ពេលរលឹមស្រិចៗ 30/03/2010
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ, ព៌តមានវិទ្យា, អក្សរសាស្ត្រនិងអក្សរសីល្ប៍, CSS.trackback

![]() |
![]() |
![]() |
![]() |
![]() |
![]() |
(សាកល្បងកំណាព្យ បទកាកគតិ)
រលឹមស្រិចៗ..
រលឹមស្រិចៗ បងចាំជានិច្ច អូនក្តិចខ្ញាំបង
ក្តិចទាំងញញឹម ក្តិចព្រោះស្នែហ៍បង ក្តិចផ្ញើផ្តាំផ្សង
ប៉ងជួបជាគួ ។
រលឹមស្រិចៗ បងចាំមិនភ្លេច ក្តិចមិនបន្ធូរ
ក្តិចស្ទាបស្ទង់ចិត្ត ក្តិចច្បិចជាប់យូរ តើបងប្តូរស៊ូ
ទ្រាំអូនបានទេ ។
រលឹមស្រិចៗ ខ្យល់បក់ពីលិច បងនឹកមាសមេ
ពពិចក្រាបពង បងនឹករឿងស្នេហ៍ កាលយើងទាំងទ្វេ
ថ្នាក់ថ្នែថ្នមគ្នា ។
រលឹមស្រិចៗ ភ្លៀងស្រក់តិចៗ តែចិត្តព្យោមា
ចិត្តបងកញ្ជ្រោល រកកែវពុំងា អូននៅទីណា
ចារតបបងផង… ។
——————————————
( អូននៅសែនឆ្ងាយ អូនឃ្លាតតែកាយ តែចិត្តនួនល្អង
នឹកថ្លៃជានិច្ច ឃើញកំណាព្យបង ទើបតបឆ្លើយឆ្លង
ឧិ្យបងស្បើយចិត្ត ។
អូននៅសែនឆ្ងាយ បេះដូងឆោមឆាយ នៅតែអាណិត
ស្រឡាញ់រូបបង ជាប់ទុកក្នុងចិត្ត ទោះព្រហ្មណ៍លិខិត
កំរិតឧិ្យឃ្លាត ។
អូននៅសែនឆ្ងាយ អូនស្រណោះស្ដាយ ឆ្ងាយស្រុកឆ្ងាយញាតិ
ឆ្ងាយទាំងរូបបង ត្រូវព្រាត់ព្រោងព្រាត របបចោលម្សៀត
គ្មានជាតិណាដូចត្រាប់។ )
ហើយចុះកូនអ្នកណាក៏ចិត្តល្អម្លេះលោកអើយ ? អោយសភ្លឹងដូចពងមាន់បកដាក់ទឹកត្រីតាហ្មង ! 😀
.
អញ្ចឹងយកតែបាយកកទៅ ម្ទេសនៅក្រោយដើមល្ហុងនោះមាន
ស្រេចពីរបីដើមហើយ កំពុងរលឹមស្រិចៗដូច្នេះបាយឆ្ងាញ់ណាស់
ហើយគ្រលំភួយក៏ឆ្ងាញ់ដែរ !
អរគុណ ហនុមាន បានមកលេងនិងលបមើលគេងូតទឹកភ្លៀង
ជាមួយខ្ញុំផងដែរ ! 😛
.
គ្រលំភួយនឹងបាយឆ្ងាញ់ ម្យ៉ាងដែរ តែយ៉ាប់ដល់ពេលជុះ(បត់ជើងធំ) អាលឹមច្រិចៗ គឺយ៉ាប់តាហ្មង បើលេងពីលើផ្ទះបានប្រហែលអត់ចុះដីរ៉េខ្ញុំ ! 😀 និយាយពីម្ទេសអាចឹង ខ្ញុំយ៉ាប់តាហ្មង អាចូលក៏ហឺល អាចេញក៏ហឺល យ៉ាប់តែឡាបូត ! កម្មតាហ្មងជាតិនេះ ! 😀
ចូលទៅក្រហល់ ចេញមកក្រហាយ មែនទេ បងហនុមាន? 😀
រលឹមស្រិចៗ ចុះមិនឃើញ ពពិចចូលពង?
.
រលឹមស្រិចៗ មិនឃើញហើយម៉េច ពពិចចូលពង?
មានតែពពិច លួចមើលក្រោយខ្នង ដៃមួយស្ទាបព៉ង
ក្តោបផងញ័រញាក់ 😀 ។
អរគុណ peehs07 ដែលបានមកលេងដល់ប្លកខ្ញុំ ។
.
រលឹមស្រិចៗ ពពេចចូលពង លូកដៃពីក្រោយខ្នង ប្រលេះឡេវអាវ
ដោះចុះដោះឡើង ដោះឡើងធំពើង របើងជើងមុង ពីក្រៅដល់ក្នុង មុងនៅចុងជើង ! ចុមមេចអាចុះ ? 😀
ហេស ចុះក្តោបអីទៅដល់ញ័រញាក់ ម្លោះ ឆាយ៉ា ? 😀
.
ភ្លៀងរលឹមស្រិចៗដូចរលឹមប៉ាច្រែដែរ ដល់យូរទៅ នៅតាមខ្ទមស្រែ
ខ្ទមចំការត្រជាក់ណាស់ ហើយមុខតែរងារដល់ថ្នាក់ញ័រញាក់ហើយ ។
នឹកឃើញកាលសម័យខ្មែរក្រហម ពេលរលឹមច្រែ បានបារីស្លឹកសង្កែរ
ជក់ក្បែរដំបូក អូយ! អីក៏ឆ្ងាញ់ម្ល៉េះកាលនោះ ! 😀
.
អរគុណដល់កំណាព្យខាងលើ ពិរោះមែន ! ជក់ឯណា បើខ្ញុំមិនដែលប៉ះ បារី ឬ ក៏ថ្នាំ មួរដៃ បានម៉ាដើម រ៉េ !
.
បើមិនធ្លាប់ជក់ កុំ
ផ្លុយប្រថុយ !ជក់បង្ហុយ ប្រុយៗ ! អត់បានការអីមែនហ្នឹង ។
.
ឃើញទិដ្ឋភាពចឹង ដូចជាសប្បាយផង ស្រងះស្រងោចផងម៉េចទេ?
យប់់ងងឹត ទេដឹង ភ្លៀងធ្លាក់់ស្រិចៗ..តែមិនដឹងយ៉ាងណារូបភាពបែរ
ជាថតបានឃើញរុក្ខជាតិបៃតងស្រស់់ ជាមួយផ្ទះកសិករ ពាងទឹក និង
នារីខ្មែរ ម្នាក់់ដែលបែរខ្នង ដាក់់ មិនដឹងថា មុខមាត់់យ៉ាងម៉េច? ឃើញតែរូបរាងពី
ក្រោយ…!អោយអ្នកមើលស្រមៃលេងទៅមើល ក្នុងទេសភាព កំសត់់
ចឹង បើគ្មានអ្វីគួរអោយព្រួយបារម្ភទេ ទោះជាធ្វើកសិករក្រីក្រ ក៏អាចសប្បាយ
ចិត្តដូចអ្នកមានដែល ងូតទឹកក្នុងអាងទឹកក្នុងបន្ទប់់ទឹកស្រស់់ស្អាតមានភ្លើងអគ្គិសនី ក្នុងទីក្រុងធំ ។
.
សូមកុំជឿតាមឃើញក្នុងរូបភាពពេក ជាមួយហ្វូតូសប់ និងកម្មវិធី
មួយចំនួនទៀត រូបយ៉ាងម៉េចក៏គេឆ្នៃប្រឌិតបានដែរ ឧទាហរណ៍
កណ្តុរធំជាងឆ្មា ឆ្មាថើបឆ្កែ ឆ្កែពាក់កាប៉ូរ៉ាល់បើកឡានកាត់ហ្វូង
ឧត្តមសេនីយ៍ឧិ្យក្រោកឈរគោរពព្រាតក៏បានដែរ ..។ល។
សេចក្តីសុខ ស្ថិតនៅក្នុងការកំណត់របស់មនុស្សម្នាក់ៗ ខ្លូនឯង !
ចាស់ៗច្រើនដំណាលលេងនឹងគ្នាថា
ផ្ទះថ្មដូចតែផ្ទះស្បូវ ដលរល់ត់ភ្លើងទៅ ល្ងិតដូចតែគ្នា !
ខ្លះថែមល្បោយថា ….តែរលត់ភ្លើងទៅ ស្រវារាវរកដូចតែគ្នា ! 😛
.
ក្រោយពីបានបាត់មុខបាត់មាត់ពីដែនដី WordPress ដ៏ល្អស្រស់ត្រកាល អស់មួយរយៈកន្លងមក ខ្ញុំបាទមានការក្តីនឹករលឹកជាពន្លឹក ដល់ប្រជានុរាស្ត្រនៃនគរសិប្បនិមិត្ត ដែលពោរពេញដោយសេរីភាពមួយនេះ។ តើអស់លោកអ្នកនាងកញ្ញាទាំងអស់គ្នា សុខទុក្ខជាធម្មតាទេ?
ឆាកជីវិតរបស់យើងម្នាក់ៗ តែងតែបន្តដំណើរទៅមុខជាដរាប ទោះជាមានរឿងល្អនិងឬអាក្រក់កើតមានឡើង ចំពោះរូបយើងយ៉ាងណាក៏ដោយ។ ដូចនេះ ដើម្បីចូលរួមបង្កើតបរិយាកាសដ៏រីករាយ និងពោរពេញដោយក្តីសង្ឍឹម សម្រាប់ជីវិតរបស់យើងទាំងអសគ្នា ខ្ញុំបាទនឹងចាប់ផ្តើមថតនិងចុះផ្សាយ ខ្សែភាពយន្តប្រឌិត (Machinima) រឿង “ ឥន្ទ្រីខៀវ” សារជាថ្មីម្តងទៀត។ ហើយខ្ញុំបាទសន្យាថា នឹងខិតខិតឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើខ្សែភាពយន្តប្រឌិតថតថ្មីនេះ អាចក្លាយជាចំណីអារម្មណ៍ដ៏ពេញចិត្តមួយ សម្រាប់អស់លោកអ្នកនាងកញ្ញាទស្សនា នៅពេលទំនេរ។ ទន្ទឹមនឹងនេះដែរ ខ្ញុំបាទនឹងរង់ចាំទទួលយកជានិច្ច នូវគ្រប់ការរិះគន់កែលម្អទាំងឡាយណា ដែលអាចធ្វើឲ្យខ្សែភាពយន្តប្រឌិតរបស់ខ្ញុំបាទ មានលក្ខណៈកាន់តែល្អប្រសើរឡើង។ ខ្សែភាពយន្តប្រឌិតរបស់ខ្ញុំបាទ នឹងត្រូវចុះផ្សាយនៅលើគេហទំព័រថ្មីរបស់ខ្ញុំបាទ ដែលមានអាស័យដ្ឋានដូចតទៅនេះ http://vuthdevelop.blogspot.com/ ។
សូមទទួលយកនូវការរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ
កួរស្រូវ
.
អរគុណ កួរស្រូវ ច្រើនចំពោះដំណឹងនេះ និង សូមបានជោគជ័យរាល់បំណងល្អៗ !
.
ក្រោយពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យរួចមក កម្លោះដ៏ស្រស់សង្ហារម្នាក់ ដែលមានឈ្មោះថា កែវ បញ្ញាវុធ បានទៅប្រឡងប្រជែងចូលធ្វើជាទាហានទ័ពអាកាសនៅក្នុងកងខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា។ដោយសាររូបគេធ្លាប់ជាសិស្សឆ្នើមនៅក្នុងមុខវិជ្ជាគណិតវិទ្យា និងធ្លាប់មានឈ្មោះល្បីល្បាញខាងដោះស្រោយលំហាត់គណិតវិទ្យា បានយ៉ាងលឿនរហ័សដូចផ្លេកបន្ទោរ កម្លោះ កែវ បញ្ញាវុធ ក៏បានប្រឡងជាប់ និងត្រូវបានជ្រើសរើសជាអាកាសយានិក សម្រាប់ការបើកបរយន្តហោះប្រដេញដ៏ទំនើបបំផុត បើអាចធ្វើទៅបាន។
ដោយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានសាលាកងទ័ពអាកាស និងគ្រូបង្វឹកដែលមានជំនាញគ្រប់គ្រាន់ ក្នុងការបង្ហាត់បង្រៀនក្រុមអាកាសយានិកនៃយន្តហោះប្រដេញ កម្លោះ កែវ បញ្ញាវុធ ក៏ត្រូវបានអគ្គបញ្ជាការនៃកងទ័ពអាកាស បញ្ជូនឲ្យទៅរៀននៅសហព័ន្ធរុស្ស៊ី។
អានបន្ត>>