ជំនាញវិស្វករនុយក្លេអ៊ែរនៅសាកលវិទ្យាល័យបាត់ដំបង 10/12/2010
Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ.trackback
ជំនាញវិស្វករនុយក្លេអ៊ែរ អាចរៀននៅក្នុងស្រុកខ្មែរបាន
ដូចឃើញតាមរយៈការផ្សាយតាម ទទក ដែលចែករំលែកបន្តនៅទំព័រ khmerlive.tv
នៅអគារសាកលវិទ្យាល័យបាត់ដំបងក្នុងទីរួមខេត្តបាត្ដំបង ដែលទើបតែបើកសម្ភោធ
ដាក់ឧិ្យប្រើប្រាសជាផ្លូវការកាលពីថ្ងៃទី៩ ធ្នូ ២០១០ នេះមានបើកបង្រៀនមុនគេបង្អស់
ផងដែរនូវជំនាញ វិស្វករនុយក្លេអ៊ែរ ដែលផ្តោតទិសដៅទៅលើថាមពលអគ្គិសនីដើរ
ដោយកំលាំងនុយក្លេអ៊ែរក្នុងស្រុកខ្មែរនាពេលខាងមុខ មិនមែនដើម្បីអាវុធបរមាណូទេ ។
ចុចលើរូបខាងក្រោមដើម្បីទទួលព៌តមានបន្ថែមទាក់ទងនឹងបក្សហ្វ.ស.ប៉.ផងដែរ
(http://www.dap-news.com/index.php?option=com_content&view=article&id=15816:sumgansarlixit-rbssemtceteca-hun-esn-tamgrsug-bakbfnsetanwg-erogsemtcrkumrbh&catid=1:local-news&Itemid=50)។ រឿងថែម…១ រឿងថែម…២
ពិតជាចង់រៀនណាស!
គួរឧិ្យចង់មែនហ្នឹង !
ប្រហែលត្រូវការអ្នកខ្លាំងខាងគណិតវិទ្យានិងរូបវិទ្យាណាស់មើលទៅ។
វីជ្ជាខាងពេទ្យដែលប្អូនកំពុងរៀន ក៏ជាវិជ្ជាមួយដែលគួរឧិ្យចូលចិត្តដែរ។
អរគុណប្អូនច្រើន បានចូលលេងប្លកបងមិនឧិយស្ងាត់ពេក ។
ការពិតប្អូនចូលចិត្តរៀនគណិត និងរូបជាងមុខវិជ្ជាអ្វីទាំងអស់! តែវាសនាតំរូវអោយប្អូនរៀនពេទ្យ! ផ្ទះបងពិតជាគួរអោយចាប់អារម្មណ៍ណាស់ បើដើររំលងពិតជាគួរអោយស្តាយណាស់!
អរគុណប្អូនដែលបានសរសើរនិងជួយលើកទឹកចិត្តបង ។
ប្លករបស់ប្អូនក៏មិនធម្មតាដែរ !
ឆ្ងល់ដែរបើរដ្ឋចង់បានអញ្ចឹង ម្តេចក៏សកលវិទ្យាល័យបច្េចកវិទ្យាភ្នំពេញដែល
ជាសាលារបស់រដ្ឋអត់មានកម្មវិធីនេះ? វាគួរតែជាកម្មវិធីរបស់រដ្ឋមុនគេ មិនមែនចាប់ផ្តើមពីឯកជននោះទេ ឬក៏គ្រាន់តែឡង់សេ សាលាឯកជននោះទេដឹង ? ព្រោះបច្ចេកវិទ្យានុយក្លេអ៊ែ មិនសាមញ្ញពេកនោះទេ។
ខ្ញុំក៏មិនដឹងច្បាស់ដែរ តែបើស្ដាប់ហើយវិភាគតាមសំដីលោក
នាយករដ្ឋមន្ត្រីដែលថ្លែងសន្ទរកថានាកិច្ចសម្ភោធនោះ ខ្ញុំគិតថា
សាកលវិទ្យាល័យដ៏ធំនោះជារបស់រដ្ឋ គ្រូដែលបង្រៀនមុខវិជ្ជា
បរមាណូនោះមកពីកូរ៉េហើយក៏នឹងត្រូវបានការជួយផ្ទៀងផ្ទាត់ពី
លោកគាតឆុនដែលជាវិស្វករខ្មែរខាងបរមាណូហ្នឹងដែរ ។ មិនតែ
ប៉ុននោះ លឺផងដែរថាខ្មែរយើងនឹងទទួលសិស្សពីបរទេសមករៀន
និងផ្ដល់អាហារូបករណ៍ឧិ្យម្នាក់ៗដល់ទៅ១២០ដុល្លាក្នុងមួយខែផង
ហើយនិងកំពុងសាងសង់អាគារបន្ថែមសំរាប់និស្សិតនារីក្នុងស្រុក
បានទទួលការស្នាក់នៅរៀន(ប្រហែលដូចសាលាគ្រូកំពង់កន្ទួតពី
ដើមដែរ ហៅបួកអាំងទែន)។ គួរឧិ្យមានមោទនភាពជាមួយណាស់ !
សូមអរគុណលោកច្រើន ដែលបានចូលមើលដល់ប្លកខ្ញុំ ។
មិនហ៊ានយាយថាម៉េចទេ ចាំមើលសិនមើល៍ថាដំនើរការទៅវាម៉េច 😀
វិសាលនិយាយត្រូវ ! ត្រូវតែចាំមើលសិនមែនហើយ
មិនមែនដូចគណិតវិទ្យាទេ ដែលឧិ្យតែមានអំនះអំនាងរឺ
សម្មតិកម្មគ្រប់គ្រាន់អាចសន្និដ្ឋានបានភា្លម …តែនេះជា
ដំណើរវិវត្តន៍ក្នុងសង្គម ដែលត្រូវការពេលរាប់សិបឆ្នាំសិន
ទើបសនិ្នដ្ឋានបានថាយ៉ាងណាយ៉ាងណីនោះ 🙂 ។
ស្រុកដែលមានការរីកចំរើនខ្លាំង សុទ្ធតែមានការប្រើប្រាសថាមពល
អគ្គិសនីដើរដោយកម្លាំងបរមាណូទាំងអស់ ។ ដល់ចឹងទៅ សូម្បី
តែកិច្ចការណាដែលត្រូវធ្វើដោយដៃត្រូវជំនួសបានដោយកូនម៉ាស៊ីន
ហើយលឿនជាងរាប់រយដង …រាប់តាំងពីការបកសំបកបន្លែរឺគ្រាប់
ធញ្ញជាតិឡើងទៅរហូតដល់កិច្ចការតូចធំក្នុងរោងចក្រនានា ។
Hi, this is a newsworthy blog post. Thanks alot for the interesting info