រូបកំរើក 03-03-11 03/03/2011
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក.Tags: កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក
trackback
ភ័ក្ត្រអូនស្អាតដូចដួងខែ…(ហាស់ហា៎មូលថ្លុញ!)
ខែ លោកខែ ព្រះខែ ដួងខែ ចន្ទ ដួងចន្ទ ព្រះចន្ទ ដួងព្រះចន្ទ ចន្ទ្រ
ចន្ទ្រា ដួងចន្ទ្រា ព្រះចន្ទ្រា ដួងព្រះចន្ទ្រា…ហៅមួយណាក៏បាន ។
ថ្វីត្បិតតែនៅឋានព្រះច័ន្ទមនុស្ស សត្វ រុក្ខជាតិមិនអាចរស់នៅ
បានព្រោះគ្មានវត្ថុធាតុចាំបាច់សំរាប់ជីវិតដូចនៅលើផែនដីនេះ
ក៏ដោយ ក៏ព្រះច័ន្ទឬលោកខែនេះនៅតែត្រូវបានមនុស្សមើល
ឃើញនិងអោយតំលៃជាវិជ្ជមានច្រើនជាងភាពអវិជ្ជមាននោះ ។
ដូចជាខាងសម្ផស្សនិងរូបរាងរបស់លោកខែ ជាញឹកញយគេ
បានប្រដូចមុខរឺភ័ក្ត្រាគូស្នេហ៍ដ៍សែនស្អាតជាទីស្រឡាញ់គាប់
ចិត្តរបស់គេថាស្អាតដូចដួងព្រះច័ន្ទ ទោះបីបើតាមការពិនិត្យ
វាគ្រាន់តែមានរាងមូលក្រឡង់ឬមូលថ្លុញត្រលុញៗដូចផើងតាប៉ែ
ក៏ដោយ ។ ចំណែកពន្លឺវិញ ពន្លឺដួងចន្ទ្រានេះក៏មិនជាភ្លឺណាស់
ណារហូតអាចអោយគេយកជាការបំភ្លឺផ្ទះសំបែងរឺអាចអោយអាន
អក្សរនៅពេលយប់ងងឹតបានដូចចង្កៀងក៏ដោយ តែមនុស្សភាគ
ច្រើននិងជាធម្មតាបានរីករាយថ្លាចិត្តថ្លាអារម្មណ៍ជាមួយនឹងរស្មី
ស្រទន់ហាក់ដូចមានមន្តស្នេហ៍របស់លោកខែជាដរាប ទាំងកាលពី
លោកខែនៅមានរាងជាចំណិតរហូតដល់មូលពេញវង់និងរួមរោច
តូចបន្តិចម្ដងៗទៅវិញ …។ល។ ហើយរូបគំនូរខ្លះក៏បានធ្វើអោយ
មនុស្សស្រឡាញ់ជក់ចិត្តចង់មើល ចង់គយគន់និងស្រមើស្រមៃ
ដោយសារតែមានរូបព្រះចន្ទនៅបន្ថែមក្នុងរូបនោះដែរ ។
ម្យ៉ាងទៀតក្នុងសង្គមខ្មែរយើងក៏មានផងដែរនូវពាក្យប្រដូចប្រដៅ
ប្រៀបធៀបឬជាប្រស្នា ដែលទាក់ទងទៅនឹងព្រះច័ន្ទនេះ ដូចថា៖
-រនោចខែភ្លឺ ពេញបូរណ៍ខែល្ងិត
–ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង
-ភ័ក្ត្រអូនស្អាត មូលក្រឡង់ដូចដួងខែ…
-អូនដូចដួងខែ ឯបងដូចទន្សាយ…
-ប្រុសៗអត់សង្សារដូចទិវាអាប់រស្មី(ឬគ្មានពន្លឺថ្ងៃ)
ស្រីៗគ្មានស្វាមីដូចរាត្រីអត់ដួងខែ (ជាពាក្យកម្លោះក្រមុំនិយាយ
បង្អាប់ចំអន់គ្នាលេងផង ពន្យុះផ្លូវចិត្តដើម្បីទំនាក់ទំនងស្នេហាផង)
-…គូស្នេហ៍នោះបាននាំគ្នាទៅកាន់ឋានព្រះចន្ទហើយ !
( បានន័យថាគឺគេបានអីៗនឹងគ្នាហើយ ) ក្រោយពីបានស្បថស្បែ
សច្ចាជាមួយគ្នាបញ្ជាក់ពីក្ដីស្រលាញ់ស្នេហាស្មោះត្រង់និងប្ដូរផ្ដាច់
រវាងគ្នាដោយយកលោកខែធ្វើជាសាក្សីផង ។
មតិ»
No comments yet — be the first.