ឈ្មោះអ្នកចេញព៌ណអី ? 02/12/2010
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ, ព៌តមានវិទ្យា, JavaScript.trackback
សួស្ដី អ្នកទាំងអស់គ្នា !
រហូតមកទល់ពេលនេះ ប្លករបស់ខ្ញុំនៅតែគ្មានអ្វីអោយឃើញថាបាន
ជាប្រយោចដុំកំភូនដដែល ។ ភាគច្រើនដើរចម្លងយកតែពីគេពីអែង
ស្រាប់ៗមកដាក់រួចថែមថយម្រេចខ្ទឹម ដូចពួកអ្នកចំរៀងរ៉ិភដែរ ចាក់
បទគេមួយប្រាវ និយាយថែមមួយប្រាវពីរចប់បានមួយបទ ។ តែយ៉ាង
ណាក៏ខ្ញុំនៅតែគិតថា បានបើកប្លកមួយនៅវើដប្រែសនេះពិតជាមិនអត់
ប្រយោចសោះទេសំរាប់ខ្ញុំ យ៉ាងហោចណាស់ក៏វាជាកូនឃ្លាំងមួយសំរាប់
ដាក់អីវ៉ាន់កំប៉ិកកំប៉ុកបានដែរ គ្រាន់ក្រវ៉ែលម្ដងៗពេលចាស់ទៅទៅណា
មិនបានឆ្ងាយ។
ថ្ងៃនេះក៏គ្មានអ្វីសំខាន់ តែដើម្បីកំដរអ្នកដែលបានឈៀងចូលមើលមួយ
ភ្លែតៗ ក៏រកនឹករំលឹកពីបាលីសីល្ប៍ខាបរបស់មួយអោយចេញមកនិងបំបាំង
អោយបាត់ទៅវិញ ដែលជាទីពេញនិយមក្នុងពិភពពួកវេបឌីសាញនិងពួក
វេបឌីវើឡភើដែរ។ មិនមែនដូចថា ឧមសិទ្ធីស្វាហាយៈ ទេ គឺថាយ៉ាងនេះ
onclick=”elementIDname.style.display=’none'” ដើម្បីធ្វើអោយ
element ណាមួយវាបាត់ដោយចុចម៉ៅស៍ពីលើអ្វីមួយផ្សេង ហើយនិង
onmouseover=”elementIDname.style.display=’block'” ដើម្បីជប់
អោយវាចេញមកវិញដោយគ្រាន់តែអូសម៉ៅស៍កាត់ពីលើអ្វីមូយដដែលនោះ។
មួយទៀតតាមរយៈភាសា javascript នេះ អាចអោយគេសាកល្បងបាន
ថាតើឈ្មោះណាមួយដែលសរសេរជាភាសាឡាតាំងត្រូវនឹងព៏ណអ្វីដែរ ។
ដូចឃើញជាឧទាហរណ៍ក្នុងរូបខាងក្រោម ឈ្មោះខ្ញុំសរសេរជាឡាតាំងថា
achharia ត្រូវនឹងកូដព៌ណរបស់ភាសា html ជាព៌ណក្រហមឈាមជ្រូក ។
ចុះឈ្មោះរបស់អ្នកវិញ ចេញជាព៌ណអ្វីដែរ ? សូមចុចលើរូបឬទីនេះដើម្បីសាកល្បង ។
ឬក៏ថាមុននឹងដាក់ឈ្មោះកូនចៅ សាកល្បងរកអោយត្រូវព៌ណស្អាតៗសិនផងក៏បាន។
ខ្ញុំអត់ហ៊ានរ៉េ ព្រោះដឹងពណ៌រួចហើយ កូនចៅខ្ញុំគឺ សុទ្ធតែពណ៌ខ្មៅក្រងិះ ! 😀
😀
វិសាល និង ហនុមាន បើសរសេរជា vissal , hanouman
ចេញព៌ណខៀវស្រស់ៗដូចគ្នា ។ ម៉េចគិតកែឈ្មោះបន្តិចវិញ
ឬយ៉ាងណា ? តែព៌ណខ្មៅ ជាព៌ណដែលគេនិយមបំផុតទាំង
មនុស្សល្អស្លូតត្រង់ ទាំងពួកចោរ ទាំងពេលកាន់ទុក្ខ ទាំងពេលទៅសប្បាយជប់លៀងរាំរែកអ៊ូរអែស្រីញីអូនបង…
ទាំងពេលថ្ងៃ ពេលយប់ជាពិសេសនៅរដូវរងារធ្លាក់ទឹកកក
នេះផងដែរ អោយវាជួយជប់កំដៅនៅក្បែរខ្លួន។
មិនតែប៉ុននោះព៌ណខ្មៅវានាំអោយគេមានភាពសង្ហាផង ធាត់ធំ
ទៅជាតូចច្រឡឹងៗ 😆 ល្ងង់ស្ទក់ទៅជាពូកែយល់ការរាក់ជ្រៅ
ទាន់កាលៈទេសៈផង ស្រួលមិនស្រួលធ្វើអោយគេទាក់អារម្មណ៍
ដូចឃើញភាពអាថ៌កំបាំងតាមរោមមើលរោមសុំដល់អាសយ័ដ្ឋាន
នឹងលេខទូរស័ព្ទទៀតផង (ភាសាសំរាយថា តាមញ៉ែ 😆 )
…Use the color black to convey elegance, sophistication, or perhaps a touch of mystery. …
សរុបមកឬសរុបទៅ បើអង្កុយរាប់តាមផ្សា ១០ខ្មៅ៨ហើយ !
ព្រះក៏រើសយកព៌ណខ្មៅនេះផាត់ដាក់ពេលយប់អស់ម៉ាកំណាត់
ថ្ងៃដែរ ។ អោយតែខ្មៅៗមិនមែនសុទ្ធតែខ្មោចទេ តាមចាស់ៗ
ធ្លាប់ភ្លក់ គាត់បានប្រាប់តៗគ្នាហើយថា ខ្មៅមានជាតិ 😆
អត់ចង់បានទេពណ៌ខ្មៅនឹងនោះ 😀
ឈ្មោះញ៉ុមបើដាក់ទាំងត្រកូល ចេញពណ៌ក្រហមឈាមជ្រូកដែរ 😉
ចាំថ្ងៃណាប្រមូលអ្នកមានឈ្មោះត្រូវនឹងព៌ណក្រហមឈាម
ជ្រូកៗដូចគ្នាជប់លៀងម្ដង 😀
ពិតជាគំនិតដ៏ប្រពៃមែន រង់ចាំចូលរួមជានិច្ច 😉
អស់ប៉ុនា្មនក៏អស់ទៅអោយតែអស់តិច 🙂
ហិហិ…តិចនឹងប៉ុន្មានទៅ?
មួយចំអែតម្នាក់ ផឹកម៉ាស្រឿងៗ រាំម៉ាបែកញើស
ដេកផ្ទះរៀងៗខ្លូនម៉ាស្កប់ …ចង់រកបន្ទប់ VIP កោសខ្យល់
ស្រឿសរសៃសរសូង ចេញលុយខ្លួនអែង ហេហេ៎! 🙂
បានតែមួយចំអែតនឹងគ្រប់គ្រាន់ហើយបងអើយ មិនបាច់រកអាVIPអីក៏បានដែរ 😀
វិសាល !
សង្ឃឹមថា ថ្ងៃណាមួយយើងនឹងបានជួបគ្នាមិនខាន ។
សូមបានជោគជ័យក្នុងការសិក្សាណាប្អូន 🙂
បាទដូចគ្នា! អរគុណច្រើន 😉
មិនបាច់ទេ ឈ្មោះខ្ញុំគឺពណ៌ស្វាយ
ព៌ណស្វាយ ព៌ណចិត្តរាយមាយដូចផ្កាត្របែកព្រៃ ?
ហិសហិៈ ! និយាយលេងទេ ។ អរគុណ ដែលបានចូលមកលេង
ដល់ប្លករបស់ខ្ញុំថ្ងៃនេះ និងរីករាយណាស់ដែលបានស្គាល់គ្នាដែរ ។
តាមពិតព៌ណស្វាយឬស្វាយខ្ចីនេះជាតំណាងអោយសុភវិនិច្ឆ័យ
និងមានន័យច្រើនដូចខាងក្រោម បើតាមកូនចៅគ្រូតាម្នាក់ថា ៖
Purple is the color of good judgment. It is the color of people seeking spiritual fulfillment. It is said if you surround yourself with purple you will have peace of mind. Purple is a good color to use in meditation.
Purple has been used to symbolize magic and mystery, as well as royalty. Being the combination of red and blue, the warmest and coolest colors, purple is believed to be the ideal color. Most children love the color purple. Purple is the color most favored by artists. Thursday’s color is purple.
អរគុណ monyrinataro !
ហេតុអ្វីប្អូនឃើញតែខ្មៅចឹង?
ប្រហែលត្រូវដូរជា ឃាឡុង khealong វិញហើយ ទើបបានព៌ណ
បៃតងស្រស់ល្អ 🙂 និយាយលេងទេ អរគុណប្អូនបានមកលេង។
ធម្មតាកូដព៌ណខ្មៅសំរាប់ភាសា html គឺ black រឺ #000 រឺ #000000
ដែលត្រូវបានបកប្រែទៅជាភាសាកូដសំរាប់អោយកុំព្យូទ័រស្គាល់
ស្ដាប់បានដោយមានបន្សំតែជាមួយលេខពីរតួគឺ 0 និង 1 ។ ឈ្មោះជា
អក្សរឡាតាំងណាដែលបំបែកទៅជាភាសាកូដសំរាប់អោយកុំព្យូទ័រ
ស្គាល់បាន មានបន្សំរវាងលេខ 0 និង 1 ដូចទៅនឹងបន្សំរបស់ពាក្យ black
កុំព្យូទ័រស្គាល់បានថាហ្នឹងក៏ជាព៌ណខ្មៅដែរ ក៏ប្រាប់ប្រូវស៊័រអោយបង្ហាញតាម។
បានព៌ណខ្មៅហើយយកអីទៀត ជាព៌ណឡូយសង្ហាពេញនិយម
ជាងគេហើយតើ ។ ចុះឈ្មោះរបស់សង្សារប្អូនព៌ណអីដែរ ?
ស៊ីគ្នាទេ ? ជាមួយព៌ណខ្មៅត្រូវជាមួយគ្រប់តែព៌ណហ្នឹង មិនសូវរើសទេ 😀
ប្អូននៅក្មេង មិនទាន់មានសង្សារទេ។ តែប្អូនចូលចិត្តប្រើសំភារៈពណ៌ខ្មៅ តែមិនចូលចិត្តពណ៌ខ្មៅទេ។ 😀 ចុះឈ្មោះប្រពន្ធបងមានពណ៌អីដែរ? 😀
ចំណូលចិត្តរបស់ប្អូនសមហេតុផល
សំភារៈព៌ណខ្មៅប្រើប្រាសបាន មិនមែនព៌ណខ្មៅទេ 🙂
ឈ្មោះប្រពន្ធបងត្រូវត្រូវនឹងកូដព៌ណខៀវខ្ចី #0000a0 🙂
Thank you for best content.