KI MEDIA ធុំក្លិនមិនស្រួល 16/12/2010
Posted by achharia in នយោបាយនិងនយោបោក, ផ្សេងៗ.Tags: នយោបាយនិងនយោបោក, ផ្សេងៗ
trackback
ប្លក ឃីមីឌីយា នៅខាងប្លកស្ប៉ត់ធុំក្លិនដូចអត់ស្រួល
តាមដំណឹងផ្សែងៗថាប្លក ឃីមីឌីយា ដែលមានអាស័យដ្ឋានវែប
http://ki-media.blogspot.com
អាចនឹងត្រូវបិទនៅចុងខែធ្នូនេះ។ បានរឺមិនបានចាំមើលមើល៍ !
…
( សូមបើកវង់ក្រចកនិទានសង្ខេបរឿងកំប្លែង ញោម!ខន្តីញោម! បន្តិចសិន។ មានលោកសង្ឃបួនប្រាំអង្គនិមន្តទៅបិណ្ឌបាត្រតាមផ្ទះអ្នកស្រុក ។
ដល់មុខផ្ទះមូយ លោកកំពុងឈរនៅរង់ចាំការយកអាហារមកប្រគេន មានប្តីប្រពន្ធ
ពីរនាក់កំពុងតែឈ្លោះគ្នានៅក្បែរ។ ប្រពន្ធកាចឆ្នាស់ជាងប្តី ជេរផងដេញវាយផង
គប់តំរង់ប្ដីមិនថាដុំដីដុំថ្មដំបងកាំបិតពូថៅ ប៉ះអីយកនោះ។ ប្តីភ័យរត់គេចទៅពួនជ្រក
ពីក្រោយខ្នងលោក ម្ដងគេចឆ្វេងម្ដងគេចស្ដាំ។ លោកឃើញដូច្នោះចេះតែមានពុទ្ធដិកា
ថា ញោមខន្តី! ខន្តីញោម!…ញោមៗ ខន្តី!..ៗ! ទាំងស្រៀវត្រូវព្រះកេសដែរ ។
គឺលោកព្យាយាមឃាត់ទាំងប្តីទាំងប្រពន្ធនោះថាឧិ្យអត់ធ្មត់កុំប្រើហឹង្សាតបតដាក់គ្នា ។
ប្តីអាងលោកនៅពាំង តោងស្បង់លោកគេចចុះគេចឡើង់។ លោកក៏ចេះតែបន្តឃាត់
ខន្តីញោម ! ៗ ! ៗ !។ ប្រពន្ធនៅតែបន្តអំពើហឹង្សា។ ស្រាប់តែផស៎! ដុំដីរឹងដូចថ្ម
មួយដុំទៀតហោះខុសពីប្តីមកចំព្រះកេសលោកអង្គដែលឃាត់នោះបណ្តាលឧិ្យពកបែក
ឈាមតិចៗនិងឈឺជាខ្លាំង។ ដល់ប៉ះតេជគុណ ដែកគុនឈឺខ្លាំងដល់ថ្នាក់រកខន្តីដាក់
ខ្លួនអាត្មាក៏លែងបាន លោកក្ដៅម៉ាងដែរក៏និយាយទៅកាន់បុរសជាប្តីនោះថា ៖
-ម៉ោះញោម! កាន់បាត្រឧិ្យអាត្មាសិន
ទុកឧិ្យអាត្មាម្ដង…អញទៅសំពងមីនេះឧិ្យចោម្រ៉ាយវិញម្រ៉ង ! 😆
…ចប់ ។ )
អញ្ចឹងហើយបានជាថា
ការអត់ធ្មត់ ក៏មានព្រំដែនរបស់វាដែរ ។ ទុកឧិ្យអាត្មាម្ដងញោម* ! 😆
ចុចតាមតំណខាងក្រោមដើម្បីអានពត៌មាននិងសាច់ក្តីលំអិតជាង
-រដ្ឋាភិបាលនឹងបិទគេហទំព័រ KI នៅចុងខែធ្នូ( ពីជ្រុង អាសីសេរី )
-Plan to shut down KI-Media at the end of December (ពីជ្រុង ខេអាយ)
*ខន្តី : គឺការចេះអត់ធ្មត់និងអត់អោន ការមិនមានកំហឹងហឹង្សាតបត ការមានអធ្យាស្រ៏យ។
*ញោម : ជាពាក្យដែលលោកសង្ឃ(បព្វជិត)ប្រើសំរាប់ហៅមនុស្សធម្មតាមិនមែនជាអ្នកបួស(គ្រហស្ថ)
ឬសំរាប់ហៅពុកម្តាយរបស់លោក ឬសំរាប់ចាស់ទុំជាងលោកដែលគួរជាទីគោរពគួរសម ។
ទោះរឿងកំប្លែងខាងលើរាងមិនសូវសមរម្យ តែវាបានបង្កប់នូវអត្ថន័យ និងអត្ថរសណាស់! ការអត់ធ្មត់មនុស្សម្នាក់ពិតមានដែកកំនត់មែន សូម្បីតែព្រះវេស្សន្តក៍ដូច្នេះដែរ ដោយសារឃើញតាជជក់ធ្វើតាមយ៉ាងព្រៃផ្សៃទៅលើបុត្រទាំងពីរពេក ទើបធ្វើអោយព្រះអង្គទ្រាំមិនបាន លើកធ្នូសតំរង់ទៅតាជជក់! 😀
អុញ! ស្មាញតែបងនិយាយពីរឿងកំប្លែង ដល់មើលម្តងទៀតមិនមែនផង! មិចចឹង? 😦
.
រឿងកំប្លែងនៅក្នុងវង់ក្រចក
ឯរឿងកំសត់អត់កំំប្លែងនៅក្រៅវង់ក្រចក
តែខ្លឹមសារគឹត្រង់ ការអត់ធ្មត់ក៏មានព្រំដែន ដូចៗគ្នា ។
ដូចប្អូនថា សូម្បីតែតួអង្គព្រះពោធិសត្វក៏ទប់កំហឹងមិនបានផង
កុំតែបានទេវតាមកជួយទប់កំហឹងព្រះវេស្សន្តរទាន់ ម្ល៉េះតាចជូរជក់
ត្រូវម៉ាព្រួញធ្លាយពោះចេតរ៉យចប់រឿងតាងពីយូរយារណាស់
បាត់ហើយ 🙂 ចុះទំរាំតួអង្គមនុស្សក្បាលខ្មៅកាប៉ៅឡើងលើ ?
សូមអធ្យាស្រ័យត្រង់ពាក្យដែលមិនសមរម្យខ្លះក្នុងរឿងកំប្លែង
ក្នុងវង់ក្រចកនោះផង គឺត្រង់ហ្នឹងហើយដែលអ្នកអានអ្នកស្ដាប់
បានសើចសប្បាយ ។ វាជាការនិទានតៗគ្នាពីមាត់មួយទៅមាត់មួយ
រកអ្នកនិពន្ធមិនឃើញទេ ដូចរឿងធនញ្ជ័យដែរ តែច្រើនគ្នាធ្លាប់លឺ
រឺធ្លាប់ទាំងនិយាយលេងហើយពាក្យថា ខន្តីញោម! ៗ ! នោះ
គឺមានដំណាលកាលដើមដូចនោះអែង។
ចំពោះរឿងមែនទែននោះ ខ្ញុំមានការចាប់អារម្មណ៍ណាស់
ចាំមើល៍តើនឹងទៅជាយ៉ាងម៉េច ។
អរគុណប្អូនបានមកលេងបងញយៗ ។
.
ហឺ….. 😦 មិនដឹងយិយមិចទេ!
ចាំមើល៍មើល វានឹងទៅជាល្ម៉េចទៀត ។
no comment…hehe!
no comment is usually the mostly most important comment 🙂
why?
ព្រោះតាមទូរទស្សន៍
Most of the Reportages are titled with NO COMMENT .
It could mean that NO COMMENT suits to the events Report.
ខ្មែរយើងថា ហួសវាចារនឹងថ្លែង ! គឺរកចំណងជើងអីដាក់អោយត្រូវ
សមមិនបានបានទៅជាថា គ្មានចំណងជើង ! គ្មានការអធិប្បាយ!
មិនបាច់ថ្លែង ! មិនបាច់និយាយ ! និយាយអត់រួច ! ថាអត់កើត !
ណូខុំម៉ិន !…។ល។ 😆
.
វិទ្យុអង្គររដ្ឋាក៏ចឹងដែរ នៅមានច្រើនទៀត…
នៅក្បែរៗនេះក៏មាន តែវាគ្រាន់ជ្រិះៗមិនទាន់ត្រូវចំព្រះកេស
ដល់ពកបែកទេ …នៅខន្តីបាន ហិះហេ៎! 😆
អរគុណ អេណាណាប៉ែតប្រាំបី បានមកលេងខ្ញុំ ។
មើលតូវវើតប្រេសនេះក៏អត់សូវបានយូរដែរ
អោយតែតំរង់អោយចំផសៗ ពកប៉ោងកេសាបានឈឺៗ
មុខជាគ្មាន “តី” អែណាមក “ខាន់” បានទេ 🙂
.
ស៊ីម៉ូហាត់នូហ្ស៍ @ KIMEDIA: គួរចង់តាមដានណាស់ថាការពិតយ៉ាងណា
-១ មើលការផ្សាយរបស់RFAនៅយូធូប ( មានផស្តុតាង ! )
-២ និងថែមទៀតរបស់RFAនៅយូធូប (យី! ដល់ថ្នាក់រុញគាសខ្លួន ! )
???
គតិបូរាណថា មានភ្លើង គឺមានផ្សែង ។
មែនហើយខ្ញុំក៏ធ្លាប់លឺដែរថា មិនដែលមានផ្សែងហើយគ្មានភ្លើងទេ !
Hi, this article is an exelent blog post. Thank you for the interesting information
ហាសហា៎! ៗ ! 😆 😆 😆
បើសិនជាប្លក ឃីមេឌីយ៉ា អាចត្រូវបិទបាននៅចុងខែធ្នូមែននោះ
គឺវាត្រូវនៅសល់ម៉ាតណ្ដប់ខែទៀតទំរាំដល់ខែធ្នូ ហាសហា៎ !
ពិតជាដូចរឿង ស្អែកមិនយកលុយ! មែន !? ស្អែកតាឡាហូត! ? ?