jump to navigation

បានដឹងល្អដែរ (A Good to know) 19/06/2010

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.
trackback

001-របៀបម៉ាគីយេងាយៗ

នេះជារបៀបផាត់លំអមុខមាត់បែបងាយៗសោះ
តែបានលើកសំរស់បានមួយក្រឺតដែរដែលខ្ញុំគិតថា
ចំពោះអ្នកចូលចិត្តម៉ាគីយេមុខ បើបានដឹងក៏ល្អដែរ
ថ្វីត្បិតតែអ្នកធ្វើបង្ហាញហាក់ដូចជានិយាយបែបកំប្លែង
លេងបន្លំមែនឬក៏ថានិយាយលេងផងមែនផងក៏ដោយ ។



002-អង្កាម ធើអីបានខ្លះនៅស្រុកខ្មែរយើង ?



003-កុំជឿតាមតែភ្នែកមើលឃើញពេក…





 

004-កម្មវិធីខ្លះៗសំរាប់ពួកមែកឃិងថុស្ហ (macintosh)@

សូន្យៗមួយ-
http://naveth.wordpress.com/category/mac-os-x-2/


សូន្យៗពីរ-
នៅផ្ទះ ហនុមាន

 



 

មតិ»

1. វិសាល - 19/06/2010

សួស្តីបង សុខភាពបងឡូវម៉េចហើយ? លើកនេះត្រលប់ចូលមកWPវិញហើយមែនទេ?

achharia - 20/06/2010

.
សួស្ដី​ វិសាល ! ខ្ញុំមានសុខភាពស្រួលបួលវិញហើយ
គ្រាន់តែត្រូវបន្ថយទំងន់និងហាត់ប្រាណច្រើនប៉ុណ្ណោះ។
ខ្ញុំប្រហែលចូលចិត្តខាងវើដប្រែសជាងខាងនិង(NING)វិញ
ហើយព្រោះពួកNINGតម្រូវអោយម្ចាស់ណិតវើកតូចៗបង់លុយ
ប្រចាំឆ្នាំរាប់រយដុល្លាចាប់ពីខែសីហា២០១០នេះទៅ ដូចតាម
តំណខាងក្រោម ៖
http://about.ning.com/announcement/plans.php

អរគុណ វិសាល បានមកលេងខ្ញុំជាបន្ត ។
.

វិសាល - 21/06/2010

ចឹងផង និយាយពីខាងNINGខ្ញុំចេះតែហីៗ​មិន​បាន​ចូល​ទៅ​លេង…ពិត​ជា​គួរ​អោយ​ស្តាយ​មែន! ចឹងបងគិតម៉េចទៅ​ បើបង់ក៏ច្រើនដែរនៀក!

achharia - 21/06/2010

.
ខ្ញុំប្រហែលបោះបង់វាចោលហើយ ! គិតទៅចាញ់បោកអាពួក
NING មួយក្តារខាតពេលវេលាអស់រាប់រយម៉ោង ។ ខ្ញុំបន់ស្រន់
មិនអោយអាជម្ងឺទារលុយនោះវារាលដាលដល់ យូធូប ហ្វេសប៊ុក និងសហគមន៍វេបហ្វ្រ៊ីដទៃៗទៀត ដូចវើដប្រៃសនេះជាដើម ។
ឃ្លាមួយថា There is no Free Lunch ត្រូវបានច្រើនកន្លែងនិង
ករណីណាស់ !
.

វិសាល - 23/06/2010

ពិតជាគួរអោយស្តាយមែនចឹង…
សង្ឈឹមថាចឹងទៅចុះ!

achharia - 04/07/2010

.
ទើបតែឃើញពួក NING នេះមួយទេ
ដែលចាប់ផ្តើមក្រឡិចក្រឡុចកៀបយកលុយ
ពីម្ចាស់ឬអ្នកបង្កើតណិតវើកសង្គមដែលមាន
សរុបប្រមាណជាងពីរលានឈ្មោះរួចមកហើយ ។
…ពិតជាគួរអោយសោកស្ដាយមែនហ្នឹង​ វិសាល!
សង្ឃឹមថានឹងមិនកើតឡើងរឿងបែបនោះនៅ
ខាងវើដប្រែស្សនេះទេ !!
.

2. កុលាប - 09/07/2010

.
ជំរាបសួរ មា .. ជាហើយមែនទេ ?😀

24.07.10 ទៅលេងមូលូ ផ្ទះមីងរ៉ា ខ្ញុំទៅទទួលណា៎ ..
អារីមកពីអង់គ្លេស ជួបគ្នាទីនោះ !. OK ?

ជំរាបលា

ពីក្មួយ ពៅ
្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្

achharia - 10/07/2010

អូខេ ! ជួបគ្នាថ្ងៃហ្នឹង ។

3. កុលាបស - 11/07/2010

ជំរាបសួរមា!
កុលាបស សូមទៅផង ក្នុងនាមជាក្មួយម្នាក់ដែរ !
មើលទៅមាដូចជាមានកំលាំងមែនហើយបានជា
យល់ព្រមរួមដំណើរឆ្ងាយជាមួយបងស្រីកុលាប!
ហាហាហាហា សង្ឃឹមថាមានកន្លែងមួយនៅសល់
សំរាប់ក្មួយស្រីកុលាបសម្នាក់នេះដែរ !
ជំរាបលា
ពីក្មួយស្រី កុលាបស

achharia - 11/07/2010

ខ្ញុំក៏ជាភ្ញៀវដែរទេ ហើយក៏ជិះឡានទៅជាមួយកុលាបដែរ😛 ។

4. កុលាបស - 26/07/2010

ជំរាបសួរមា!
មា ! សុខសប្បាយជាទេ បន្ទាប់ពីមាត្រឡប់មកពីមូលូវិញ?
ក្មួយស្រី កុលាបសមកថ្ងៃនេះគឺមកជំរាបសួរមាថា…….មា
បានអ្វីផ្ញើក្មួយស្រីម្នាក់នេះទេ ….ហាហាហាព្រោះថាក្មួយអត់
បានរួមដំណើរជាមួយ ….ព្រោះអត់មានកន្លែងជិះ…..បងស្រី
កុលាប គាត់និយាយថាអោយកុលាបស កជំរាបសួរមាទៅ
ប្រាកដជាមានរបស់បញ្ញើរមិនខានទេ ….ហេហេហេ បើមា
មិនជឿសាកសួរបងស្រីកុលាបផ្ទាល់ទៅ :D:D
ជំរាបលាមាសិនហើយ ហាហាហាខ្លាចបងស្រីកុលាបមក
ទាន់…..

5. ហនុមាន - 26/07/2010

ជំរាប សួរ ឆាយ៉ា !
មានសេចក្តីរីករាយណាស់ បានមកឃើញជួបជុំគ្នា មានកុលាប វិសាល នឹង ឆាយ៉ា សុទ្ធសឹងជាមិត្តភ័ក្រខ្ញុំទាំងអស់ អោយតែអ្នកវើតប្រេស នឹង NING(កុលាប) សុទ្ធតែមិត្រភ័ក្រទាំងអស់ ។
សូមជួយអបអរដោយមានឧកាសវិលមកជួបមិត្តភ័ក្រវិញ ឆាយ៉ាដឹងហើយ ខ្ញុំមិនចង់រំពល់ដល់ឆាយ៉ារ៉េ ចាំថ្ងៃណាជាស្រួល ចូលលេង ខ្ញុំក៏បានដែរ ។ សូមអោយមានសុខភាពបរិបូរណ៏ នឹង កម្លាំងមាំ មួន ប្រកបការងារបានសម្រេចតាមប្រថ្នា ! សូមសំណាងល្អ !

6. achharia - 17/08/2010

@ កុលាបស និង​ហនុមាន ៖
អរគុណ អ្នកទាំងពីរដែលបានចូលមកលេងនិងហៅរក សួរសុខទុក្ខ
ដល់ខ្ញុំ ។ ខ្ញុំមិនអីទេ សុខសប្បាយជាទេ គ្រាន់តែមិនបានចូលអនឡាញ
សរសេរឆ្លើយឆ្លងបានញឹកញាប់ដូចមុនៗប៉ុណ្ណោះ ។
សូមអធ្យាស្រ័យផង ចំពោះការតបដ៏យឺតយ៉ាវបំផុតនេះ មកពីខ្ញុំរវល់
ទៅលេង Köln និង Paris អស់រយៈ១អាទិត្យ ជាមួយកូឡាប ផង
មិនបានចូលអនឡាញផង ហើយបានបញ្ជារចិត្តដាក់កំហិតខ្លួនអែង
ហើយថាកុំចូលអនឡាញរហូតសម្រកអោយបានដល់៨៨គីឡូសិនផង
និងតមបន្ថយជាតិស្ករ អំបិល និងខ្លាញ់ តាមបទបញ្ជាររបស់គ្រូពេទ្យ ដើម្បីអោយសម្ពាធឈាម ខ្លាញ់កូលេស្តេរីននិងអត្រាស្ករក្នុងឈាម
ថយមកនៅជាកំរិតធម្មតាវិញ ដើម្បីសុខភាពល្អ ។
ហេសហេ! ថ្ងៃនេះឡើងជញ្ជីងថ្លឹងឃើញលេខ 88.00 Kg ! កាច់សំបក
មិនសំខាន់ៗចោលអស់ តែឆ្លុះកញ្ចក់ឃើញរាងនៅតែរាងអាទហ៊ាដដែល
នៅឡើយ បើយកអោយត្រូវតាមទ្រឹស្ដីខ្ញុំគួរមានទម្ងន់តែ ៧៦គីឡូប៉ុណ្ណោះ
ទើបត្រូវនឹងកំពស់របស់ខ្ញុំ ១,៧៦ម៉ែត្រ ដែរ ។
អូហូ! ខ្ញុំត្រូវសំរកបន្ត១០គីឡូទៀតទើបបានរាងដូចកាលនៅកម្លោះឬ ?
ខ្ញុំគិតថា ខ្ញុំមិនចាំបាច់ដល់ប៉ុណ្ណឺងពេកទេ អោយត្រឹមតែមានសុខភាពល្អ
កុំទាន់ត្រូវការថ្នាំពេទ្យជាប្រចាំណាមួយទៅបានហើយ …។ ពាក្យចាស់
លោកពោលថាមិនខុសទេគឺ បើស្រលាញ់ខ្លួនអោយស្ងួនចំណី គឺអោយ
ប្រយ័ត្នប្រយ៉ែងពិនិត្យពិច្ច័យលើចំណីថាណាគួរតម ណាមិនបាច់តម
ដែលខ្ញុំទទួលស្គាល់ថាជាពាក្យប្រៀនប្រដៅមួយឈ្លាដ៏មានខ្លឹម
សារត្រូវបានច្រើនករណីណាស់ មិនត្រឹមតែគិតគូពិចារណាក្នុងការដាក់ថ្នាំ
បំពុលឬថ្នាំញៀនក្នុងភេសជ្ជៈឬអាហារ ដូចក្នុងរឿងចិនកាប់ដាវក្តី ក្នុងករណី
ជាក់ស្ដែងក្នុងសង្គមសព្វថ្ងៃនេះក្តី មនុស្សភាគច្រើនណាស់បានទទួលទុក្ខ
ទោសក៏ព្រោះតែបានទទួលទានអាហារខុសក្បួនសុខភាពនេះ ជួនលើស
ជួនខ្វះពីត្រឹមតែសេចក្តីត្រូវការរបស់រាងកាយ ដែលអាចបណ្តាលរហូតដល់
ធ្លាក់ខ្លួនឈឺពីស្រាលតិចទៅធ្ងន់ខ្លាំងរហូតដល់ស្លាប់ ដែលព្រហ្មលិខិតអាច
បន្ទោសបានថាជាការធ្វើអត្តឃាតដោយសន្សឹមៗទាំងមិនដឹងខ្លួនក៏ថាបាន ។
ឧ.អ្នកផឹកស្រាច្រើនហួសកំរិត អ្នកជក់បារីអាភៀនថ្នាំញៀន អ្នកបរិភោគស្ករច្រើនហួស អំបិលច្រើនហួស សាច់ខ្លាញ់ច្រើនហួស
ឬក៏បន្លែផ្លែឈើតិចហួស ប្រើថ្នាំជាតិគីមីមិនចាំបាច់ច្រើនឬខុសបរិមាណ
ហើយនិងស្រណុកកាយហួស ឬនឿយណាយហួសដូចសម័យខ្មែរក្រហម
ជាដើម …។ល។ តែក៏មានអ្នកខ្លះទទួលទានអាហារដែលភាគច្រើនបានត្រូវ
ជាថ្នាំជួយការពារនិងព្យាបាលរោគរក្សាសុខភាពបណ្តាលអោយមានអាយុវែង
បានដល់ជាងមួយរយឆ្នាំក៏មានដែរ ដូចជាអន្លក់ជីរនានា ស្លឹកម្រះព្រៅ ស្ដៅ
ស្លឹកគ្រៃ​ ស្លឹកញ … ។ល។

សូម កុលាបស និង ហនុមាន មានសុខភាពល្អមាំមួន បានក្តីសុខចំរើន
និងមានសំណាងល្អ ប្រចាំជីវិតព្រមទាំងក្រុមគ្រួសារ ។

***បានដឹងល្អមួយដែរ ៖
នេះជាបទពិសោធប្រចាំជីវិតគួរកត់សំគាល់ផងដែរ ភាពជាក់ស្ដែងដែល
ខ្ញុំអាចសម្រកទម្ងន់បាន១០គីឡូ ដោយបរិភោគអាហារព្រឹកតែផ្លែឈើតិច
តួចបំផុតដូចជាចេកទុំ១ ឬ​ ផ្លែអ្វីទៀតកុំអោយពោះទទេពេកនិងទឹកសុទ្ធ
មួយចំអែត ។ អាហារថ្ងៃត្រង់គឺ់ សាច់ឬត្រី១កូនដុំដើម្បីយកជាតិប្រូធីន
(ប្រួតេអ៊ីន) បន្លែនិងសាលាដច្រើនតាមចិត្តព្រោះវាមានជាតិរ៉ែខនិជផង
វីតាមីន(ជីវជាតិ)ផងនិងមានកាឡូរីតិច ដែលសំខាន់នោះគឺបាយឬពពួក
អាហារដែលមានជាតិស្ករ ម្សៅឬអាមីដុង(កាបូហាយដ្រេតcarbohydrate)
អោយបានតិចបំផុត ឧ.លៃបរិមាណអោយស្មើតែនឹងនំប៉័ង១ចំណិតសំរាប់
ជូតកេវទឹកសាលាដអោយអស់ពីបាតចានប៉ុណ្ណោះ ហើយនិងទឹកសាបសំរាប់
ចំអែតជាបង្គ្រប់ ។ ចំពោះអាហារពេលល្ងាច ជាញញឹកញាប់បំផុតខ្ញុំបរិភោគ
សាលាដ(បន្លែស្រស់ចម្រុះ)និងទឹកសាលាដបារាំងបន្តិចនិងថែមប្រេងអូលីវឬ
ប្រេងល្ងសឆៅប្រហែល១ស្លាបព្រាបាយ(បើអាចរកទិញបាន) សាច់មួយដុំ
ឬជំនួសដោយត្រី១ដុំឬពងមាន់វាយធ្វើជាអូមើឡែត​ និងនំប៉័ង១ចំណិត ។

និយាយរួម ខ្ញុំព្យាយាមបរិភោគមិនអោយបានដល់ឆ្អែតពេញពោះ កាងពោះ
ដូចមុនៗទេ មិនជក់បារី បន្ថយកាហ្វេនិងស្រា ហើយហាត់ប្រាណអោយទាល់
តែបានបែកញើសមួយថ្ងៃម្ដង ហើយផឹកទឹកសាបច្រើនបានដល់ឆ្អែតៗពេញពោះ
និងលៃលកពេលដេកយប់អោយបានច្រើនគ្រប់គ្រាន់ ។
ម្យ៉ាងទៀតដើម្បីសេចក្តីសុខក្នុងផ្លូវចិត្ត គឺខំបញ្ជារចិត្តនិងអារម្មណ៍មិនអោយជក់
ឬចូលជ្រៅទៅក្នុងរឿងសោកសៅ ហាត់កាត់ចិត្តខ្វាយខ្វល់អោយឆាប់បាន ។ ពិសេសគឺកាត់បន្ថយភាពលោភលន់ ការចង់បានអ្វីដែលបានមកដោយលំបាក
ហួសហួសពីសមត្ថភាពខ្លួន តាមពាក្យចាស់លោកថា កុំជុះតាមដំរី ។
ស្វែងរកមើលតែរូបភាពស្អាតៗ ស្ដាប់តែចម្រៀងណាពិរោះៗត្រូវចិត្ត
និងមើលរឿងកំប្លែងៗដើម្បីបានសើច ទោះសើចម្នាក់អែងក៏ដោយ ។
ហើយ…​ហើយខ្ញុំកំពុងតាមដាន…តាមដានដំនើរជីវិតដែលពោរពេញទៅ
ដោយបទពិសោធប្លែកៗដ៏សន្ធឹកសន្ធាប់នេះជាបន្តទៅទៀតដើម្បីបាននិទាន
ប្រាប់ចៅៗនៅពេលដែលខ្ញុំខំាចេកមិនរបូត ខាំពោតមិនរបេះ ។

***

7. ហនុមាន - 17/08/2010

ជំរាប សួរ ឆាយ៉ា
បាទ ខ្ញុំមានក្តីរំភើបដែលបានឃើញ ឆាយ៉ា មានឧកាស ចូលផ្ទះ ថ្អៃនេះ ។ បាទ សូមថែរក្សាខ្លួន ខ្ញុំស្មានតែមានការ មិនស្រួលនឹង សុខភាព បើបានជាស្រួលបួលហើយ សូមជួយអបអរ ៕​ខ្ញុំ មិនចង់រំខានដល់ឆាយ៉ា រ៉េ សូមថែរក្សាខ្លួន ចាំថ្ងៃក្រោយជួបគ្នាទៀត ! ជំរាប លា

achharia - 17/08/2010

ជំរាបសួរ ហនុមាន
សូម ហនុមាន កុំចាត់ថាជាការរំខានអី ការចូលមកលេងប្លកខ្ញុំ
សរសេរឆ្លើយឆ្លងមិនអោយស្ងាត់គឺខ្ញុំបានសប្បាយចិត្តបានរីករាយ
ហើយស្វាគមន៍ជានិច្ចនិងសូមអរគុណទៅវិញផងដែរ ។
បាទ! ជួបគ្នាលើកក្រោយ ។ ជំរាបលា !

ហនុមាន - 17/08/2010

បាទ សូមជំរាបសួរ នឹង សូមថែរក្សាខ្លួន ​(takecare!)

achharia - 19/08/2010

អរគុណ ហនុមាន ច្រើន !😛

8. វិសាល - 20/08/2010

សួរស្តីបង តើសុខភាពបងឥលូវយ៉ាងម៉េចហើយ?
ខ្ញុំមកដល់ស្រុកខ្មែរប៉ុន្មានថ្ងៃហើយ…
សូមជូនពរអោយបងមានសុខភាពល្អ!

achharia - 21/08/2010

សួស្ដី វិសាល !
ខ្ញុំមិនអីទេ សុខសប្បាយជាទេ បានសម្រកដល់នៅត្រឹម ៨៨គីឡូ
តាមអោវ៉ាតរបស់ពេទ្យហើយ តែត្រូវនៅតមអាហារបន្តទៀតដដែល។
ខ្ញុំទើបតែមកពីទៅលេង Köln (Germany)និង Paris កាលអាទិត្យមុននេះ
ដែរ …រវល់តែឈឺធ្មេញបណ្តើរៗញ៉ាំអីក៏មិនបានឆ្ងាញ់ប៉ុន្មានដែរ ។

សង្ឃឹមថា វិសាល មកស្រុកខ្មែរបានជួបជុំក្រុមគ្រួសារប៉ាម៉ាក់
និងបានសប្បាយរីករាយជាមួយគ្នាណាស់ ។

ខាងក្រោមនេះជាវីឌីអូជំនាន់ចាស់តែគេធ្វើបានព៌ណស្រស់ដូចនៅថ្មីៗ។
ខ្ញុំឃើញរូបរាងមុខមាត់លោក ស៊ីន ស៊ីសាមុត ចេះតែនឹកថាមុខគាត់
ស្រដៀង វិសាល តិចៗដែរ ឬជួនកាលនឹកថាមុខ វិសាល ស្រដៀងទៅ
ទៅនឹងមុខលោក ស៊ិន ស៊ីសាមុត តិចៗទៅវិញ😛

.

ហនុមាន - 21/08/2010

ប្រហែលជាវិសាល ភ្នែកលិបដូចលោកតា ស៊ិន ស៊ីសាមុត ដែរហ្នឹង បានឆាយ៉ា នឹកឃើញពួកគាត់ហ្នឹងណា😀 និយាយលេងរ៉េ វិសាល អត់ដូចរ៉េ ស៊ិន ស៊ីសាមុត នោះ ដូចនាយ កុយ បានត្រូវ ! និយាយលេង រ៉េ ។ អរគុណ ឆាយ៉ា ចំពោះ វីឌីអូ ហ្នឹង ខ្ញុំដូចជាធ្លាប់មើល ភាពយន្ត ហ្នឹង ម្តង ឬ ពីរដង ដែរ កាលពីក្មេង ៗ

achharia - 22/08/2010

.
ខ្ញុំធ្លាប់ឃើញកំណាត់វីឌីអូនេះដែរ ពីមុនវាមានព៌ណតែសខ្មៅ
អីឡូវស្រាប់តែឃើញគេបញ្ចូលថ្មីតាមយូធូបមានព៌ណធម្មជាតិ
ស្រស់ល្អដូចហ្វីលនៅថ្មីៗអញ្ចឹង …មើលរូបរាងមុចមាត់លោក
ស៊ិន ស៊ីសាមុត បានច្បាស់ជាងមុនឆ្ងាយណាស់ ។ នេះបានឃើញ
ពិតជាល្អមួយដែរ សំរាប់ក្មេងៗជំនាន់ក្រោយនិងអ្នកដែលពុំដែល
បានឃើញរូបរាងមុខមាត់លោក ស៊ិន ស៊ីសាមុត ដែលបានបន្សល់
ទុកនូវសម្លេងនិងចំរៀងរបស់គាត់រាប់រយបទដ៏ពិរោះរស់រវើកមិន
ងាយរលាយសាបសូន្យឡើយ ។

អរគុណ ហនុមាន បានចាប់អារម្មណ៍លើវីឌីអូនិងនឹកឃើញត្រង់
ភាគនេះដែរ…​វាយូរយារណាស់មែនហើយខ្ញុំក៏មិនចាំបានថាជាភាគ
មួយដកស្រង់ចេញពីរឿងណាមួយទេ ក្នុងចំណោមរឿង ព្រៃប្រសិទ្ធ
អប្សារា ឬ ប្រជាកុមារ ។ ជាមួយ វិសាល ខ្ញុំក៏និយាយលេងដែរទេ
សង្ឃឹមថា ការប្រដូចអ្នកណាម្នាក់ឬប្រៀបទៅនឹងមនុស្សដែលកមាន
ទេពកោសល្យល្បីល្បាញ យ៉ាងណាក៏គេមិនងាយខឹងសម្បារដែរ
កុំតែចូលជាលក្ខណៈបំភ្លើសហួសហេតុឬបន្តុះបង្អាប់ចំអកឡកលើយ សើយលាត់ដាក់😛 ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: