jump to navigation

ទូតចិននៅខ្មែរចេះសៀមរ៉ុល 15/02/2011

Posted by achharia in នយោបាយនិងនយោបោក, ផ្សេងៗ.
trackback

 

ខ្មែរមាងផូវឡូវ(មានផ្លូវ)កាន់តែច្រើនហើយ

តាមរយៈវីឌីអូ​ដែលថតបន្តពីប៉ុស្ត៍ទទកនិងបានដាក់ចែកចាយអោយមើល
នៅទំព័រ www.khmerlive.tv ក្នុងពិធីបើកការដ្ឋានធ្វើផ្លូវជាតិលេខ ៥៩
កាលពីថ្ងៃទី១៥កុម្ភៈ២០១១នេះ ឃើញមានការចូលរួមពីនាយទាហានថៃ
និងមន្ត្រីសៀមពីខេត្តស្រះកែវក៏មកចូលរួមផងដែរ ។ មើលវីឌីអូហ្នឹងចប់
មួយចប់ អ្នកពូកែស្ដាប់នឹងវិភាគក៏នឹងបានដឹងដែរថាតើបញ្ហាព្រំដែននៅ
តំបន់ទំនាស់៤.៦ គ.ម.ក្រឡាក្បែរប្រសាទព្រះវិហារនោះ វានឹងទៅជាធ្ងន់ធ្ងរ
ឬធូរស្រាលនៅពេលខាងមុខ ។ បើតាមខ្ញុំគិតស្មាន ដូចមិនអីទេមើលទៅ ។
នៅផ្នែកខាងចុង ឃើញទូតចិនដែលនៅស្រុកខ្មែរយើងនោះចាក់ភាសាសៀម
មួយប្រាវជាមួយសៀមដែលមកចូលរួមនោះឡើងរ៉ុល ហើយគាត់ក៏ប្រហែល
ចេះខ្មែររ៉ុលដែរក៏មិនដឹង។ ខ្មែរយើងខ្លះកំពុងជេរប្រទេចសៀមឡើងកប់ៗមាត់ !
តាមពិត ខ្មែរនិងសៀម មិនទាន់ដល់ថ្នាក់ឃើញគ្នាមិនបានឯណា ។ ណ៎!
លោកឧបនាយករដ្ឋមន្ត្រីថៃ ក៏នឹងមកស្រុកខ្មែរដែរ តាមស្ដាប់ឭក្នុងវីឌីអូនេះ ។
បើមិនជឿ សូមចុចមើលវីឌីអូនឹងវិភាគខ្ឡួនឯងចុះ ហើយប្រាប់ខ្ញុំខ្លះផងក៏បាន ។

 




 




មតិ»

1. វិសាល - 16/02/2011

មកលេង​ផ្ទះ​បង​ឥលូវ​ទាល់​តែ​ត្រូវ​ជិះ​ទូក​បាន​បាន😀
មួយ​រយៈ​នេះ​សុខ​សប្បាយ​ទេ​បង? ចំនែក​ញ៉ុម​វិញ ទើប​តែ​ប្រលង​ចប់ ដូច​ធូរ​ខ្លួន តែទើបតាឈប់បានម៉ាង៉ៃពីរ ដូចជាចាប់ផ្តើអផ្សុកហើយឥលូវ😀

achharia - 16/02/2011

ខ្ញុំសុខសប្បាយជាទេ វិសាល, អរគុណ !
បងដឹងថាប្អូនជាប់ប្រលងដែរ មិនហ៊ានជួយបន់ព្រះទេ
កុំអោយថាដល់ជាប់ដោយសាព្រះជួយ 🙂 ។ បងជឿថាប្អូន
នឹងបានជាប់ បានជោគជ័យដោយសាសមត្ថភាពប្អូនមិនខាន ។
នៅក្នុងអ៊ិនធើណិតសំបូរអ្វីៗដែលបំបាត់ការអផ្សុកណាស់
តែចូលហើយជក់មិនងាយរកកន្លែងចេញវិញទេ …ជាភិភពលោក
ថ្មីដ៏ពិសិដ្ឋមួយដែលយើងអាចប្រស្រ័យទាក់ទងគ្នាបានដូចនេះ ។
អរគុណប្អូនបានចូលលេង និងសួរសុខទុក្ខបង
សង្ឃឹមថាប្អូនកំពុងបានសុខសប្បាយដែរហើយ ។

វិសាល - 22/02/2011

បាទ​អរ​គុណ។ មែន​ហើយ​ញ៉ុម​ក៏​ទទួល​ស្គាល់​ថា​ចឹង​ដែរ បាន​ចូល​ហើយ​លែង​ចេញ​ហ្មង😀 តែ​គ្រាន់​តែ​ពេល​ខ្លះ​ក៏​អត់​អផ្សុក​ដែរ ពេល​ដែល​អត់​មាន​គ្នា ស្ងាត់​អោយ​ឈឹង​។

achharia - 22/02/2011

តាំងពីសម័យអ៊ិនធើណិតមក គិតទៅម្នាក់ៗរស់បាន
តែ៧០%នៃអាយុពិតប្រាកដលើភពផែនដីនេះទេ ចំណែក៣០%ទៀតគឺរស់នៅក្នុងភពអ៊ិនធើណិត🙂

ខ្លះញៀនមែនទែនដល់ថ្នាក់ភ្លេចប្តី ខ្លះភ្លេចប្រពន្ធ​…
ទៅជាឈ្លោះទាស់ទេងលែងលះគ្នាក៏មិនតិចហើយ
ដែរ ដោយសាតែអ៊ិនធើណិតនេះ ។

វិសាល - 25/02/2011

មកលើកនេះ បាត់ទឹកអស់អាលីង សល់តែជញ្ជាំង😀

achharia - 25/02/2011

លឺថាមានការផ្អាកឈប់បាញ់គ្នាហើយ
ក៏ឡើងគោកស្ដាប់រឿងបន្ត ។​ តែក៏នៅ
មិនទុកចិត្ត១០០%ដែរ ទ័ពសៀមនៅតែ
ថែមច្រើនដដែល ក៏រកអិដ្ឋមកដាក់ការពារ
ខ្លះៗទៅ …
ពេលបាញ់គ្នាបើមិនគេចមិនពួនខ្លាចអី ?🙂

2. Long - 16/02/2011

អស្ចារ្យមែន ផ្ទះបងនៅក្រោមទឹក!

achharia - 16/02/2011

អរគុណប្អូន ឡុង ខំជ្រមុជមកលេងបង ។
ព្រោះបងខ្លាចគេបាញ់គ្នា ផ្លោងដាក់គ្នានៅម្តុំព្រេះវិហារហ្នឹងណាស់
បងខ្លាចសង្គ្រាម បាក់ស្បាត លែងជឿពីគោលបំណងនៃសង្គ្រាម ។
នឹកឃើញកាលនោះ មិត្តរួមថ្នាក់បង គ្រួនឹងសាស្ត្រាចារ្យ លឹសូរតែ
មានការឈ្លានពានពីសំណាក់វៀតកុង បាននាំគ្នាស្មគ្គចិត្តចូលធ្វើ
ទាហានបំរើជាតិការពារបូរណភាពទឹកដី …ក្រោយមកពួកគាត់បាន
ពលីជីវិតអស់គ្មានសល់ដើម្បីជាតិ តែត្រូវបានពួកប៉ុលពតជេរប្រមាថ
ថាជាពួកកញ្ជះចក្រព័ត្រអាមេរិកទៅវិញ ជីវិតស្លាប់ហាក់ដូចជាគ្មាន
ន័យ …គ្មានន័យអ្វីរហូតមកទល់ពេលបច្ចុប្បន្ននេះដែរ ។ ក្រោយមក
ពលីកម្មជីវិតយុវជនស្នេហាជាតិរបស់ពួកខ្មែរក្រហមអស់រាប់ម៉ឺននាក់
ក៏ជាការស្លាប់ដោយគ្មានន័យដែរ។ ដូចគ្នាពួកប៉ារ៉ានៅជំរំទល់ដែន!
…អីឡូវតតាំងជាមួយសៀមនៅម្តុំព្រះវិហារម្ដង ចុះដល់បន្តិចទៀត
មេៗប្រទេសទាំងពីរចាប់ដៃអោបគ្នា ថើបគ្នាតាមបែបអឺរ៉ុបឆ្វេងស្ដាំ
ជល់កែវស្រាជាមួយគ្នា សំដែងសក្ខីនៃមិត្តភាពនិងសហការគ្នាក្នុង
នាមជាសមាជិកនៃអាស៊ានដូចគ្នា រកស៊ីជាមួយគ្នា…អ្នកដែលបាន
ស្រែកជេរសៀមឈ្លានពានពេញមាត់ហើយ មិនអៀនមាត់ទេ ?
ដូចគ្នា ប្តីប្រពន្ធ បើមិនបំរុងលែងលះគ្នាអោយដាច់ដដែលជាដដែល
កុំឈ្លោះគ្នាយូរនាំតែខាតពេលសំរាប់ល្អូកល្អឺនជាមួយគ្នា ។
…សូមអធ្យាស្រ័យផងប្អូនឡុង ។​ ថ្ងៃនេះដាក់មួយកូនតយ រាងបែក
ជាអូរហូរជាស្ទឹងបន្តិចហើយ កុំសូវជឿបងយកជាការពេកណា ។

អរគុណ !

3. khmerling - 21/02/2011

មិនមែនផ្ទះនៅក្រោមឬទឹកទេ រូបភាពរញ្ជួយទទ្រាក់ទទ្រើតនេះ​បង្ហាញថា achharia កំពុងមានភ័យញ័របុកពោះភឹបៗ និងត្រូវការជំនួយពីញាតិ​ញោម​ទេដឹង ?
ទូតចិនហ្នុងគាត់ចេះថៃព្រោះគាត់ធ្លាប់ធ្វើការនៅបាងកក ។ តើគាត់ចេះខ្មែរឬអត់?

achharia - 21/02/2011

មែនហើយ! នរណាក៏ធ្លាប់លឺដែរពាក្យចាស់ថា
អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់ ។
និងចំរៀងខ្មែរយើងមួយវគ្គដែរ គេច្រៀងថា
…ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ
ក្របីដើរចេញបងដេញអោយស្រីមើល …។ល។
ឆាវៗជាមេទ័ពដ៏មានកំពូលល្បិចនិងតាក់ទិចចំបាំង
ក្នុងរឿងសាមកុក ដល់ពេលចាញ់ក៏រត់ផាស់ក្រញ៉ាំ
ដែរ ។ មិនមែនឆាវៗកំសាកទេ តែឆាវៗឆ្លាតវៀងវៃ !
ពេលចាញ់បើមិនរត់(រកជំនួយ) ខ្លាចអី ? ហេហេ៎ !
ជួនកាលការមិនតបតក៏ជាការតបតមួយដ៏ល្អនិង
មានប្រសិទ្ធិភាពបំផុតដែរ ។

តើគាត់(ទូតចិននៅខ្មែរ ២០១១)ចេះខ្មែរឬអត់?
តាមទស្សនៈរបស់លោក ម៉ៅ សេទុង គាត់ថា
បើចង់ដឹងថាត្របែកមានរសជាតិយ៉ាងណា
ខាំវាមួយក្រុបសាកមើលទៅ នឹងដឹងច្បាស់ជាង
គេនិយាយរៀបរាប់ប្រាប់ រឺគ្រាន់តែឡាគេធឺ🙂

បើចេះភាសាណាមួយហើយធ្វើពើជាមិនចេះ
ចាំស្ដាប់គេនិយាយដើមអ្វីខ្លះពីខ្លួនបាន ពីទាំងល្អ
ពីទាំងអាក្រក់ ក៏ដូចបានសប្បាយម្យ៉ាងដែរ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: