រូបភាពថ្ងៃនេះ (២០.១០.២០១០) 20/10/2010
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ព៌តមានវិទ្យា, CSS.trackback
ការដាក់ក្របរូបភាពដោយប្រើ CSS
(សូមកុំមើលរូបនេះយូរពេក ប្រយ័ត្នខូចភ្នែក !
តែបើមើលទឹកហូរនិងទឹកធ្លាក់មិនបានច្បាស់ទេ អាចឈ្ងោកទៅជិតបន្តិចបាន
ហើយការស្រម៉ៃឃើញរូបអ្វីផ្សេងទៀត ជាសេរីភាពរបស់អ្នក 😆 )

បំណងគឺចង់ដាក់ក្របរូបអោយដូចរូបក្របខាងក្រោមនេះ ។ មិនបានដូច១០០% ទេ 😉
រូបបន្ថែម ដោយបានធ្វើអោយចលនាទឹកធ្លាក់ហូរខ្លាំងនិងលឿនជាងរូបខាងលើ ។
បទកំដរសំរាប់បន្ធូរអារម្មណ៍- អាសីក្រោមពន្លឺរស្មីដួងចន៍្ទ(ភ្លេងសុទ្ធ)
(Bamboo under the moon light)
បាទសុខសប្បាយទេ។ចុះបងវិញ?
ខ្ញុំក៏បានសុខសប្បាយជាធម្មតាដែរ ។ អរគុណ វិសាល បានមកលេង ។
រាល់ថ្ងែកំពុងខំតមអាហារសំរកយករាងផង និងរក្សាសុខភាពល្អផង ។
ឃើញមធ្យោបាយសំរកទំងន់យករាងមួយបានលឿនបំផុតដូចខាងក្រោម
គឺតែប៉ុន្មាននាទីប៉ុណ្ណោះ អាចស្រកបានរាប់សឹបគីឡូក្រាមបាន 😆
គេថា អ្នកណាក៏ដោយអោយតែធាត់សុទ្ធតែធ្លាប់ភ្លើ…ធ្លាប់ធាត់ធ្លាប់ភ្លើ ?
ហិហិហិ…តែប៉ុននឹងលែងជឿរូបថតទៀតហើយ 😀
ត្រូវហើយ ! មែនហើយ វិសាល !
ទាំងរូបថត ទាំងវីឌីអូ ទាំងសម្លេង គេឈប់ជឿយូរហើយ
គេកែឆ្នៃប្រឌិត(manipulate)បានទាំងអស់…កុំជឿ ! ផ៎លែ! 😆
CSS3
.
អរគុណ វិចូច បានចូលលេងនិងចំពោះដំណឹងពី CSS3 ក៏ដូច HTML5 ផងដែរ។ខ្ញុំគិតថា ពួកអ្នកធ្វើវេបប្រូវស៊័រផ្សេងគ្នាអស់នោះគួរតែរួបរួមគ្នា
ដើម្បីធ្វើអោយមានតែមួយដើម្បីសំរួលដល់ទាំងអ្នកប្រើប្រាសរឺចូលមើល
(អ្នកផែល=SURFERs :idea:) ទាំងអ្នកបង្កើតវេបសៃថ៍(WEB DEVELOPERs)…។
…