កាន់បិណ្ឌធ្វើអ្វី ? ទៅបង់សំណាញ់ 26/09/2010
Posted by achharia in ចំណេះដឹងទូទៅ, វីឌីអូ.trackback
កាន់បិណ្ឌធ្វើអ្វី ? ជាចំណងជើងនៃបទចំរៀងវីឌីអូមួយ ។
មិនមែនជាការហាមប្រាម អោយឈប់កាន់បិណ្ឌរឺមិនអោយកាន់បិណ្ឌទេ !
ដូចឃើញក្នុងវីឌីអូខាងក្រោមនោះស្រាប់ គឺវាដូច្នេះ ៖
កាន់បិណ្ឌធ្វើអ្វី ? ជាសំណួរដែលអ្នកចំរៀងប្រុសសួរទៅដៃគួជាអ្នកចំរៀងស្រី
ដោយត្រង់ៗហើយទំនងបែបចង់ដឹងថាតើនាងដឹងពីពិធីបុណ្យកាន់បិណ្ឌរឺ
ភ្ជុំបិណ្ឌដែររឺអត់ផង ចង់ស្ដាប់សំលេងនាងផង នឹងបានសួរបន្តសាច់ការអ្វីៗបន្ត
ទៀតផង-រឿងកំលោះក្រម៉ុម។
កាន់បិណ្ឌធ្វើអ្វី ? បើសួរបែបសម្លេងរាងសង្ខោកកំបុតកំបុយ គេនឹងកាត់យល់ថា
វាជាការហាមឃាត់មិនអោយធ្វើទៅវិញ ។ អ្នកសួរមិនបានរំពឹងនូវចំលើយទេ
គឺគេចង់ហាមឃាត់មិនអោយធ្វើទៅវិញ រឺសំដែងនូវការខករឺមិនពេញចិត្ត។
សំនួរបែបនេះគេហៅថា សំនួរបែបវោហាសាស្ត្រ(Rhetorical question)
ដែលអ្នកសួរមិនរំពឹងចង់បានចំលើយតបជាពាក្យសំដីទេ គឺទុកអោយអ្នកឆ្លើយ
យល់ឃើញរឺពិចារណាដោយខ្លួនអែងនូវគំនិតដែលជាចំលើយផ្ទុយ
ពីសំនួរនោះទៅវិញ ។ អ៊ុទាហរណ៍ ជឿវាធ្វើអ្វីទៀត ? (= ឈប់ជឿវាទៅ) ។
កាន់បិណ្ឌធ្វើអ្វី ?
ទៅបង់សំណាញ់
អ្នកខ្លះមិនហ៊ានស្ដាប់ មិនហ៊ានមើល មិនហ៊ានសរសើរថាពិរោះ
មិនហ៊ានចូលចិត្ត មិនហ៊ានច្រៀង មិនហ៊ានរាំបទជាចង្វាក់កន្ទ្រឹមនេះទេ
ព្រោះខ្លាចគេថាខ្លួនជាអ្នកស្រែ តែបើស្រូវអង្ករដែលអ្នកស្រែធ្វើបាន ហ៊ានស៊ី 😆 ។
មតិ»
No comments yet — be the first.