងល់នឹងគេថា ៖

ដល់ឆ្នាំ២០១០ទៅហើយ ហេតុអីបានត្រូវមានដំណោះស្រាយ
ដល់ថ្នាក់ហ្នឹង ? តែត្រង់អោយសនិ្នដ្ឋានថាម៉េច គឺអត់កើតទេ
ព្រោះគ្មានសម្មតិកម្មគ្រប់គ្រាន់ ។ នេះប្រហែលជាដូចចានរណ្តំ
ក្នុងរាវទេ មិនមែនបានន័យថាចានបែកខ្ទេចអស់ទាំងរាវហើយទេ ។

3. SAM - 21/03/2010

!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

4. achharia - 21/03/2010

!!! -.-.-. ( SAM ! LOOK ! THERE IT IS ! )

SAM - 27/03/2010

រឿងថៃវាមិនដូចរឿងខ្មែរទេ..កើតអីក៏មិនដល់់ថ្នាក់់
បង្រ្កាបដោយអាវុធដូចនៅខ្មែរទេ.,,ព្រោះអី?ព្រោះយួនគេបញ្ជា..
ដល់់ចឹងទៅខ្មេរក៏លូនក្រាបទៅធើអីតាមបញ្ជាគេ..ដូចគេបង្រ្កាប
មហាហបាតុកម្មឆ្នាំ១៩៩៨..លេងសុទ្ធតែកម្ម៉ង់់ដង់់យួនស្លៀកពាក់់
ឯកសណ្ឋាន ពាក់់មួកយៀកណាម កាន់់តេអូ ..អ្នកថតវីដេអូ
អត់់ហ៊ានថតចំពីមុខ..ហើយរឿងមួយទៀតកាលពួកវាទៅឡោមព័ទ្ធ
ចាប់់លកសម រង្ស៊ីណៅ កាំបូឌីយ៉ាណា…គឺនរណាលើកកាំភ្លើង
បាញ់់ប្រជាជារាស្រ្តខ្មែរស្លូតត្រង់់? គឺទាហ៊ានយួន..។រដ្ឋាភិបាលខ្មែរបានតែខ្មែរគ្នាឯងទេ..បានតែរឿង
រ៉ាវនៅតំបន់់ព្រំដែនខ្មែរ-ថៃទេ…បានតែរឿងបាតុកម្មរបស់់ប្រជារាស្រ្តខ្មែរស្លូតត្រង់់ទេ..បានតែ
រឿងអូសដីធ្លីរបស់់ប្រជារាស្រ្តស្លូតត្រង់់ទេ បានតែរឿងគៀបសង្កត់់
កម្មករខ្មែរស្លូតត្រង់់ បានតែប្រជារាស្រ្តខ្មែរគ្នាឯងទេ …រឿងបាត់់បង់់
ដីស្រែរបស់់ប្រជារាស្រ្តខ្មែរដូចជានៅភូមិដូង ក្នុងខេត្តស្វាយរៀង
អត់់ឃើញអើតមុខចេញមកអោយឃើញសូម្បីតែចុងសក់់មួយសរសៃ…
រដ្ឋាភិបាល អត់់ឆ្លើយតបចំពោះសំរែកហៅជួយដោះស្រាយរឿងបាត់់
បង់់ឫរឹបអូសទឹកដី ឫដីស្រែរបស់់ខ្មែរៗនៅតាមបណ្ដោយព្រំប្រទល់់
ខ្មែរ-យួនបន្តិចសោះ។រើឿងថៃ..បញ្ហាផ្ទៃក្នុងប្រទេសថៃដែលមានការ
ធ្វើបាតុកម្មច្រើនលើកច្រើនសារ ដូចជារដ្ឋប្រហារប៉ុន្មានលើកមកហើយក្ដី..យើញឃើញទេ? អត់់មានការ
ប្រើអាវុធបាញ់់សំលាប់់លើពួកបាតុករទេ..មិនដូចរឿងក្នុងស្រុកខ្មែរយើងទេ។
ចឹងហ្នឹងសបង្ហាញអោយឃើញថា ថៃគេមានឯករាជ្យ គេអត់់មាននរណាជាចៅហ្វាយលើខ្លួនទេ…គេដឹងថាពួកបាតុករក៏ជាជនជាតិថៃ
រឿងអីសំលាប់់គ្នាឯង? បើសំលាប់់គ្នាឯង ចេះតែសំលាប់់គ្នាឯង
ពាសាកាលពាសណី..បិតជាមិនល្អទេ គឺនាំអោយប្រទេសជាតិខ្លួនឯងចុះខ្សោយ ។ខ្ញុំជឿថាប្រទេសខ្មែរ
កាន់់លិទ្ធិប្រជាធិបតេយ្យ ពិតជាអនុញាតិអោយប្រជារាស្រ្តធ្វើបាតុកម្ម
ដោយសន្តិភាព ហើយរដ្ឋាភិបាលពិតជាអាចរកដំណោះស្រាយ
ចំពោះគ្រប់់រឿងចលាចលបាន កាលណាខ្មែរខ្មែរយើងមានរដ្ឋាភិបាលឯករាជ្យ មិនមែនជាអាយ៉ងរបស់់ប្រទេសណា។
ឃើញខ្មែរប្រុសម្នាក់់ថាបាញ់់មក!!បាញ់់ខ្ញុំមក! ត្រង់់ហ្នឹងសបង្ហាញអោយឃើញថា គេមានសេចក្ដីឈឺចាប់់ប៉ុណ្ណា?
រហូតដល់់លែងខ្លាចស្លាប់់!!!មនុស្សណាក៏ខ្ាលចស្លាប់់ដែរ តែដល់់ឈឺចាប់់ពេក ដល់់ថ្នាក់់ហ្នឹង..គឺលែងខ្លាចស្លាប់់ហើយ!!!
ព្រោះអី?ព្រោះវេទនាចិត្តពេក វេទនាទាំងកាយទាំងចិត្តព្រោះ
អស់់ដី អស់់ផ្ទះ ដែលជាសម្បត្តិចាំបាច់់ត្រូវការសំរាប់់ជ្រកកោននិង
រស់់នៅ…រដ្ឋាភិបាលអីគេ ចឹង? រដ្ឋាភិបាលអីរឹបអូសដីធ្លាប្រជារាស្រ្ត
កំរោលៗចឹង?ត្រូវតែមានមធ្យោបាយចំពោះរឿងហ្នឹង…មិនអាចដោះស្រាយ
ដោយរឹបអូសទទេៗៗៗចឹងនោះទេ។ឮថាមានអគ្គិសភ័យកើតឡើងច្រើន
លើកច្រើនគ្រានៅក្នុងទីក្រុងភ្នំពេញនិងជាយក្រុងភ្នំពេញ
ដោយមិនដឹងមូលហេតុអី? ឆេះភ្លើងចំតែពេលមានខ្យល់់បក់់បោកខ្លាំង
ទៀត ហើយឡានលត់់ភ្លើងមកដល់់ក៏យឺត..មានពេលខ្លះថាចូលពន្លត់់មិន
បានដោយគ្មានច្រកចូល..រកបុព្វហេតុក៏អត់់ឃើញ..ហើយក៏នៅស្ងៀមស្ងាត់់
រហូត..ដល់់ឆេះអស់់ខ្ទិច..រួចថាមិនអាចសង់់ផ្ទះអោយមាននៅទីនេះទៀតទេ
មិនអាចទេ.ចឹងងក៏មានពួកវិនិយោគគេមកទិញទៅ។កលល្បិចមែន..
ហើយនរណាបង្កអគិភ័យ?គេនិយាយឡើង ភូមិផ្ទះអានាថា..តែជាកន្លែង
ខ្លាញ់់របស់់លោកធំ..ព្រោះសំលឺងឃើញដុល្លារដុំៗៗៗចេញពីហោប៉ៅ
របស់់ពួកវិនិយោគ…មិនធម្មតាទេ..។កន្លែងផ្ទះអាណាថា? ខ្លះជាជំរក
របស់់ប្រជារាស្រ្តក្រីក្រដែលមានចំនួនរហូតដល់់ប្រាំពាន់់នាក់់…ជាដើម
ដល់់ទៅដេញពួកគេចេញអោយទៅនៅទីកន្លែងដាច់់ស្រយាល..គ្នា
មិនដឹងប្រកបមុខរបរអី?ព្រោះគ្មានមនុស្សឫអ្នកដំណើរទៅដល់់..
ចឹងក៏ត្រូវរស់់នៅតាមកម្មពៀរវេរារបស់់ខ្លួនទៅ!
សូមអរគុណ លោកអច្ឆិរិយា

achharia - 27/03/2010

.
លោកពូកែរៀបរាប់មិនចាញ់អ្នកកាសែតខ្លះទេ ហើយនឹងរឹតតែប្រសើរ
បានប្រយោជន៍ជាងហ្នឹងបើលោកអាចបន្ថែមនូវយោបល់ឬវិធីដោះស្រាយ
បញ្ហានានាដូចបានរៀបរាប់ទាំងនោះថាត្រូវធ្វើម៉េចទើបល្អផងបាន ។
ដូចឃើញតាមវីឌីអូខាងលើ បើលោកជាអ្នកនយោបាយថ្នាក់ភូមិឬថ្នាក់
សង្កាត់នោះឬជាប្រជាជនរស់នៅក្នុងសហគមន៍នោះ តើលោកមានវិធី
ជួយចូលរួមដោះស្រាយដោយរបៀបណា ? អ្នកដែលផ្សាយតែព៌តមាន
អវិជ្ជមាននានាពីស្រុកខ្មែរ បើបានចេះបន្ថែមចំណុចចូលរួមជូយដោះស្រាយ
ជាវិជ្ជមានបានផង នោះមុខជាប្រសើរជាងការគ្រាន់តែឃើញហើយថា
គ្រាន់តែឮហើយថា…ដែលហាក់ដូចជាគ្រាន់តែហែកពោះឧិ្យក្អែកធំក្លិន
តែប៉ុណ្ណោះ ។ ការជួយប្រាប់ ជួយណែនាំ ជួយឧិ្យយោបល់ល្អៗ ជួយ
ចូលរួមដោះស្រាយឧិ្យបានផង​ ..ទាំងនេះគឺជាអ្វីដែលសង្គមយើង
ប្រជាជនឬពលរដ្ឋដែលកំពុងមានបញ្ហាតាមសហគមន៍នានាស្រែកដង្ហោយ
ហៅ​ ហើយអ្នកជួយនោះគឺជាអ្នកនយោបាយដោយមិនដឹងខ្លួនហើយ ។

សូមអរគុណលោក SEM និងចំពោះពេលវេលារបស់លោកផងដែរ។
.

SAM - 27/03/2010

ខ្ញុំបានត្រឹមតែរអ៊ូររទាំ ដូចប្រជារាស្រ្តស្លូតត្រង់់
ឫជនរងគ្រោះតែប៉ុណ្ណោះ..មិនបានជាអ្នក
នយោបាយអីទេ…ព្រោះគ្មានមុខដំណែងអីក្នុងជួររដ្ឋាភិបាល
មានតែគំនិតរិះគន់់..ចំណុចនេះនរណាក៏មានដែរខុសត្រង់់ច្រើនរតិច
តែប៉ុណ្ណោះ។ប៉ុន្តែចំពោះរឿងការគ្រប់់គ្រងរដ្ឋឫភូមិស្រុកណាមួយ..
មិនចាំបាច់់ត្រូវតែអ្នកដែលប្រជារាស្រ្តបោះឆ្នោតអោយទេ..ជាអ្នកមាន
សមត្ថភាពដោះស្រាយនិងគ្រប់់គ្រងរាល់់កិច្ចការសង្គម..សំខាន់់គឺអ្នក
មានសុឆន្ទៈនិងគំហើញត្រឹមត្រូវ..មិនចាំបាច់់អំណាចនិងលុយតែ
ប៉ុណ្ណោះទេ។ក្នុងសង្គមបច្ចុប្បន្ន…ការដោះស្រាយបញ្ហាផ្សេងៗក្នុង
សង្គម..គេយកអំណាច និងលុយ មកដោះស្រាយ៖លុយនិងអំណាចច្រើនតែប្រើលាយឡំគ្នា..លុះ
ពេលណាមធ្យោបាយទាំងពីរនេះប្រើទៅមិនបានផលអី…ទើប
ដកលុយចេញ ប្រើតែអំណាចម្យ៉ាងវិញ..នេះគឺជាអ្វីដែលច្រើនកើតមាញឹកញាប់់ក្នុងសង្គម
មនុស្សលោកយើង។ទោះបីយ៉ាងណា..អ្នកមានអំណាចគួរដឹងថា
តើខ្លួនបានអំណាចពីណា?អំណាចគឺបានពីប្រជារាស្រ្ត!!!កាលណាគេប្រើ
អំណាចដែលបានពីប្រជារាស្រ្តទៅធ្វើបាបឫជិះជាន់់រាស្រ្ត..មិនខុសណា
ពីអ្វីដែលអធិរាជចិនម្នាក់់ឈ្មោះតៃ ស៊ុងក្នុងសតវត្សទី៧
បានមានព្រះបន្ទូលទៅកាន់់ព្រះបុត្រាពេលកំពុងជិះទូកកំសាន្ត
ជាមួយគ្នាថាៈ ទឹកទ្រទ្រង់់ ទូកប៉ុន្តែវាអាចធ្វើអោយទូកក្រឡាប់់បាន។ដូចគ្នានេះ ជាមួយ
ប្រជារាស្រ្ត ,ពួកគេទ្រទ្រង់់ស្ដេចប៉ុន្តែអាចផ្ដួលរំលំព្រះអង្គបាន។

ការដែលមនុស្សដែលប្រើហឹង្សាដោះសា្រយរាល់់បញ្ហាសង្គម គឺជាការដែលគ្មានឆន្ទៈដោះសា្រយ ដោយសារមហិច្ឆតាលោភលន់់ ,ដោយសារអំពើពុករលួយ,
ដោយសារប្រព័ន្ធរដ្ឋាភិបាលគ្មានប្រសិទ្ធិភាព, ដោយសាររដ្ឋាភិបាលជាខ្ញុំកញ្ជះគេ,ដោយសារប្រព័ន្ធតុលាការ
អយុត្តិធម៌.. ដោយសារច្បាប់់សង្គមមិនមាននរណាគោរព។
សូមអស់់យោបល់។
អរគុណ,

achharia - 28/03/2010

.
សូមអរគុណចំពោះចំណាប់អារម្មណ៍ឬការរអ៊ូរទាំក៏ដូច
គំនិតរិះគន់នានារបស់លោកជាថ្មី ដែលបានបង្ហាញផង
ដែរនូវខ្លឹមសារនៃកម្លាំងរបស់ប្រជាពលរដ្ឋជាធំ ដែលក៏ជា
និយមន័យដូចពាក្យបានប្រាប់ថាដែរ គឺប្រជាធិបតេយ្យ
គឺប្រជារាស្ត្រជាអធិបតី ឬរាស្ត្រជាធំ រាស្ត្រជាអ្នកធំកាន់កាប់
វាសនាប្រទេសជាតិ ដែលគេតែងតែឮស្ទើររាល់តែពេល
ឈោសនាបោះឆ្នោតម្តងៗ ។ ខ្ញុំជឿជាក់ថា រាល់មតិរិះគន់
ដើម្បីស្ថាបនានិងជួយកែលំអនានា នឹងត្រូវបានទទួលការ
ស្វាគមន៍ជានិច្ច ។

អរគុណ !
.

5. posoky - 22/03/2010

ហើយ!!! ស្រុកយើងវាក្រ ប្រាក់ខែបូករួមនឹងចំណេះដឹងមានកំរិត ណាមួយទើបមកពីសង្រ្គាមថ្មីៗផង បានប៉ុណ្ណេះ វាគ្រាន់បើហើយ កាលមុនរកតែបាយស៊ីគ្មាផង មានបានប៉ុណ្ណឹង គឺដោយសាគុណបុណ្យ សម្តេចយើង…សាលារៀន ផ្លូវថ្នល់ កុំតែបានសម្តេចច្បាស់ជា ជិះឡានដេកផ្លូវហើយ៕ នៅពេលសួរចំចំណុចគឺ យុទ្ឋសាស្រ្ត ដ៍រត់មាត់ផ្នែក ម៉ាឃិតធីងរដ្ឋាភិបាល ហើយអាអ្នកដែលមិនដឹងទិស មិនដឹងទៅណាអស់ទេ ចាំតែអោបពង ក្រែងលោជ្រុះរោម មេច្បាស់ជាខោកធ្លាយខួហើយ។ 😀

achharia - 22/03/2010

.
…គេលួចសម្លាប់ខ្មែរ ក្រោមក្រសែភ្នែករបស់ក្រុមមេដឹកនាំខ្មែរ
ក្រហមប៉ុលពត ដែលខ្លះសំងំចង់បានធ្វើតែធំបានធ្មេចបន្លំធ្វើដូច
អត់ដឹងអត់លឺរហូតដល់សព្វង៉ៃ ។ ចំណែកទិដ្ឋភាពនេះ ប្រហែល
ជាការថ្លោះធ្លោយមួយដែលអាចលួចកើតមាននៅក្រោមក្រសែភ្នែក
ក្រុមអ្នកដឹកនាំនៅម្តុំនោះដែរ ។…នេះបើតាមខ្ញុំរៀនស្មាន។

…អេហេ! បើថាខ្លាចជ្រុះរោម ម៉េចទៅអោបពងទៅវិញ ? 😛
អរគុណ posoky បានមកលេងរហូតដល់ប្លកខ្ញុំ ។
.

6. ហនុមាន - 22/03/2010

តាមតែការយល់ឃើញម្នាក់ៗ ទៅចុះ ខ្ញុំនិយាយតាមតែការយល់ឃើញរបស់ខ្ញុំរ៉េ បើមិនយល់តាមខ្ញុំ ឬ ក៏មានយោបល់ដូចខ្ញុំ ខ្ញុំៗក៏មិនយំទៅសោកអីរ៉េ ។ សុខី និយាយអាចឹងក៏បានដែរ គឺសម្រេចតែការយោកយល់ របស់យើងុម្នាក់ៗ រ៉េ តែខ្ញុំអត់មានទ្រពង ឬ ក៏លើកជើងអ្នកណារ៉េ ឃើញនិយាយតាមឃើញ តាហ្មង អត់មានលៀបខាយ ស៊ីបាយអស់បប៊រអីរ៉េ !​ 😀

7. posoky - 22/03/2010

haha ល្បងអូខុងម៉េចចេះតែរអៀសខ្លួន ព្រោះមានរោមច្រើនរឺ?? ខ្ញុំចង់និយាយទៅកាន់អ្នកដែលខ្ញុំ និយាយពិតពីសង្គមនឹងអ្វីដែលចំណុចខ្វះខាតជ្រុល ហើយនៅតែខំជួយបិទបាំង ច្រើនតែមកលេបខាយ (ទ្រពង) នឹងហើយ។ ដូចល្បងដឹងស្រាប់ហើយ អោយតែខ្ញុំនិយាយរិះគន់បន្តិច គឺច្បាស់ជាមិនដឹងចេញពីណា តបតរ ដូចថាខ្ញុំនិយាយនឹង គ្មានហេតុផលសោះអីចឹង ។

ហនុមាន - 22/03/2010

មិនមែនរ៉េ គឺពងវាធំ គឺរោមតិច រុំពងមិនជិត ! ដូចខ្ញុំបាននិយាយអាចឹង តាមសម្រួលចុះ ខ្ញុំគ្មានបានអះអាងអីរ៉េ បើខ្ញុំនិយាយរហូតទល់តែរហែកមាត់ ក៏ស្រុកទេសមិនផ្លាស់ប្តូរដែរ តាមសម្រួលចុះ ! ខ្ញុំគ្មានការពិសោធន៍ក្នុងនយោបាយ នយោបោកអីរ៉េ នៅស្រុកនេះ ខ្ញុំគេរាល់ថ្ងៃហ្នឹង !

8. achharia - 22/03/2010

@ ហនុមាន និង posoky ៖ ខ្ញុំគិតថា ម្នាក់ៗមានសិទ្ធីយល់ឃើញរៀងៗខ្លួន
ហើយអាចនិយាយចេញមកបាន ប្រាប់គ្នីប្រាប់គ្នា …តែសូមលៃលកយ៉ាងណា
កុំអោយគេចាប់ទោសទណ្ឌបានពីបទបរិហាកេរ្តិ៍ ឬមូលបង្កាច់បង្អាប់កិត្តិយស
គេ ។ ការយកចិត្តទុកដាក់រឿងប្រទេសជាតិក៏ដូចប្រជាពលរដ្ឋក្នុងសហគមន៍ ជួយគិតជួយខ្វាយខ្វល់ ជួយរួមដោះស្រាយ ជួយបង្ហាញណែនាំ ទៅរកការរីក
ចំរើន …នោះហើយជាខ្លឹមសារឬនិយមន័យនៃនយោបាយ ។ អ្នកដែលបាន
ធ្វើសកម្មភាពអស់ទាំងនេះ គឺជាអ្នកនយោបាយហើយ …តាំងពីថ្នាក់សហគមន៍
ភូមិ ឃុំ ស្រុក ខេត្ត ជាតិនិងអន្តរជាតិ ។ ផ្ទុយទៅវិញមិនមែនចាំតែមានឌីប្លូម សញ្ញាប័ត្រផ្នែកច្បាប់នយោបាយ លើកប៉ាយប្រាប់គេបានហៅអ្នកនយោបាយ
ទេ ។ ខ្ញុំចង់ឃើញ ចង់អាន ចំណាប់អារម្មណ៍នានារបស់យុវជនខ្មែរក្នុងការ
វិភាគការជជែកគ្នារឿងប្រទេសជាតិនេះណាស់ ដែលផុសដុះចេញពីស្មារតី
និងឆន្ទៈស្នេហាជាតិពិតប្រាកដ មិនប្រកាន់ជំហរទ្រកាន់ជើងប្រកាន់តែពូជពង្ស
ខ្លូនឬក្រោមគំនាបរបស់គណបក្ស ឬព្រោះទឹកប្រាក់ពីក្រុមញោះញង់ណាមួយមក
ទាំងពីក្នុងឬក្រៅប្រទេស ។ ដែលថាមានឆន្ទៈនោះ វាលើសពីមានបំណងត្រង់
ថាមានបំណងហើយបានអនុវត្តនិងធ្វើអ្វីចេញជាផលតាមបំណងនោះផងដែរ ។
សង្ឃឹមថាអ្នកទាំងពីរមានឆន្ទៈស្នេហាជាតិមុតមាំណាស់ ។
សូមអរគុណនិងអធ្យាស្រ័យផង នូវរាល់កំហុសលើសលស់ បើមាន ។
.

9. posoky - 23/03/2010

ម៉ោស្រុកនេះ គឺដូចតែគ្នាទេ មើលទៅប្រហែលជាល្បងស្វា មានបានជាងខ្ញុំហើយ ព្រោះទើបមកដល់ អោយតែគេហៅទៅភ្លាមពេលណា ទៅពេលនឹង មិនប្រកាន់ការងារអីទេ ទៅប្រុចបានលុយភ្លាម បង់Bill ភ្លែតហាហា សញ្ញាប័ត្រស្រុកខ្មែរខ្ញុំ ដាក់តាំងយ៉ាងសង្ហា ទោះមកដល់ស្រុកនេះក៍នៅតែតាំងទោះគ្មានន័យយ៉ាងណាក៍ដោយ។

ហនុមាន - 23/03/2010

ហាស ហាស អារឿងមាននោះ មានអត់ខ្វះរ៉េ មានម្ហូបអាហារ សំលៀកបំពាក់ នឹង លុយកាក់ប្រាក់ចាយ បន្តិចបន្តួច តែរឿងមានដូច Bill Gates នោះគ្មានរ៉េ ។ ខ្ញុំក៏ដូច សុខីដែរ មិនចេះប្រកាន់ការងាររ៉េ ខ្ញុំចាប់តាំងពីលាងចាន ជូតបង្គន់ រត់តុ ខ្ញុំធ្លាប់អស់ហើយ ឯសញ្ញាប័ត្រខ្ញុំនោះ ដាក់តាំងធូលី រុំជិត កម្រាស់ជាងពីរម្រាមដឺទៅហើយ ។ ម៉ោ ស្រុកនេះបើនៅតែប្រកាន់ វណ្ណះ ខ្លួន មុខជាដាច់ពោះស្លាប់ហើយ ! មែនរ៉េ ?

10. achharia - 23/03/2010

.
សូមកោតសរសើរដល់ ហនុមាន និង posoky ដែលចេះដាក់ខ្លួនសំរបសំរួល
ទៅតាមទីកន្លែងនិងកាលៈទេសៈបាន មិនប្រកាន់ខ្លួនក្នុងការប្រកបការងារ
ដើម្បីជីវភាពដ៏សុខសាន្ត ។ ខ្ញុំក៏ធ្លាប់ហែលកាត់តស៊ូឆ្លងការលំបាកដែរ កាលទៅដល់ស្រុកគេមុនដំបូងពុំទាន់សន្សំលុយទិញឡានបាននឹងគេ
ធ្លាប់ជិះកង់ អូសកង់កាត់ទឹកកកទៅធ្វើការ…មិនដូចស្រុកយើងឯណា ខែ
ត្រជាក់ ទឹកកកធ្លាក់ ញ័រញាក់ស្ពឹកដៃស្ពឹកជើង រួញបាត់ចង់អស់ទំរាំទៅ
ដល់កន្លែងធ្វើការ 😛 ។


.

11. immobilier - 05/01/2012

Coucou chers lecteurs que pensez-vous de mon nouveau blog sur l’immobilier?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: