A CORNER OF LIFE…
បុណ្យចូលឆ្នាំ
សូស្តីឆ្នាំថ្មី ឆាយ៉ា ! អរគុណបានចែកចាយ !
. សួស្ដីឆ្នាំថ្មី ហនុមាន ! សូមឆ្នាំថ្មីនាំមកនូវសេចក្តីសុខសិរីសួស្ដី ជ័យមង្គល សំណាងល្អ ចំពោះ ហនុមាននិងក្រុមគ្រួសារ កុំបីឃ្លាងឃ្លាតឡើយ ។
.
សាធុ សាធុ អរគុណច្រើន ឆាយ៉ា សូមឆាយ៉ា បានប្រកបនៅសេចក្តី សុខសិរីសួស្ដី ជ័យមង្គល សំណាងល្អចំពោះ ឆាយ៉ានិងក្រុមគ្រួសារ កុំបីឃ្លាងឃ្លាតឡើយ ផងដែរ ។ ខ្ញុំចូលចិត្ត រូបអប្សារា ខាងលើ ឃើញឆាយ៉ា យកទៅច្នៃ មានអី គួរសមដែរតើ ។ សូមបន្តកិច្ចការនេះតទៅទៀត !
. អរគុណ ហនុមាន និងដែលបានមកលេងខ្ញុំមិនដែលខានផងដែរ ។ នេះជារូបថតដើមដែលជាស្នាដៃរបស់អតីតនិស្សិតសកលវិទ្យាល័យ វិចិត្រសីល្បៈបានគូរនៅជំរុំ Site 2 អំឡុងឆ្នាំ១៩៨៦( ឈ្មោះ អ៊ិម គី ? )។ ខ្ញុំសាកល្បងកែកុនយកភាពសមសួនតាមភ្នែករបស់ខ្ញុំខ្លះៗគឺ៖ បង្ខ្លីជើងក្រោយ កាត់ជាយសំពត់ខាងមុខ កែម្តុំថ្ងាស ម្កុដ ផ្ទៃមុខ ផ្នត់ក្រោមឃ្លៀក ម្រាមដៃ និងពន្លឺព៌ណឧិ្យរាងស្រទន់ហើយច្បាស់ ជាងមុនបន្តិច រួចដាក់ស៊ុមនិងថែមអក្សរមានចលនាដូចឃើញខាងលើ។
បាទ អរគុណច្រើនបានដាក់រូបដើមចែកចាយ ! ឆាយ៉ា កែបានល្អណាស់ ! ខ្ញុំក៏អាចឹងដែរ មិនមានពេលគូរខ្លួនឯងរ៉េ ព្រោះការងារច្រើន ហើយលាក់បាំងអី ចេះតែខ្ជិល ដូចជាគ្មាន កម្លាំងចិត្ត នឹកចង់គូសវាស អីរ៉េ តែបើយករូបទៅកែច្នៃ ខ្ញុំចូលចិត្តទៅវិញ មិនដឹងយ៉ាងណា ! ខ្ញុំសុំចម្លងយករូបអប្សារា ខាងលើបានរ៉េ ? ព្រោះខ្ញុំចូលចិត្តសិល្បះខ្មែរ ។ ត្រូវហើយ អ្នកភូមិតែងតែអើត នឹង សួរសុខទុក្ខគ្នាជាធម្មតា រ៉េ ។អរគុណ
. ហនុមាន អាចចម្លងយកប្រើការតាមចិត្តចុះ ។ ខ្ញុំក៏សង្ឃឹមផងដែរ ថាហនុមានមុខជាកែកុនបានស្អាតជាងខ្ញុំមិនខាន ។ ខ្ញុំពុំទាន់ដែល ឃើញរូបគំនូរអប្សារាឬរូបអង្គរវត្តណាដែលគេគូរបានស្អាតត្រូវចិត្តខ្ញុំ បានល្អអិតខ្ចោះមួយណាទេ …រូបដែលល្អៗលក់បានថ្លៃៗគឺគ្រប់ជ្រុង ជ្រោយនៃផ្ទាំងគំនូរនោះគ្មានកន្លែងណាដែលត្រូវគូរលេងៗបន្លំៗទេ តាមដែលខ្ញុំធ្លាប់ដឹង ទោះគេយកកែវឆ្លុះទៅពង្រីកមើលកន្លែងណា មួយ ក៏នៅតែឃើញភាពផ្ចិតផ្ចង់ត្រឹមត្រូវហើយស្អាតដដែល ។ ខ្ញុំមិនពូកែគូរទេ តែពូកែរិះគន់រូបគំនូរដែលគេគូររួចហើយ ហិហិ! 😛
អរគុណ .
មិនពិតរ៉េ ឆាយ៉ា ខ្ញុំចេះតែធ្វើតិចតួចរ៉េ តែរឿងស្អាតជាង ខ្ញុំមិនហានធានារ៉េ ។ ឆាយ៉ា មានប្រសាសន៍នោះត្រូវហើយ កាលខ្ញុំនៅរៀន វិចិត្រសិល្បះ លោកគ្រូ ខ្ញុំបានមានប្រសាសន៍ កុំរៀនគូររូបអង្គរអី ព្រោះ ខ្មែរយើង បានបង្កើតដោយដុំថ្ម រាប់មឺុន មិនត្រូវគូរ ដោយសេចក្តីស្មានថា មាន ថ្ម ប៉ុណ្ណា ព្រោះបើយើងគិតពីរូបគំនូរ ឃើញថាមិនអាចដាក់ចំនួន ដុំថ្មបានរ៉េ អាចឹងគាត់ថាកុំរៀនគូរអោយសោះ ព្រោះវានាំអោយ ខុសក្បួន ខ្នាត ពី ជីដូនជីតា របស់ យើង ។ ការរិះគន់ អាចឲ្យមនុស្សរៀន នឹងជាសេចក្តីដាស់តឿន ដល់ វិចិត្រករផងដែរ ។ បើយើងឃើញគ្នាធ្វើខុស ហើយមិនមាត់ មិនករ ដល់ថ្ងៃក្រោយវារិតតែខុសឆ្ងាយថែមទៀត មិនថាអាចឹង មែនរ៉េ ?
. មែនហើយ ហនុមាន ! ការរិះគន់ដើម្បីស្ថាបនា អោយដំបូន្មាន ឬ Feedback មានប្រយោជន៍ណាស់ មិនថាតែផ្នែកអ្វីទេ ។ ហើយក៏តែងតែទទួលបានការស្វាគមនិងអរគុណផងដែរ ។ ខ្ញុំមិនចំអកទេ ព្រោះខ្ញុំធ្លាប់ឃើញស្នាដៃ ហនុមាន កន្លងមក ។ អរគុណ ហនុមាន ។
សួស្ដីឆ្នាំផ្មី!!! សូមប្រកបដោយសិរីសួស្ដី សុខភាពល្អ មានជោគជ័យក្នុងគ្រប់់កិច្ចការដល់់អ្នកទាំងអស់់គ្នា ក៏ដូចជាជនរួមជាតិខ្មែរយើងទាំងអស់់ទាំងក្នុងនិងក្រៅប្រទេស
. សួស្ដីឆ្នាំផ្មី!!! សូមអ្នកទាំងអស់គ្នានិងក្រុមគ្រួសារបាន សុខសប្បាយនិង មានសំណាងល្អចាប់ពីឆ្នាំថ្មីនេះតទៅកុំបីឃ្លាងឃ្លាតឡើយ ។
អរគុណ SAM ! .
សួស្តីឆ្នាំថ្មីបងឆាយ៉ានិងបងហនុមាន! សូមអោយជួបតែសំនាងល្អនាឆ្នាំថ្មី!
សួស្ដីឆ្នាំថ្មី វិសាល ! រីករាយណាស់បានជួបគ្នាជាថ្មី ។ ស្មានតែគេយកទៅស្ងោរស៊ុបបាត់ទៅហើយ 😛
ខ្ញុំក៏សប្បាយចិត្តដែរដែលបានត្រលប់មកវិញម្តងទៀត ប៊ិះដែរនឹង កុំតែទៅសាច់ស្វិតពេក កុំអីចូលឆ្នាំងបាត់ហើយ
. នេះបានសេចក្តីថា នៅក្នុងបញ្ជីរជំរះអំពើពុករលួយ គណៈកម្មការកំពូល រកមិនឃើញមានឈ្មោះ វិសាល ហៅកូនទន្សាយទេ ..ហា៎!ៗ! 😀 សង្ឃឹមថា វិសាល ស្ថិតនៅក្នុងភាពជាយុវជនស្អាតស្អំចំពោះប្រទេសជាតិ ក៏ដូចសង្គមខ្មែរជារៀងរហូត…។ .
ហេហេ ពិតជាមិនអាចទៅក្នុងបញ្ជីពុករលួយអីនឹងទេ!
តុក តុក ម្ចាស់ផ្ទះទៅណាបាត់ហើយដូចជាស្ងាត់ច្រៀបចឹង?
ត្រូវហើយ សុំចូលគោះទ្វាដែរ 😀 តុក តុក តុក ប្រាវ ប្រាវ លួចវាយបង្អួចចូល ! 😀
.. @ វិសាល និង ហនុមាន ៖ អរគុណអ្នកទាំងពីរណាស់ដែលបានចូលមកលេង ប្លកខ្ញុំជាប្រចាំ ។ សូមអធ្យាស្រ័យចំពោះការតបដ៏យឺតយ៉ាវរបស់ខ្ញុំផងគឺដោយ សារបញ្ហាសុខភាព(មិនធ្ងន់ធ្ងរទេ) ដែលខ្ញុំចាំបាច់ត្រូវកាត់បន្ថយពេលចូល អ៊ិនធ័រណែតហើយសំរាកអោយបានគ្រប់គ្រាន់ ហាត់ប្រាណនិងសំរកទំងន់ខ្លូន ប្រាណ ដើម្បីសំរួលដល់សំពាធឈាម ! ខ្ញុំក៏ដាក់កំហិតខ្លួនអែងថាឈប់ចូល អនឡាញអោយបានមូយខែពីរសាកមើល និងហាត់ព្យាបាលជំងឺញៀន អ៊ិនធ័រណែតផងដែរ 😛 ។ …ជួបគ្នាពេលក្រោយទៀត ។
..
អូចឹងទេ ជូនពរអោយឆាប់ជាសះស្បើយ! ថែទាំសុខភាពអោយបានល្អ។
បាទ ពិតជាអាចឹង ហើយ មិត្តភ័ក្រ ត្រូវចេះ សួរគ្នាទៅវិញទៅមកអាចឹងឯង មិនថាខ្ញុំឬ ឆាយ៉ា ឬ ក៏ វិសាលរ៉េ ឬ ក៏ មិត្តរួមភូមិ រ៉េ ។ សូមអោយ បានជាសះស្បើយ នឹង សុខភាព បរិបូណ៌ ។ មកវិញថ្ងៃណា ក៏ បានដែរពួកយើងនៅទីនេះ សំរាប់ ស្វាគមន៍ ឆាយ៉ា ជា និច្ច ។ សូមថែរក្សាខ្លួនប្រាណ !
. អរគុណ ៗ ! ហនុមាននិងវិសាល ។មួយរយៈដ៏ខ្លីនេះ ខ្ញុំខំតមអាហារ តមសាច់ ដែលសំបូរខ្លាញ់ ពេលថ្ងៃត្រង់ញ៉ាំតែពាក់កណ្តាលពីទម្លាប់ធម្មតា ពេលល្ងាច ញ៉ាំសាលាដចម្រុះ(ពួកមានកាឡូរីតិចបំផុត ដូចជាស្លឹកសាឡាដបៃតង ត្រសក់ ការ៉ុត ប៉េងប៉ោះ ខ្ទឹមបារាំង ជ្រក់អូលីវ ជ្រក់ស្នឿតពោត ..។ល។ និងត្រីរឺសាច់ គ្មានខ្លាញ់បន្តិចបន្តួច នំប៉័ង២ចំនិត ស្រាទំពាំងបាយជូរក្រហម២ក្រឹក ពិសេស មួយទៀតនោះគឺញ៉ាំសាបបំផុតដោយបន្ថយជាតិអំបិលនិងស្ករផងដែរ។ អីឡូវខ្ញុំស្រកបាន៥គីឡូក្រាម សម្ពាធឈាមចុះមកនៅធម្មតាវិញគឺរវាង 130/85 ដោយមិនបាច់ប្រើថ្នាំតែបានហាត់ប្រាណច្រើននិងសំរាកអោយគ្រប់ គ្រាន់ ។ ស្រណុកកាយពេក ញ៉ាំឆ្ងាញ់ៗច្រើនធាត់ពេក ក៏ជាមូលហេតុនៃជំងឺ លើសសម្ពាធឈាម មានខ្លាញ់កូលេស្តេរីនក្នុងឈាមច្រើនហួស…មិនស្រួល ទេ ដែលខ្ញុំកំពុងធ្វើការកែប្រែទម្លាប់មិនល្អរបស់ខ្ញុំមួយរយៈសិន រាប់ទាំងការ ចូលអ៊ិនធ័រណិតមិនចង់ចេញវិញផងដែរ ។ សូមអ្នកទាំងពីរបានសុខសប្បាយ និងថែរក្សាសុខភាពផងដែរ ។
អរគុណ !
មកវិញលើកក្រោយ ច្បាស់ជាកាន់តែសង្ហារជាងមុនទៀតមិនខាន
. វិសាល ! ជាង១០គីឡូអែនោះដែលខ្ញុំត្រូ្ញវសំរកទំងន់ខ្លូន ។ ខ្ញុំមានកំពស់ ១ម៧៦ ហើយទំងន់សព្វថ្ងែបានបន្ថយពី ៩៨គីឡូ មកបានតត្រឹម ៩១,៥គីឡួ នៅឡើយ ។ តែសំណាងល្អដែល ខ្ញុំមិនបាច់ត្រូវលេបថ្នាំបន្ថយសម្ពាធឈាមប្រចាំជីវិត ដោយគ្រាន់តែ តមអាហារខ្លះ ហាត់ប្រាណរាល់ថ្ងៃបានធ្វើអោយសម្ពាធឈាមរបស់ខ្ញុំ ថយមកនៅត្រឹមធម្មតាវិញ គឺរវាង ១២៨/៨៥ .។ ខែក្រោយដល់ពេល ត្រូវ ឆិកអាប់(check up)ប្រចាំឆ្នាំម្តងទៀតហើយ ។ ខ្ញុំមិនអីទេ ! អរគុណ ! 😛
Fill in your details below or click an icon to log in:
អ្នកកំពុងបញ្ចេញមតិដោយប្រើគណនី WordPress.com របស់អ្នក។ ( Log Out / ផ្លាស់ប្តូរ )
អ្នកកំពុងបញ្ចេញមតិដោយប្រើគណនី Twitter របស់អ្នក។ ( Log Out / ផ្លាស់ប្តូរ )
អ្នកកំពុងបញ្ចេញមតិដោយប្រើគណនី Facebook របស់អ្នក។ ( Log Out / ផ្លាស់ប្តូរ )
កំពុងភ្ជាប់ទៅកាន់ %s
Notify me of new comments via email.
ប្រាប់ខ្ញុំតាមអ៊ីមេលពេលមានអត្ថបទថ្មី។
Δ
search
សូស្តីឆ្នាំថ្មី ឆាយ៉ា ! អរគុណបានចែកចាយ !
.
សួស្ដីឆ្នាំថ្មី ហនុមាន !
សូមឆ្នាំថ្មីនាំមកនូវសេចក្តីសុខសិរីសួស្ដី ជ័យមង្គល សំណាងល្អ
ចំពោះ ហនុមាននិងក្រុមគ្រួសារ កុំបីឃ្លាងឃ្លាតឡើយ ។
.
សាធុ សាធុ អរគុណច្រើន ឆាយ៉ា សូមឆាយ៉ា បានប្រកបនៅសេចក្តី សុខសិរីសួស្ដី ជ័យមង្គល សំណាងល្អចំពោះ ឆាយ៉ានិងក្រុមគ្រួសារ កុំបីឃ្លាងឃ្លាតឡើយ ផងដែរ ។ ខ្ញុំចូលចិត្ត រូបអប្សារា ខាងលើ ឃើញឆាយ៉ា យកទៅច្នៃ មានអី គួរសមដែរតើ ។ សូមបន្តកិច្ចការនេះតទៅទៀត !
.

អរគុណ ហនុមាន និងដែលបានមកលេងខ្ញុំមិនដែលខានផងដែរ ។
នេះជារូបថតដើមដែលជាស្នាដៃរបស់អតីតនិស្សិតសកលវិទ្យាល័យ
វិចិត្រសីល្បៈបានគូរនៅជំរុំ Site 2 អំឡុងឆ្នាំ១៩៨៦( ឈ្មោះ អ៊ិម គី ? )។
ខ្ញុំសាកល្បងកែកុនយកភាពសមសួនតាមភ្នែករបស់ខ្ញុំខ្លះៗគឺ៖
បង្ខ្លីជើងក្រោយ កាត់ជាយសំពត់ខាងមុខ កែម្តុំថ្ងាស ម្កុដ ផ្ទៃមុខ
ផ្នត់ក្រោមឃ្លៀក ម្រាមដៃ និងពន្លឺព៌ណឧិ្យរាងស្រទន់ហើយច្បាស់
ជាងមុនបន្តិច រួចដាក់ស៊ុមនិងថែមអក្សរមានចលនាដូចឃើញខាងលើ។
.
បាទ អរគុណច្រើនបានដាក់រូបដើមចែកចាយ ! ឆាយ៉ា កែបានល្អណាស់ ! ខ្ញុំក៏អាចឹងដែរ មិនមានពេលគូរខ្លួនឯងរ៉េ ព្រោះការងារច្រើន ហើយលាក់បាំងអី ចេះតែខ្ជិល ដូចជាគ្មាន កម្លាំងចិត្ត នឹកចង់គូសវាស អីរ៉េ តែបើយករូបទៅកែច្នៃ ខ្ញុំចូលចិត្តទៅវិញ មិនដឹងយ៉ាងណា ! ខ្ញុំសុំចម្លងយករូបអប្សារា ខាងលើបានរ៉េ ? ព្រោះខ្ញុំចូលចិត្តសិល្បះខ្មែរ ។ ត្រូវហើយ អ្នកភូមិតែងតែអើត នឹង សួរសុខទុក្ខគ្នាជាធម្មតា រ៉េ ។អរគុណ
.
ហនុមាន អាចចម្លងយកប្រើការតាមចិត្តចុះ ។ ខ្ញុំក៏សង្ឃឹមផងដែរ
ថាហនុមានមុខជាកែកុនបានស្អាតជាងខ្ញុំមិនខាន ។ ខ្ញុំពុំទាន់ដែល
ឃើញរូបគំនូរអប្សារាឬរូបអង្គរវត្តណាដែលគេគូរបានស្អាតត្រូវចិត្តខ្ញុំ
បានល្អអិតខ្ចោះមួយណាទេ …រូបដែលល្អៗលក់បានថ្លៃៗគឺគ្រប់ជ្រុង
ជ្រោយនៃផ្ទាំងគំនូរនោះគ្មានកន្លែងណាដែលត្រូវគូរលេងៗបន្លំៗទេ
តាមដែលខ្ញុំធ្លាប់ដឹង ទោះគេយកកែវឆ្លុះទៅពង្រីកមើលកន្លែងណា
មួយ ក៏នៅតែឃើញភាពផ្ចិតផ្ចង់ត្រឹមត្រូវហើយស្អាតដដែល ។
ខ្ញុំមិនពូកែគូរទេ តែពូកែរិះគន់រូបគំនូរដែលគេគូររួចហើយ ហិហិ! 😛
អរគុណ
.
មិនពិតរ៉េ ឆាយ៉ា ខ្ញុំចេះតែធ្វើតិចតួចរ៉េ តែរឿងស្អាតជាង ខ្ញុំមិនហានធានារ៉េ ។ ឆាយ៉ា មានប្រសាសន៍នោះត្រូវហើយ កាលខ្ញុំនៅរៀន វិចិត្រសិល្បះ លោកគ្រូ ខ្ញុំបានមានប្រសាសន៍ កុំរៀនគូររូបអង្គរអី ព្រោះ ខ្មែរយើង បានបង្កើតដោយដុំថ្ម រាប់មឺុន មិនត្រូវគូរ ដោយសេចក្តីស្មានថា មាន ថ្ម ប៉ុណ្ណា ព្រោះបើយើងគិតពីរូបគំនូរ ឃើញថាមិនអាចដាក់ចំនួន ដុំថ្មបានរ៉េ អាចឹងគាត់ថាកុំរៀនគូរអោយសោះ ព្រោះវានាំអោយ ខុសក្បួន ខ្នាត ពី ជីដូនជីតា របស់ យើង ។ ការរិះគន់ អាចឲ្យមនុស្សរៀន នឹងជាសេចក្តីដាស់តឿន ដល់ វិចិត្រករផងដែរ ។ បើយើងឃើញគ្នាធ្វើខុស ហើយមិនមាត់ មិនករ ដល់ថ្ងៃក្រោយវារិតតែខុសឆ្ងាយថែមទៀត មិនថាអាចឹង មែនរ៉េ ?
.
មែនហើយ ហនុមាន ! ការរិះគន់ដើម្បីស្ថាបនា អោយដំបូន្មាន
ឬ Feedback មានប្រយោជន៍ណាស់ មិនថាតែផ្នែកអ្វីទេ ។
ហើយក៏តែងតែទទួលបានការស្វាគមនិងអរគុណផងដែរ ។
ខ្ញុំមិនចំអកទេ ព្រោះខ្ញុំធ្លាប់ឃើញស្នាដៃ ហនុមាន កន្លងមក ។
អរគុណ ហនុមាន ។
សួស្ដីឆ្នាំផ្មី!!!
សូមប្រកបដោយសិរីសួស្ដី
សុខភាពល្អ មានជោគជ័យក្នុងគ្រប់់កិច្ចការដល់់អ្នកទាំងអស់់គ្នា
ក៏ដូចជាជនរួមជាតិខ្មែរយើងទាំងអស់់ទាំងក្នុងនិងក្រៅប្រទេស
.
សួស្ដីឆ្នាំផ្មី!!!
សូមអ្នកទាំងអស់គ្នានិងក្រុមគ្រួសារបាន សុខសប្បាយនិង
មានសំណាងល្អចាប់ពីឆ្នាំថ្មីនេះតទៅកុំបីឃ្លាងឃ្លាតឡើយ ។
អរគុណ SAM !
.
សួស្តីឆ្នាំថ្មីបងឆាយ៉ានិងបងហនុមាន!
សូមអោយជួបតែសំនាងល្អនាឆ្នាំថ្មី!
សួស្ដីឆ្នាំថ្មី វិសាល !
រីករាយណាស់បានជួបគ្នាជាថ្មី ។
ស្មានតែគេយកទៅស្ងោរស៊ុបបាត់ទៅហើយ 😛
ខ្ញុំក៏សប្បាយចិត្តដែរដែលបានត្រលប់មកវិញម្តងទៀត
ប៊ិះដែរនឹង កុំតែទៅសាច់ស្វិតពេក កុំអីចូលឆ្នាំងបាត់ហើយ
.
នេះបានសេចក្តីថា នៅក្នុងបញ្ជីរជំរះអំពើពុករលួយ គណៈកម្មការកំពូល
រកមិនឃើញមានឈ្មោះ វិសាល ហៅកូនទន្សាយទេ ..ហា៎!ៗ! 😀
សង្ឃឹមថា វិសាល ស្ថិតនៅក្នុងភាពជាយុវជនស្អាតស្អំចំពោះប្រទេសជាតិ
ក៏ដូចសង្គមខ្មែរជារៀងរហូត…។
.
ហេហេ ពិតជាមិនអាចទៅក្នុងបញ្ជីពុករលួយអីនឹងទេ!
តុក តុក ម្ចាស់ផ្ទះទៅណាបាត់ហើយដូចជាស្ងាត់ច្រៀបចឹង?
ត្រូវហើយ សុំចូលគោះទ្វាដែរ 😀 តុក តុក តុក ប្រាវ ប្រាវ លួចវាយបង្អួចចូល ! 😀
..
@ វិសាល និង ហនុមាន ៖ អរគុណអ្នកទាំងពីរណាស់ដែលបានចូលមកលេង
ប្លកខ្ញុំជាប្រចាំ ។ សូមអធ្យាស្រ័យចំពោះការតបដ៏យឺតយ៉ាវរបស់ខ្ញុំផងគឺដោយ
សារបញ្ហាសុខភាព(មិនធ្ងន់ធ្ងរទេ) ដែលខ្ញុំចាំបាច់ត្រូវកាត់បន្ថយពេលចូល
អ៊ិនធ័រណែតហើយសំរាកអោយបានគ្រប់គ្រាន់ ហាត់ប្រាណនិងសំរកទំងន់ខ្លូន
ប្រាណ ដើម្បីសំរួលដល់សំពាធឈាម ! ខ្ញុំក៏ដាក់កំហិតខ្លួនអែងថាឈប់ចូល
អនឡាញអោយបានមូយខែពីរសាកមើល និងហាត់ព្យាបាលជំងឺញៀន
អ៊ិនធ័រណែតផងដែរ 😛 ។ …ជួបគ្នាពេលក្រោយទៀត ។
..
អូចឹងទេ ជូនពរអោយឆាប់ជាសះស្បើយ! ថែទាំសុខភាពអោយបានល្អ។
បាទ ពិតជាអាចឹង ហើយ មិត្តភ័ក្រ ត្រូវចេះ សួរគ្នាទៅវិញទៅមកអាចឹងឯង មិនថាខ្ញុំឬ ឆាយ៉ា ឬ ក៏ វិសាលរ៉េ ឬ ក៏ មិត្តរួមភូមិ រ៉េ ។ សូមអោយ បានជាសះស្បើយ នឹង សុខភាព បរិបូណ៌ ។ មកវិញថ្ងៃណា ក៏ បានដែរពួកយើងនៅទីនេះ សំរាប់ ស្វាគមន៍ ឆាយ៉ា ជា និច្ច ។ សូមថែរក្សាខ្លួនប្រាណ !
.
អរគុណ ៗ ! ហនុមាននិងវិសាល ។មួយរយៈដ៏ខ្លីនេះ ខ្ញុំខំតមអាហារ តមសាច់
ដែលសំបូរខ្លាញ់ ពេលថ្ងៃត្រង់ញ៉ាំតែពាក់កណ្តាលពីទម្លាប់ធម្មតា ពេលល្ងាច
ញ៉ាំសាលាដចម្រុះ(ពួកមានកាឡូរីតិចបំផុត ដូចជាស្លឹកសាឡាដបៃតង ត្រសក់
ការ៉ុត ប៉េងប៉ោះ ខ្ទឹមបារាំង ជ្រក់អូលីវ ជ្រក់ស្នឿតពោត ..។ល។ និងត្រីរឺសាច់
គ្មានខ្លាញ់បន្តិចបន្តួច នំប៉័ង២ចំនិត ស្រាទំពាំងបាយជូរក្រហម២ក្រឹក ពិសេស
មួយទៀតនោះគឺញ៉ាំសាបបំផុតដោយបន្ថយជាតិអំបិលនិងស្ករផងដែរ។
អីឡូវខ្ញុំស្រកបាន៥គីឡូក្រាម សម្ពាធឈាមចុះមកនៅធម្មតាវិញគឺរវាង
130/85 ដោយមិនបាច់ប្រើថ្នាំតែបានហាត់ប្រាណច្រើននិងសំរាកអោយគ្រប់
គ្រាន់ ។ ស្រណុកកាយពេក ញ៉ាំឆ្ងាញ់ៗច្រើនធាត់ពេក ក៏ជាមូលហេតុនៃជំងឺ
លើសសម្ពាធឈាម មានខ្លាញ់កូលេស្តេរីនក្នុងឈាមច្រើនហួស…មិនស្រួល
ទេ ដែលខ្ញុំកំពុងធ្វើការកែប្រែទម្លាប់មិនល្អរបស់ខ្ញុំមួយរយៈសិន រាប់ទាំងការ
ចូលអ៊ិនធ័រណិតមិនចង់ចេញវិញផងដែរ ។
សូមអ្នកទាំងពីរបានសុខសប្បាយ និងថែរក្សាសុខភាពផងដែរ ។
អរគុណ !
.
មកវិញលើកក្រោយ ច្បាស់ជាកាន់តែសង្ហារជាងមុនទៀតមិនខាន
.
វិសាល ! ជាង១០គីឡូអែនោះដែលខ្ញុំត្រូ្ញវសំរកទំងន់ខ្លូន ។
ខ្ញុំមានកំពស់ ១ម៧៦ ហើយទំងន់សព្វថ្ងែបានបន្ថយពី ៩៨គីឡូ
មកបានតត្រឹម ៩១,៥គីឡួ នៅឡើយ ។ តែសំណាងល្អដែល
ខ្ញុំមិនបាច់ត្រូវលេបថ្នាំបន្ថយសម្ពាធឈាមប្រចាំជីវិត ដោយគ្រាន់តែ
តមអាហារខ្លះ ហាត់ប្រាណរាល់ថ្ងៃបានធ្វើអោយសម្ពាធឈាមរបស់ខ្ញុំ
ថយមកនៅត្រឹមធម្មតាវិញ គឺរវាង ១២៨/៨៥ .។ ខែក្រោយដល់ពេល
ត្រូវ ឆិកអាប់(check up)ប្រចាំឆ្នាំម្តងទៀតហើយ ។
ខ្ញុំមិនអីទេ ! អរគុណ !
😛