បុណ្យអុំទូកឆ្នាំ ២០១០ នេះ 24/11/2010
Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ.trackback
ព្រឹត្តិការណ៍នាយប់ថ្ងៃទី ២២ វិច្ឆិកា ២០១០
ប្រិយមិត្តទាំងអស់ ! ( កំណត់ហេតុនេះបានអាប់ដេតនៅថ្ងៃទី២៨វិច្ឆិកា២០១០ )
ក្រោយពីបានតាមដានតាមរយៈទូរទស្សន៍បាយ័ន តាមរយៈការចុះផ្សាយរៀបរាប់
តាមទំព័រនានាលើប្រព័ន្ធអ៊ិនធើនែត ទាំងរូបភាពនិងវីឌីអូនានាតាំងពីរយៈកើតហេតុ
ដំបូង ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងនិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ
បំផុតជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិកក្នុងឧបទ្ទវហេតុនាយប់
បង្ហើយនោះ ក៏ដូចជាមួយប្រជាជនខ្មែរយើងទាំងអស់គ្នា។ សូមជួយបន់ស្រន់
អោយវិញ្ញណក្ខន្ធអ្នកស្លាប់ទាំងនោះបានទៅកាន់សុគតិភព ។
ខាងក្រោមនេះជាតំណជំរើសសំរាំងទៅសេចក្តីប្រកាសខ្លះៗដើម្បីអានគ្រាន់បានវិភាគរក
ពីមូលហេតុដំបូងដែលបង្កអោយមានឧបទ្ទវហេតុដ៏សែនរន្ធត់ជាប្រវត្តិសាស្ត្របានក្នុង
យប់បង្ហើយនៃបុណ្យអុំទូកអកអំបុកសំពះព្រះខែនាថ្ងៃទី២២ វិច្ខិកា ២០១០ ដោយបណ្តាល
អោយមានការស្លាប់បាត់បង់ជីវិតនៅលើស្ពានពេជ្ររហូតទៅដល់៣៥១នាក់និងរបួសដល់
៣៩៥នាក់ដែលនៅក្នុងមន្ទីរពេទ្យ(តាមប្រភពពីដើមអម្ពិល) មានដូចតទៅ ៖
បើប្រៀបធៀបទៅនឹងដំណើរការណ៍នៅយប់ទី១និងទី២ មានហេតុបង្កដូចគ្នាដែរទេ ?
ស្ពានយោលយោគ ? ខ្វះខ្យល់អុកស៊ីហ្សែន ? ដាច់ខ្សែកាបខ្សែភ្លើងឆក់ ? ខ្យល់គ ?
ឬមានក្រុមស្ទាវឈ្លោះគ្នាវាយគ្នាដែរ តែមិនអី ? ឬស្ពាននោះចង្រៃខុសក្បួនហុងស៊ុយ ?
សំរាំងព៌តមានពីទំព័រ everyday.com.kh
-និទានឡើងវិញពីរឿងរ៉ាវឧបទ្ទវហេតុនៅកោះពេជ្រ
(របស់ http://www.everyday.com.kh/ សំរង់អត្ថបទចេញពីកាសែតរស្មីកម្ពុជា)
សំរាំងព៌តមានបន្ថែមថ្មីៗពី RFI
-ឧប្បត្តិហេតុនៅកោះពេជ្រ ពិតជាមេរៀនមួយដែលយើងនឹងខិតខំបញ្ជៀស
កុំឲ្យកើតមានជាថ្មី(បទសម្ភាស RFIជាមួយលោកអភិបាលក្រុងភ្នំពេញ)
-ជំនួយសប្បុរសធម៌ ជួយដល់ជនរងគ្រោះនៅកោះពេជ្រ បន្តកើនឡើង ( RFI )
សំរាំងព៌តមានបន្ថែមថ្មីៗនៅខាងទំព័រដើមអម្ពិល
ព៌តមានបន្ថែមថ្មីៗនៅខាងទំព័រដើមអម្ពិលពីថ្ងៃសៅរ៍ទី ២៧-១១-១០
….ហើយមូលហេតុពិតប្រាកដនោះ គឺរាជរដ្ឋាភិបានបានស្រាវជ្រាវច្បាស់លាស់
ដោយសាតែមនុស្សកកស្ទះ ឈរប្រជ្រៀតជាន់គ្នា ថប់ដង្ហើមស្លាប់ ដែលក្នុងរង្វង់
មួយម៉ែត្រការ៉េ មានមនុស្សប្រជ្រៀតគ្នារហូតទៅដល់១៩នាក់ ។… .
ចំរៀងដ៏សែនកំសត់ចំពោះព្រឹត្តិការណ៍សោកនាដកម្មនៅយប់ថ្ងៃទី ២២ វិច្ឆិកា ២០១០
(ចំលងតពីប្លករបស់ វិសាល)
បទ ២២វិច្ឆិកាខ្មែរកាន់ទុក្ខ (ច្រៀងដោយ ណុប បាយ៉ារិទ្ធ)
បទ ២២វិច្ឆិកាសង្ខាររលត់(ច្រៀងដោយ សុគន្ធ និសា)
ការសាងនិងសន្សំកុសលធ៌ម តាមរយៈមូលនិធីទូរទស្សន៍ប៉ុស្តបាយ័ន
កុសលធម៌ជាប្រាក់កាសជួយដល់ជនរងគ្រោះនៅកោះពេជ្រមកទល់ថ្ងៃទី២៦វិច្ឆិកា២០១០
តួលេខបណ្តោះអាសន្នដោយឡែកតែពីខាងមូលនិធិទូរទស្សន៍ប៉ុស្តបាយ័ន៖
កុសលធម៌ជាប្រាក់កាសជួយដល់ជនរងគ្រោះនៅកោះពេជ្រមកទល់ថ្ងៃទី ២៨វិច្ឆិកា២០១០
.
មតិ»
No comments yet — be the first.