អបអរសាទរថ្ងៃ ៩ វិច្ឆិកា ២០១០ 08/11/2010
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ.trackback
អបអរសាទរថ្ងៃទី៩ វិច្ឆិកា ២០១០ ខួបទី៥៧នៃឯករាជ្យជាតិខ្មែរ !
សូមអញ្ជើញចូលរួមរាំកំសាន្តអបអរដល់ថ្ងៃបុណ្យឯករាជ្យជាតិ
ភ្ញៀវ លើ ចូលដណ្ដឺងអូនទៅ (ខ្មែរ សៀម) | |
ភ្ញៀវ លើ រូបកំរើក ១៨កក្កដា២០២០ |
អបអរសាទរបុណ្យឯករាជ្យ! 🙂
អបអរសាទរ ! អរគុណ វិសាល បានមកលេង ។
ថ្ងៃនេះក្រុមនិស្សិតនៅជប៉ុនមានធ្វើវិធីអបអរស៊ីផឹកអាំងអួងអីទេ ?
អត់មានបានធ្វើអីផង (រវល់ទៅសាលា :D)
.
មែនហើយ អ្នកនៅស្រុកក្រៅភាគច្រើនរវល់រៀន រវល់ធ្វើការ
ហើយក៏មិនគិតថាជាថ្ងៃបុណ្យធំដុំដូចបុណ្យចូលឆ្នាំ
និងភ្ជុំបិណ្ឌដែរ ។ គិតៗទៅតាមអ្នកខ្លះយល់ថាគួរអរគុណ
បារាំងផងដែរដែលបានខ្ជាក់ឯករាជភាពដល់ខ្មែរនិងជួយ
ការពាររក្សាទឹកដីខ្មែរអោយបាននៅគង់វង់សល់ប៉ុនសព្វថ្ងៃ ។
បើកុំតែអញ្ចឹងអី ម្ល៉េះខ្មែរនៅត្រើយខាងលិចទន្លេមេគង្គ
ត្រូវភូតផាសាថៃ ហើយខ្មែរនៅត្រើយខាងកើតមេគង្គត្រូវ
ណយទៀងវៀតអស់បាត់តាំងពីយូរយាណាស់ហើយ ។
អ្នកខ្លះខឹងនឹងបារាំងទៅវិញ ថាបានកាត់ដីខ្មែរអោយសៀម
និងយួនកាន់កាប់ជាកម្មសិទ្ធរហូតមកដល់សព្វថ្ងៃ ។
.
អូមិនមែនទេបង ចំពោះបុណ្យចូលឆ្នាំគឺគេធ្វើរាល់តាឆ្នាំនឹង គ្រាន់តែមិនបានចំថ្ងៃចូលឆ្នាំហ្មង
…ហើយក៏មិនគិតថាជាថ្ងៃបុណ្យធំដុំដូចបុណ្យចូលឆ្នាំ
និងភ្ជុំបិណ្ឌដែរ ។…
ខ្ញុំចង់មានន័យថាគេគិតថាថ្ងៃបុណ្យចូលឆ្នាំនិងភ្ជុំបិណ្ឌ
ជាថ្ងៃបុណ្យធំដុំ។ មិនបានជាគិត! ខ្ញុំគួរសរសេរថា
…ហើយក៏មិនគិតថាជាថ្ងៃបុណ្យធំដុំដូចបុណ្យចូលឆ្នាំ
និងភ្ជុំបិណ្ឌទេ។…
ឫសរសេរម្យ៉ាងទៀតថា
…ហើយក៏មិនគិតថាជាថ្ងៃបុណ្យធំដុំអោយបានដូច
គេគិតដល់បុណ្យចូលឆ្នាំនិងភ្ជុំបិណ្ឌទេ ។…
ស្រដៀងនឹងឃ្លាខាងក្រោមនេះដែរ ដែលពួកបរទេស
និងអ្នកយល់តាមបែបភាសាអង់គ្លេសស្ដាប់បានខុសគ្នា៖
-គាត់ខ្លាចប្រពន្ធគាត់ដូចខ្លា ។ (នឹងមានមុខក្រញ៉ូវកំណាច?)
-គាត់ខ្លាចប្រពន្ធគាត់ដូចខ្លាចខ្លា ។ (ធ្លាប់គ្រហ៊ឹមទះតប់?)
ចំពោះខ្មែរយើងនិយាយបែបឃ្លាទី១ ប៉ុន្តែចង់មានន័យ
ដូចឃ្លាទី២ខាងក្រោមនោះទៅវិញ ។ ថ្ងៃមុខថ្ងៃក្រោយ
ខ្ញុំនឹងប្រិតព្រៀងជាងនេះក្នុងការសរសេរខ្មែរ ។ 😆
ហាហា…បងនាំញ៉ុមវង្វេងហើយ 😀
យ៉ាងណាបង នៅនេះគឺបុណ្យចូលឆ្នាំគេធ្វើគួបជាមួយនឹងជប់លាងស្វាគមន៍អ្នកដែលមករៀនជប៉ុនថ្មីៗគឺនៅខែបួននឹង។នេះម្យ៉ាង ហើយម្យ៉ាងទៀតគឺដោយសារតែនាក់រៀបចំកម្មវិធីជាសិស្ស ចឹងភាគច្រើនគឺរវល់ ចឹងយើងមិនអាចធ្វើបុណ្យបានទាំងអស់ទេ។ណាមួយត្រូវរៀបចំចូលរួមក្នុងកម្មវិធីបុណ្យរបស់ជប៉ុនទៀត។
ដូចតែគ្នាហ្នឹង វិសាល ។ ខាងខ្ញុំវិញ បុណ្យចូលឆ្នាំនិងភ្ជុំបិណ្ឌ
ក៏ធ្វើមុនមួយឫពីរអាទិត្យឯនោះ គឺត្រូវលៃយកចំថ្ងៃសៅរ៍ផង
ហើយទាល់តែមានសាលនៅទំនេរអាចរកជួលបានទៀត ។
បើនិយាយពីរឿងវង់វេងវិញ វាគួររតែមិនទាន់ឈប់មែនហ្នឹង
ម្ដងថា៩វិច្ឆិកាបារាំងចេញ ក្រោយមកថា១៨មិនាស្ដេចចេញ
រួចថា១៧មេសាអាមេរិកចេញ ហើយថា៧មករាអាពតចេញ
ដូចបានកើតម្ដងទៀត ដល់មកអាឡូវថា៩វិច្ឆិកាបារាំងចេញ
វិញអាដែល ! ដូចគ្រាប់ខ្លាឃ្លោក រូបឃ្លោកនៅលើ ដល់បង្វិល
ក្រឡាប់ទៅមុខ៤ដងចេញរូបឃ្លោកអាដែល 😆
.
មែនហើយ នៅនឹងក៏ចឹងដែរ! អេហេ…នៅមានអីវង្វេងទៀតអត់បង 😀
ដូចអស់ហើយ ។ គ្រាន់តែចាំមើលថាពួកកាត់ក្តីមេកំពូលខ្មែរក្រហម
រាប់បានដល់លេខ ០០៣ ដែរឬអត់ ។ កុំថារាប់ដល់០១០ គ្រាន់តែ
ត្រឹម ០០៣ ហ្នឹងក៏រាងយ៉ាប់ណាស់ទៅហើយ តាមស្ដាប់កំសួល 😆 ។
មើលទៅប៉ាហែលជារាប់មិនដល់ទេ 😦
រឿងរាប់ដល់ដប់នេះចាស់ៗខ្មែរយើងចំណាំជេរគ្នាដោយប្រើពាក្យថា ៖
អាឡាឡប់ រាប់មិនគ្រប់ដប់ !
អាឡូវឃើញផ្សែងៗហើយ ថាមានក្រុមរាប់មិនងាយបានដល់បីផង
កុំថាអីទៅដល់ដប់ ។…តែរាប់មិនត្រឹមត្រូវ ច្បាស់ជាត្រូវកាញ៉ហើយ 😆
ហេហេ…បានពីណាទៅខោកទៅបង? 😆
មាននរណាក្រៅពីអ្នកខ្ពស់ជាង ធំជាងហ្នឹង ! 😉
😉
តាមធម្មតាលេខ ៣ ជាលេខដែលគេកំណត់គ្នាថា តស់ធ្វើអីមួយ ។
ដូចពេលថតជាដើម ១…២…៣ ក្រិកក្រិប 🙄
តារាប់មិនដល់បីធ្វើអីមិនចេញទេ 😀
ស៊ីសងតាមតែការណាត់គ្នាជាមុនផងទេ 😛
Interesting post, thanks. Could you tell us about the first paragraph in more detail?
Please, stop posting such a spam .
thanks !
You completed a few fine points there. I did a search on the matter and found most people will go along with with your blog.
You made a number of good points there. I did a search on the topic and found a good number of people will consent with your blog.
Hi i resembling your blog nice information thank you.
You completed a number of nice points there. I did a search on the subject matter and found mainly people will agree with your blog.
I wonder if some of this data could have been copied, it’s found everywhere on the internet and various peoples websites, unless you’re the first maker?.
You are my inhalation, I have few web logs and very sporadically run out from post :). “‘Tis the most tender part of love, each other to forgive.” by John Sheffield.