សួស្ដី គ្រឹស្ដសករាជថ្មី ២០១១ 01/01/2011
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.trackback
សួស្ដីឆ្នាំថ្មី ២០១១ !
សូមសេចក្តីសុខសប្បាយ សិរីសួស្ដី ជ័យមង្គល
កើតមានចំពោះប្រិយមិត្តទាំងអស់និងក្រុមគ្រួសារ
ជារៀងរហូតចាប់ពីគ.ស.២០១១ នេះតទៅ !
សូមសេចក្តីសុខសប្បាយ សិរីសួស្ដី ជ័យមង្គល
កើតមានចំពោះប្រិយមិត្តទាំងអស់និងក្រុមគ្រួសារ
ជារៀងរហូតចាប់ពីគ.ស.២០១១ នេះតទៅ !
ភ្ញៀវ លើ ចូលដណ្ដឺងអូនទៅ (ខ្មែរ សៀម) | |
ភ្ញៀវ លើ រូបកំរើក ១៨កក្កដា២០២០ |
បាទ អរគុណ សួស្តីឆ្នាំថ្មី ឆាយ៉ា ! សូមអោយបានសុខសប្បាយ មានប្រាក់ចាយហូរហ៊ា បើរងារអោយបានកក់ក្តៅ បើមានដំដៅអោយឆាប់ជា បើមិនទាន់មានគ្នា អោយរកឆាប់បាន ស្រណុកខ្លួនប្រាណ ម៉ាយប់វាស់ព្រឹក ! 😀 សួស្តីឆ្នាំថ្មី !
សួស្ដី ឆ្នាំថ្មី ! សួស្ដីគ្រឹស្តសករាជថ្មី ២០១១ ចំពោះ ហនុមានដែរ ។
សូម ហនុមាន មានសំណាងល្អៗ បានជោគជ័យរាល់បំណងនិង
រាល់កិច្ចការប្រចាំជីវិតជារៀងរហូត ! 🙂
អរគុណ!
រីករាយឆ្នាំថ្មី!
ចំពោះប្អូនវិញដែរ រីករាយឆ្នាំថ្មី ! សួស្ដីគ្រឹស្តសករាជថ្មី ២០១១ !
សូមប្អូនប្រុសនិងក្រុមគ្រួសារបានប្រកបនូវសេចក្តីសុខសប្បាយ
សំណាងល្អ និងជោគជ័យរាល់ក្តីប្រាថ្នាចាប់ពីគ.ស.២០១១នេះតទៅ។
អរគុណ ! 🙂
សួស្តីឆ្នាំថ្មីម្តងទៀតបងឆាយ៉ា! សូមអោយបងជួបតែសំណាងល្អនាឆ្នាំថ្មីនេះ។
សួស្ដីឆ្នាំថ្មី វិសាល !
សូមអោយវិសាលមានសំណាងល្អ បានសុខសប្បាយ ជោគជ័យ
រាល់កិច្ចការទាំងពួងចាប់ពីគ.ស.២០១១នេះជារៀងរហូតទៅ ។
ឆ្នាំ២០១០កន្លងទៅនេះ ដូចលឿនដល់ហើយ ភ្លែតៗដាច់ឆ្នាំបាត់ 🙂
អរគុណ!
អរគុណបង! 🙂
មែនហើយពេលវេលាពិតជាដើរលឿនណាស់ មួយភ្លែតសោះមួយឆ្នាំទៀតបាត់។
តែក៏វាម្យ៉ាងដែរ ។ វិសាល រៀនឆាប់បានចប់ ឆាប់បានត្រឡប់
មកចូលរួមបំរើប្រទេសជាតិមាតុភូមិជាទីស្នេហាវិញ ។
មិនយូរទេ បន្តិចទៀត ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ភ្ជុំបិណ្យដាក់បាត្រ
ចូលវស្សាចេញវស្សា អុំទូកអកអំបុកសំពះព្រះខែ ដាច់ថ្ងៃដាច់ខែ
ដាច់ឆ្នាំ២០១១ជល់កែវសាំប៉ាញគ្នាលាន់ទៀតមិនខានទេ 😆
មើលនេះនែ៎ ពេលវេលាកំពុងតែលោតទៅមុខហើយអត់ចាំនរណាទេ
[gigya src=”http://ballclockgadget.googlecode.com/svn/trunk/ballClock.swf?up_ballLineColor=ff0&up_numberColor=ff0&up_otherFillColor=FFFFFF&up_ballFillColor=ff0&up_backgroundColor=ffo&up_otherLineColor=ff0&” width=”260″ height=”200″]
ដូចលោតលឿនដល់ហើយ ^^
ក៏មកពីពួកអ្នកកំណត់ដំបូងថា១ថ្ងៃមាន២៤ម៉ោងដែរ ។
បើថាមួយថ្ងៃមានតែ១ម៉ោងវិញនោះ ម្ល៉េះវាក៏មិនឃើញ
ដើរលោតញាប់ម្ល៉ឹង គឺលោកយឺតជាងដល់ទៅ២៤ដងដែរ 🙂
ហើយមួយថ្ងៃៗត្រូវធ្វើការតែ២០នាទី ពេលសំរាកកំសាន្ត
និងស៊ីចុកបុកទំពារ២០នាទី សល់ប៉ុន្មានគឺជាពេលសំរាប់ដេក !
អ្នកស៊ីប្រាក់ខែ តែ៣០ម៉ោងបើកលុយបានម្ដង ! 😆
បើថាពេលវេលាដើរលឿន វាឆាប់ដាច់ខែឆាប់បានបើកលុយ
ក្មេងៗឆាប់ធំ ឆាប់ពេញកម្លោះឆាប់ពេញក្រម៉ុម អ្នកវ័យកណ្ដាល
កាន់តែឆាប់ចាស់ឡើងៗឆាប់បានកើតជាក្មេងវិញម្ដងទៀតដែរ ។
បើថាអោយពេលវេលាដើរយឺតៗវិញ ទំរាំដល់ដាច់ខែម្ដងៗ
អ្នកដៃធំចាយធំច្បាស់ជាមិនសប្បាយចិត្តទេ !