jump to navigation

KI MEDIA ធុំក្លិនមិនស្រួល(ត១) 20/01/2011

Posted by achharia in នយោបាយនិងនយោបោក, ផ្សេងៗ.
Tags: ,
trackback

 

សេរីភាពក៏មានព្រំដែនដែរ !

( សេរីភាព និង អនាធិប្បតេយ្យភាព ខុសគ្នាដាច់ដោយឡែក វាមិនដូចគ្នាទេ )

មានពាក្យចាស់មួយពោលថា ទានសល់ សីលទំនេរ សមាគមខ្ញុំគេ ខន្តីទាល់ច្រក
ការខន្តីអត់អោនអធ្យាស្រ័យខ្លះត្រូវបានគេមាយាធ្វើដើម្បីបិទបាំងភាពទាល់ច្រកព្រោះតែ
ការធ្វើអំពើដាក់ទោសទ័ណ្ឌតបតគេមិនបានឬមិនបានសំរេចអញ្ចឹងមែនហើយ ។

អ្នកតាមដាននឹងចាំបានហើយថាកាលនោះ…លោកកិមសុខាត្រូវបានចាប់ដាក់គុកព្រៃស
ក៏ដោយសាមានការជួយរុញអោយខ្លោចពីក្រោយខ្នងដែរ ចុះរឿងខេអាយមីឌៀតើវាអាច
មានអ្នកពីក្រោយខ្នងចាំជួយរុញអោយខ្លោចរោចអោយឆៅដូចគ្នារឺ​ស្រដៀងគ្នាដែរទេ ???

ក្រលេកក្រឡឹងមើលក្បែរៗរឿងផ្សែងៗថាប្លក KI Media អាចត្រូវបិទនិងបិទបានម្បាន ៖

-ពីជ្រុងខាងទំព័រដើមអម្ពិល(១៩ មករា​ ២០១១)
រដ្ឋាភិបាល គ្មានផែនការបិទ គេហទំព័រ ឃេអាយនោះទេ
rdæaPi)al KµanEpnkarbiT eKhTMB½r exGayenaHeT
-ពីជ្រុងខាងទំព័រវេបអាសីសេរី
ជុំវិញ​ការ​បិទ​គេហទំព័រ KI-Media និង blogspot.com
-ពីជ្រុងខាងRFI
បិទ​ប្លុក​ ki-media​ មិន​ឲ្យ​មើល​ឃើញ​នៅ​កម្ពុជា

 

-ពីជ្រុងមួយខាងនោះ
-KI-Media is unblocked now
-A Special Gift for ISP Ezecom and Metfone

-ពីជ្រុងខាងនោះណាទៀត
កំពុងរកមើល…ថាតើមានទំព៍រវេបណាមួយ កាសែតណាមួយ នៅប្រទេសណាមួយក្រៅ
ពីស្រុកខ្មែរ ដែលថាកាន់របបប្រជាធិបតេយ្យដ៏ផូរផង់នោះ កំពុងនិងអាចផ្សាយបានថា
ស្ដេចស្រុកខ្លួន ប្រធានាធិបតេយ្យស្រុកខ្លួន នាយករដ្ឋមន្ត្រីស្រុកខ្លួនក្បត់ជាតិ ជាឈាតករ
សម្លាប់ជិះជាន់ប្រជារាស្ត្រអែង បំផ្លាញជាតិឯង…។ល។ ក្រោមរបាំងនៃសេរីភាពក្នុងការ
បញ្ចេញមតិគ្មានព្រំដែននោះដែរឬទេ ។

បើនរណាដឹង ធ្លាប់រកឃើញបានអាន មេត្តាជួយប្រាប់តំណដល់ខ្ញុំផង !
 
 




 
 

មតិ»

1. វិចិត្រ - 20/01/2011

ខ្មែរ​យើង​មិន​ដឹង​យ៉ាង​ម៉េច​ទេ ចេះ​តែ​ជ្រុល​និយម​បែប​នេះ​ឯង។
ទាំង​ខាង​ប្រឆាំង ទាំង​ខាង​អែប​អប រិះគន់​គ្នា​ សុទ្ធតែ​ប្រើ​ពាក្យ​អសុរស។

achharia - 20/01/2011

មែនហើយ វិចិត្រ !
ជារឿងមួយគួរអោយព្រួយបារម្ភជាមួយតទៅទៀតណាស់ ។
ភាពជ្រុលនិយម ឆាប់ញោចឆាប់ដោយ ឆាប់ជឿតាមការញោះញង់
ឆាប់ផ្អើលភ័យខ្លាច ឆាប់ជោរតាមគេបញ្ជោរ ឆាប់សន្និដ្ឋានវាយតំលែ
ឆាប់ចង់ច្បាំងកាប់ចាក់គ្នា…បណ្ដាលអោយស្រុកខ្មែរយើងទទួល
បរាជ័យច្រើនគ្រា ច្រើនដងកន្លងមកហើយ។ ខ្មែរយើងភាគច្រើន
កាន់ព្រះពុទ្ធសាសនាមែន តែហាក់ដូចជាកាន់ពិធីបុណ្យច្រើនជាង
ការកាន់ត្រងត្រាប់តាមព្រះធ៌ម…គឺគេកេងប្រវ័ញ្ចគ្នាយកលុយទៅ
ទិញម្ហូបអាហារយកទៅវត្តហើយផ្សងប៉ងប្រាថ្នាអោយបានផលធំ
ផលច្រើនលើសពីតម្លែម្ហូបអាហារដែលគេបានចំណាយនោះទៅ
ទៀត។ ខ្ញុំគិតថាការអបរំផ្នែកសីលធ៌ម សុជីវធ៌មរាប់ទាំងការនិយាយ
ស្ដីផងនោះ នៅតែជាការចាំបាច់បំផុតហើយសំរាប់សង្គមខ្មែរយើង ។
មិនដឹងថាអ្នកជីះម៉ូតូដែលព្រមពាក់ំមួកសុវត្ថិភាពនោះ ព្រោះគេខ្លាច
ការប៉ះពាល់ដល់លលាដ៏ក្បាលនៅពេលគ្រោះថ្នាក់ឬខ្លាចតែប៉ូលិសទេ។
ចំពោះអ្នកដឹកនាំ អ្នកនយោបាយ មេទ័ព មេចំបាំង ទាំងសាស្ត្រាចារ្យ
ទាំងគ្រួសិស្សនិស្សិត …គួរតែបានមើល បានអាន បានសិក្សាវិភាគ
រាល់ល្បិចកិច្ចកល់ដែលមាននៅក្នុងរឿងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ
របស់ចិនមួយ គឺរឿងសាមកុក ៖

2. latephonenews - 20/01/2011

ហាហា នឹងហើយគេថា ម៉ូតនិយមលើលោកមានតែអញ ទាំងខាងកាន់អំណាច នឹង ប្រឆាំង មិនដែលនិយាយល្អ ដាក់គ្នា បើទោះថា ជាខ្មែរ ហេតុអ្វីបានជាគ្មានពាក្យថា សំរបសំរួល ហើយធ្វើអ្វីដើម្បីប្រយោជន៍ ប្រជាជនខ្មែរ។ ខ្ញុំមិនកាន់ជើងខាង ki Media ហើយក៍ដូចជា ខាងរដ្ឋាភិបាល លើលោកនេះមានតែប្រទេសខ្មែរទេ ដែលមិនមានផ្តល់ភាពស្មើរគ្នា​រ ខ្ញុំបើកវិទ្យុ ទូរសទស្សន៍ គឺសឹងតែ ១០០ភាគរយ ថ្ងៃណាក៍ជេ បក្សប្រឆាំង ជេ នោះជេ តែឥតមានអ្នកណា ស្រែក រឺបិទ វិទ្យុ ទូរទស្សន៍ ទេ ចំណែកអ្នកមិនសំរបខាងគណះបក្សកាន់អំណាច កុំថាតែនិយាយ រិះគន់ សូម្បីតែ រត់ទៅនៅកន្លៀតណា ការចាប់ បាញ់សំលាប់ ចោទប្រកាន់ អាងតុលាកាខ្លួន កាត់ទោស រហូតដល់គ្មានប្រភព ក៍អាចបិទបាន

ខ្ញុំថាមុននឹងបន្ទោសកណ្តុរ ហេតុម្តេចក៍មិនបន្ទោសឆ្មាផង តាមខ្ញុំស្តាប់ការវិភាគពត៌មានតាមវិទ្យុ នឹងទូទសទ្សន៍ ជុំកុសល សយសុភាព ផលរុណ …។ល។ គឺជេនោះជេ សុទ្ឋតែបក្សប្រឆាំង អ្នកនិយាយ រិះគន់ គឺក្បត់ អាយ៉ងអាមេរិច អាមោក កាលាំងបៀង អាគុក

achharia - 21/01/2011

ពីជ្រុងខាង KI MEDIA ?
ចាត់ទុកថាសំណាងសិនហើយទៅចុះដែលពួក ខេអាយមីឌៀ នេះ
ចេះរកនឹកដាក់សញ្ញាសួរនៅចុងពាក្យថាក្បត់ជាតិនោះ សំរាប់ដោះ
សារថានោះគ្រាន់តែជាចំងល់ទេ មិនមែនការចោទប្រកាន់ឬប្រមាថ
មើលងាយឯណា ។ តែចំពោះមតិរបស់ពួកអនាមិកវិញ ក៏មិនបាច់
ថ្លែងដូចតែគ្នា ទាំងពួកប្រូខិន- ទាំងពួកផឺហ្វិចអ៊ិង្លិស ដែលជួយបន្ទរ
ជួយចាក់ចេកចាក់ស្ករ ជួយរុញជួយរោចភ្លើងពីក្រោយខ្នងនោះ។
ខ្ញុំគិតថា រាល់ការរិះគន់ដើម្បីចូលរួមស្ថាបនារមែងទទួលនូវស្ចាគមន៍
ជានិច្ច តែបើជាការជេរប្រមាថកាតពារគ្នានោះរមែងបានផលអាក្រក់
តបតមកវិញ ទោះពីជ្រុងណាទៅជ្រុងណាក៏ដោយ ។

រឿងបិទប្លក់ខេអាយមីឌៀ ?
ខ្ញុំក៏បានស្ដាប់លឺដែរ ថាខាងក្រសួងព៌តមានគ្មានគំរោងបិទទេ តែបើ
មានអ្នកចូលមើលមិនបាន ម៉េចក៏គេមិនគិតដល់ផងថាវាអាចមានបញ្ហានៅ
ត្រង់កន្លែងពួក ISP ។ វានឹងក្លាយជារឿងគួរអោយលួចអស់សំណើចបាន
ដែលអ្នកប្លក់ក្នុងស្រុកគិតតែពីម៉ៃទៅលើអ្នកកាន់កាប់គ្រប់គ្រងផ្នែកប្រព័ន្ធ
អ៊ិនធឺណិត តែបើតាមពិតបញ្ហាវានៅត្រង់កន្លែងបច្ចេកទេសទៅវិញ ?
សំបុត្រក្លែងក្លាយ បញ្ជារក្លែងក្លាយ ទូរស័ព្ទក្លែងក្លាយ បណ្ដាំក្លែងក្លាយ…
ជាល្បិចដែលមែទ័ពឆាវឆាវក្នុងរឿងសាមកុកធ្លាប់ប្រើដើម្បីបំបែកកំលាំង
សាមគ្គីរបស់សត្រូវខ្លួន ពង្វក់អោយអ្នកឃ្លានអំណាចឈ្លោះគ្នាច្បាំងគ្នា
បាន ។ ល្បិចនេះក៏ធ្វើអោយនឹកឃើញដល់ដែរថាកាលនោះ……….
មិនដឹងថាកាលនោះ​ប៉ុលពតចាប់បានសារសំងាត់របស់សុនសេនហើយ
យល់ដឹងថាសុនសេនលួចក្បត់ខ្លួននោះ ជាសារពិតប្រាកដមែនឬក្លែងក្លាយ
មកពីណាទេ។ តែលទ្ធផល សុនសេនត្រូវប៉ុលពតបញ្ជារអោយគេតាមសម្លាប់
ទាំងគ្រួសារបាត់អស់ទៅហើយ ។ ….ទីណាមាននយោបាយ ទីនោះក៏មាន
នយោបោក បោកបញ្ឆោតភូតភរកុហកគ្នាដែរ ហាសហា៎!ៗ!!! ។ល។

3. sambatt - 22/01/2011

ប្រទេសខ្មែរខុសគេណាស់់ មិនដែលមាននាយករដ្ឋមន្រ្តីពីរនាក់់..
មិនដែលមានឧបនាយករដ្ឋមន្រ្តី រាប់់នាក់់ដូចប្រទេសដទៃទេ។
ក្នុងលោកនេះតើមានប្រទេសណាដូចប្រទេសខ្មែរទេក្នុងករណីចឹងទេ?
ប្រទេសខ្មេរសព្វថ្ងៃដូចជាជ្រុលពេកហើយ ដែលមានរដ្ឋាភិបាល
កាន់់អំណាចឃោរឃៅ ។មើលនាយករដ្ឋមន្រ្តីខ្មែរនិយាយអសុរស
យ៉ាងណាខ្លះដាក់់អោយស្ដេចខ្មេ និងគណបក្សប្រឆាំង? តាម
ទូទស្សន៏សឹងរាល់់ថ្ងៃ ។

achharia - 22/01/2011

គណបក្សប្រឆាំងមិនត្រឹមតែកាន់តែចុះខ្សោយទៅៗទេ
នឹងស្លាប់បាត់បង់ដូចបក្សពួកប៉ុលពតមិនខាន… តាមមើល

4. sambatt - 22/01/2011

មេដឹកនំាអាក្រក់់កាន់់តែកោះបសង្កត់់ខ្លំាងឡើង នំាអោយមាន
មតិរិះគន់់ រឺ ការបះបោរកាន់់តែខ្លំាងឡើង។
ននៀលស្អិតនឹងអំណាច គេក៏ននៀលស្អិតនឹងការរិះគន់់ដែរ។
នៅស្រុកាន់់លិទ្ធិប្រជាធិបតេយ្យគួរជាទីពេញចិត្ត មិនមានការននៀលឫតោងស្អិតនឹងអំណាចបែបនេះទេ ..ហើយ
បើស្រុកខ្មែរយើងដូចគេនេះ ពិតជាមិនមានការរិះគន់់ដល់់ថ្នាក់់ហ្នឹងដែរ។
មេដឹកនំាតែដល់់ថ្នាក់់គេរិះគន់់បែបនេះ គួរដឹងខ្លួននឹងរៀបខ្លួនចាកចេញពីអំណាចទៅល្អជាង ជាជៀសកាន់់តែគំរាមគេ និងក្ដោបក្ដាប់់អំណាចស្អិតតទៅទៀត
ដោយបណ្ដេញមេគណបក្សប្រឆាំងចេញពីប្រទេស លែងឃើញស្រមោល។សញ្ញានេះ ជនជាតិខ្មេរយើងមើលឃើញគ្រប់់គ្នា
ហើយតើ …លោកនយករដ្ឋមនរ្តីក៏ដឹងខ្លួនលោកដែរតើថា លោកំពុងកាន់់លិទ្ធិអី សព្វថ្ងៃនេះ ក្នុងការគ្រប់់គ្រងប្រទេសជាតិ?
លោកដឹងដែរតើថាប្រទេសខ្មែរ កាន់់លិទ្ធិអី ? លោកដឹងដែរតើថាបានល្មើសសិទ្ធិសញ្ញាក្រុងប់ារីស ហើយថែមទំាងក្រាញននៀលអំណាច មិនចុះចាញ់់លទ្ធផលនៃការបោះឆ្នោតឆ្នំា១៩៩៣។សញ្ញាទំាងនោះ សុទ្ថតែខ្មេរដឹងថា មិនមែនខ្មែរខ្លួនឯងទេ គឺមានបរទេសវាតណាមនៅពីក្រោយការពារ ដើម្បីមហច្ឆតាវាតទីនិយម
លើទឹកដីខ្មែរដែលបានហុចឱកាសអោយគេជ្រៀតចូលលុកលុយ
ស្រុកខ្មែរនៅថ្ងៃ៧មករា១៩៧៩នោះ។រំដោះដើម្បីលេប..នេះហើយ
នយោបាយបំភាន់់ភ្នែក។

achharia - 22/01/2011

បើ….បើអ្ចឹងមែននោះប្រហែលជាមុខតែវីវក់វរវឹកហើយមើលទៅ !
តែអាឡូវលឺថាប្លកខេអាយមីដៀគ្មាននរណាបានបិទបានទេ គឺគេ
អាចបើកមើលឃើញដូចតែមុនៗអ្ចឹង ។ ទីនោះជាទីជួបផ្ដុំប្រជុំអ្នក
រិះគន់អនាមិក ជេរដៀលប្រមាថអ្នកដឹក៍នាំលាយឡំផង ស្រៀវតែ
តែថ្ងៃណាមួយគេអាចចាប់កំហុសដាក់ទោសទ័ណ្ឌបាន ឬក៏ថា
កំពុងតែនៅក្នុងថ្នងស្រេចស្រាប់ហើយក៏មិនដឹង នេះបើគិតតាម
ខ្លឹមសារក្នុងរឿងចិនកាប់ដាវ អ្នកឆ្លាតតែងតែស្គាល់កាលៈទេសៈ ។

5. latephonenews - 23/01/2011

តែក៍ត្រូវដឹងថា ក្នុង blog Kimedia អ្នកដែលរិះគន់ ត្រូវបានជេយ៉ាងសាហាវ ចាស់ដៃ ពីអ្នកគាំទ្រដែរពីគណះបក្សប្រជាជនយ៉ាងខ្លាំងដែរ (សូមមើលមតិតនៅលើអត្ថបទនិមួយៗ)។ ខ្ញុំសូមសសើរ ប្លុកនេះ ដែលមិនដែលលុប ចេញ នៅអ្នករិះគន់ អត្ថបទខ្លួន ទេទោះបី អ្នកនិយាយ ជេអាសោចយ៉ាងណាក៍ដោយ ។ ខុសពីខាងគណះបក្សប្រជាជនទាំងវិទ្យុ ទាំង ទូរទស្សន៍ នឹង អត្ថបទកាសែតផ្សេងៗ។ល។ សុទ្ឋតែត្រូវពិនិត្យមើលលេខដែល call ចូល ហើយត្រូវសួរទៀត នៅសំនួរដែលត្រូវសួរ បើហ៊ានតែរិះគន់គឺ ផ្តាច់ភ្លាម ជាការពិតណាស់ ជាក់ស្តែងដូចវិទ្យបាយ័ន្ត នៅនាទីវិភាគនយោបាយ ជាដើម ។

achharia - 23/01/2011

ក៏ជាល្បិចមួយដែរ ដែលគេប្រើចោរអោយទៅរកចាប់ចោរ
អោយមេជូញដូរគ្រឿងញៀនទៅស្រាវរកចាប់អ្នកសេពគ្រឿងញៀន
ក្លែងធ្វើជាមេបក្សសាធារណរដ្ឋនិយមដើម្បីប្រមូលនិងវែកមុខពួក
រេពុយប្ល៊ីកាំង…ដូចខ្ញុំបានពោលខាងលើហើយថាទីណាមាននយោបាយ
ទីនោះក៏មាននយោបោកគ្នាដែរ !​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: